វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.64K videos
87 files
7.54K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ជំនាញ​ផ្នែក​សិល្បៈ បាន​រួម​គ្នា​តែង​និពន្ធ​ចម្រៀង និង​ច្រៀង​រៀបរាប់​ពី​បញ្ហា​នយោបាយ សង្គម និង​បរិស្ថាន បង្ហោះ​តាម​បណ្ដាញ​សង្គម​។ ក្រុម​អ្នក​ភៀសខ្លួន​នយោបាយ​ទាំង​នោះ​បាន​យក​សិល្បៈ​ចម្រៀង​ធ្វើជា​ផ្នែក​មួយ​នៃ​ការ​តស៊ូ​មតិ និង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ស្រ្តី​ថ្ងៃ​សុក្រ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់នៅ​ផ្សារ​អ៊ីអន២ (AEON2) នៅ​រសៀល​ថ្ងៃទី២៧ ខែកុម្ភៈ។ កូនស្រី​លោកស្រី ម៉ី សុផន គឺលោកស្រី ហឿង ណាត់ផាលី ចាត​ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ស្លូតត្រង់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​គ្រោង​ស្នើ​ទៅ​តុលាការ​ឱ្យ​ពួកគេ​អាច​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា រឿង​នេះ​ជា​រឿង​នយោបាយ​និង​ចង់​ឃើញ​អាជ្ញាធរ ឬ​តុលា​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​អ្នក​ទាំង​នោះ​វិញ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
លោក​ ​សម​ ​រ​ង្ស៊ី ​លើកឡើងដូច្នោះនៅពេល​អ្នក​ប្រជាធិបតេយ្យ​រស់នៅ​បែកខ្ញែក​ពី​គ្នា​ ​ហើយ​រដ្ឋាភិបាល​បាន​រារាំង​មិន​ឱ្យ​លោក​ កឹ​ម​ ​សុខា​ ​ធ្វើនយោបាយ​ ​បាន​នៅឡើយ​។​ ​លោក​សម​ ​រ​ង្ស៊ី​ ថា​ជាង​ ២​៤​ឆ្នាំ ​មកនេះ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រើ​វិធី​សម្លាប់​ ​ទិញ​ ​និង​បំបែកបំបាក់​អ្នកស្នេហាជាតិ​ ​និង​ប្រជាធិបតេយ្យ​ឱ្យ​បែកបាក់​គ្នា​។​ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Hunsen #Samrainsy #Democracy
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីអេចអរ (CCHR) បង្ហាញ ថា ៣​ឆ្នាំក្រោយ​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​បញ្ចូល​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ មាន​បុគ្គល ៨​រូប ត្រូវ​រង​ការចោទប្រកាន់​តាម​មាត្រា ៤៣៧ ហើយ​៣​នាក់​ក្នុងចំណោម​នោះ ត្រូវ​បាន​កាត់ទោស​។ មន្ត្រី​អង្គការ​នេះ​ថា ការចោទប្រកាន់ និង​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ទាំងនោះ​មាន​កម្រិត​ធ្ងន់ធ្ងរ​ពេក។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #King #CCHR #Court
បុគ្គលិក​ណាហ្គាវើលដ៍ (NAGAWORLD) ២សាខា ជាង ៨ពាន់​នាក់ មិន​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី២៦ កុម្ភៈ​នេះ។ ពួក​គេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល ក្រោយ​សង្ស័យ​ថា មាន​ភ្ញៀវ​ជិត ១០នាក់ រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​យប់ថ្ងៃទី២៥ កុម្ភៈ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Nagaworld
BREAKING NEWS: នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖
-ឆ្លងថ្មីចំនួន ៣៩នាក់។
-៣៥នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តួលេខនេះធ្វើឱ្យចំនួនសរុបកើនដល់ ៨០៥នាក់ ខណៈអ្នកជា សះស្បើយ វិញ ៤៧៧នាក់ដដែល និង ៣២៨នាក់ កំពុង សម្រាកព្យាបាល។ លោក ហ៊ុន សែន បញ្ជាឱ្យបិទ សាលារៀន មួយចំនួននៅភ្នំពេញ និងខេត្តកណ្ដាល ២សប្ដាហ៍...

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19
ប្រទេស​ជប៉ុន​សម្រេច​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​ជិត ១១​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។ ការ​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ផ្តល់ និង​ទទួល​ជំនួយ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Japan
បណ្ដាញ​សហគមន៍​ព្រៃឡង់ (​ហៅ​កាត់​ថា PLCN) ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​សហគមន៍​នេះ​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ចង់​ឃើញ​រដ្ឋាភិបាល​លុបចោល​បម្រាម​មិន​ឱ្យ​សហគមន៍ និង​ក្រុម​អ្នកការពារ​ព្រៃឈើ​ដទៃ​ទៀត អាច​ចុះ​ល្បាត​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Environment #PreyLangNetwork
របាយការណ៍​ស៊ើបអង្កេត​ទើបនឹង​ចេញផ្សាយ​ចុងក្រោយ​របស់​អាស៊ីសេរី រក​ឃើញ​ថា សែស្រឡាយ​អ្នក​មាន​អំណាច​ខ្មែរ ៤ ត្រកូល សរុប ១៤​នាក់ យក​លុយ​ជិត​៣០​លាន​ដុល្លារ​អាមេរិក ពី​កម្ពុជា​ទៅ​រក្សាទុក​នៅ​អូស្ត្រាលី។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​ស៊ើបអង្កេត​របស់​អាស៊ីសេរី គឺ​លោក ហ្សាក់ ដេវី (Jack Davies) និង​តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល តាមរយៈ​ការ​បកប្រែ​របស់ លោក មាន ឫទ្ធិ និង លោក សេក បណ្ឌិត ដូច​តទៅ៖ ស្តាប់និងអានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #InvestigationReport
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NAGA WORLD) ជាង ៨​ពាន់​នាក់ បន្ត​ពហិការ​មិន​ចូល​ធ្វើការ​វិញ ដើម្បី​ឱ្យ​ក្រុមហ៊ុន​និង​ក្រសួងសុខាភិបាល អនុវត្ត​ឱ្យ​មាន​តម្លាភាព​ចំពោះ​វិធានការ​បង្កា​ជំងឺ​កូវីដ​១៩​។ មន្ត្រី​សិទ្ធិ​ការងារ​យល់​ថា និយោជក និង​ក្រសួង​សុខាភិបាល គួរ​គិតគូរ​អំពី​សុខុមាលភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​នេះ និង​មិន​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​បែប​ស្តង់ដារ​២​នោះ​ទេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Nagaworld
វ៉ាក់សាំង​អាស្ត្រា ហ្សេណេកា (Astra zeneca) ជើង​ទី​១ ជាង​បី​សែន (៣២៤.០០០)​ដូស នឹង​ដឹក​មក​ដល់​ព្រះ​លាន​យន្តហោះ កម្ពុជា នៅ​ថ្ងៃ​ទី​២ មីនា ខាងមុខនេះ ដែល​ជា​ជំនួស​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ (unicef) និង​ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​រួមគ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈថា នៅ​ពេល​ខាងមុខ មជ្ឈមណ្ឌល​កូរ៉ាក់ (COVAX Facility) នឹង​បន្ត​ជួយ​កម្ពុជា​ទៀត ជា​ដំណាក់ៗ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Vaccine #AstraZeneca
លោក​ សម រង្ស៊ី​ មាន​ជំនឿ​ថា​ សំណុំ​រឿង​របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​បញ្ចប់​តាម​ផ្លូវ​នយោបាយ​ បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ជិត ៦០ឆ្នាំ​ក្ដី។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #politice #Samrainsy
ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​ចង់​ចាក់​វ៉ាក់សាំង ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួលស្គាល់។ ជំហរ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល ក្រសួងសុខាភិបាល ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​ជាង ៣​សែន​ដូស នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ហើយ​លោក ហ៊ុន សែន ប្រកាស​ភ្លាមៗ ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ នៅ​ថ្ងៃ​ទី៤ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Vaccine #hunsen
លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិនដែល​អើពើ​ជួយការ​ពារ​ពលករ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទូត​ថែមទាំង​គាប​ពលករ​ស៊ី​លុយ ពេល​ពលករ​មាន​បញ្ហា។ ស្រដៀង​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ពលករ​និយាយ​ថា មន្ត្រី​ទូត​យកចិត្ត​ទុក​លើ​តែ​ករណី​ណា​ដែល​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍ និង​ចំណេញ​ដល់​នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #politice #Samrainsy #hunsen
ទឹក​ស្ទឹង​មង្គល​បូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ រីង​ដល់​បាតស្ទឹង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​ស្រុក​មង្គលបូរី​រាប់​ពាន់​គ្រួសារ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​សប្ដាហ៍​ក្រោយ។ ពលរដ្ឋ​មួយ​ចំនួន​បាន​​ជីក​​​អណ្ដូង​តូចៗ នៅ​បាត​ស្ទឹង​មង្គលបូរី ដើម្បី​ឱ្យ​​​ទឹក​ចេញ ហើយ​ដង​យក​ទៅ​ប្រើប្រាស់​​​ប្រចាំ​ថ្ងៃ ដោយសារ​​ទឹក​ស្ទឹង​រីង​គោក​ ហើយ​គ្មាន​ប្រាក់​ទិញ​ទឹក​ប្រើប្រាស់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #environment
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មីនា ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព។ ការ​យាង​ទៅ​ប្រទេស​ចិន​នៅ​ពេល​នេះ ធ្វើឡើង​ស្រប​ពេល​របប​លោក ​ហ៊ុន សែន កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៀត​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងៗ ទៀត ដែល​អ្នក​ឃ្លាំមើល​បារម្ភ​ថា នឹង​បើក​ផ្លូវ​ឲ្យ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #King #China
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ​នឹង​បណ្ដើរ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​អាស្ត្រាហ្សេ​ណេកា (AstraZeneca) ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ នៅថ្ងៃទី៤ ​ខែមីនា​ខាង​មុខ។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថា​ ទង្វើ របស់​លោក​ ហ៊ុន សែន ​នេះ​ ឆ្លុះ​បញ្ចាំង​ថា លោក​ ជា​មេ​ដឹក​នាំ​មាន​ភាព​ពុតត្បុត និង​គេចវេះ​មិន​ចាក់​វ៉ាក់សាំង​របស់​ចិន។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Hunsen
ស្នងការដ្ឋាន​បុគ្គលិក-បណ្ដុះបណ្ដាល​នៃ​បញ្ជការដ្ឋាន​អង្គរក្ស​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា បុរស​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធិ ​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​ត្រូវ​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា​នោះ ជា​មន្រ្តី​កង​អង្គរក្ស។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #RCAF
តុលាការ​ខេត្ត​សៀមរាប​ចេញ​ដីកា​បញ្ជា​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ ពាក់ព័ន្ធ​នឹង​​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល​រឿង​ជំងឺ​កូវីដ១៩ និង​ការ​ចាក់​វ៉ាក់សាំង​របស់​ចិន។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ចាត់​​ទុក​រឿង​នេះ​ថា ជា​ការ​​គំរាមកំហែង​ដល់​ក្រុម​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឱ្យ​ភ័យ​ខ្លាច។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP