វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤៖

១.អាជ្ញាធរខេត្ត ព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបជម្លោះដីធ្លី
២.ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ
៣.កូដករ ណាហ្គាវើលដ៍ (NagaWorld) តវ៉ាដាក់លិខិតទៅក្រសួងការងារទាមទាររកដំណោះស្រាយវិវាទការងារជាថ្មីម្ដងទៀត
៤.កម្មករខ្មែរធ្វើឲ្យក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរីរាប់ពាន់នាក់ធ្វើការដោយខ្វះប្រព័ន្ធការពារសុវត្ថិភាព
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Vietnam #HunManet #HengSour #ChhimSithar #PreahVihear #SeilaDamex #LandDispute #Shoot #SmokeGrenades #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #Ratanakiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4H44ynQaTJo
Media is too big
VIEW IN TELEGRAM
បុរសពិការជើងម្ខាងនៅខេត្តសៀមរាប ដើរសុំទានយកលុយឱ្យកូនទៅរៀន
---
អតីតទាហានខ្មែរក្រហម ដែលពិការជើងម្ខាង ដោយសារសង្គ្រាមនៅខេត្តសៀមរាប ប្រឹងប្រែងដើរសុំទានស្ទើររាល់ថ្ងៃ ដើម្បីយកលុយផ្គត់ផ្គង់ការសិក្សារបស់កូន។ លោកថា ការប្រឹងប្រែងរបស់លោក ដោយលះបង់ការខ្មាសអៀននេះ ព្រោះតែមិនចង់ឃើញកូនលំបាកនៅពេលអនាគត។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/social-economy/a-man-with-disability-in-siemreap-beg-for-money-to-send-children-to-school-03052024235613.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #SiemReap #Bathchair #DisabledPerson #PRC #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្ត្រី​រស់​នៅ​តំបន់​រុនតា​ឯក​ត្អូញត្អែរពី​ជីវភាព​លំបាក​ខ្លាំង បន្ទាប់​ពី​រដ្ឋាភិបាល​កាត់​លុយ​បណ្ណ​ក្រីក្រ
---
ស្ត្រី​ជាច្រើន​រស់នៅ​តំបន់​រុនតាឯក ខេត្ត​សៀមរាប ត្អូញត្អែរ​ពី​ជីវភាព​កាន់​តែ​ពិបាក​ខ្លាំង​បន្ទាប់ពី​រដ្ឋាភិបាល​កាត់​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ​ប័ណ្ណ​ក្រីក្រ។ ពួកគេ​ក៏​រអ៊ូ​រទាំ​ពី​ការ​អត់​ការងារ​ធ្វើ​នៅ​តំបន់​នេះ​ ខណៈ​សិស្ស​ត្អូញត្អែរ​ពិបាក​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ក្នុង​ពេល​អាកាស​ធាតុ​កំពុង​ឡើង​កម្ដៅ​ខ្លាំង។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunMany #SiemReap
#RunTaek #LandDispute #ExecutiveBranch #HunDynasty #Authoritarianism #Nepotism
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសនាយកប្រតិបត្ដិអង្គការពន្លកខ្មែរលោក ប៉ឹក សោភ័ណ ជុំវិញអាជ្ញាធរខេត្ដព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ក្នុងការបង្ក្រាបជម្លោះដីធ្លី។


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​បឹងតាមោក​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ក្រោយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​គំរាម​ឱ្យ​រុះរើ​ផ្ទះ

---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​បឹង​តាមោក​ជាង ១០០ នាក់ នាំគ្នា​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​អំឡុង​ពេល​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ហៅ​ពួក​គាត់ ទៅ​ចរចា​រឿង​ដីធ្លី​។ ពួក​គាត់​ថា អាជ្ញាធរ​ពុំ​បាន​ចរចា​រក​ដំណោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ បែរ​ជា​គំរាម​ពួក​គាត់​ឱ្យ​រុះរើ​ផ្ទះ​ចេញ​ជា​បន្ទាន់ បើ​ពុំ​ចង់​មាន​បញ្ហា​។

ទស្សនាវីដេអូ សូ​មចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅតំបន់៣ ខេត្តបាត់ដំបង មួយចំនួន ដាំឪឡឹកលក់ ដោះស្រាយជីវភាព
---
ពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់៣ ក្បែរតំបន់បឹងទន្លេសាប បន្តដាំឪឡឹកលក់ ដើម្បីដោះស្រាយជីវភាព។ របរដាំឪឡឹកនេះ មិនងាយស្រួលឡើយ ដោយពេលខ្លះកសិករជួបនឹងបញ្ហាអាកាសធាតុ ដែលធ្វើឱ្យខូចទិន្នផលផង និងបញ្ហាឈ្មួញកណ្ដាលបង្អាប់តម្លៃកសិផលផង។ កសិករស្នើឱ្យមន្ត្រីជំនាញ ជួយទ្រទ្រង់របរកសិកម្ម និងរកទីផ្សារនាំចេញផ្លែឪឡឹកយកទៅលក់ ដើម្បីលើកស្ទួយជីវភាពរបស់ពួកគាត់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #DithTina #MAFF #Agriculture #FarmersKH #Watermelons #Battambang #Economy #TonleSapLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចៅក្រមសាលាឧទ្ធរណ៍សួរលោក កឹម សុខា រឿងបាតុកម្មនៅផ្លូវេងស្រេង
---
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា សំណួរដែលចៅក្រមសាលាឧទ្ធរណ៍សួររឿងបាតុកម្មនៅផ្លូវវេងស្រេង លោកបានឆ្លើយនៅតុលាការថ្នាក់ក្រោមរួចហើយ។ សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានបើកសវនាការលើកទី៤ លើបណ្ដឹងជំទាស់ សេចក្ដីសម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ២៧ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ បាត់បង់អស់សិទ្ធិសេរីភាព រួមទាំងសិទ្ធិធ្វើនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #HunSen #HunManet #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តស់! គូសថ្មចំណាំទាំងអស់គ្នា!

លោកអ្នកនាងជាទីមេត្រី! វិទ្យុអាស៊ីសេរីមានកម្មវិធីថ្មី១ទៀតឈ្មោះថា«សម្តី គូសថ្មចំណាំ» ដែលជាវីដេអូខ្លី ដើម្បីកត់ចំណាំសម្ដីនានារបស់ថ្នាក់ដឹកនាំកម្ពុជា មនុស្សល្បីៗ និងពលរដ្ឋខ្មែរដើម្បីកត់ចំណាំពាក្យសម្ដីរបស់ពួកគេ ជូនសាធារណជន។ តស់! រង់ចាំទស្សនានិងតាមដាន សម្តី គូសថ្មចំណាំទាំងអស់គ្នា!

#RFAKhmer #Cambodia #Politicskh #ForTheRecord #CNRP #KemSokha #SamRainsy #HunSen #HunManet
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) បន្ដនាំគ្នាធ្វើបាតុកម្មនៅមុខក្រុមហ៊ុនបនល្បែងមួយនេះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ ពួកគេទាមទារឲ្យតុលាការ ដោះលែងប្រធានសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។

#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ណាហ្គាវើលដ៍ #ឈឹមស៊ីថរ #បនល្បែង #វីដេអូបញ្ឈរ #តុលាការ
#RFAKhmer #Cambodia #HunManet #NagaWorld #ChhimSithar #Gambling #Casino #Court #Trending #Reels #Shorts

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤៖

១.ចៅក្រមសាលាឧទ្ធរណ៍សាកសួរលោក កឹម សុខា រឿងដដែលៗជុំវិញបាតុកម្មនៅផ្លូវវេងស្រេង
២.សមត្ថកិច្ចបន្តឃុំខ្លួនពលរដ្ឋចំនួន៣៦នាក់ក្រោយការបង្ក្រាបហិង្សានៅខេត្តព្រះ វិហារ
៣.អាជ្ញាធរខេត្តព្រះវិហារគំរាមកំហែងសមាជិកគណបក្សឆន្ទៈខ្មែរជាង ៣៤នាក់មិនឱ្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្ត
៤.នៅរាត្រីនេះ អ្នករាយការណ៍ពិសេសរបស់យើងប្រចាំអូស្ត្រាលីនឹងបកស្រាយអំពីថា តើអ្វីខ្លះជាពុតត្បុតរបស់ក្រុម(Team)លោក ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #HunSen #HunManet #CNRP #OppositionParties #RulingParty #CPP #PreahVihear #SeilaDamex #LandDispute #Arrest #KhmerWillParty #MunicipalProvincialCouncilMembers #ASEANAustraliaSummit
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/g5yIejrfhpg
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៤៣ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
Media is too big
VIEW IN TELEGRAM
តើអ្វីខ្លះជាពុតត្បុតរបស់ក្រុមលោក​ ហ៊ុន ម៉ាណែត ក្នុងពេល​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ? 

លោក​ ហ៊ុន ម៉ាណែត​ បាន​ចំណាយលុយ​ និង​ធនធាន​របស់​ជាតិ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​កេងចំណេញ​នយោបាយ​ និង​មុខមាត់​ផ្ទាល់ខ្លួន​ក្នុង​ពេល​ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី។ ​​តើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​របស់​លោក​ ហ៊ុន ម៉ាណែត​ ​បាន​ជាប្រយោជន៍​ជូនជាតិ ​ឬ​សម្រាប់​ខ្លួន​ឯង ?​​
​​
​លោក​ ​ថា ថៃ​ ​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ​ ​ហើយ​លោក​ ជុន ច័ន្ទបុត្រ​ ជា​អ្នក​សម្រប​សម្រួល៕​
​​​
#RFAKhmer #Cambodia #HunSen #HunManet#PoliticsKH#CPP#ASEANAustraliaSummit
#កម្រងរូបភាព៖ ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ប្រហែល​២០​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​ស្ត្រី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​ស្រ្ដី​និង​មន្រ្តី​សិទ្ធិមនុស្ស នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​នារី​៨​មីនា
---
ក្រុម​ស្រ្ដី ជា​យុវជន កម្មករ សកម្មជន​ដីធ្លី សហជីព និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រមាណ​៥០០​នាក់ មក​ពី​អង្គការ សមាគម ចំនួន​២១​ស្ថាប័ន រួម​ទាំង​អង្គទូត​ប្រទេស​លោក​សេរី នាំគ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា នេះ ក្រោម​ប្រធាន​បទ «​ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​»​។ ក្រុមស្រ្ដីស្នើទៅរដ្ឋាភិបាល លើកកម្ពស់សិទ្ធិស្ត្រី និងឈប់ប្រើប្រាស់ហិង្សាលើស្រ្ដី ដែលហ៊ានចេញតវ៉ា និង​តស៊ូមតិ ដើម្បីស្វែងរកយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #WomenRights #HumanRightsDefender #Union #Workers #Youth #InternationalWomenDay
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer