វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​កំពុង​ដឹក​នាំ​គណៈប្រតិភូ​របស់​គណបក្ស​ជំទាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ ដើម្បី​បន្ត​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា។​

តើ​គណបក្ស​ប្រឆាំង​នឹង​បន្ត​សកម្មភាព​តស៊ូ​បែប​ណា​តទៅ​ទៀត?​ ​តើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​មាន​សារ​អ្វីខ្លះ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាក់ទិន​នឹង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត?​

​លោក​ ​សម រង្ស៊ី ​ដែល​ជា​វាគ្មិន​កិត្តិយស​បាន​បក​ស្រាយ​លើ​ប្រធាន​បទ​​ទាំង​នេះ​​នៅ​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​​ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ ​ជុន ច័ន្ទបុត្រ៖​ https://fb.watch/niQb6FOY3u/

#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
គណបក្ស​សង្គ្រោះជាតិ​នឹង​បង្កើត​ ​«មហា​ចលនា»​ ​នៅ​ក្រៅ​ស្រុក​មួយ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
 
#សម្រង់សម្តីសំខាន់ៗ៖ ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​ អះអាង​ថា​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា​ក្រុម​អ្នក​ស្នេហាជាតិ​ក្រៅ​ស្រុក​កំពុង​ស្វះស្វែង​បង្កើត​មហា​ចលនា​ក្រៅ​ស្រុក​មួយ​ដើម្បី​បន្ត​​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​​បញ្ជាក់​ថា​មហា​ចលនា​នេះ​ នឹង​អាច​បង្កើត​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ៖​ https://www.youtube.com/watch?v=vKmxmnXE7bY
​​​​
#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
តើ​លោក ហ៊ុន ម៉ាណែត ថ្លែង​ភូត​កុហក​មហាសន្និបាត អ.ស.ប យ៉ាងណា​ខ្លះ?
---
#RFAKhmer #Cambodia #UN #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PichChanmony #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រូវធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ក្រោយមានការភ័យខ្លាចពីឧក្រិដ្ឋកម្មល្បែងអនឡាញ
២. មន្ត្រីសហជីពថា ថៅកែរោងចក្រយកលេសថាគ្មានអ្នកបញ្ជាទិញ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ
៣. អ្នកឃ្លាំមើលថា ចិនព្យាយាមបង្ហាញឥទ្ធិពលយោធារបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធយោធាជាមួយកម្ពុជា
៤. កសិករនៅតាមបណ្ដាខេត្តមួយចំនួន ត្អូញត្អែរអំពីអតិផរណា ស្របពេលតម្លៃស្រូវចុះថោក
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន ​#ឧក្រិដ្ឋកម្មបច្ចេកវិទ្យា #ឥទ្ធិពលចិន #ជួញដូរមនុស្ស #ល្បែងអនឡាញ #ហេងសួរ #កម្មកររោងចក្រ #ប្រាក់ឈ្នួលអប្បបរមា #កសិកម្ម #កសិករ #អតិផរណា
#RFAKhmer #Cambodia #HunManet #Cybercrime #Chinareach #HumanTrafficking #HengSour #GarmentWorkers #MinimumWage #Agriculture #Farming #Inflation
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/eQPl337ZSzo
Media is too big
VIEW IN TELEGRAM
គ្រួសារ​ទាមទារ​អាជ្ញាធរ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពាក់ព័ន្ធ​ការ​ស្លាប់​មន្រ្តី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ លោក ហែម ហឿន
---
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ និង​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​សកម្មជន​គណបក្ស​នេះ គឺ​លោក ហែម ហឿន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​តែ​កាល​នៅ​មាន​ជីវិត​លោក ហែម ហឿន ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​បន្តបន្ទាប់​។
#RFAKhmer #Cambodia #HunManet #HemHoeun #CommuneChief #CandleParty #TbongKhmum #CivicRights #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣៖

១.សហរដ្ឋអាមេរិកទទូចឲ្យកម្ពុជារក្សាឯករាជ្យនិងតុល្យភាពគោលនយោបាយការបរទេសដើម្បីជាប្រយោជន៍កម្ពុជា
២.គ្រួសារមន្ត្រីបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ នៅតែទទូច ឱ្យអាជ្ញាធរ ស៊ើបអង្កេតការស្លាប់លោក ហែម ហឿន
៣.អាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតមន្ត្រីប៉ូលិស៣នាក់ និងបក្ខពួក ២នាក់ រឿងជួញដូរគ្រឿងញៀន
៤. បទសម្ភាសន៍ថាតើមានអ្វីនៅពីក្រោយនៃ «ការជួញដូរមនុស្ស និងឆបោកតាមអនឡាញ» នៅកម្ពុជា? រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #US #HunManet #HunSen #HemHoeun #Politics #TbongKhmum #CandlelightParty #OppositionParties #Activists #PoliticalViolence #Drugtrafficking #CyberCrime #ChinaReach #HumanTrafficking #Internet #HRW #PhilRobertson
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ACUOII_1AI4
Media is too big
VIEW IN TELEGRAM
តើមានអ្វីនៅពីក្រោយ «ការជួញដូរមនុស្ស និងឆបោកតាមអនឡាញ» នៅកម្ពុជា?
---
កម្ពុជាបានក្លាយជាសម្បុកនៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអ៊ិនធើណិត។ រដ្ឋាភិបាលចាស់នៃលោក ហ៊ុន សែន និងរដ្ឋាភិបាលថ្មីដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត មិនបានចាត់វិធានការម៉ឺងម៉ាត់លើរឿងនេះទេ ដោយទុកបណ្ដោយឱ្យឧក្រិដ្ឋកម្មសាកលមួយនេះ បន្តប្រតិបត្តិការរបស់ខ្លួនលើទឹកដីខ្មែរ។ អ្នកការពារសិទ្ធិមនុស្សអន្តរជាតិវាយតម្លៃថា វិបត្តិមួយនេះ កំពុងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើមនុស្សជាច្រើនជុំវិញពិភពលោកក្លាយជាជនរងគ្រោះ។

សូមលោកអ្នកនាងស្ដាប់ និងទស្សនាបទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា ជាមួយលោក ហ្វ៊ីលរ៉ូបឺតសុន នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពីរឿងនេះដូចតទៅ៖
#RFAKhmer #Cambodia #HunManet #HunSen #CyberCrime #ChinaReach #HumanTrafficking #Internet #HRW #PhilRobertson

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ភាស​អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ជុំវិញគណបក្សនយោបាយមួយចំនួន ដែលបានបង្ហាញជំហរស្វាគមន៍ការប្រកាសរបស់គណបក្សភ្លើងទៀនដែលចង់ឱ្យមានការចងសម្ព័ន្ធភាពនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល។
Media is too big
VIEW IN TELEGRAM
ចង់បានអាវយឺតនេះទេ?

ដើម្បីទទួលបានរង្វាន់អាវយឺតផតខាសធ៍ (Podcast) របស់វិទ្យុអាស៊ីសេរីសម្រាប់សប្តាហ៍នេះ សូមប្រិយមិត្ត៖

- សរសេរជាអត្ថបទកំណាព្យឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមកម្ពុជា ឬ
- ផ្តល់មតិយោបល់ពីប្រធានបទល្អៗដែលប្រិយមិត្តចង់ដឹង និងចង់ឱ្យយើងលើកយកមកពិភាក្សា។

ផ្ញើចម្លើយនិងអាសយដ្ឋានរបស់លោកអ្នក រួចមកកាន់អ៊ីមែលរបស់យើង៖ contact@rfa.org។ ដើម្បីរក្សាសុវត្ថិភាព យើងនឹងចែកជូនអាវយឺតនេះដល់ប្រិយមិត្តដែលកំពុងរស់នៅក្រៅប្រទេសកម្ពុជាប៉ុណ្ណោះ៕
Media is too big
VIEW IN TELEGRAM
លោក នីណាក់ មិនរំពឹងទទួលបានយុត្តិធម៌ពីសមត្ថកិច្ច
---
គិតមកដល់ថ្ងៃទី២៨ កញ្ញា គឺរយៈ ពេល១៦ថ្ងៃមកហើយ ដែលកម្លាំងសមត្ថកិច្ច នៅតែមិនអាចវែកមុខក្រុមឧក្រិដ្ឋជន វាយអ្នកជំនាញកសិកម្មលោក នី ណាក់ ឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១២ ខែ
កញ្ញា ក្នុងរាជធានីភ្នំពេញ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nEhdtCcl7nE
#RFAKhmer #Cambodia #HunManet #Nynak #SeekJustice #PoliticalTorturing #Activists #PoliticalViolence #AgricultureExpert #HunamRights #Democracy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្រ្តី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​សង្ស័យ​ថា ប្ដី​ខ្លួន​ស្លាប់​អាច​មិន​មែន​ឧបទ្ទវហេតុ
---
ប្រពន្ធ​របស់​សកម្មជន​គណបក្ស​ភ្លើងទៀន ​នៅ​ខេត្ត​ត្បូងឃ្មុំ​លោក ហែម ហឿន សង្ស័យ​ថា ប្ដី​លោកស្រី អាច​មិន​មែន​ស្លាប់​ដោយសារ​មូលហេតុ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ ​កាល​ពី​យប់​ថ្ងៃ​ទី​២៤​កញ្ញា ដូច​មន្រ្តី​ប៉ូលិស​លើកឡើង​ឡើយ និង​ចង់​ឱ្យ​ស៊ើបអង្កេត​ជុំវិញ​ករណី​ស្លាប់​ប្ដី​លោកស្រី​ដោយ​ឯករាជ្យ​។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​តែ​កាល​នៅ​មាន​ជីវិត​លោក ហែម ហឿន ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​បន្តបន្ទាប់​។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/MWaC1U2Wefg
#RFAKhmer #Cambodia #HunManet #HemHoeun #Politics #TbongKhmum #CandlelightParty #OppositionParties #Activists #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣៖

១.ចលនាមាតាធម្មជាតិទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនិងបរិស្ថានឆ្នាំ២០២៣
២.សហជីពសោកស្ដាយចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករត្រឹម២០៤ដុល្លារ
៣.សង្គមស៊ីវិលរំពឹងថា នាយករដ្ឋមន្ត្រីថៃនឹងលើកពីបញ្ហាបាត់ខ្លួនសកម្មជននយោបាយថៃពេលជួបលោកហ៊ុនម៉ាណែត
៤.មន្ត្រីសិទ្ធិមនុស្សជំរុញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយក្រោយជួបមន្ត្រីអាមេរិក រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #US #HunManet #CandleLightParty #OppositionParties #PoliticalPrisoners #MotherNatureMovement #RightLivelihoodInternationalAward2023 #MinimumWage #CambodiaWorkers #EconomyKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Vw3UljB6cpw
យុវជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​កម្រិត​អន្តរជាតិ Right Livelihood ឆ្នាំ២០២៣​ ​ពី​ប្រទេស​ស៊ុយអែត​(Sweden)។​

តើ​​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​ ​Right Livelihood ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យុវជន​ចលនា​មាតា​ធម្មជាតិ?​ ​តើ​ពួកគាត់​ នឹង​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ នេះ?​

​​សូម​ស្តាប់​ ​និង​ទស្សនា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ដូច​តទៅ៖​ https://fb.watch/nlp8cZQBUj/
​​​
#RFAKhmer #Cambodia #HunManet #NewGovernment#DynasticRules#MotherNatureMovement #RightLivelihoodInternationalAward2023 #environment
debriefing.jpg
675.9 KB
តើ​ការ​ដឹកនាំ​ប្រទេស​រវាង​នាយក​រដ្ឋមន្ត្រី​ថៃ​ ​និង​ខ្មែរ​មាន​ចំណុច​ដូច​គ្នា​ និង​ខុស​គ្នា​យ៉ាង​ណាខ្លះ?​

​​លោក​ ​មាន ឫទ្ធិ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​មាន​សេចក្ដី​រាយការណ៍​ផ្ទាល់​និង​ពិស្តារ​ជុំវិញ​រឿង​នេះ​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​អ្នក​សម្រប​សម្រួល៖​ https://youtu.be/e1Cnrxar-lg
​​
#RFAKhmer #Cambodia #HunManet#Politicskh#NewGovernment#DynasticRules #CambodiaFamilyRun #Thaigovernment #sretthathavisin
Media is too big
VIEW IN TELEGRAM
កម្មករ​​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​ ​ក្រោយ​រដ្ឋាភិបាល​ថ្មី​ដំឡើង​ប្រាក់ខែ​គោល​​តែចំនួន ២០៤​ដុល្លារ
---
​មតិ​យោបល់​ខ្លះៗ​ របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ទីក្រុង​ភ្នំពេញ ទាក់ទង​នឹង​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ នេះ។

#RFAKhmer #Cambodia #HunManet #MinimumWage2024 #HengSuor #GarmentWorkers #CambodiaWorkers# LaborMarket #MLVT #EconomyKH
#RFAKhmer #Cambodia #HunManet #HunSen #CyberCrime #ChinaReach #HumanTrafficking #Internet #HRW #PhilRobertson

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ភាពច្របូកច្របល់​​ក្នុង​រដ្ឋាភិបាល ហ៊ុន ម៉ាណែត
---
អ្វីខ្លះ​ជា​ភាពច្របូកច្របល់​ក្នុង​រដ្ឋាភិបាល ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​ជាង​១ខែ​មកនេះ ដែល​អ្នក​ត្រូវ​ដឹង?
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Vw3UljB6cpw
#RFAKhmer #Cambodia #HunManet #HunManetCabinet #Chaos #CambodiaGovtChaos

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួន បង្ខំចិត្តលក់ដី និងផ្ទះដើម្បីសងបំណុលធនាគារ ដោយសារចំណូលធ្លាក់ចុះ
---
ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង បង្ខំចិត្តលក់ផ្ទះសម្បែង និងដីធ្លី ដើម្បីយកលុយសងធនាគារ បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាកូនបំណុលរើមិនរួច ដោយសារសេដ្ឋកិច្ចធ្លាក់ចុះមិនអាចរកចំណូលបានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ACUOII_1AI4
#RFAKhmer #Cambodia #HunManet#NewGovernment #Battambang ##Economic #Realestate #Debt #BankLoan

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៣៖

១. តំណាងរាស្ត្រនិងទីប្រឹក្សាបក្សប្រជាជនប្រតិកម្មលើការប្រមូលពន្ធថាគាបសង្កត់ពលរដ្ឋក្នុងគ្រាលំបាក
២. កម្មករនិងសហជីពឯករាជ្យ សោកស្ដាយចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករត្រឹម ២០៤ដុល្លារ
៣. មន្ត្រីសិទ្ធិមនុស្ស ជំរុញរដ្ឋាភិបាលដោះលែងអ្នកទោស នយោបាយ ក្រោយជួបមន្ត្រីអាមេរិក
៤. យុវជនចលនាមាតាធម្មជាតិទទួលពានរង្វាន់កម្រិតអន្តរជាតិ Right Livelihoodឆ្នាំ២០២៣
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #US #HunManet #KhieuKanharith #AJAA #MinimumWage2024 #HengSuor #GarmentWorkers #CambodiaWorkers #LaborMarket #MLVT #EconomyKH #CandleLightParty #OppositionParties #PoliticalPrisoners #MotherNatureMovement #RightLivelihoodInternationalAward2023
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xS_jgq0AHrc
Media is too big
VIEW IN TELEGRAM
កម្ពុជា​ជំរិត​ពន្ធ ថៃ​ចែក​លុយ​ឱ្យ​ពលរដ្ឋ​ក្នុង​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ?
---
នាយករដ្ឋមន្ត្រី​ថ្មី​​របស់​ថៃ លោក សេដ្ឋា ថាវីស៊ីន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជាលើក​ដំបូង​រយៈពេល​១ថ្ងៃ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ដោយ​មាន​ជំនួប​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត។ ដំណើរ​ទស្សនកិច្ច​នេះ​ កំពុង​ទទួល​បាន​​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មតិ​ជាតិ និង​អន្តរជាតិ ខណៈ​នាយករដ្ឋមន្ត្រី​ទាំងពីរ​​ឡើង​កាន់​អំណាច​តាមរយៈ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុងរយៈពេល​ដូចគ្នា គឺ​កាលពី​ថ្ងៃទី២២ ខែសីហា កន្លងទៅ។ តើ​អ្វីខ្លះ​ជា​ភាពដូចគ្នា និង​ខុសគ្នា រវាង​មេដឹកនាំ​ទាំងពីរ?
#RFAKhmer #Cambodia #Thailand #HunManet #SretthaThavisin #HunManetCabinet #SretthaThavisinCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣៖

១.លោក សម រង្ស៊ី ជួបសមាជិកសភាអាមេរិកដើម្បីស្នើអន្តរាគមន៍ឲ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ
២.សាលាឧទ្ធរណ៍តម្កល់សាលក្រមតុលាការរឿងលោក វន់ពៅខណៈអាជ្ញាធរមិនបាននាំខ្លួនជនប្រព្រឹត្ត អំពើហិង្សាមកផ្ដន្ទាទោសនៅឡើយ
៣.អាជ្ញាធរបញ្ជូនកញ្ញា សេង ធារី មកឃុំខ្លួននៅពន្ធនាគារព្រៃសវិញ
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើរដ្ឋាភិបាលដាក់ផែនការប្រមូលពន្ធ ជាការធ្វើកំណែទម្រង់ ឬដោយសារតែវិបត្តិហិរញ្ញវត្ថុ? រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #SamRainsy #OppositionParties #AppealCourt #HumanRights #IDEA #VornPao #SengTheary #Taxation #TakMengHeang #SengSary #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/92BPkczF2Ro