វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.83K photos
1.88K videos
91 files
7.79K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្ថាប័ន សិទ្ធិមនុស្ស របស់ រដ្ឋាភិបាល បាន ច្រានចោល របាយការណ៍ របស់ ក្រុម អង្គការ សង្គម ស៊ីវិល ដែល រក ឃើញ ថា សេរីភាពពលរដ្ឋ រង ការ គាប សង្កត់ និង ជ្រៀតជ្រែក តាម ទំនើង ចិត្ត ពី សំណាក់ អាជ្ញាធរ រដ្ឋាភិបាល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (CCHR) អំពាវនាវ ឲ្យ អាជ្ញាធរ ទម្លាក់ ចោល រាល់ ការ ចោទ ប្រកាន់ ចំពោះ អតីត អ្នក រាយការណ៍ ព័ត៌មាន វិទ្យុ អាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ព្រមទាំង បញ្ឈប់ រាល់ ការ យាយី តាម ប្រព័ន្ធតុលាការ ចំពោះ បុគ្គល ទាំង ឡាយ ណា ដែល អនុវត្ត សិទិ្ធសេរីភាព បញ្ចេញមតិ និង សេរីភាព សារព័ត៌មាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #FreePress #Cambodia
ប្រធាន​​ក្រុម​ការងារ​​គណបក្ស​ភ្លើងទៀន​​នៅ​​ខេត្ត​ត្បូងឃ្មុំ​លោក អេង ស្រូយ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​លើ​មេប៉ូលិស​ផ្កាយ៣ម្នាក់​ គឺ​លោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​រូបលោកកាល​ពី​ថ្ងៃ​ទី២២​ ខែមេសា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​ស្ថាប័នពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​លើ​ជនដៃ​ដល់​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #election #politicalparties
មេធាវី​ការពារ​ក្តី និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​និង​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចាប់ និង​ឃុំខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក​។ ពួកគេ​ថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​នេះ ធ្វើឡើង​មិន​ស្របតាម​នីតិវិធី​ច្បាប់ និង​ជា​ការ​បំបិទ​សិទ្ធិ​នយោបាយ​។ ការ​បញ្ចេញ​ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សៀម ភ្លុក នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​(​ម​១) កាលពី​ថ្ងៃទី​២៧ ខែ​មេសា។ ព័ត៌មានពិស្ដារ...
អ្នកវិភាគ​នយោបាយមិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​នាក់​រង់ចាំ​ទទួល​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នោះ​ទេ​។ លោក​អះអាង​ថា លោក ហ៊ុន សែន តែងតែ​ចំណាយលុយ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​មនុស្ស​រង់ចាំ​ទទួល​លោក​នៅពេល​លោក​មាន​បេសកម្ម​នៅក្រៅ​ប្រទេស​ #HunSen #Cambodia #ASEAN #PoliticsKH #RFAKhmer ព័ត៌មានពិស្ដារ...
នកជំនាញ​ផ្នែក​សារព័ត៌មាន​ផ្ដល់យោបល់​ដល់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ឱ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេច​ចិត្ត​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ខាងមុខ​នេះ។#ElectionKh2022 #Cambodia #PoliticsKH #camboja ព័ត៌មានពិស្ដារ...
សូម​ចុច​តំណ​នេះ https://youtu.be/nDRfR8kH16Q / https://fb.watch/cHC42azp27/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី២៩ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​ការពា​រ​សិទ្ធិមនុស្ស​៤​បាន​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី កាលពី​ជិត​៥​ឆ្នាំមុន​។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ មិន​ទាន់​សម្រេច​បែបណា​នៅឡើយ​ទេ នៅក្នុង​សវនាការ​នេះ។#Adhoc #Cambodia #rights #expression #RFAKhmerព័ត៌មានពេញ...
សូម​ចុច​តំណ​នេះ https://youtu.be/DZlu4eHd9wg / https://fb.watch/cI83jvvC4Z/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ និង​ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ប្រតិ​ម្ម​ចំពោះ​គម្រោង​កាត់​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ​ទ្រង់ទ្រាយ​ធំ ដើម្បី វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប៉ះពាល់​ជម្រក​សត្វព្រៃ និង ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​កម្រ​តែមួយគត់ នៅ​កម្ពុជា​ដែល​បង្ក​កំណើត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ការ​លើក​ឡើង​នេះ ក្រោយពី​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង បាញ់ថ្នាំ​ក្រហម ហ៊ុមព័ទ្ធ​ដី​ព្រៃ​នៅ​ជុំវិញ​នោះ មួយ​ផ្នែក​ធំ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។#wildlifealliance #wildlife #Cambodia #environment #phnomtamao #RFAKhmer ព័ត៌មានពិស្ដារ...
សូមទស្សនាវីដេអូ​ជុំវិញបេសកកម្មរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ នៅ​សហភាព​អឺរ៉ុប។ លោក សម រង្ស៊ី បានជួបអ្នកមុខអ្នកការជាច្រើន ដើម្បី​ស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
តើលោក សម រង្ស៊ី បានជួបអ្នកណាខ្លះ ហើយសង្ឃឹមថា នឹង​មាន​ដំណោះស្រាយនយោបាយនៅកម្ពុជាដែរឬទេ? #SamRainsy #CNRP #Cambodia #Eu #RFAKhmer ទស្សនាបទសម្ភាសន៍ពេញ
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន រកឃើញថា ក្នុងឆ្នាំ២០២១កន្លង​ទៅ អាជ្ញាធររដ្ឋាភិបាល​បាន​បើកយុទ្ធនាការបង្រ្កាបលើសេរីភាព​បញ្ចេញមតិ និង ធ្វើ​ទុក្ខបុកម្នេញគណបក្សប្រឆាំងកាន់តែខ្លាំង។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានអនុម័តច្បាប់មួយចំនួនបន្ថែមទៀត ដែល​រិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តើអាជ្ញាធររដ្ឋាភិបាលបង្រ្កាប និងរិតត្បិតសេរីភាពបញ្ចេញ​មតិ​បែប​ណាខ្លះ? ហើយច្បាប់ណាខ្លះដែលរដ្ឋាភិបាលបានអនុម័តក្នុងឆ្នាំ២០២១ ដែលជាច្បាប់បំបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះ? #Callinshow #Cambodia #rights #expression #RFAKhmerពិស្ដារ...
រូបចម្លាក់​ព្រះហិណ្ឌូ ព្រះក្រឺស្ណរៈគោវ៌ធន ពី​ភ្នំ​ដា នៅ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដែល​មាន​អាយុកាល ១​ពាន់ ៥​រយ​ឆ្នាំ (១.៥០០) និង​វត្ថុ​បូរាណ​ដទៃទៀត នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​សិល្បៈ​អាស៊ាន​ស្មិត សូនីន (#Smithsonian) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា ដល់​ថ្ងៃទី​១៨ ខែ​កញ្ញា។
ព័ត៌មានពិស្ដារ...
#Cambodia #Culture #AmCam #Stupa #RFAKhmer
សូម​ចុច​តំណ​នេះ https://youtu.be/ACuCE8faxXU / https://fb.watch/cIVuAmBYNn/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់យប់​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ និង​ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៍ (NAGAWorld) ប្រមាណ​មួយរយ​នាក់ ឲ្យ​ឡើង​រថយន្តក្រុង មិន​ឲ្យ​ពួកគេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​ដោះស្រាយ​ការងារ ក្បែរ​អគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មេសា។ព័ត៌មានពិស្ដារ...
ពលរដ្ឋ​រស់នៅ​ព្រំដែន​ប៉ោយប៉ែត និង​អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រេកអរ​ដែល​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​ថៃ នឹង​បើក​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​ឡើងវិញ នៅ​ថ្ងៃទី​០១​ឧសភា ។ព័ត៌មានពិស្ដារ...
ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ពួកគាត់​គ្មាន​លទ្ធភាព​ចំណាយ​ប្រាក់ ពេល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុនចិន​ នោះ​ទេ​។ ប្រតិកម្ម​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយពី​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (#CRBC) នឹង​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​២៤​ដុល្លា សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ។

#Cambodia #Chinareach #Expressway #RFAKhmer ព័ត៌មានពិស្ដារ...
សូម​ចុច​តំណ​នេះ https://youtu.be/_gPqADjZEeY / https://fb.watch/cJsY5UdGEN/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ ទី០១ ខែ​ឧសភា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ និង​ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គណបក្ស​កម្ពុជា​និយម អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ឲ្យ​បញ្ឈប់​រារាំង​ការ​លើក​ស្លាក​បក្ស និង​ការ​រើសអើង​និន្នាការ​នយោបាយ​តទៀត ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ។ព័ត៌មានពិស្ដារ...