វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អណ្ដើក ហ្លួង មេ ដែល ជា ពូជ អណ្ដើក កម្រ និង ជិត ផុត ពូជ ចំនួន ៥ក្បាល បាន ពង កូន ជា លើក ទី មួយ បាន ចំនួន ៧១គ្រាប់ នៅ លើ ខ្សាច់ សិប្បនិម្មិត ក្នុង មជ្ឈមណ្ឌល អភិរក្ស សត្វ ល្មូន ខេត្តកោះកុង។ ក្រុម អ្នក អភិរក្ស អះអាង ថា នេះ ជា ជោគជ័យ ក្នុង ការងារ អភិរក្ស បន្ទាប់ ពី បាន ចិញ្ចឹម និង ថែទាំ អណ្ដើក មេ ទាំង នេះ អស់ រយៈ ពេល ប្រមាណ ១៥ ឆ្នាំ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS
លោកអ្នកនាងជាទីមេត្រី!
ក្នុង​ពេល​ដែលជំងឺកូវីដ-១៩​ ឆ្លងចូលក្នុង​សហគមន៍​ជាលើកទី៣​នេះ ​លោកអ្នកនាងកំពុង​បារម្ភ​ពី​បញ្ហាជាច្រើន។ បញ្ហាចម្បងគឺការឆ្លងរាលដាល ដែល​អាចប៉ះពាល់​ដល់​សុខភាពសមាជិក​គ្រួសារ បាត់បង់ប្រាក់ចំណូល និង​គ្មានប្រាក់​សងធនាគារជាដើម។ ក្នុង​ស្ថានភាពបែប​នេះ​លោក​អ្នកនាង​ក៏ចង់ឃើញ ​រដ្ឋាភិបាល​យកចិត្តទុកដាក់​អោយ​បាន​ពេញ​លេញជួយដោះស្រាយបញ្ហាទាំង​នេះ។
តើ​លោកអ្នកនាង​បាន​ដឹង​ទេ ពេលនេះ​ រដ្ឋាភិបាល​កំពុង​ពន្លឿន​ធ្វើច្បាប់​បន្ទាន់​មួយ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវដទៃទៀត?
តើ​ច្បាប់ថ្មីនេះ​បានចែង​ទាក់ទងដល់​តម្រូវការរបស់​ពលរដ្ឋ​ក្នុង​ស្ថានភាពលំបាក​ដូចលោកអ្នកនាង​កំពុង​ជួបប្រទះនេះ​ដែរទេ ហើយប្រសិនបើអនុម័ត តើច្បាប់នេះ នឹងប៉ះពាល់ដល់លោកអ្នកនាងយ៉ាងណាខ្លះ?
នាងខ្ញុំ​នឹង​មាន​សម្ភាសមួយជាមួយអ្នកសិក្សាផ្នែក​ច្បាប់ អំពីសេចក្ដីព្រាង​ច្បាប់​ថ្មី​នេះ​នៅ​ពេល​បន្តិចទៀត​នេះ៖
លោកអ្នកនាងនឹង​បាន​ដឹង​ថាតើ​ច្បាប់​នេះ​បង្កើតឡើង​ ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ពលរដ្ឋ ឬ​នៅ​ក្នុង​បំណង​អ្វី​ផ្សេង​ពីនេះ?
យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាន​ការផ្សាយនាពេលនេះ ដោយសារបញ្ហាបច្ចេកទេស។ យើងខ្ញុំកំពុងពិនិត្យមើលបញ្ហានេះហើយ! សូមប្រិយមិត្តរង់ចាំស្តាប់ និងទស្សនាការផ្សាយផ្ទាល់របស់យើងនាពេលបន្តិចទៀតនេះ! សូមអរគុណ!

We apologize for the interruption of this broadcast due to technical difficulties. We are looking into this issue! Dear fans, stay tuned to listen and watch our live stream shortly! Thank you so much!
នៅពេលនេះវិទ្យុអាស៊ីសេរីកំពុងផ្ទាល់ព័ត៌មានប្រចាំថ្ងៃ ចាប់ពីម៉ោង ៩:៣០
សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បើក​លំហ​នយោបាយ​ឡើងវិញ និង​គោរព​សិទ្ធិ​សេរីភាព​ ​ប្រជាពលរដ្ឋ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ៩នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ផ្ដន្ទាទោស​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​ស្នើ​ឱ្យ​ស្ថាន​ទូត​អាមេរិក​ កុំ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP #USA
សកម្មជន​ការពារ​ព្រៃឈើ​ ​បង្ហាញ​អាថ៌កំបាំង​ដែល​នាំ​ឱ្យ​កើតមាន​វិនាសកម្ម​ព្រៃឈើ​ខ្នាត​ធំ​ ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​ ​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។​ ​ពួកគេ​អះអាង​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ​និង​ម្ចាស់​ជំនួយ​អភិ​រក្ស​ព្រៃ​ឡង់​ ​នៅតែ​ព្យាយាម​ការពារ​មុខមាត់​របស់​រដ្ឋាភិបាល​ ​ហើយ​ពុំ​បង្ហាញ​ការពិត​ក្នុង​រឿង​នេះ​ ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​វិនាសកម្ម​ព្រៃ​ឡង់​មិន​អាច​ដោះស្រាយ​បាន​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #environment #PreylangNetwork
មេបញ្ជាការ​នៃកងអង្គរក្សរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅតែ​បដិសេធ​ថា ​ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​៤នាក់​ដែលត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថបាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់ប្រដាប់អាវុធនោះ​ មិនមែនជា​មន្ត្រីក្រោមឱវាទ​របស់លោក​នោះ​ទេ ហើយ​លោកក៏មិនស៊ើបអង្កេត​អ្វីបន្ត​ទៀត​ដែរ។ មន្ត្រីសង្គមស៊ីវិលនិងអ្នក​ប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក ​(Facebook) ​មួយចំនួន​​មាន​មន្ទិលសង្ស័យ​ច្រើនចំពោះ​ករណី​នេះ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #CRAF #bodyguard
ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិលោក ឈួ ផេង គឺ​លោកស្រី ដុស គីមទៀង រៀប​រាប់​ប្រាប់​អាស៊ីសេរី​ថា មុន​អាជ្ញាធរ​ចាប់​ប្តី លោកស្រី​ពឹង​ផ្អែក​ជំហរ​ប្តី​ទាំង​ស្រុង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ដោះ​បំណុល​ធនាគារ​ប្រចាំខែ។ បន្ទាប់ពីអាជ្ញាធរ​ចាប់​ខ្លួន​ប្តី​ដាក់​ពន្ធនាគារ​ព្រៃសទាំង​អយុត្តិធម៌​មក ក្រុម​គ្រួសារ​​លោកស្រី​ទទួល​រង​វិបត្តិផ្ទួនៗ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក ​ស្វាគមន៍​ចំពោះ​វិធានការណ៍​របស់​សមត្ថកិច្ច​ដែល​មាន​គម្រោង​ចាប់​បញ្ជូន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ ចេញ​ និង​ចូល​ទៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ទៅ​ជំនុំ​ជម្រះ​ទោស។តែ​ ពួក​គេ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការណ៍​នេះ​ជា​ប្រចាំ​កុំ​ចាំ​តែ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បញ្ជា​របស់​លោក​ ហ៊ុន សែន។​ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Thailand #Worker
សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​បាត់​ដំបង​ ២​នាក់ នៅ​ថ្ងៃ​ទី​០៣ មីនា​​នេះ ​​ឲ្យ​ជាប់​ពន្ធនាគារ​​ ៣​ឆ្នាំ តែ​អនុវត្ត​ទោស​ ១​ឆ្នាំ និង​ពិន័យ​ថវិកា​ចូល​រដ្ឋ​ ក្នុង​ម្នាក់ ចំនួន​ប្រាំ​មួយ​លាន (៦.០០០.០០០)​ រៀល ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។ ​​សង្គម​ស៊ីវិល​ ថា ការ​ផ្ដន្ទាទោស​នេះ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វា​យ​តម្លៃថា ការ​យាយី និង​ការ​កាត់​ទោសអ្នក​នយោបាយ​បក្សសង្គ្រោះជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ពីសំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ដើម្បី​រារាំង​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេមួយនេះ មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាងមុខ។ អង្គការ​ដដែល​បន្ត​ថា នេះ​ក៏​ជាយុទ្ធសាស្ត្រ​ដើម្បីរារាំង​ជីវិត​នយោបាយ​របស់ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅកម្ពុជាដែរ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #HRW #CNRP
លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃទី០៣ ខែមីនា ​បានបញ្ជា​ឲ្យបិទ​ចរាចរណ៍​មនុស្ស​ដែល​ចេញ​ពី​ខេត្តព្រះសីហនុទៅកាន់​ខេត្តផ្សេងៗ​។ ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍ចម្លង​សហគមន៍លើកទីបី​ កាលពីថ្ងៃទី២០​ ខែកុម្ភៈ រហូត​ដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ ​មានអ្នកឆ្លងជំងឺកូវីដ-១៩​ ជាជនជាតិចិន​ចំនួនជិត​ ៥០នាក់ (៤៧)។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Hunsen #Covid19
អ្នកឃ្លាំមើល​បរិស្ថាន​បារម្ភ​ថា គម្រោង​វិនិយោគ​លើ​ផ្ទៃដី​ជិត ២​ម៉ឺន​ហិកតារ (១៩.០០០) នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ កំពុង​បង្កើត​ឱ្យ​មាន​វិនាសកម្ម​ធ្ងន់ធ្ងរ​ចំពោះ​តំបន់​អភិរក្ស​មួយ​នេះ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Environment #Bokorpark #Mongabay
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រម្លឹក​ថា កម្ពុជា​​មិន​អាច​ខ្វះ​ជំនួយ​អន្តរជាតិ​បាន​នោះ​ទេ។ លោក កឹម សុខា លើកឡើងបែបនេះ ក្រោយ​លោក​ជួប​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​អ្នកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh)​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP #KemSokha
មេដឹកនាំ​របបក្រុង​ភ្នំពេញប្រកាស​នៅថ្ងៃទី០៤ ខែមីនា នេះថា តំណែង​ជានាយក​រដ្ឋ​មន្ត្រី​របស់​លោក​នឹង​មិន​ត្រូវ​បាន​ផ្ទេរ​ទៅ​អ្នក​ណា​ឡើយ ដរាប​ណា​លោក​មិន​ទាន់​អស់​ចិត្ត​នឹង​តំណែង​នេះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយនៅកម្ពុជាថា អ្នក​ដឹកនាំ​មិន​គួរ​ក្រា​ញអំណាច​បែបនេះទេ ព្រោះធ្វើ​ឱ្យ​ប្រទេស​ជាតិ​អន់ថយ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Hunsen #Power
កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «មិន​សេរី» ខណៈ​ពិន្ទុ​សេរីភាព​​បន្ត​ដាំក្បាល​ចុះ​មួយ​កម្រិត​ទៀត​ក្នុង​ឆ្នាំ២០២១។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ថា​ការដាក់​ចំណាត់​ថ្នាក់​នេះ ជា​ការ​មិនអាច​ទទួល​យក​បាន​ទេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Freedom House #Freedom
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក អេង ឆៃ​អ៊ាង ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ទី​០៤ ខែមីនា​ ថាក្រុម​ចារកម្ម​បាន​តាម​ដាន​សកម្មភាព​​គ្រួសារ​របស់​លោក​ និង​គ្រួសារ​លោក ហូរ វ៉ាន់ ជាប់​ជា​​ប្រចាំ ហើយ​ពួក​គេ​បាន​រាយការណ៍​លម្អិត​​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​​នៃ​គ្រួសារ​របស់​ពួក​លោក​ទៅ​ថ្នាក់ដឹកនាំ​របស់​ពួក​គេ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #CNRP
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ៤រូប សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​បាន​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​គុក​រយៈ​ពេល​ច្រើន​ឆ្នាំ។ ពួក​គេ​ហៅ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩រូប ដែល​រួម​មាន​ទាំង​លោក សម រង្ស៊ី ផង ឲ្យ​ជាប់​គុក​រហូត​ដល់ ២៥ឆ្នាំ ថា ជា​ការ​កាត់​ទោស​ដាក់​គុក​ក្នុង​រយៈ​ពេល​មិន​សមាមាត្រ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP