វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​ដោយសារ​ទទួល​បាន​ប្រាក់ខែ​តិច​និង​គ្មាន​ការងារ​បន្ថែម​ម៉ោងធ្វើ បន្ទាប់ពី​ថៅកែ​រោងចក្រ​កាត់បន្ថយ​ថ្ងៃធ្វើការ និង​ព្យួរ​ការងារ ព្រោះ​គ្មាន​ការ​បញ្ជាទិញ​ផលិតផល​ពី​រោងចក្រ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល គួរ​ចរចា​ជាមួយ​សហ​គមន៍​អន្តរជាតិ​ដើម្បី​បាន​ប្រព័ន្ធអនុគ្រោះ​ពន្ធ​មកវិញ មុននឹង​វិស័យ​កាត់​ដេរ​កម្ពុជា​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #humanrights #worker #zhentaigarment
Media is too big
VIEW IN TELEGRAM
កម្មករប្រឈមការលំបាកកាន់តែខ្លាំង ស្របពេលពួកគេមិនមានការងារថែមម៉ោង
---
ក្រុមកម្មករប្រឈមការលំបាកកាន់តែខ្លាំង ដោយសារពួកគាត់មិនអាចធ្វើការថែមម៉ោង ដើម្បីរកប្រាក់ចំណូលបន្ថែម។ កម្មករនៅរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ លើកឡើងថា ប្រាក់ខែគោលត្រឹម២០០ដុល្លារ មិនគ្រប់គ្រាន់សម្រាប់ការចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃឡើយ ដោយសារពួកគាត់ ត្រូវត្បិតត្បៀតទុកលុយខ្លះ ចំណាយឱ្យកូនរៀន ថ្លៃបន្ទប់ជួល និងសងបំណុលធនាគារ។ ការត្អួញត្អែររបស់កម្មករ ស្របពេលវិស័យកាត់ដេរកម្ពុជា បានរងផលប៉ះពាល់ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% និងការមិនបន្តឡើងវិញនូវការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២០ ដោយសារការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។
#RFAKhmer #Cambodia #HunSen #HunManet #HengSour #HumanRights #Workers #ZHENTAIGarment

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​១​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​ឡើយ​
---
ក្រុម​កម្មករ​ស្នើ​រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​២០២៥​ឱ្យ​បាន​សមរម្យ ព្រោះ​ការ​ដំឡើង​ត្រឹម​១​ដុល្លារ នឹង​មិន​អាច​ជួយ​ដល់​ជីវភាព​ពួកគាត់​ឱ្យ​ល្អ​ប្រសើរ​ឡើយ​។ កម្មករ​លើកឡើង​ថា បច្ចុប្បន្ន ពួក​គាត់​ត្រូវ​ចំណាយ​ខ្ពស់​ជាង​ចំណួល ដោយសារ​នៅ​តាម​រោងចក្រ​ខ្លះ លែង​មាន​ការងារ​ថែម​ទៀត ហើយ​កម្មករ​ទទួល​បាន​តែ​ប្រាក់​ឈ្នួល​តិចតួច សម្រាប់​យក​ទៅ​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ជួល និង​ទំនិញ​ដែល​កាន់​តែ​ឡើង​ថ្លៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---​
#RFAKhmer #Cambodia #HunSen #HunManet #HengSour #humanrights #worker #ZHENTAIGarment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer