វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​តវ៉ា​មិន​ទទួល​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ
---
ពលរដ្ឋ​ក្នុង​សហគមន៍​សំរោង​ត្បូង នៃ​តំបន់​បឹងតាមោក ប្រមាណ​៤០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ដើម្បី​ប្រឆាំង​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ និង​គំរាម​ឈូស​កម្ទេច​ផ្ទះ​របស់​ពួកគាត់​។ ការ​ចេញ​តវ៉ា​ជាថ្មី​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​យក​ស្លាក​ដែល​សរសេរ​ថា «​ទីតាំង​ដោះស្រាយ​គោល​នយោបាយ​រួចរាល់​» ទៅ​បោះ​ក្នុង​តំបន់​ពួកគាត់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
សិង្ហបុរី កាត់ទោស​ជនជាតិ​​ចិន​សញ្ជាតិ​ខ្មែរ​ម្នាក់ ឱ្យ​ជាប់​គុក ១៣ខែ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លាង​លុយ​កខ្វក់​ជាង​២ពាន់​លានដុល្លារ
---
តុលាការ​សិង្ហបុរី នៅ​ថ្ងៃទី០២ ខែមេសា កាត់​ទោស​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​ម្នាក់ ឱ្យ​ជាប់​គុក ១៣ខែ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លាង​លុយ​កខ្វក់​ដ៏​សម្បើម​មិន​ធ្លាប់​មាន ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ២ពាន់​លាន​ដុល្លារ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #Singapore #HunManet #HunSen #OnlineGambling #SuWenqiang
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤៖

១.អ្នកវិភាគបារម្ភថា ប្រធានព្រឹទ្ធសភាថ្មីនឹងនាំកម្ពុជាឲ្យក្លាយជាប្រទេសដឹកនាំតាមបែបគ្រួសារនិយម
២.គណបក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មទាមទារដោះលែងសមាជិកគណបក្សពីររូប
៣.ពលករធ្វើការងារនៅថៃត្អូញត្អែរថា គ្មានថវិកាមកលេងបុណ្យចូលឆ្នាំថ្មី
៤.ជនរងគ្រោះដោយការបណ្ដេញចេញគ្មានជំនឿថា អាជ្ញាធរខេត្តព្រះវិហារអនុញ្ញាតពួកគេឲ្យមករស់នៅក្នុងភូមិវិញបាន
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #CPP #Senate #SenateElection2024Kh #DynasticRules #CambodiaFamilyRun #NationPowerParty #PreahVihear #SeilaDamex #LandDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jZCdHYtT36o
Media is too big
VIEW IN TELEGRAM
តើ​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធ​សភា​ថ្មី ​ឆ្លុះ​បញ្ចាំង​អ្វីខ្លះ​ពី​ប្រព័ន្ធ​គ្រួសារ​និយម?​
 
ក្បាលម៉ាស៊ីន​ព្រឹទ្ធសភា​ត្រូវបានលាតត្រដាងជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា។​ តើ​ក្បាលម៉ាស៊ីន​ព្រឹទ្ធ​សភា​ថ្មី​នេះ ឆ្លុះ​បញ្ចាំង​យ៉ាង​ណាខ្លះ​ពី​ប្រព័ន្ធ​គ្រួសារ​និយម​ និង​ការ​បែងចែក​អំណាច​នៅ​កម្ពុជា?​
 
​លោក​ ​មាន ឫទ្ធិ​ ​រាយការណ៍ផ្ទាល់៖​
​​​​​​​
#RFAKhmer#Cambodia#HunManet#HunSen#CPP#Senate#SenateElection2024Kh#DynasticRules#CambodiaFamilyRun#NationPowerParty
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក​ ​ហ៊ុន សែន​ ​កំពុង​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និយម។​ ​ការ​លើក​ឡើង​នេះ​ កើត​ឡើង​ក្រោយ​ពេល​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ ​ហ៊ុន សែន​ ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​បោះឆ្នោត​​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ។​

លោក​ ​យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ ​គឹម សុខ​ អ្នក​ឃ្លាំ​មើល​សង្គម​ជុំវិញ​ការ​ឡើង​ដំណែង​របស់​លោក​ ហ៊ុន សែន ​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#CPP#Senate#SenateElection2024Kh#DynasticRules#CambodiaFamilyRun#NationPowerParty
Media is too big
VIEW IN TELEGRAM
ទម្លាប់ចិញ្ចឹម​គោ​ប្រវាស់​របស់​អ្នក​ភូមិ​នៅ​ខេត្ត​បាត់ដំបង​ប្រឈម​បាត់បង់ ក្រោយ​គ្មាន​ទីផ្សារ
---
ទម្លាប់​ចិញ្ចឹម​គោ​ប្រវាស់ របស់​អ្នក​ភូមិ​នៅ​ខេត្ត​បាត់ដំបង ប្រឈម​ការ​បាត់បង់ ក្រោយ​ពី​តម្លៃ​គោ​គ្មាន​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ប្រជាកសិករ​ភាគ​ច្រើន ពុំ​សូវ​ចង់​ចិញ្ចឹម​គោ​ទៀត​នោះ​ឡើយ​។ ពួក​គាត់​ថា ជាច្រើន​ទសវត្សរ៍ កន្លង​ទៅ ការ​ចិញ្ចឹម​គោ​ប្រវាស់​បាន​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ​ជាច្រើន ព្រោះ​ទីផ្សារ​លក់​គោ​បាន​ថ្លៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Battambang #HunSen #HunManet #DithTina #MAFF #cows #Agriculture #EkPhnom
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មទាមទារដោះលែងសមាជិកបក្ស
---
គណបក្សកម្លាំងជាតិ ត្រៀមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងសមាជិកបក្ស ចំនួន ២នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ ពួកគេថា ការចាប់ខ្លួននេះ ជារឿងអយុត្តិធម៌ ដែលមានចេតនា រឹតត្បិតមកលើគណបក្សប្រឆាំង។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/nation-power-party-to-hold-demonstrations-to-demand-release-of-party-members-04032024114526.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #OppositionParties #Activists #Law #Democracy #HumanRights #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សែស្រឡាយ​បក្ខពួក​និយម​របស់​អនុប្រធាន​ទី១​ព្រឹទ្ធសភា​ថ្មី ប្រាក់ សុខុន
---
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ អំពី​សែស្រឡាយ​បក្ខពួក​និយម​របស់​អនុប្រធាន​ទី១​ព្រឹទ្ធសភា​ថ្មី លោក ប្រាក់ សុខុន?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-sen-assuming-senate-president-04042024033120.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Senate #Nepotism #Authoritarianism #HunSen #HunManet #PrakSokhonn #OuchBorith #KhengSamvada #PrakDavid #PrakSophoan #PrakKhonndanie #HemVanndy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៤៧ ​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​​
​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
​​ #RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ​នៅ​តែ​ស្លាប់​និង​ពិការ​ដោយសារ​គ្រាប់​មីន 
---
បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​ខ្លះ រស់​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ខាង​លិច​និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស នៅ​តែ​រងគ្រោះ ដោយសារ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​តាំង​ពី​សម័យ​សង្គ្រាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #InternationalDayforMineAwareness
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤៖
១. លោក កឹម សុខា បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌
២. ពលរដ្ឋខ្មែរ-អាមេរិកាំង គ្រោងជួបជុំគ្នាសម្តែងមតិប្រឆាំងការពង្រីកឥទ្ធិពលគណបក្សប្រជាជនកម្ពុជានៅទីក្រុងឡុងប៊ិច
៣. សង្គមស៊ីវិល ស្នើរដ្ឋាភិបាលទប់ស្កាត់ជនបរទេសមួយចំនួនដែលឆ្លងដែនខុសច្បាប់ប្រព្រឹត្តិបទល្មើសនៅកម្ពុជា
៤. អាជ្ញាធរមីនកម្ពុជា ប្រារព្ធទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីមីន ខណៈពលរដ្ឋខ្មែរនៅតែស្លាប់ដោយសារគ្រាប់មីន
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunManet #HunSen #KemSokha #SamRainsy #TransnationalRepression #CPP #InternationalDayforMineAwareness #Cybercrimes #Cyberscams #HRW #Senate #Nepotism #Authoritarianism #PrakSokhonn #OuchBorith #KhengSamvada #PrakDavid #PrakSophoan #PrakKhonndanie #HemVanndy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WdhngmZ8p7I
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​(Long Beach)​​រដ្ឋ​កាលីហ្វរញ៉ា (California)​អះអាង​ថា​បក្សកាន់​អំណាច​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​​តាម​រយៈ​ព្រឹត្តិ​ការណ៍​មួយ​ហៅ​ថា​«ពិធី​ក្បួន​ដង្ហែ ​និង​បុណ្យ​វប្បធម៌​ក្រុង​ខ្មែរ» ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៧ ​មេសា​​ខាង​មុខ​នេះ។​ ​ពួក​គេ​គ្រោង​ជួប​ជុំគ្នា​សម្ដែង​មតិ​ប្រឆាំង​នឹង​អ្វី​មួយ​ដែល​ពួកគាត់​ជឿ​ជាក់​ថា​ជាការ​ពង្រីក​ឥទ្ធិពល​របស់​គណ​បក្ស​កាន់​អំណាច​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក​នេះ។
 
​លោក​ ​យ៉ង ចាន់តារា​ ​សម្ភាស​ផ្ទាល់​មួយជា​មួយ​អគ្គ​លេខាធិការ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាមេរិក​លោក​ ​រី គា​ ​ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​ជួបជុំ​នេះ៖​​
​​
#RFAKhmer#Cambodia#Thailand#HunManet#HunSen#TransnationalRepression#CPP#Authoritarianism#TheCPP#CNRPA#CNRP#LongBeach#KhmerAmerican
Media is too big
VIEW IN TELEGRAM
មេធាវីថា លោក កឹម សុខា នៅ​តែ​ចង់​ចរចា​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក
---
សាលាឧទ្ធរណ៍ បន្ត​លើកឡើង​ពី​ការ​ធ្វើ​បាតុកម្ម និង​យុទ្ធនាការ​នានា​ក្រោយ​ឆ្នាំ​២០១៣ ដូចជា​ការ​ធ្វើ​យុទ្ធនាការថ្ងៃច័ន្ទ«ពណ៌ខ្មៅ» និង​ការ​ដាក់​កម្រង​ផ្កា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោយឆ្នាំ២០១៣ ដែល​តុលាការ​ថា មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​។ លោក កឹម សុខា បដិសេធ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា​ថា ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំង​នោះ​ទេ ហើយ​លោក​នៅ​តែ​ចង់​ចរចា​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KemSokha #CNRP #Politics #HunSen #HunManet #MengSopheary
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Hun Sen elected president of Cambodian Senate
---
Former Prime Minister Hun Sen was unanimously approved to become president of Cambodia’s Senate in a move that critics said was meant to protect his son and current prime minister, Hun Manet.
👉 https://www.rfa.org/english/news/cambodia/senate-04042024101326.html
---
#RFAKhmer #Cambodia #Senate #Nepotism #Authoritarianism #HunSen #HunManet #PrakSokhonn #OuchBorith
Landmines still maim, kill Cambodians decades after civil war’s end
---
Landmines left over from Cambodia’s civil war half a century ago still injure or kill some 50 people a year – a sharp decrease from several years ago but still a worrisome issue for farmers and rural residents in the country’s western provinces.
👉 https://www.rfa.org/english/news/cambodia/landmines-casualties-04042024172953.html
---
#RFAKhmer #Cambodia #HunManet #HunSen #InternationalDayforMineAwareness
Media is too big
VIEW IN TELEGRAM
មហិច្ឆតា​ច្បាម​អំណាច​ឱ្យ​ត្រកូល ​«ហ៊ុន» ​ទំនង​មិន​ទាន់​បញ្ចប់​ត្រឹម​ប្រធាន​ព្រឹទ្ធសភា​ឡើយ
----
អ្វី​ខ្លះ​ ដែល​ប្រិយមិត្ត​គួរ​ដឹង​អំពី​ការ​ឡើង​មក​កាន់​អំណាច​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​ឪ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន? តើ​មហិច្ឆតា​ច្បាម​អំណាច​ឱ្យ​ត្រកូល​ «ហ៊ុន»​ បញ្ចប់​ត្រឹម​ពេល​​លោក ហ៊ុន សែន ក្លាយ​ជា​​ប្រធាន​ព្រឹទ្ធសភា​នេះ ​ដែរឬទេ?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/hun-sen-officially-elected-as-senate-president-04032024092041.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Senate #Nepotism #Authoritarianism #HunSen #HunManet #HunMany #HunManith #HunMana #HunDynasty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​តវ៉ា​ទាមទារ​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្នុង​ឆ្នាំ​ថ្មី
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន គួរ​តែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ ដើម្បី​ឱ្យ​ពួកគាត់​រួច​ផុត​ពី​ទុក្ខ​លំបាក និង​ទទួល​បាន​យុត្តិធម៌​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ពួកគាត់​បាន​ចេញ​តវ៉ា​ទាមទារ​បែប​នេះ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា បន្ទាប់​ពី​ពួក​គាត់​អះអាង​ថា ​ពុំ​មាន​ឪកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​អស់​ជាច្រើន​ឆ្នាំ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អតិថិជន​បុរី​ពិភព​ថ្មី​គាស់​ទ្វារ​ផ្ទះ​ចូល​រស់​នៅ​វិញ ក្រោយ​ក្រុមហ៊ុន​ទើប​រឹបអូស
---
អតិថិជន​បុរី​ពិភព​ថ្មី​កួរ​ស្រូវ​២ ក្នុង​ខណ្ឌ​ដង្កោ បាន​ផ្សារ​ទម្លុះ​ទ្វារ​ផ្ទះ​ចូល​ទៅ​រស់​នៅ​ឡើង​វិញ ក្រោយ​ពី​ផ្ទះ​ពួកគាត់ ទើប​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស ដោយសារ​លែង​មាន​លទ្ធភាព​បង់​រំលស់​បន្ត​។ ក្រុម​អតិថិជន​នៅ​តែ​ប្ដេជ្ញា​ថា ពួកគាត់​នឹង​មិន​ព្រម​ប្រគល់​ផ្ទះ​ទៅ​ក្រុមហ៊ុន​វិញ​ទាំង​ទទេ​ៗ ដោយ​មិន​មាន​គោលការណ៍​ទទួល​ទិញ​ផ្ទះ​វិញ​ក្នុង​តម្លៃ​៥០​%​នោះ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #BoreyPiphupThmey #BoreyNewWorld #Financing #PropertySeized #RealEstate #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញថាតើលោក ហ៊ុន សែន មានទំនុកចិត្តបែបណាក្នុងការបន្តគ្រប់គ្រងអំណាចផ្តាច់មុខក្រោយលោកក្លាយជាប្រធានព្រឹទ្ធសភា?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
នគរបាលប្រមាណ១០នាក់ បានចុះឃាត់ខ្លួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីវេលាម៉ោង ៤រសៀល នៅថ្ងៃទី៥ ខែមេសា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការឃាត់ខ្លួនលោក កើត សារ៉ាយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពអង្គការសង្គមស៊ីវិលបន្ថែមទៀត។

#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #PoliticalPrisoners

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH