វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៤៤ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣៖ ១. ក្រុម​អ្នកវិភាគ​ព្រមាន​ពីការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ២០២៣...

👉 អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍
👉 JOIN WITH US

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
#CambodiaDailyLife
ហ្វូងគោនិងក្របីដើរ​នៅលើផ្លូវ បន្ទាប់ពី​វិលត្រលប់​មកពី​ស៊ីស្មៅនៅ​ក្បែទីក្រុងភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។
រូបភាព៖ AP

#RFAKhmer #Cambodia #CambodiaDailyLife #PhnomPenh #Cows #Buffalos
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅ​រាត្រី​នេះរួមមាន៖
១. លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​រួមគ្នា​ប្រឆាំង​ការរំលោភ និង​ការជួញដូរ​ផ្លូវភេទ​លើ​កុមារី
២. សង្គម​ស៊ីវិល​ថា ប្រាក់​ឧបត្ថម្ភ​រាប់សិប​ម៉ឺន​ដុល្លារ​របស់​ក្រុម​ឧកញ៉ា និង​មន្ត្រីរាជការ ដល់​ការ​ផលិត​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន អាច​ជម្រុញ​ឱ្យ​មាន​អំពើពុករលួយ
៣. កូដករ​ណាហ្គាវើលដ៍​រំពឹងថា ឆ្នាំ២០២៣ នឹង​មាន​ដំណោះ​ស្រាយ​ការងារ
៤. សាក្សីរៀបរាប់​ពីមួលហេតុ​នាំឱ្យ​មាន​ជនរងគ្រោះ​ច្រើន​ក្នុង​ហេតុការណ៍​ភ្លើងឆេះ​កាស៊ីណូ​នៅក្រុង​ប៉ោយប៉ែត​
រួមនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
ពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗ ទៅស៊ីឈ្នួលដកដំឡូងនៅតាមព្រំដែន ដើម្បីរកប្រាក់​ដោះស្រាយបញ្ហាជីវភាព និងសងបំណុលធនាគារ។ កូនៗរបស់ពួកគាត់​ ខកខានមិនបានចូលរៀនដូចក្មេងដទៃ ដោយសារពួកគេត្រូវតាមឪពុកម្ដាយ៕

ទស្សនាវីដេអូ៖ fb.com/1133735577328770
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​ក្រុម​ឧកញ៉ា​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត អំពី​ជីវប្រវត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ចិត្ត​នោះ​ទេ តែ​គឺ​ជា​​ការ​​បរិច្ចាគ​ដើម្បី​ទទួល​បាន ការ​ការពារ ឬ​អត្ថ​ប្រយោជន៍​បន្ថែម ​លើ​អាជីវកម្ម​របស់​ពួកគេ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HunSen #HunSenMovie
ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​បនល្បែង​​កាស៊ីណូណាហ្គាវើលដ៍ (NagaWorld) រំពឹង​ថា ក្នុង​ឆ្នាំ២០២៣ រដ្ឋាភិបាល​នឹង​ចេញមុខ​ដោះស្រាយ​បញ្ចប់វិវាទការងារ មុននឹងមានការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Workers #HumanRights #NagaWorld
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣៖ ១. មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
លោក​អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី,
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ ទី៣ ខែមករា នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​​បញ្ហា​នយោបាយ​ថា តើ​លោក ហ៊ុន សែន អាច​នឹង​សម្រេច​គោល​បំណង​ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូន​បាន​ដែរ ឬ​ទេ ក្នុង​ឆ្នាំ២០២៣ នេះ?

#RFAKhmer #Cambodia #Politics #ElectionKH2023 #2023
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​ថ្ងៃចន្ទ​នេះ​រួមមាន៖
១. លោក ហ៊ុន សែន អះអាង​ថា គណបក្ស​ប្រឆាំង​ពុំអាច​ដណ្ដើម​អំណាច​ពី​លោក​បាន​ទេ
២. សង្គមស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ករណី​ឆេះអគារ​កាស៊ីណូ​នៅក្រុង​ប៉ោយប៉ែត ដើម្បី​រកអ្នក​ទទួល​ខុសត្រូវ
៣. ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើដល់​រដ្ឋាភិបាល​ឱ្យលុបបំបាត់​ការទិញស្រូវ​ផ្ដាច់​មុខ​របស់​ឈ្មួញ​កណ្ដាល
៤. ពលរដ្ឋមួយចំនួន​នៅក្រុងប៉ោយប៉ែត​បារម្ភ​ពី​សុវត្ថិភាព ក្រោយពី​មាន​អំពើចោរកម្ម​កើន​ឡើង
រួម​នឹងព័ត៌មាន​សំខាន់មួយ​ចំនួនទៀត …
#RFAKhmer #Cambodia #RFANews #HunSen #CPP #CNRP #CLP #ElectionKH2023
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា សន្តិភាព និង​ស្ថិរភាព​នយោបាយ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្មាន​គណបក្ស​នយោបាយ​ណា​មួយ យក​ឈ្នះ​លើ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​ដឹកនាំ​ប្រទេស​បាន​ទេ។ ប៉ុន្តែ​មន្រ្តី​គណបក្ស​ប្រឆាំង​ថា ការ​គ្រប់គ្រង​អំណាច​ជិត​៤០​ឆ្នាំ​មក​នោះ គឺ​ដោយ​សារ​លោក ហ៊ុន សែន ពូកែ​ខាង​ដឹកនាំ​បែប​ផ្តាច់​ការ​ រំលោភ​បំពាន​សិទ្ធិពលរដ្ឋ ជា​ពិសេស​បំបិទ​សំឡេង​ប្រឆាំង។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Politics #HunSen #SamRainsy #SonChhay #CNRP #CLP #CPP #ElectionKH2023
មន្ត្រី​សង្គម​ស៊ីវិល ​និង​គ្រួសារ​ជនរងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ ​និង​ស្វែងរក​អ្នក​ដែល​បាត់ខ្លួន ​ក្នុង​ករណី​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី​ (Grand Diamond City) ​នៅ​ក្រុង​ប៉ោយប៉ែត។ មន្ត្រី​អាជ្ញាធរ​ថា ​ការ​បិទ​បញ្ចប់ ​ការស្រាវជ្រាវ​និង​រុករក​ក្នុង​ករណី​នេះ ​ដើម្បី​ស៊ើប​អង្កេត ​និង​វាយ​តម្លៃ​ពី​ការខូចខាត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #GrandDiamondCity #Casino #Fire #poipet
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន អះអាងថា គណបក្ស​ប្រឆាំង​ពុំ​អាច​ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​បាន​ទេ។

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #RFANews #Cambodia #Politics #HunSen #SamRainsy #SonChhay #CNRP #CLP #CPP #ElectionKH2023