វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.91K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
«សូម្បី​អង្ក្រង​ក៏​ចេះ​ការពារ​សម្បុក​ដែរ តែ​ខ្មែរ គេ​អត់​ឱ្យ​ចេះ​ការពារ​សម្បុក​ខ្លួន​ឯង​ទេ​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំគ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គមជាតិ និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់​ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនធ្វើសន្និសីទយុវជន ស្ដីពីក្ដីកង្វល់ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងលំហសិទ្ធិសេរីភាព
---
ក្រុមយុវជន និងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១៥ ខែសីហា រៀបចំសន្និសីទយុវជនពាក់ព័ន្ធនឹងបញ្ហាលំហសិទ្ធិសេរីភាព ការរារាំងប្រជាសហគមន៍មិនឱ្យចូលល្បាតព្រៃ និងការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ការរៀបចំសន្និសីទឡើងនេះ គឺបន្ទាប់ពីក្រុមយុវជនបានប្រារព្ធកម្មវិធីទិវាយុវជនអន្តរជាតិ និងកត់សម្គាល់ឃើញថា រដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/youth-group-concerns-about-challenges-related-to-freedom-space-08152024132714.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #InternationalYouthDay2024 #EnhancingYouthEmpowermentTowardsBetterSocialJustice #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Environment #ForestCrimes #Deforestation #PreyLang #PreyLangWildlifeSanctuary #EnvironmentalActivists #FrontLineDefenders
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​​អតីត​​មន្ត្រី​បក្ស​ប្រឆាំង​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ចូល​រួម​ជីវភាព​នយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives