វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.49K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​កាន់​​អំណាច​​មិន​​ជឿ​ថា មាន​​កម្មករ​​ដាច់​​ស្បៀង​អាហារ​​នោះ​ទេ ទោះជា​​កម្មករ​​ខ្លះ​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ និង​ដង្ហោយ​សុំ​ស្បៀងពីអាជ្ញាធរ​យ៉ាងណាក្តី ពីព្រោះបក្ស​នេះ​​អះអាងថា អាជ្ញាធរ​បានបើក​យុទ្ធនាការ​ចែក​ស្បៀង​ដល់ពលរដ្ឋ​ជា​បន្តបន្ទាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #COVID19KH #COVID19 #CPP #Lockdown
ក្រសួងសុខាភិបាល​ ប្រកាស​នៅថ្ងៃទី១១ ​ខែឧសភា ថា ​អ្នក​ ជំងឺកូវីដ១៩​ ចំនួន​ ៥ នាក់បន្ថែម​ទៀត​បានស្លាប់ ​ដែលធ្វើឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ចំនួន​១៣១​នាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19 #MOH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/781047559217709

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា គ.ស. ២០២១ ដែលមានមាតិកា ដូចតទៅ៖
៚ តំណាងបក្សកាន់អំណាចប្រាប់កម្មករ កុំឱ្យសុំស្បៀងពីអាជ្ញាធរយកទៅលក់
៚ អង្គការសិទ្ធិមនុស្សអន្តរជាតិ ជំរុញអាជ្ញាធរ ឲ្យទម្លាក់ចោលបទចោទប្រកាន់ និង ដោះលែងសកម្មជនបរិស្ថាន ដោយឥត លក្ខខណ្ឌ
៚ ស្នងការខេត្តបន្ទាយមានជ័យ ឃុំខ្លួន ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្រុង ប៉ោយប៉ែត ដោយសារចុះស្រង់ ឈ្មោះពលរដ្ឋ ក្រីក្រ
៚ ពលរដ្ឋដែលត្រូវអាជ្ញាធរចោទពី បទបំពានបម្រាមកូវីដ សុំការយោគយល់ កុំផាកពិន័យ
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!
ពលរដ្ឋ​រស់​នៅ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃ​នេះ បាន​នាំ​គ្នា​​​តវ៉ា​បិទ​ផ្លូវជាតិលេខ៥ ​នៅ​ជាប់​ព្រំ​ប្រទល់​ ខេត្តពោធិ៍សាត់​ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​​​ដោះ​ស្រាយ​​​​​វិវាទ​ដីធ្លី​​ ក្នុង​ករណី​ចោទ​ថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​បោះ​បង្គោល​យក​ដី​របស់​ពួកគាត់​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Landdispute
មន្រ្តីឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ជំងឺ​កូវីដ-១ ៩​បាន​ឆ្លង​រាលដាល​ដល់​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ក៏ដោយសារ​តែ​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​ក្តី​កង្វល់ និង​សារ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់ លើ​រឿង​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #HRW #COVID19
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៤៧២នាក់ ទៀត គិត ត្រឹម ព្រឹកថ្ងៃ ទី១២ ខែ ឧសភា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ២០.៦៩៥ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៨.៥៣៩នាក់ ស្លាប់កើន ១៣៦នាក់ និង ៥៩១ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/564425781212163

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា គ.ស. ២០២១ ដែលមានមាតិកា ដូចតទៅ៖
១. លោក កឹម សុខា ចង់បន្តដោះស្រាយបញ្ហា ជាតិរវាងខ្មែរ និងខ្មែរ
២. សកម្មជនបក្សប្រឆាំងម្នាក់ទៀត ត្រូវជន មិនស្គាល់មុខ វាយបែក​ក្បាលរបួសធ្ងន់
៣. កម្មករ បារម្ភឆ្លងជំងឺកូវីដ១៩ ដោយសារ ថៅកែបន្តបង្ខំឲ្យធ្វើការ
៤. ប៉ូលិសដោះលែងតំណាង សហគមន៍ ២នាក់ ក្រោយពេលបង្ខំ​ឲ្យឈប់ស្រង់ឈ្មោះ ពលរដ្ឋ ដើម្បីបានអំណោយ
រួមនឹង​ព័ត៌មានផ្សេងៗ មួយចំនួនទៀត...
កម្មករ​មួយ​ចំនួន​ នៅ​តែ​​គ្មាន​លទ្ធភាព​បង់​ថ្លៃ​បន្ទប់​ជួល ទោះ​បី​ជា​ម្ចាស់​ផ្ទះ ព្រម​​បញ្ចុះ​តម្លៃ​​​ឲ្យ​ខ្លះ​​ក៏​ដោយ។ សហជីព​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ដាក់​ចេញ​គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​​កម្មករ​ក្នុង​តំបន់​ក្រហម ​ដើម្បី​ពួក​គាត់ មាន​លទ្ធភាព​បង់​ថ្លៃ​បន្ទប់​ជួល និង​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #GarmentWorker #COVID19KH
មន្ត្រី​គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​​ស្រាវជ្រាវ​​រឿង​​បុរស​ម្នាក់​ស្លាប់​​ក្នុង​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារខេត្តបាត់ដំបង។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ​​វិធាន​ការ​នេះ​ជា​រឿង​ល្អ​ដែល​អាច​​​​ជួយ​រកយុត្តិធម៌​ជូន​​ដល់​សាច់ញាតិ​ជនរងគ្រោះ​បាន​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Torture #NPMC #Battambang
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត ត្រូវ បាន បញ្ជូន ទៅ ឃុំខ្លួន នៅស្នងការ ខេត្ត បន្ទាយមានជ័យ ដោយសារចុះស្រង់ឈ្មោះ ពលរដ្ឋក្រីក្រ។ មន្រ្តីសិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ដោះលែងលោក កង ណាកន វិញ ព្រោះសមាជិកអង្គការ សមាគមក្រៅរដ្ឋាភិបាលរូបនេះ ពុំបានធ្វើខុសច្បាប់អ្វីទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Economy #IDEA #PoiPet
លោក កឹម សុខា ថា លោកចង់ដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ។ លោក កឹម សុខា គូសបញ្ជាក់ថា ទោះជាលោកមិនមានសិទ្ធិធ្វើនយោបាយក្តី ក៏លោកមិនបិទភ្នែកសំងំសុខតែម្នាក់ឯង ហើយស្វែងរកបុណ្យស័ក្តិ លាភ​សក្ការៈនោះដែរ។ ជាពិសេស លោកប្រកាសថា លោកមិនក្បត់ឆន្ទៈរាស្ត្រ និងមិនបង្កជម្លោះនោះឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CPP #KemSokha #HunSen #SamRainsy
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/299622005045347

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា គ.ស. ២០២១ ដែលមានមាតិកា ដូចតទៅ៖
-អ្នកឃ្លាំមើលសង្គម សោកស្ដាយដែល ឈាមថ្មីនៃមនុស្សនៅក្នុងជួរគណបក្សបក្សកាន់អំណាច នៅតែប្រើស្ទីលចាស់ក្នុងការ លាបពណ៌គូរប្រកួតនយោបាយ
-ក្រសួងកិច្ចការនារី និង អគ្គស្នង ការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការករណី កញ្ញា មាន ពេជ្ររីតា ប្ដឹង ឧកញ៉ា ហេង សៀ
-សង្គមស៊ីវិលថា ដោយសាររដ្ឋាភិបាល មិនបាន គិតគូរដិតដល់ពីជីវភាពពលរដ្ឋ ទើប ការ ជួញ ដូរមនុស្សកើនឡើង
-អាជ្ញាធរខេត្ដពោធិសាត់បាន ព្រមព្រៀង កាត់ឆ្វៀលដីមានជម្លោះ ស្ថិតនៅស្រុកក្រគរ ឲ្យពលរដ្ឋ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
សកម្មជន​ #គណបក្សសង្គ្រោះជាតិ​លោក​ ​ស៊ិន​ ​ខុន​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ ៤នាក់​ ​ជិះ​ម៉ូតូ​ ​២​គ្រឿង​ ​ព្រួតគ្នា​វាយ​លោក​នៅ​ចំណុច​ផ្សារ​ដើម​ស្រល់​ ​ជិត​វត្ត​ចាស់​ ​កាលពី​វេលា​ម៉ោង​ ​១​០​​ព្រឹក​ ​ថ្ងៃ​ទី​​១​២​ ខែ​ឧសភា​។​ ​លោក​ថា​ ​ជន​ដៃដល់​ទាំងនោះ​កាន់ដំបង​ទីប​ ​និង​ដែក​រលាស់​ ​វាយ​លោក​ត្រូវ​ក្បាល​ ​បែក​ចិញ្ចើម​ខាងស្តាំ​ ​និង​ដៃឆ្វេង​ ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ​ដេរ​ ​១​២​ថ្នេរ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRPActivists #Beaten #CPP
អាជ្ញាធរ​ខេត្តពោធិ៍សាត់ ​ណាត់​ជួប​ពលរដ្ឋ​​រស់​នៅ ខេត្តកំពង់ឆ្នាំង​ ដែល​មាន​​ជម្លោះដីធ្លី​​ចំនួន​ ២០ ​គ្រួសារ​សិន​ នៅ​​ថ្ងៃ​ទី​១៣ ខែឧសភា ដើម្បី​វាស់វែង​ដី​​ ធ្លាប់​អាស្រ័យ​ផល​ឱ្យពួកគេ។ ដំណោះស្រាយ​កាត់​ឆ្វៀល​ដី មាន​ជម្លោះ ទំហំ​ជាង​មួយ​ពាន់​ហិកតារ (១.០០០)​ ស្ថិត​នៅ​ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឱ្យ​ទៅ​អ្នក​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំងវិញ​​ ធ្វើ​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​ជា​ច្រើនបាន​តវ៉ា​ បិទផ្លូវជាតិលេខ៥ កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #LandDispute
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៤៤៦នាក់​ទៀត​ គិត​ត្រឹម​​​​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ២១.១៤១​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៩.៥១៩នាក់ ស្លាប់​កើន ១៤២នាក់ និង ៦០៦​នាក់​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។
Join RFA Khmer

#RFAKhmer #Covid19 #Lockdown
ពលករ​ខ្មែរ​ម្នាក់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយពេល​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក (Bangkok) កំពុង​ស្វែងរក​អត្តសញ្ញាណ​របស់​លោក បន្ទាប់ពី​ពលករ​រូប​នេះ​បង្ហោះ​សារ​រិះគន់​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ស្ថានទូត។ មន្ត្រី​សង្គម​ស៊ីវិល មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​ស្ថានទូត​នោះ​ទេ ព្រោះ​ការ​លើក​ឡើង​របស់​ពលករ​គឺជា​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ ព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #HumanRights #Rights #MigrantWorker
មន្ត្រី​សង្គម​ស៊ីវិល​ស្ដីបន្ទោស​ទៅ​រដ្ឋាភិបាល​ថា មិនបាន​គិតគូរ​ឱ្យ​បាន​ពេញលេញ ដល់​ជីវភាព​របស់​ពលរដ្ឋ​ទើប​បណ្ដាល​ឱ្យ ការ​ជួញដូរ​មនុស្ស​កើនឡើង ក្នុង​ពេល​ដែល​កម្ពុជា កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចូល​ក្នុង​សហគមន៍​។ មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា ក្នុង​រយៈពេល ៣​ខែ ដើមឆ្នាំ​២០២១ នេះ ករណី​ជួញដូរ​មនុស្ស​បាន​កើនឡើង​ចំនួន ៦៥​ករណី បើ​ធៀប​ទៅ​នឹង រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២០។ ព័ត៌មានពេញ

Join RFA Khmer
#RFAKhmer #Migration #Cambodia #HumanTrafficking #Rights
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1282798015448263

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា គ.ស. ២០២១ ដូចតទៅ៖
៚ ក្រសួងការបរទេសអាមេរិករក​ឃើញថា កម្ពុជា​មិន​ទាន់​មាន​​​សេរីភាពផ្នែកសាសនា​ពេញលេញ​
៚ សកម្មជន​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​គេ​លប​វាយ​គ្រោង​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ
៚ អាជ្ញាធរ​ថៃ​រឹត​បន្តឹង​តំបន់​ព្រំដែន​ជាប់​កម្ពុជា ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ​១៩​​
៚ សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឈប់​គំរាម​កំហែង​ និង​រឹតត្បិត​សេរីភាព​អ្នក​កាសែត
……រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅ​ថ្ងៃទី​១៣ ឧសភា​នេះ ដោយ​រក​ឃើញ​ថា កម្ពុជា​មិនទាន់​មាន​សេរីភាព​សាសនា​ពេញលេញ​នៅឡើយ​ទេ​។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ការពិត និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សេរីភាព​ខាង​ជំនឿ​សាសនា​នេះ។​ ព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Cambodia #Religion #TheState #Rights