វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.91K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលករខ្មែរ​គាំទ្របក្សភ្លើងទៀន​នៅ​ក្រៅប្រទេស​​ចេញ​ធ្វើ​បាតុកម្ម​ដើម្បីទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​ដោយ​អយុត្តិធម៌​ផ្សេងទៀត។ ពួកគេ​ចាត់ទុក ករណី​ទាំងនោះ គឺជា​ការធ្វើទុក្ខ​បុកម្នេញ​​ផ្នែកនយោបាយ ហើយ​ទាមទារ រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសមនសិការ​ទាំងអស់​មុនការបោះឆ្នោត ថ្នាក់ជាតិ​ខាងមុខនេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #TachSetha
#កម្រងរូបភាព៖ ខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា
---
សាច់ញាតិ សហជីព កម្មករ សិស្សនិស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី ២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី ២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្កា ខាងលិចវិមានឯករាជ្យ។
#RFAKhmer #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #20thAnniversary #AssasinationCheaVichea
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ផ្សឹក​ព្រះសង្ឃ និង​ចាប់​ខ្លួនសកម្មជន​ជា​អំពើ​រំលោភ​ច្បាប់
---
ពលរដ្ឋ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ផ្សឹក​សកម្មជន​សង្ឃ និង​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ពីរ​នាក់​ជា​អំពើ​រំលោភ​ច្បាប់ និង​អមនុស្សធម៌​។ មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់ទុក​ចំណាត់ការ​របស់​ប្រទេស​វៀតណាម​នេះ ជា​ការ​រំលោភ​សិទ្ធិ​ជំនឿ​សាសនា​ធ្ងន់ធ្ងរ ហើយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ គួរ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស វៀតណាម​លើ​ករណី​ទាំង​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KhmerKrom #Monk #HumanRights #Activist #Law #Vietnam #Democracy #Religiousbelief #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មទាមទារដោះលែងសមាជិកបក្ស
---
គណបក្សកម្លាំងជាតិ ត្រៀមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងសមាជិកបក្ស ចំនួន ២នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីពេលថ្មីៗនេះ។ ពួកគេថា ការចាប់ខ្លួននេះ ជារឿងអយុត្តិធម៌ ដែលមានចេតនា រឹតត្បិតមកលើគណបក្សប្រឆាំង។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/nation-power-party-to-hold-demonstrations-to-demand-release-of-party-members-04032024114526.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #OppositionParties #Activists #Law #Democracy #HumanRights #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer