វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាង​កញ្ញាជាទី​មេត្រី! ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣នេះ គឺជា​ខួបគម្រប់​១៩​ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេល​១៩ឆ្នាំ​មកហើយ រដ្ឋាភិបាលកម្ពុជា​នៅមិនទាន់​រកឃើញ​ឃាតករ​ពិត​នៅឡើយ។
ខាងក្រោម​នេះ គឺជាកម្រង​រូបភាព​ចាស់ៗ​នៃ​ពិធី​បុណ្យសព​លោក ជា វិជ្ជា កាលពី១៩ឆ្នាំមុន។
រូបភាព៖ AP, AFP

#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
#CheaVichea
ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅតែ​ជា​សំណុំរឿង​អាថ៌កំបាំង​ក្នុង​រយៈពេល​១៩​ឆ្នាំ​ម​កន្លង​មក​នេះ ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​ជា​ពន្លឺ​សម្រាប់​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ចាប់​ឃាត​ពិត​យក​មក​ផ្ដន្ទាទោស​យ៉ាងណាក្ដី​។ តើ​មូល​ហេតុអ្វី​បានជា​សំណុំ​រឿង​នេះ បាន​អូស​បន្លាយ​ពេល​ដល់​ទៅ ១៩ឆ្នាំ សមត្ថកិច្ច​រក​ឃាតក​ពិត​មិន​ឃើញ?
អានព័ត៌មានជាសេចក្តីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ាឡើងវិញ ស្តីពី៖ «ឃាតក​សម្លាប់​លោក ជា វិជ្ជា អាច​រក​ឃើញ​នៅ​ក្រោយ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច»
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
#TopStoryOfTheWeek
ព័ត៌មានដែលគេចូលមើលច្រើនជាងគេបំផុតនៅក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​ឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ពីបទចោទ​ចេញ​សែកស្អុយ»។
👉 អានព័ត៌មានពេញនិយមប្រចាំសប្តាហ៍
#RFAKhmer #Cambodia #TopStory #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha
#CheaVichea #WhoKillCheaVichea
សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ពួកគាត់​ លើកឡើងថា ​ករណី​ឃាតកម្ម​នេះ​ បាន​កន្លង​ផុត​ទៅ១៩​ឆ្នាំ​ហើយ ​ប៉ុន្តែ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​នៅតែ​មិន​ទាន់​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​មក​ដាក់​ទោស​បាន​នៅ​ឡើយ។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា។ ខួប​លើកទី១៩ឆ្នាំ​នៅថ្ងៃទី២២ ​ខែមករា​នេះ​ សាច់ញាតិ ប្រជា​ពលរដ្ឋ កម្មករ មន្ត្រី​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជិត​រយ​(១០០)​នាក់ ​បាន​ជួបជុំ​គោរព​វិញ្ញាណ​ក្ខន្ធ និង​ដាក់​កម្រង​ផ្កា​កន្លែង​រូប​សំណាក​របស់​លោក​​នៅ​មុខ​វត្តលង្ការ​ក្បែរ​វិមាន​ឯករាជ្យ។
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity