វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមស្ត្រីថ្ងៃសុក្រ ស្វែងរកកិច្ចអន្តរាគមន៍ពីទូតសហភាពអឺរ៉ុប រឿងដោះលែងប្តីពីពន្ធនាគារ
👉 ទស្សនាវីដេអូ https://fb.watch/hiNfpkedow/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. គណៈកម្មាធិការ​សិទ្ធិមនុស្ស នឹង​ចុះ​អង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ
២. ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាន​ទូត ឲ្យ​ប្តី​របស់​ពួក​គេ ស្រប​ពេល​លោក ហ៊ុន សែន គ្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អឺរ៉ុប
៣. មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ដែល​ទើប​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ ប្តេជ្ញា​បន្ត​សកម្មភាព​នយោបាយ​ជា​មួយ​បក្ស​ប្រឆាំង
៤. សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ស៊ើប​អង្កេត​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ត្បូង​ឃ្មុំ​ដែល​រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​កម្លាំង​ពលកម្ម​គ្រូ......
រួម​នឹង​ព័ត៌មាន​សំខាន់​ៗមួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #Politics #RFANews #Fridaywives
មន្ត្រី​គណបក្សភ្លើងទៀន​នៅ​ខេត្តបាត់ដំបង​ដែល​អាជ្ញាធរ​ទើប​ដោះលែង​ចេញពី​ពន្ធ​នាគារ ​នៅតែ​ប្រកាន់​ជំហរ ​និង​ឆន្ទៈ​មោះមុត ​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ​មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ការ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក ឡី សុខុន ​និង​នៅតែ​ចាត់ទុកថា​ ការ​ឃុំ​ខ្លួន​លោក​ជា​រឿង​អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #CNRp #CLP #OppositionParty
មន្ត្រី​សង្គម​ស៊ីវិល ​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ផ្ដិតមេដៃ​ទទួល​សំណង​មិន​សមស្រប​របស់​ស្ត្រី​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​និង​អនុវត្ត​តាម​ច្បាប់ព្រហ្មទណ្ឌ​លើ​ជន​បង្ក។ ​ពួកគាត់​ថា ​ការ​បណ្ដោយ​ឱ្យ​ជន​បង្ក​រួចខ្លួន​ដោយ​គ្រាន់តែ​បង់ថ្លៃ​សំណង​បន្តិចបន្តួច ​ជា​វប្បធម៌​អាក្រក់​បង្ក​ឱ្យ​មាន​អំពើពុករលួយ ​ការ​រំលោភច្បាប់ ​និង​មិន​ឱ្យតម្លៃ​លើ​អាយុជីវិត​ជនរងគ្រោះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #TrafficAccident #PhnomPenh #Woman
ថ្ងៃទី៤ នៃ​យុទ្ធនាការជិះកង់​ប្រវែង​ជាង ៣០០គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប​ ទៅ​កាន់​រាជធានីភ្នំពេញ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើ​ដំណើរ​ដល់​ ជាយ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ល្ងាច ថ្ងៃទី ០៩ ខែ ធ្នូ ក្រោម​ការ​ឃ្លាំមើល​ និង​សួរនាំ​ពី​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ជា​ហូរហែ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #Fridaywives #KhmerThavrak #yourth
ក្រុមស្រ្តីថ្ងៃ​សុក្រ​ចេញ​តវ៉ា​ដោយ​សន្តិវិធី ដើម្បីស្នើ​ដល់​សហភាពអឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យដោះលែង​សមាជិក​គ្រួសារ​ពួកគេ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប នៅ​សប្តាហ៍​ក្រោយ។ ទោះបីយ៉ាង​ណា មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​ថា ការចាប់​និង​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក គឺជា​ការ​អនុវត្តច្បាប់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #Fridaywives
មន្ត្រីគណៈកម្មាធិការ​សិទ្ធិមនុស្ស​​រដ្ឋាភិបាល​ អះអាង​ថា មន្ត្រី​របស់​ខ្លួន​ នឹង​ចុះ​អង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ រក​ឃើញថា​ មាន​ករណី​អ្នក​ជាប់​ឃុំ ​ស្លាប់​នៅទីនោះជា​បន្តបន្ទាប់ និង​មានការ​រំលោភ​សិទ្ធិមនុស្ស នៅក្នុង​មណ្ឌល​នោះ។ មន្ត្រីសង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហានេះ​ឱ្យឆាប់​រហ័ស​ និង​បិទ​​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ ដើម្បីបញ្ឈប់​ការ​រំលោភសិទ្ធិមនុស្ស​នៅទីនោះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #HumanRights #Licadho #PreySpue #Prison
ទិវា​សិទ្ធិ​មនុស្ស ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​ថ្ងៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្តី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិមនុស្ស កាល​ពី​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ ១៩៤៨។ សេចក្តី​ប្រកាស​នេះ​ ជា​ឯកសារ​ដ៏​សំខាន់​មួយ​ ដែល​ប្រកាស​អំពី​សិទ្ធិ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​មនុស្ស​គ្រប់​រូប​ដោយ​មិន​គិត​ពី​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬ​មតិ​ផ្សេង​ទៀត​ និង​ឋានៈ​ទ្រព្យ​សម្បត្តិ​ជាដើម។ ទោះ​ជា​យ៉ាង​ណា សហគមន៍​ជាតិ​និង​អន្តរជាតិ វាយ​តម្លៃ​ថា ​ស្ថាន​ភាព​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុន​ដាប​មួយ ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន កម្ទេច​បក្ស​ប្រឆាំង ហើយ​ដឹក​នាំ​ប្រទេស​តាម​របៀប​ឯក​បក្ស ៕
#RFAKhmer #Cambodia #humanrights
#វីដេអូពេញនិយមប្រចាំសប្តាហ៍ ទិដ្ឋភាពទូទៅនៅថ្ងៃ ប្រឡង មធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃដំបូងនៅរាជធានីភ្នំពេញ
👉 ទស្សនាវីដេអូ https://fb.watch/himvYxLeVa/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣០ស្ថាប័ន រួមជាមួយយុវជន សកម្មជន​សិទ្ធិមនុស្ស កូដករណាហ្គាវើលដ៍ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បី​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៤ឆ្នាំ។ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ធ្វើឡើងក្នុងគោលបំណងទាមទារ​ឱ្យ​មាន​ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ។ ទិវា​នេះ ក៏មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (US) និង​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ដែរ។

👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords