វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.51K videos
86 files
7.43K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មនុស្សយ៉ាងហោចណាស់២២ នាក់ បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក
---
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានអ្នកជំនាញសុវត្ថិភាពចរាចរណ៍ចាត់ទុកថា ជាជំងឺរ៉ាំរ៉ៃមួយ ដែលឆក់យកអាយុជីវិតពលរដ្ឋកម្ពុជា ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរដូវកាលបុណ្យទានម្ដងៗ។

របាយការណ៍ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងជិត ៣ពាន់លើក (២,៩៧៦) កើនឡើងជាងឆ្នាំ២០២១ ៣រយលើក (៣០៦) ក្នុងនោះមានអ្នកបាត់បង់ជីវិតជិត ២ពាន់នាក់ (១.៧០៩) នាក់ និងរបួសធ្ងន់ស្រាលជាង ៤ពាន់នាក់ (៤.០២៦)៕
#RFAKhmer #Cambodia #HunManet #Culture #WaterFestival #EconomyKH #KingCeremony #Wine #Beer #Alcohol #BeerAdvertisement #RoadTraffic #RoadTrip #TrafficJams #RoadTrafficAccident #TrafficSign #Economy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.យុវជនចលនាមាតាធម្មជាតិទទួលពានរង្វាន់Right Livelihood នៅស៊ុយអែត
២.សាច់ញាតិមន្ត្រីគណបក្សភ្លើងទៀនបួនរូបរំពឹងថា សាលាឧទ្ធរណ៍និងផ្ដល់យុត្តិធម៌ដល់ពួកគេ
៣.ក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សកម្លាំងជាតិ
៤.លោក សុន ឆ័យ ពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពីវិធីស្តារ ប្រជាធិបតេយ្យ ដើម្បីបានប្រព័ន្ធអនុគ្រោះពន្ធEBAទាំងស្រុងឡើងវិញ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SonChhay #RightLivelihood #RightsAward #MontherNature #Sweden #CandlelightParty #CLP #Democracy #HumanRights #ArbitraryArrests #PoliticalPrisoners #Economy #EBA #GSP
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RZMqYrSORdA
Media is too big
VIEW IN TELEGRAM
ក្រុមអុំទូក «ង» ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើពួកគេបន្ថែមទៀតនៅឆ្នាំក្រោយៗ
---
ក្រុមកីឡាករអុំទូកងមួយចំនួន ចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងទំនុកបម្រុងដល់ការហូបចុក និងកន្លែងស្នាក់នៅបន្ថែមទៀត នៅឆ្នាំក្រោយៗ។ ពួកគេអះអាងថា ក្រុមទូកងមួយចំនួន បានដើររៃលុយពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីយកមកទំនុកបម្រុង ក្នុងពេលចូលរួមប្រណាំងរយៈពេល៣យប់៣ថ្ងៃ នៅទីក្រុងភ្នំពេញ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/LooT0CQzBsE
#RFAKhmer #Cambodia #HunManet #Culture #WaterFestival #KingCeremony #Economy
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ចំនួន​៣នាក់​រួមមាន​កញ្ញា​ ​មាន លីសា​ ​កញ្ញា​ ​ស៊ុន រដ្ឋា​ ​និង​លោក​ ​លី ចាន់ដារ៉ាវុត​ ​បាន​ទៅ​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ រ៉ាយឡាយ​លីហ៊ូត   (Right Livelihood)​​នៅ​ទីក្រុង​ស្តុកហូម​(Stokholm)​ប្រទេស​ស៊ុយអែត​(Sweden)​ ឆ្នាំ​២០២៣​ ​នៅរាត្រី​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ពី​ការ​ទទួល​ពានរង្វាន់​នេះ៕​
​​
#RFAKhmer#Cambodia#Environment#activists#MotherNatureYouth#MotherNature#RightLivelihood
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.លោក ហ៊ុន ម៉ាណែត យកសង្គ្រាម មកឃោសនាកេងចំណេញនយោបាយតាមគន្លងឪពុក
២.សង្គមស៊ីវិលថា ការទទួលបានពានរង្វាន់( Right Livelihood ) បង្ហាញថា ចលនាមាតាធម្មជាតិគឺជាដៃគូរអភិវឌ្ឍរបស់រដ្ឋាភិបាល
៣.អ្នកប្រើប្រាស់បណ្តាញសង្គមឧទ្ទេសនាមលោកយាយវ័យ១០២ឆ្នាំ សួង ខិន ថាជាព្រះម៉ែជាតិខ្មែរ
៤.អ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពរវាងគ្រួសារអ្នកកាន់អំណាចនិងគ្រួសារអ្នកជំនួញនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days #RightLivelihood #RightsAward #MotherNatureCambodia #MotherKhmerNation #PoliticalPartyAlliance
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/__xBovj8Oe4
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្គ័រ ទី្រសមែន ​(Igor Driesmans) នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងស្ថានទូតសហភាពអឺរ៉ុប។ ភាគីទាំងពីរ បានជជែកផ្លាស់ប្តូរយោបល់គ្នាអំពីក្តីកង្វល់មួយចំនួនលើស្ថានភាពនយោបាយ សេដ្ឋកិច្ច ប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះ និងការបញ្ជាក់ជំហររបស់សហភាពអឺរ៉ុប ក្នុងការបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយក្តីកង្វល់ទាំងនេះ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះព័ន្ធ EBA ពេញលេញឡើងវិញ។ សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និង លោក សុន​ ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញលទ្ធផលនៃជំនួបនេះដូចតទៅ!
#RFAKhmer #Cambodia #HunManet #SonChhay #IgorDriesmans #Democracy #HumanRights #Economy #EBA

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​អស់​រយៈពេល​ ១០០​ថ្ងៃ​ មក​ហើយ។​ ​តើ​លោក​បាន​ជួយ​ឱ្យ​កម្ពុជា​រីកចម្រើន​យ៉ាង​ណាខ្លះ?​ ​តើ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​ការវិវឌ្ឍន៍​បែប​ណា​ខ្លះ?​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​​រាយការណ៍​ផ្ទាល់​អំពី​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/oEwyl9u36Y/

#RFAKhmer#Cambodia#HunSen#HunManet ​​#HunManetFirst100Days
Media is too big
VIEW IN TELEGRAM
គ្មានឡើយ «ប្រទេសតូច តែមានបេះដូងធំ» សម្រាប់អ្នកអុំទូក
---
«ប្រទេសតូច តែមានបេះដូងធំ» គឺជាពាក្យដ៏ពេញនិយមដែលមន្ត្រីរដ្ឋាភិបាលតែងយកមកប្រើក្នុងសម័យកាលកូវីដ និងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ក៏ប៉ុន្តែ នៅរយៈពេលមិនដល់ជាងកន្លះឆ្នាំផងក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះបានបញ្ចប់ទៅ ទ្រឹស្តីហៀរកែងដែលគេនិយមប្រើដើម្បីសូកប៉ាន់ទិញទឹកចិត្តបរទេសនេះមិនត្រូវបានមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកមកអនុវត្តចំពោះកីឡាករម្ចាស់ប្រទេសខ្លួនឯងឡើយ។ ជាក់ស្តែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days #WaterFestival2023 #WaterFestival #SEAGames2023 #ASmallCountryWithABigHeart

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​រួម​គ្នា​ឧទ្ទេសនាម​ស្ត្រី​វ័យ​១០២​ឆ្នាំ សួង ខិន ថា​ជា​ព្រះ​ម៉ែ​ជាតិ​ខ្មែរ
---
ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​រួម​គ្នា​ឧទ្ទេសនាម​ស្ត្រី​វ័យ ១០២ ឆ្នាំ ដែល​មាន​ឈ្មោះ​ថា សួង ខិន ថា​ជា​ព្រះ​ម៉ែ​ជាតិ​ខ្មែរ​ពិត​ប្រាកដ​។ ពួក​គាត់​បាន​សរសេរ​សារ​បង្ហោះ​ព្រោងព្រាត​កោត​សរសើរ​ផង លើក​ទឹក​ចិត្ត​ផង ដោយ​ថា​អ្នក​ម៉ែ​រូប​នេះ ក្លាហាន មាន​មនសិការ​ខ្ពស់​ចំពោះ​ជាតិ​មាតុភូមិ ការពារ​ទឹក​ដី​របស់​ខ្មែរ​។ ជាពិសេស​ទៀត​នោះ អ្នក​ម្តាយ​រូប​នេះ អប់រំ​កូន​កុំ​ឲ្យ​រត់​ចោល​ប្រទេស​ជាតិ កុំ​គេច​ចេញ​ពី​បញ្ហា ហើយ​តស៊ូ​កាពារ​នូវ​អ្វី​ដែល​ជា​សេចក្តី​ល្អ ស្មោះត្រង់​ចំពោះ​ជាតិ​ខ្មែរ ការពារ​ទឹក​ដី​ខ្មែរ បើទោះជា ត្រូវ​ប្រឈម​នឹង​គុក​ច្រវ៉ាក់​ឬ​សេចក្តី​ស្លាប់​នៅ​ចំពោះ​មុខ​ក៏ដោយ​។
#RFAKhmer #Cambodia #Politics #HunManet #KorngSarorn #VietnameseInCambodia #Vietnam #PermanentLivingInCambodia

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
១០០​ថ្ងៃ​នៃ​ការ​កាន់អំណាច ឬ «កាន់ទុក្ខ» របស់​លោក ហ៊ុន ម៉ាណែត?
---
១០០​ថ្ងៃ​ដំបូង​នៃ​ការឡើង​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពី​មានការ​ផ្ទេរ​អំណាច​ជា​កញ្ចប់​មួយ​ជំនាន់​មនុស្ស​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក ក្រុម​មន្ត្រី​រដ្ឋាភិបាលប្រញាប់ប្រញាល់​ចេញ​មក​ប្រកាស​ថា ​គឺ​ជា ​«ជោគជ័យ»។ តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និយាយ​ច្រើន តែ​ធ្វើ​តិច និង​ថា​ពេលវេលា​១០០ថ្ងៃ​នេះ គួរតែ​ជា​ពេលវេលា ​«កាន់ទុក្ខ» ​ទៅ​វិញទេ៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
វេទិការអ្នកស្ដាប់អាស៊ីសេរីជុំវិញ១០០ថ្ងៃ ក្នុងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ។
វាគ្មិន៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអ្នកវិភាគនយោបាយនិងសង្គមបណ្ឌិត សេង សារី ។
Media is too big
VIEW IN TELEGRAM
កូនចៅជំនាន់ក្រោយនៃគ្រួសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរៀបអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់នៅក្នុងចំណោមគ្រួសារវណ្ណៈអ្នកដឹកនាំដូចគ្នាៗ និងគ្រួសារអ្នកជំនួញកំពូលៗ។ ពិធីមង្គលការកូនចៅរបស់ពួកគេនេះ បានក្លាយជាពិធីដែលពួកគេ អួតសម្ញែងពីភាពមានបាន និងអំណាចនយោបាយដាក់គ្នា ខណៈប្រជាពលរដ្ឋ កំពុងជួបវិបត្តិរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ តើការសម្ញែងទ្រព្យសម្បត្តិ និងការចងសម្ព័ន្ធភាពគ្នារបស់ក្រុមគ្រួសារអ្នកកាន់អំណាចនេះ ឆ្លុះបញ្ចាំងពីអ្វីខ្លះនៅក្នុងប្រទេសក្រីក្រមួយនេះ?
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

1.លោក សម រង្ស៊ី អះអាងថា ហ៊ុន ម៉ាណែត ដឹកនាំប្រទេសតាមការកាច់ចង្កូតរបស់ឪពុកគឺលោក ហ៊ុន សែន
2. អង្គការតម្លាភាពអន្តរជាតិរកឃើញថា រដ្ឋសភាគ្មានអំណាចត្រួតពិនិត្យលើរដ្ឋាភិបាលក្រោយអវត្តមានបក្សប្រឆាំង
3. មន្រ្តីបក្សភ្លើងទៀនដែលកំពុងជាប់ឃុំ លោក ចៅ វាសនា មិនបានចូលរួមបុណ្យសពឪពុកនៅក្រុងប៉ោយប៉ែត
4. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជួយដល់សិស្សប្រឡងជាប់បាក់ឌុបដែលមានជីវភាពខ្វះខាត ឱ្យមានតម្លាភាព
...រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #SamRainsy #ChaoVeasna #CandlelightParty #HunManetFirst100Days #CPP #Economy #EconomicCrisis #Debt #TransparencyInternational #Corruption #BacII2023 #BacII #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/dFxeMEDP3ho
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

១.ប្រធានរដ្ឋសភាកម្ពុជាសន្យាចំពោះមុខមេដឹកនាំវៀតណាមថានឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅស្រុកខ្មែរ
២.យុវជនចលនាមាតាធម្មជាតិ មកដល់កម្ពុជាជាមួយពានរង្វាន់ កម្រិត អន្តរជាតិ (Right Livelihood)
៣.រដ្ឋាភិបាលកាត់ដីគម្របព្រៃឈើនៅខេត្តព្រះសីហនុជិត៣០ហិកតារឲ្យទៅប្រពន្ធលោក នេត សាវឿន ធ្វើជាកម្មសិទ្ធិ
៤.សង្គមស៊ីវិលបារម្ភពីករណីបង្ខាំងមនុស្ស និងចាប់ជំរិតផ្ទុះឡើងវិញនៅកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #HunManetFirst100Days #MotherNatureCambodia #EnvironmentKH #PoliticsKh #HumanRights #RightLivelihood #Sweden #VietnamMigrant #Vietnamese #OppositionParty #Refugees #Kidnapping
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RhyHgrU-T_A
Media is too big
VIEW IN TELEGRAM
សម្ភាសមន្ដ្រីអង្គការសង្គមស៊ីវិល ជុំវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចមួយស្ដីពីការបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់ឪពុកលោកក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សេចក្តីសម្រេចបញ្ជាក់ថា ក្រុមការងារនេះមានភារកិច្ចទប់ ស្កាត់រាល់ការញុះញង់ ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា។
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរកម្ពុជាក្រោម បារម្ភសមាគមពុទ្ធសាសនាវៀតណាមចាប់បង្ខំផ្សឹកព្រះចៅអធិការវត្តទ្រនំសេក
---
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសសមាគមព្រះសង្ឃវៀតណាម ដែលគ្រោងនឹងចាប់ផ្សឹកព្រះចៅអធិការវត្ត និងព្រះ សង្ឃខ្មែរក្រោមផ្សេងទៀត ដែលកំពុងគង់នៅវត្តមួយក្នុងខេត្តលង់ហោរ។ វិធានការរបស់សមាគមព្រះសង្ឃវៀតណាមនេះ ធ្វើ ឡើងក្រោយពេល ដែលអាជ្ញាធរវៀតណាមបានប្រើហិង្សាទៅលើព្រះសង្ឃខ្មែរក្រោម រឿងព្រះសង្ឃដាក់ទង់ជាតិតំណាងឲ្យខ្មែរកម្ពុជាក្រោមនៅក្នុងវត្ត។
#RFAKhmer #Vietnam #KhmerKrom #KampucheaKrom #KKF #ThachChandara #HumanRights #IndigenousRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ម្ចាស់អង្គរនឹកដល់ភូមិកំណើត ក្រោយរងការបណ្ដេញចេញដោយបង្ខំ
---
ពលរដ្ឋរស់នៅភូមិបុរាណក្នុងតំបន់អង្គរសោកសង្រេងនៅពេលនឹកដល់ភូមិកំណើតដែលធ្លាប់រស់នៅ ប៉ុន្តែ បច្ចុប្បន្ន ពួកគេត្រូវជម្លៀសចេញទាំងបង្ខំ ដើម្បីទៅនៅកន្លែងថ្មី តាមការរៀបចំរបស់អាជ្ញាធរជាតិអប្សរា។
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
យុវជនមាតាធម្មជាតិយក «ពានរង្វាន់កម្រិតអន្តរជាតិលើកដំបូង» មកដល់កម្ពុជា
---
យុវជនចលនាមាតាធម្មជាតិ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ០២ វិច្ឆិកា ដោយបានយកពានរង្វាន់ ដែលមានតម្លៃប្រហាក់ប្រហែលនឹងណូបែលសន្តិភាព គឺពានរង្វាន់រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden)។ ពាននេះ ឆ្លុះបញ្ចាំងការទទួលស្គាល់ជាសកលពីសហគមន៍អន្តរជាតិ ចំពោះការលះបង់ និងសេចក្ដីក្លាហានរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ចំពោះការការពារបរិស្ថាន និងសិទ្ធិមនុស្ស។
#RFAKhmer #Cambodia #Environment #activists #MotherNatureYouth #MotherNature #RightLivelihood

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ដើរផ្ទុយពីគោលនយោបាយវិមជ្ឈការ
២. ប្រធានរដ្ឋសភាសន្យាចំពោះមុខមេដឹកនាំវៀតណាមថា នឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាខុសច្បាប់
៣. សង្គមស៊ីវិលបារម្ភពីការផ្ទុះឡើងវិញករណីបង្ខាំង និងចាប់ជំរិតមនុស្សនៅកម្ពុជា
៤. សហជីពថា កម្មករនៅតែមានជីវភាពលំបាក ទោះកម្ពុជាមានរោងចក្រច្រើន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #khuonSudary #HunManetFirst100Days #VietnamMigrant #Vietnamese #Kidnapping #DecentralisationPolicyKH #Factory #Workers #LaborRightsKH #UnionKH #HumanRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8O1vvh87GvU
Media is too big
VIEW IN TELEGRAM
សម្ភាសយុវជនជុំវិញលោក ហ៊ុន សែន កាត់ដីឧទ្យានជាតិគីរីរម្យជាង២រយហិកតាបន្ថែមទៀតឲ្យទៅបក្សពួក។