វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន តែង​តាំង​ឧក្រិដ្ឋជន​ចិន​ជា​ទីប្រឹក្សា
---
ឧក្រិដ្ឋជន​ចិន​ម្នាក់​ដែល​ជាប់​ឈ្មោះ​ថា ជា​អ្នក​រក​ស៊ី​បនល្បែង​អនឡាញ​ឆ្លង​ដែន​ខុស​ច្បាប់​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តាំង​តែង​ឱ្យ​ជាទី​ប្រឹក្សា​របស់​លោក។ មន្ត្រី​គណបក្ស​ប្រឆាំង​ថា ការ​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ជា​ទីប្រឹក្សា នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​អំពើ​ពុក​រលួយ អំពើនិទ្ទណ្ឌភាព និង​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវ​តុលាការ​ប្រទេស​ចិន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បន​ល្បែង​អនឡាញ (Online) ខុស​ច្បាប់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #RFAInvestigates #Cambodia #China #PRC #ChinaReach #HunManet #HunSen #SarKheng #SarSokha #MoI #CPP #ChenZhi #PrinceGroup
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៖

១. រដ្ឋាភិបាលកម្ពុជា ច្រានចោលសេចក្ដីថ្លែងការណ៍អង្គការសហប្រជាជាតិស្តីពីការយាយីលើអ្នកការពារសិទ្ធិមនុស្ស
២. យុវជន អំពាវនាវដល់ពលរដ្ឋខ្មែរនាំគ្នាចូលរួមតវ៉ាឱ្យវៀតណាមដោះលែងខ្មែរក្រោម
៣. បក្សកម្លាំងជាតិ ត្រៀមធ្វើបាតុកម្មរយៈពេលបីថ្ងៃ ទាមទាររដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការ
៤. ក្រុមអតិថិជនទិញផ្ទះបុរី ឡេង ណាវ៉ាត្រា ថា ពួកគេមិនទទួលយកការដោះដូរដីពីក្រុមហ៊ុនឡើយ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #China #PRC #ChinaReach #HunManet #HunSen #UongRithy #RithyUong #NationPowerParty #WangYi #BRI #FunanTechoCanal #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #UN #SpecialRapporteur #VititMuntarbhorn #MaryLawlor #IreneKhan #ClémentNyaletsossiVOULE#Harassment #HumanRightsDefenders #LengNavatra
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/v84lmrMeuCM
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក អ៊ុង រិទ្ធី ខ្មែរ​-​អាមេរិកាំង ដែល​ប្ដេជ្ញា​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា
---
ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​មួយ​រូប​ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ជួយ​កសាង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល (​Lowell​) នៃ​រដ្ឋ​ម៉ាស្សាឈូស្សេត (​Massachusetts​) សហរដ្ឋ​អាមេរិក​។ ជា​មួយ​គ្នា​នេះ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តស៊ូ​ដោយ​អហិង្សា ដើម្បី​បុព្វហេតុ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​រូប​នេះ គឺ​លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​កាណាដា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Democracy #HumanRights #CNRP #USCanadaCNRP #UongRithy #CambodiaFamilyRun #HunManetCabinet
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#កម្រងរូបភាព៖ មន្ត្រីនិងសកម្មជនគណបក្សកម្លាំងជាតិ​ប្រមូលផ្ដុំគ្នាតវ៉ាទាមទារដោះលែងអ្នកទោសនយោបាយ
---
​មន្ត្រី និងសកម្មជន​​គណបក្សកម្លាំងជាតិ ប្រមូលផ្ដុំគ្នា នៅថ្ងៃទី២២ ខែមេសា នៅ​មុខទីស្នាក់ការគណ​បក្ស ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីតវ៉ាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ ក្រោយ​សាលាក្រុង​ភ្នំពេញ​ហាមឃាត់​មិន​ឱ្យ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។
រូបភាពពីពលរដ្ឋ
---​​​​​​
#RFAKhmer#Cambodia#HunManet#HunSen#CPP#Senate#SenateElection2024Kh#DynasticRules#CambodiaFamilyRun#NationPowerParty

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​រាម​អស់​រយៈពេល​​ជាង​៤ខែ​មក​ហើយ​ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មក ដោយ​ពុំ​ទាន់​ចាកចេញ​វិញ​នៅឡើយ​ទេ។ នេះ​បើ​យោង​តាម​ការវិភាគ​របស់​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក CSIS ដោយ​សន្និដ្ឋាន​ផ្អែក​តាម​ការ​ប្រើ​រូបភាព​ថត​បាន​ពី​ផ្កាយ​រណប​ពាណិជ្ជកម្ម។ ស្ថាប័ន​នេះ ចោទ​ជា​សំណួរ​ថា​តើ​វត្តមាន​របស់​នាវា​ចម្បាំង​ចិន​នេះ អាច​នឹង​នាំ​ឱ្យ​មាន​ការ​បង្កើត​វត្តមាន​ជា​អចិន្ត្រៃយ៍​របស់​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម ឬ​យ៉ាងណា៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3wdc1ex
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤៖

១. បក្សកម្លាំងជាតិ ធ្វើបាតុកម្ម៣ថ្ងៃទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងស្តារប្រជាធិបតេយ្យ
២. ពលរដ្ឋ និងសង្គមស៊ីវិល រៃអង្គាសប្រាក់ជួយដល់គ្រួសារលោក កើត សារ៉ាយ ដែលកំពុងជាប់ពន្ធនាគារ
៣. ប្រធានបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ស្នើសាលាឧទ្ធរណ៍បាត់ដំបង លើកពេលសវនាការ
៤. អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំឱ្យពលរដ្ឋប្រយ័ត្នគ្រាប់មីន បន្ទាប់ពីពលរដ្ឋ៤នាក់ជាន់មីនស្លាប់
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #NationPowerParty #RongChhun #SunChanthy #CLP #ChaoVeasna #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #Landmines #WangYi #BRI #FunanTechoCanal #Podcast #CambodiaThisWeek #ChunChanboth #SamPoly #LySreysros #Youth
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/5TD2XUzW18E
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៤៩]​ កត្តា​អ្វីខ្លះ​ដែល​ជួយ​អោយ​យុវជន​អាច​បន្ត​មនសិការ​របស់​ខ្លួន​បាន?​

ទោះបី​កម្ពុជា​មាន​យុវជន​ជំនាន់​ក្រោយ​កំពុង​ឡើង​កាន់​អំណាច​ក្តី​ ការ​គាប​សង្កត់​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​ទៅ​លើ​ពលរដ្ឋ​ជាពិសេស​យុវជន​នៅតែ​កើត​មាន​ឡើង​ជា​ហូរហែ។​

​ស្ថិត​ក្នុង​បរិបទ​សង្គម​បែប​នេះ​ តើ​យុវជន​អាច​បន្ត​រក្សា​មនសិការ​របស់​ខ្លួន​បាន​ដោយ​របៀប​ណា?​

​សូមអញ្ជើញ​ លោក​អ្នកនាង​កញ្ញា​ស្តាប់​ និង​ទស្សនា​កម្មវិធី​ផតខាសធ៍​ កម្ពុជា​សប្តាហ៍​នេះ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​មាន​កិច្ច​ពិភាក្សា​រវាង​លោក​ ជុន ច័ន្ទបុត្រ​ ​លោក​ ​សំ ប៉ូលី​ និង​កញ្ញា​ លី ស្រីស្រស់​ ​លើ​បញ្ហា​នេះ​ ដូច​តទៅ៖​

​-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---

#RFAKhmer#Cambodia#HunSen#HunManet#HunMany​ ​#PoliticalWill#Conscious#YouthKh#PoliticalPrisoners #PoliticalPressure ​#CambodiaThisWeek​​ #SamPoly#ChunChanboth
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី០៦]៖ អ្នក​ឃ្លាំមើល​បារម្ភ​ខ្លាច​ពលរដ្ឋ​ខ្មែរ​បាត់បង់​ផល​ប្រយោជន៍​នៅ​ពេល​ចិន​ជំរុញ​វិស័យ​កសិកម្ម
---
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០២៤​នេះ?
១. មន្ត្រី​បក្ស​កម្លាំង​ជាតិ​ប្រមាណ​២០០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​មនសិការ
២. ពលរដ្ឋ និង​សង្គម​ស៊ីវិល រ៉ៃ​អង្គាស​ប្រាក់​ជួយ​ដល់​គ្រួសារ លោក កើត សារ៉ាយ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ
៣. កម្ពុជា បន្ត​គាំទ្រ​នយោបាយ​ចិន​តែ​មួយ និង​ប្ដេជ្ញា​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​កាន់​តែ​ខ្លាំង
៤. អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ណែនាំ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​គ្រាប់​មីន​នៅ​ពេល​ចូល​ព្រៃ ព្រោះ​ស៊ីម៉ាក់ (CMAC) មិន​ចូល​ទៅ​ដោះ​មីន​ក្នុង​ព្រៃ​ជ្រៅ​នៅ​ឡើយ
៥. អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី រង​ការ​ចោទ​ថា ឃុបឃិត​ជាមួយ​ឧកញ៉ា​ម្នាក់ កាប់​​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=5TD2XUzW18E
Media is too big
VIEW IN TELEGRAM
ឪពុក កូន និង​ចៅ​២​នាក់​ទៀត ស្លាប់​ដោយសារ​ផ្ទុះ​មីន​ពេល​ដើរ​ប្រមូល​អនុផល​ព្រៃឈើ
---
ជនជាតិ​ភាគ​តិច​ព្នង​៤​នាក់​ស្លាប់ និង​២​នាក់​ទៀត​របួស​ធ្ងន់​ស្រាល ដោយសារ​ផ្ទុះ​គ្រាប់​មីន​ កាល​ពី​ថ្ងៃ​ទី​២០ ខែមេសា ​អំឡុង​ពួកគាត់​ដើរ​រក​ជ័រចុង​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ជីវិត។ ​អ្នក​ស្លាប់ទាំង៤នាក់ រួមមានជីតាអាយុ៥៨​ឆ្នាំ កូនប្រុសអាយុ​៣៧​ឆ្នាំ ចៅ​ស្រី​អាយុ​១៣​ឆ្នាំ​ និង​ចៅ​ប្រុស​អាយុ​១០​ឆ្នាំ​ រីឯ​អ្នក​របួសធ្ងន់ស្រាល​ពីរ​នាក់ ជា​ម្ដាយ​អាយុ​៣៦​ឆ្នាំ និង​កូន​ស្រី​អាយុ​៦​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Mondulkiri #Mine #DeadlyMine #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៦] អ្នកវិភាគថាវៀតណាមទប់ស្កាត់មិនឱ្យកម្ពុជា​សង់ព្រែកជីកហ្វូណនដើម្បីលេបយកកម្ពុជាស្ងាត់ៗ

​​#សម្ដីគូសថ្មចំណាំ៖​​​​ អ្នកវិភាគ​នយោបាយ​លោក​ ​គឹម សុខ​ ថ្លែង​ថា​ប្រទេស​វៀតណាម​ប្រើ​វិធីសាស្ត្រ​នានា​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​កម្ពុជា​សាងសង់​ព្រែកជីក​ហ្វូណន​បាន​នោះ​ទេ​ ដើម្បី​វៀតណាម​ងាយស្រួល​លេប​យក​កម្ពុជា​ស្ងាត់ៗ៕​

#RFAKhmer #Cambodia #HunManet #HunSen  #KimSok#FunanCanal #PRC #Vietnam #MekongRiver #ChinaReach #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំនយោបាយ
---
ថ្នាក់ដឹកនាំ សកម្មជនគណបក្សកម្លាំងជាតិ និងគ្រួសារអ្នកជាប់ឃុំប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយសន្តិវិធី នៅមុខទីស្នាក់ការបក្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទាមទាររដ្ឋាភិបាលស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ។ ថ្វីត្បិតមិនអាចធ្វើបាតុកម្មដូចការគ្រោងទុករយៈពេល៣ថ្ងៃជាប់គ្នា ដោយសារអាកាសធាតុក្ដៅ និងបន្ទាប់ពីត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមន្ត្រីគណបក្សកម្លាំងជាតិប្រកាសថា នឹងបន្តធ្វើបាតុកម្មរហូតមានការដោះលែងអ្នកទោសនយោបាយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #RongChhun #SunChanthy #CLP #ChaoVeasna #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ បណ្ឌិត មាស នី បារម្ភ​ខ្លាច​ខ្មែរ​បាត់បង់​ផលប្រយោជន៍​ពេល​ចិន​ជំរុញ​កសិកម្ម
---
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ថា កម្ពុជា និង​ចិន​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​ពេល​ពលរដ្ឋ​កម្ពុជា ផលិត​កសិផល​នៅ​មាន​កម្រិត និង​ខ្វះ​បច្ចេកទេស​ច្រើន។ លោក​ព្រួយបារម្ភ​ថា បញ្ហា​នេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត​ដោយសារ​តែ​ភាគី​ចិន​នឹង​នាំ​អ្នក​ជំនាញ​មក​បង្កើត​រោងចក្រ​ផ្តោតលើ​វិស័យ​កសិកម្ម ហើយ​ពលរដ្ឋ​ដែល​មាន​ដី​កសិកម្ម​អាច​ក្លាយ​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ចិន៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #WangYi #BRI #FunanTechoCanal #Agriculture
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ២០២៤​នេះ?
១. លោក ហ៊ុន សែន ស្នើ​ឡាវ​គាំទ្រ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន
២. ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ២០២៣ នៅតែ​អាក្រក់​ដូច​ឆ្នាំ​កន្លងទៅ
៣. មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ PJ នៅ​រាជធានី​ភ្នំពេញ
៤. អាជ្ញាធរ​ខេត្ត​ព្រះវិហារ រង​ការ​ចោទ​ថា​បង្ខំ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ឱ្យ​ទទួល​កំហុស ហើយ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ
៥. ពលករ​ខ្មែរ​មួយ​ចំនួន បន្ត​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=iSlUKfmFiQE
---
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ ជុំវិញសេចក្តីអំពាវនាវរបស់លោក គឹម សុខ ដែលចង់ឃើញលោក ហ៊ុន សែន ផ្តួចផ្តើមការផ្សះផ្សាជាតិដើម្បីសាងស្នាដៃទុកក្នុងប្រវត្តិសាស្ត្រ។

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #China #PRC #ChinaReach #Vietnam #Lao #MRC #USA #HunManet #HunSen #ThonglounSisoulith #NationPowerParty #RongChhun #SunChanthy #KeaVisal #CLP #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #WangYi #BRI #FunanTechoCanal #FunanCanal
Media is too big
VIEW IN TELEGRAM
កម្ពុជា-ចិន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ ខណៈ​​រឿងរ៉ាវ​កំពង់ផែ​រាម និង​ព្រែកជីក​ហ្វូណន​កាន់​តែ​​ឡើង​កម្ដៅ
---
កម្ពុជា-ចិន​ប្តេជ្ញា​ពង្រឹង​បន្ថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ខណៈ​​កង្វល់​ជុំវិញ​រឿងរ៉ាវ​នៅ​កំពង់ផែ​រាម​អំពី​វត្តមាន​យោធា​ចិន និង​គម្រោង​ព្រែកជីក​ហ្វូណន​កាន់​តែ​​ឡើង​កម្ដៅ​ខ្លាំង។ ការប្តេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី (Wang Yi) កាល​ពី​ថ្ងៃទី២២ ខែមេសា នៅ​ក្រុង​ភ្នំពេញ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖https://bit.ly/4aMYHwq
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer