វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.83K photos
1.89K videos
92 files
7.81K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Podcast E35_PKG.00_03_14_19.Still002.jpg
409.6 KB
ផតខាសធ៍​ [ភាគ​ ៣៥]៖​ ការ​ផ្សាយគ្រឿងស្រវឹងភ្លូកទឹកភ្លូកដី​នៅ​កម្ពុជា​

លោក​​ សំ ប៉ូលី ​និងលោក​ ​យ៉ង ចាន់តារា​ ​ជជែក​ពិភាក្សា​ជាមួយ​សកម្មជន​សង្គម​លោក​ គឹម ជីលីន​ ​អំពី​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ភ្លូក​ទឹកភ្លូកដី​ និង​កង្វល់​អំពី​អនាគត​យុវជន​ និង​ពលរដ្ឋ​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​លុប៖ https://www.facebook.com/rfacambodia/videos/258906517222704

---​
​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
អ្នកប្រើបណ្ដាញសង្គមរិះគន់ការយកក្មេងៗ ទៅពង្វក់ឲ្យផឹកស្រាជាការ ផ្សាយពាណិជកម្ម
---
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ក្នុងនោះមានទាំងកីឡាករ និងតារាចម្រៀង ល្បីឈ្មោះមួយចំនួនផង បានចេញសារព្រមៗ គ្នាប្រឆាំងការផ្សាយពាណិជ្ជកម្មស្រាបៀរ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ដែលយកក្មេងៗ ជាឧបករណ៍ ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះ។
តើសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គម ប្រតិ្តកម្មយ៉ាងណាខ្លះ ចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយឲ្យក្មេងផឹកស្រាបៀរ ប្រណាំងគ្នាយកឈ្នះចាញ់ ដើម្បីទទួលបានរង្វាន់ ហើយផ្សាយជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះ...?
តើពួកគេព្រួយបារម្ភយ៉ាងណាដែរ ចំពោះវាសនាអនាគតរបស់យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិទាំងមូលនោះ...?
#RFAKhmer #Cambodia #HunSen #HunManet #HunMana #CPP #HumanResources #HumanResourcesDevelopment #HumanResourcesIntoxication #BeerAdvertisement #AlcoholicBeveragesAds

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សមាគមនិស្សិតបានដាក់លិខិតឱ្យក្រសួងអប់រំបកស្រាយ ករណីយុវជន កែវ សុវណ្ណឫទ្ធិ
---
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីថ្ងៃទី ១៥ មករា បានសរសេរលិខិតដាក់ជូនក្រសួងអប់រំ ដើម្បីស្នើសូមជួបរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន ដោយផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយរួម ករណីអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ ត្រូវបានក្រសួងលុបឈ្មោះគាត់ចេញពីវិទ្យាស្ថានជាតិអប់រំកាយ ដោយខ្វះតម្លាភាព។

រីឯអតីតគរុសិស្ស លោក កែវ សុវណ្ណឫទ្ធិ តែងតែលើកបដាតវ៉ាទាមទាររកយុត្តិធម៌ជាង ២ ឆ្នាំមកហើយ ក្រសួងនៅមិនទាន់ដោះស្រាយឱ្យជ្រះស្រឡះ នៅឡើយទេ។
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #KoetSaray #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #HumanRights #JusticeProtest


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នកប្រើបណ្តាញសង្គមរិះគន់អាជ្ញាធរតាមខេត្តមួយចំនួន គ្មានសមត្ថភាពដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំងជូនកសិករ
---
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាំគ្នាចំអកឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ព្រមទាំងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួនផង ទាក់ទងនឹងរឿងខ្វះសមត្ថភាពដោះស្រាយបញ្ហាអត់ទឹកធ្វើស្រែប្រាំងឆ្នាំនេះ។
តំបន់ដែលកំពុងខ្វះទឹកទាំងនោះ រួមមាននៅខេត្តកំពង់ស្ពឺ និងតំបន់ជាច្រើនផ្សេងទៀត នៅក្នុងខេត្តជុំវិញបឹងទន្លេសាប ដូចជាខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាដើម។
តើសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់យ៉ាងណាខ្លះ ចំពោះបញ្ហានេះ...?
#RFAKhmer #Cambodia #HunManet #HunSen #DithTina #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers #KampongSpeu #KampongChhnang #Battambang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​​ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សាមគ្គីភាព​កសិករ​លោក​ ​ឌី គន្ធា​ លើក​ឡើង​ថា​កសិករ​ព្យាយាម​ធ្វើ​ស្រែ​ច្រើន​លើក​ក្នុង​១ឆ្នាំៗ​គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​ស្រែ​ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​គ្រួសារ​ខ្លួន។​ ឯ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​លើក​ឡើង​ថា​ក្រសួង​ធនធាន​ទឹក​និង​ក្រសួង​កសិកម្ម​គួរ​មាន​ផែនការ​ច្បាស់​លាស់​ និង​​​គ្រប់គ្រង​ធនធាន​ទឹក​​​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​ដីស្រែ​កសិករ​ ជាជាង​ការ​ឆ្លើយ​ដោះសា​ដាក់គ្នា​ទៅវិញ​ទៅមក។​

#RFAKhmer#Cambodia#HunManet#HunSen#CallInShow#KeyQuote#WaterShortage#DrySeasonFarming#MAFF#DithTina#MoWRAM#ThorChetha#MeasNee #DyKunthea
Media is too big
VIEW IN TELEGRAM
អាជ្ញាធរស្រុកបាណន់ បណ្ដេញអាជីវករនៅផ្សារបាយដំរាំ ទាំងបង្ខំ
---
គ្រួសារមួយ រស់នៅជាប់ផ្សារបាយដំរាំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវអាជ្ញាធរបង្ខំឱ្យរើផ្ទះសម្បែង ដើម្បីយកដីធ្វើសាលាឆទាន និងកាំជណ្ដើរឱ្យភ្ញៀវទេសចរណ៍ ដែលមកទស្សនាសត្វជ្រឹង។ គ្រួសាររងគ្រោះ ថា ការបណ្ដេញចេញទាំងបង្ខំបែបនេះ ធ្វើឱ្យគ្រួសារពួកគាត់ រឹតតែធ្លាក់ខ្លួនក្រីក្រ ដោយសារបាត់បង់ទីជម្រក និងមុខរបរ។
#RFAKhmer #Cambodia #HunManet #HunSen #SrengSokha #Battambang #BayDamramEviction #Vendors #Tourism

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅបារាំង ធ្វើបាតុកម្មទាមទារឲ្យលោក ហ៊ុន ម៉ាណែត គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
---
ក្រុមប្រឹក្សា២៣ តុលា ១៩៩១ ដែលមានមូលដ្ឋាននៅប្រទេសបារាំង នឹងដឹកនាំប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង (France) ធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែមករា ដើម្បីស្នើសុំឲ្យប្រធានាធិបតីបារាំង ជួយជំរុញទៅលោក ហ៊ុន ម៉ាណែត ឲ្យគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អ្នកដឹកនាំធ្វើបាតុកម្ម អះអាងថា មូលហេតុដែលពួកគាត់ទាមទារដូច្នេះ ដោយសារការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលមិនបានផ្តល់តម្លៃដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានធ្វើឲ្យប្រទេសកម្ពុជា គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោពសិទ្ធិមនុស្សពិតប្រាកដ ព្រមទាំងបាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជាទៀតផង។
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #PenVano #Conseil23Octobre1991 #Protest


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
16x9-RFA Video Watermark.00_13_08_18.Still002.jpg
778.7 KB
លោក សម រង្ស៊ី ជុំវិញ​អ្នក​ប្រជា​ធិបតេយ្យ​រួបរួមគ្នា ហើយត្រៀមខ្លួន​សម្រាប់លោក​ចូលវិញនៅពេលខាងមុខ

​​សូម​លោក​អ្នកនាង​ស្តាប់​ និង​ទស្សនា​បទ​សម្ភាសន៍​រវាង​ ​លោក​ ​ទីន ហ្សាការីយ៉ា​ ​និង​លោក​ ​សម រង្ស៊ី​ ​ជុំវិញ​បញ្ហា​នេះ​ ​និង​វិធីសាស្ត្រ​នា​នា​ក្នុង​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​ដូច​តទៅ៖ https://www.facebook.com/rfacambodia/videos/3608614649403375​​

​​#RFAKhmer #Cambodia#France #China #HunManet#HunSen#SamRainsy #SonChhay​ ​ #Conseil23Octobre1991#Protest #CNRP#CLP
Media is too big
VIEW IN TELEGRAM
ល្អាង​ភ្នំ​សំពៅ​ ​គឺ​ជា​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់​ដំបង។​ ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​កម្សាន្ត​ហ្វូង​សត្វ​ប្រចៀវ​ ដែល​តែងតែ​ហោះ​ចេញ​ពី​ល្អាង​នេះ។​​

#RFAKhmer #Cambodia#Batambang#Bats#BatCave#VerticalVideo#REEL#Shorts #Trending
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ល្វាឯម​ខេត្ត​កណ្ដាល​ប្រកប​មុខរបរ​ធ្វើ​ត្រី​ឆ្អើរ​លក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បើ​ទោះ​ជា​មាន​អ្នក​ខ្លះ​បោះបង់​មុខរបរ​មួយ​នេះ​ចោល​ទៅ​ហើយ​ក្ដី។ ពួកគាត់​អះអាង​ថា ថ្វីត្បិត​មុខរបរ​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​ការ​ធ្វើ​ត្រី​ឆ្អើរ​គឺជា​មុខរបរ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​អ្នក​ភូមិ​ព្រែកក្មេង ស្រុក​ល្វាឯម។
---
#RFAKhmer #Cambodia #Kandal #LoveaEm #KohReah #PrekKhmeng #HunSen #HunManet #DithTina #MAFF #SmokedFish

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្រ្តីសិទ្ធិមនុស្សជំរុញឲ្យតុលាការផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះដោយសាររថយន្ត Jeep បុកស្លាប់ នៅខណ្ឌទូលគោក
---
មន្រ្តីសិទ្ធិមនុស្សជំរុញឲ្យតុលាការស្វែងរកយុត្តធិម៌ជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ កូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា បានបើកឡានទំនើបម៉ាក Jeep បុកកីឡាករវាយសីដ៏ឆ្នើមម្នាក់ គឺលោក សៀង គីមហុងកាលពីពេលថ្មីៗ នេះ។ ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុសុ្សនេះ នៅស្របពេល ម្ដាយរបស់ជនបង្កបានប្ដឹងភរិយា និងក្រុមគ្រួសាររបស់ជនរងគ្រោះ ពីបទបរិហាកេរ្តិ៍ទៅវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/rights-officials-demand-justice-for-victims-families-jeep-crash-in-tuol-kork-01182024034215.html
#RFAKhmer #Cambodia #HunManet #SeangKimHong #PrumVichetSosakda #HitandRun #RoadTrafficAccident #CarAccident

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចំណាយពេលមួយសប្តាហ៍ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស (Switzerland) និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ លោក ហ៊ុន ម៉ាណែត អះអាងថា ដំណើរទស្សនកិច្ចនៅ ទ្វីបអឺរ៉ុបនេះ ដើម្បីគោះទ្វារស្វែងរកអ្នកធ្វើវិនិយោគបរទេស ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបជាលើកទី១ ចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រីនេះ ក៏មានពលរដ្ឋចេញស្វាគមន៍លោកផង និងមានពលរដ្ឋចេញធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកផងដែរ។ តើដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅទ្វីបអឺរ៉ុបនេះ បានលទ្ធផលអ្វីខ្លះ?

#RFAKhmer #Cambodia #France #Switzerland #China #PRC #ChinaReach #Vietnam #HunManet #HunSen #DirtyDozenOfDavos #WorldEconomicForum
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ «គោលនយោបាយ​ចិន​មួយ» ឬ «ខេត្ត​មួយ»​ របស់​ចិន?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #China #PRC #ChinaReach #Taiwan #HunSen #HunManet #CPP #OneChinaPolicy #LaiChingTe #DemocraticProgressiveParty #DPP #ChinaProvince
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី៣៦ របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើលថា កម្ពុជានឹងទទួលផលចំណេញតិចតួចពីការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយចិន
---
រដ្ឋាភិបាលកម្ពុជាត្រៀមស្វាគមន៍លំហូរចូលនៃអ្នកជំនួញ និងភ្ញៀវទេសចរចិន ដោយរំពឹងថា នឹងបន្តចូលមកកម្ពុជាកាន់តែច្រើនក្នុងឆ្នាំ២០២៤ បន្ទាប់ពីភាគីកម្ពុជា និងចិនជ្រើសរើសឆ្នាំនេះ បើកលំហឱ្យមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ ទោះជាបែបនេះក្ដី អ្នកតាមដានកិច្ចការសង្គម និងពលរដ្ឋ ព្រួយបារម្ភថា កម្ពុជាអាចនឹងខាតបង់ច្រើនជាងទទួលបានផលចំណេញក្នុងកិច្ចសហប្រតិបត្តិការនេះ ដោយសារតែអ្នកជំនួញចិនខ្លះ ចូលមកកម្ពុជាប្រកបរបរខុសច្បាប់ និងដណ្ដើមមុខរបរពីពលរដ្ឋម្ចាស់ស្រុក។
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #CPP #OneChinaPolicy #2024CambodiaChinaPeopletoPeopleExchangeYear #CulturalExchanges #BoostTourism

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៖

១.ប្រធានាធិបតីបារាំង រំឭក លោក ហ៊ុន ម៉ាណែត អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.សហជីពសេរីកម្មករស្នើសមត្ថកិច្ចឱ្យស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
៣.កម្មករស្នើរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលខុសត្រូវករណីកម្មករដែលស្លាប់ក្នុងករណីឆេះរោងចក្រ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើ គណបក្សប្រឆាំងគួរស្វែងរកយុទ្ធសាស្ត្រយ៉ាងណាដើម្បីទទួលបានអាសនៈក្នុងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #CheaVichea #Conseil23Octobre1991 #Protest #Impunity #WorkersKH #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/a7r4UDsf8uU
Media is too big
VIEW IN TELEGRAM
សម្ភាសលោក សៀ ភារម្យ ជុំវិញការធ្វើបាតុកម្មប្រឆាំងបក្សប្រជាជនកម្ពុជាដែលរំលឹកខួប៧មករា នៅអាមេរិក។

ពលរដ្ឋអាមេរិកាំង ដើមកំណើតខ្មែរនៅរដ្ឋមិនីសូតា (Minnesota) នឹងជួបជុំគ្នាធ្វើបាតុកម្ម នៅថ្ងៃទី២០មករា ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើមិទ្ទិញរំលឹកខួបជ័យជំនៈ៧មករា លើកទី៤៥។
សេចក្ដីថ្លែងការណ៍របស់ពលរដ្ឋអាមេរិកកាំង ដើមកំណើតខ្មែរ នៅរដ្ឋមិនីសូតា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានថ្កោលទោសគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលយកឱកាសថ្ងៃរំលឹកខួបនេះ ជាថ្ងៃធ្វើបូកបញ្ចូលគ្នា ធ្វើទិដ្ឋការឬវីហ្សា (VISA) និងលិខិតឆ្លងដែនផង និង ធ្វើមិទ្ទិញ៧មករាផង។
សេចក្ដីថ្លែងការណ៍ អះអាងថា នេះជានយោបាយប្រជាភិថុតបោកប្រាស់ និងបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរ ក្នុងន័យកេងចំណេញនយោបាយ និងផលប្រយោជន៍គណបក្សប្រជាជនកម្ពុជា។

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើគណបក្សប្រឆាំងគួរស្វែងរកយុទ្ធសាស្ត្រយ៉ាងណាដើម្បីទទួលបានអាសនៈក្នុងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤៖

១.អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត មិនបាច់ហត់ដើរ ទាក់ម៉ូយទេ គ្រាន់តែកម្ចាត់អំពើពុករលួយនឹងបានម៉ូយល្អៗហើយ
២.កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មទាមទារថៅកែបនល្បែងនេះ ទម្លាក់ចោលបទចោទប្រកាន់លើតំណាងសមាជិកសហជីព
៣.សង្គមស៊ីវិលរិះគន់ការកាត់ទោស លោក ថាច់ សេដ្ឋា និងការដោះលែងបុរស ម្នាក់ឱ្យនៅក្រៅឃុំក្នុងសំណុំរឿងចេញសែកស្អុយដូចគ្នាថា ជាអនុវត្តច្បាប់មានស្តង់ដារពីរ
៤.ស្រ្តីដែលគេបោកបញ្ឆោតយកទៅរៀបការនៅចិនត្រូវក្រុមគ្រួសាររបស់ ប្ដីធ្វើបាបរហូតខ្លះក្លាយជាវិកលចរិត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #China #France #HunManet #HunSen #EmmanuelMacron #ThachSetha #ChhimSithar #EconomyKH #HumanTrafficking #WorkersKH #NagaWorld #HumanRights #KhmerKrom #KampucheaKrom #KKF #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/kRnXs-gdzak
#សម្រង់សម្តីសំខាន់ៗ​៖ ប្រធានាធិបតីបារាំងរំឭកលោក ហ៊ុន ម៉ាណែត អំពីការអភិរក្សឧទ្យានអង្គរ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
---
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានរំឭកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ជាសាធារណៈ អំពីការអភិរក្សឧទ្យានអង្គរ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីបារាំងថា ជាការយកចិត្តទុកដាក់ចំពោះស្ថានភាពកម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/france-president-recalled-paris-peace-agreement-during-meeting-with-hun-manet-01192024135244.html
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #Conseil23Octobre1991 #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH