វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
BREAKING NEWS: នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖
-ឆ្លងថ្មីចំនួន ៣៩នាក់។
-៣៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តួលេខនេះធ្វើឱ្យចំនួនសរុបកើនដល់ ៨០៥នាក់ ខណៈអ្នកជា សះស្បើយ វិញ ៤៧៧នាក់ដដែល និង ៣២៨នាក់ កំពុង សម្រាកព្យាបាល។ លោក ហ៊ុន សែន បញ្ជាឱ្យបិទ សាលារៀន មួយចំនួននៅភ្នំពេញ និងខេត្តកណ្ដាល ២សប្ដាហ៍...

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19
ប្រទេស​ជប៉ុន​សម្រេច​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​ជិត ១១​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។ ការ​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ផ្តល់ និង​ទទួល​ជំនួយ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Japan
បណ្ដាញ​សហគមន៍​ព្រៃឡង់ (​ហៅ​កាត់​ថា PLCN) ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​សហគមន៍​នេះ​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ចង់​ឃើញ​រដ្ឋាភិបាល​លុបចោល​បម្រាម​មិន​ឱ្យ​សហគមន៍ និង​ក្រុម​អ្នកការពារ​ព្រៃឈើ​ដទៃ​ទៀត អាច​ចុះ​ល្បាត​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Environment #PreyLangNetwork
របាយការណ៍​ស៊ើបអង្កេត​ទើបនឹង​ចេញផ្សាយ​ចុងក្រោយ​របស់​អាស៊ីសេរី រក​ឃើញ​ថា សែស្រឡាយ​អ្នក​មាន​អំណាច​ខ្មែរ ៤ ត្រកូល សរុប ១៤​នាក់ យក​លុយ​ជិត​៣០​លាន​ដុល្លារ​អាមេរិក ពី​កម្ពុជា​ទៅ​រក្សាទុក​នៅ​អូស្ត្រាលី។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​ស៊ើបអង្កេត​របស់​អាស៊ីសេរី គឺ​លោក ហ្សាក់ ដេវី (Jack Davies) និង​តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល តាមរយៈ​ការ​បកប្រែ​របស់ លោក មាន ឫទ្ធិ និង លោក សេក បណ្ឌិត ដូច​តទៅ៖ ស្តាប់និងអានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #InvestigationReport
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NAGA WORLD) ជាង ៨​ពាន់​នាក់ បន្ត​ពហិការ​មិន​ចូល​ធ្វើការ​វិញ ដើម្បី​ឱ្យ​ក្រុមហ៊ុន​និង​ក្រសួងសុខាភិបាល អនុវត្ត​ឱ្យ​មាន​តម្លាភាព​ចំពោះ​វិធានការ​បង្កា​ជំងឺ​កូវីដ​១៩​។ មន្ត្រី​សិទ្ធិ​ការងារ​យល់​ថា និយោជក និង​ក្រសួង​សុខាភិបាល គួរ​គិតគូរ​អំពី​សុខុមាលភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​នេះ និង​មិន​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​បែប​ស្តង់ដារ​២​នោះ​ទេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Nagaworld
វ៉ាក់សាំង​អាស្ត្រា ហ្សេណេកា (Astra zeneca) ជើង​ទី​១ ជាង​បី​សែន (៣២៤.០០០)​ដូស នឹង​ដឹក​មក​ដល់​ព្រះ​លាន​យន្តហោះ កម្ពុជា នៅ​ថ្ងៃ​ទី​២ មីនា ខាងមុខនេះ ដែល​ជា​ជំនួស​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ (unicef) និង​ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​រួមគ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈថា នៅ​ពេល​ខាងមុខ មជ្ឈមណ្ឌល​កូរ៉ាក់ (COVAX Facility) នឹង​បន្ត​ជួយ​កម្ពុជា​ទៀត ជា​ដំណាក់ៗ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Vaccine #AstraZeneca
លោក​ សម រង្ស៊ី​ មាន​ជំនឿ​ថា​ សំណុំ​រឿង​របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ចប់​តាម​ផ្លូវ​នយោបាយ​ បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ជិត ៦០ឆ្នាំ​ក្ដី។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #politice #Samrainsy
ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​ចង់​ចាក់​វ៉ាក់សាំង ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួលស្គាល់។ ជំហរ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល ក្រសួងសុខាភិបាល ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​ជាង ៣​សែន​ដូស នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ហើយ​លោក ហ៊ុន សែន ប្រកាស​ភ្លាមៗ ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ នៅ​ថ្ងៃ​ទី៤ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Vaccine #hunsen
លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិនដែល​អើពើ​ជួយការ​ពារ​ពលករ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទូត​ថែមទាំង​គាប​ពលករ​ស៊ី​លុយ ពេល​ពលករ​មាន​បញ្ហា។ ស្រដៀង​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ពលករ​និយាយ​ថា មន្ត្រី​ទូត​យកចិត្ត​ទុក​លើ​តែ​ករណី​ណា​ដែល​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍ និង​ចំណេញ​ដល់​នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #politice #Samrainsy #hunsen
ទឹក​ស្ទឹង​មង្គល​បូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ រីង​ដល់​បាតស្ទឹង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​ស្រុក​មង្គលបូរី​រាប់​ពាន់​គ្រួសារ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​សប្ដាហ៍​ក្រោយ។ ពលរដ្ឋ​មួយ​ចំនួន​បាន​​ជីក​​​អណ្ដូង​តូចៗ នៅ​បាត​ស្ទឹង​មង្គលបូរី ដើម្បី​ឱ្យ​​​ទឹក​ចេញ ហើយ​ដង​យក​ទៅ​ប្រើប្រាស់​​​ប្រចាំ​ថ្ងៃ ដោយសារ​​ទឹក​ស្ទឹង​រីង​គោក​ ហើយ​គ្មាន​ប្រាក់​ទិញ​ទឹក​ប្រើប្រាស់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #environment
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មីនា ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។ ការ​យាង​ទៅ​ប្រទេស​ចិន​នៅ​ពេល​នេះ ធ្វើឡើង​ស្រប​ពេល​របប​លោក ​ហ៊ុន សែន កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៀត​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងៗ ទៀត ដែល​អ្នក​ឃ្លាំមើល​បារម្ភ​ថា នឹង​បើក​ផ្លូវ​ឲ្យ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #King #China
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ​នឹង​បណ្ដើរ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេ​ណេកា (AstraZeneca) ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ នៅថ្ងៃទី៤ ​ខែមីនា​ខាង​មុខ។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថា​ ទង្វើ របស់​លោក​ ហ៊ុន សែន ​នេះ​ ឆ្លុះ​បញ្ចាំង​ថា លោក​ ជា​មេ​ដឹក​នាំ​មាន​ភាព​ពុតត្បុត និង​គេចវេះ​មិន​ចាក់​វ៉ាក់សាំង​របស់​ចិន។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Hunsen
ស្នងការដ្ឋាន​បុគ្គលិក-បណ្ដុះបណ្ដាល​នៃ​បញ្ជការដ្ឋាន​អង្គរក្ស​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា បុរស​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធិ ​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​ត្រូវ​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា​នោះ ជា​មន្រ្តី​កង​អង្គរក្ស។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #RCAF
តុលាការ​ខេត្ត​សៀមរាប​ចេញ​ដីកា​បញ្ជា​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ ពាក់ព័ន្ធ​នឹង​​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល​រឿង​ជំងឺ​កូវីដ១៩ និង​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ចាត់​​ទុក​រឿង​នេះ​ថា ជា​ការ​​គំរាមកំហែង​ដល់​ក្រុម​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឱ្យ​ភ័យ​ខ្លាច។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
អណ្ដើក ហ្លួង មេ ដែល ជា ពូជ អណ្ដើក កម្រ និង ជិត ផុត ពូជ ចំនួន ៥ក្បាល បាន ពង កូន ជា លើក ទី មួយ បាន ចំនួន ៧១គ្រាប់ នៅ លើ ខ្សាច់ សិប្បនិម្មិត ក្នុង មជ្ឈមណ្ឌល អភិរក្ស សត្វ ល្មូន ខេត្តកោះកុង។ ក្រុម អ្នក អភិរក្ស អះអាង ថា នេះ ជា ជោគជ័យ ក្នុង ការងារ អភិរក្ស បន្ទាប់ ពី បាន ចិញ្ចឹម និង ថែទាំ អណ្ដើក មេ ទាំង នេះ អស់ រយៈ ពេល ប្រមាណ ១៥ ឆ្នាំ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS
លោកអ្នកនាងជាទីមេត្រី!
ក្នុង​ពេល​ដែលជំងឺកូវីដ-១៩​ ឆ្លងចូលក្នុង​សហគមន៍​ជាលើកទី៣​នេះ ​លោកអ្នកនាងកំពុង​បារម្ភ​ពី​បញ្ហាជាច្រើន។ បញ្ហាចម្បងគឺការឆ្លងរាលដាល ដែល​អាចប៉ះពាល់​ដល់​សុខភាពសមាជិក​គ្រួសារ បាត់បង់ប្រាក់ចំណូល និង​គ្មានប្រាក់​សងធនាគារជាដើម។ ក្នុង​ស្ថានភាពបែប​នេះ​លោក​អ្នកនាង​ក៏ចង់ឃើញ ​រដ្ឋាភិបាល​យកចិត្តទុកដាក់​អោយ​បាន​ពេញ​លេញជួយដោះស្រាយបញ្ហាទាំង​នេះ។
តើ​លោកអ្នកនាង​បាន​ដឹង​ទេ ពេលនេះ​ រដ្ឋាភិបាល​កំពុង​ពន្លឿន​ធ្វើច្បាប់​បន្ទាន់​មួយ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវដទៃទៀត?
តើ​ច្បាប់ថ្មីនេះ​បានចែង​ទាក់ទងដល់​តម្រូវការរបស់​ពលរដ្ឋ​ក្នុង​ស្ថានភាពលំបាក​ដូចលោកអ្នកនាង​កំពុង​ជួបប្រទះនេះ​ដែរទេ ហើយប្រសិនបើអនុម័ត តើច្បាប់នេះ នឹងប៉ះពាល់ដល់លោកអ្នកនាងយ៉ាងណាខ្លះ?
នាងខ្ញុំ​នឹង​មាន​សម្ភាសមួយជាមួយអ្នកសិក្សាផ្នែក​ច្បាប់ អំពីសេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ​នៅ​ពេល​បន្តិចទៀត​នេះ៖
លោកអ្នកនាងនឹង​បាន​ដឹង​ថាតើ​ច្បាប់​នេះ​បង្កើតឡើង​ ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ពលរដ្ឋ ឬ​នៅ​ក្នុង​បំណង​អ្វី​ផ្សេង​ពីនេះ?
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាន​ការផ្សាយនាពេលនេះ ដោយសារបញ្ហាបច្ចេកទេស។ យើងខ្ញុំកំពុងពិនិត្យមើលបញ្ហានេះហើយ! សូមប្រិយមិត្តរង់ចាំស្តាប់ និងទស្សនាការផ្សាយផ្ទាល់របស់យើងនាពេលបន្តិចទៀតនេះ! សូមអរគុណ!

We apologize for the interruption of this broadcast due to technical difficulties. We are looking into this issue! Dear fans, stay tuned to listen and watch our live stream shortly! Thank you so much!
នៅពេលនេះវិទ្យុអាស៊ីសេរីកំពុងផ្ទាល់ព័ត៌មានប្រចាំថ្ងៃ ចាប់ពីម៉ោង ៩:៣០