វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​របស់​ចិន (CRBC) នឹង​ចាប់ផ្តើម​តម្រូវ​ឲ្យ​បង់ប្រាក់ លើ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​នឹង​បញ្ចប់​ការ​សាង់សង់ នៅ​ខែ​កក្កដា​ខាងមុខ​។ ផ្លូវ​ល្បឿន​លឿន​នេះ សាងសង់​ឡើង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការ​ប្រើប្រាស់​ផ្លូវ​យ៉ាង​ឆាប់រហ័ស និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវ​ជាតិ​លេខ​៤។ #Cambodia #highway #trafficaccident #RFAKhmer ព័ត៌មានពិស្ដារ...
ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​រកឃើញ​ថា ការ​អង្គុយ​យូរ​ពេក បណ្តាល​ឲ្យ​កាត់​បន្ថយ​អាយុកាល​របស់​មនុស្ស និង​បណ្តាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន រួម​មាន ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​មហារីក ឫសដូង​បាត ទល់​លាមក និង​ការ​ឡើង​ទម្ងន់​ជាដើម។

តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ខ្លះ​ដើម្បី​ទប់ស្កាត់​ផលវិបាក​នានា​ដល់​សុខភាព​ដែល​បណ្ដាល​មក​ពី​ការ​អង្គុយ​មិន​ត្រឹមត្រូវ​?ព័ត៌មាន​ពិស្ដារ...
មើល​ឃើញ​ថា កម្ពុជា​គ្មាន​សន្តិភាព​ដូច​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន នោះ​ទេ ពីព្រោះ​សព្វថ្ងៃ​នេះ​មាន​ពលរដ្ឋ​រាប់​លាន​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ប្រថុយប្រថាន​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ពួកគេ​អត់​ការងារ​ធ្វើ​នៅក្នុង​ស្រុក​។#Cambodia #Hunsen #PoliticsKH #RFAKhmer ព័ត៌មានពិស្ដារ...
កន្លង​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​សូវ​យកចិត្តទុកដាក់​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ ។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ប្រតិកម្ម​ឬ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​ប្រឆាំង ឬ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ឈឺឆ្អាល​ជួយ​ទាមទារ​ដំឡើង​ប្រាក់ខែ​សម្រាប់​មន្ត្រី​ការ និង​កម្លាំងប្រដាប់អាវុធ​ទៀត​ផង ។ #Hunsen #Cambodia #PoliticsKH #RFAKhmer ព័ត៌មានពិស្ដារ...
https://www.youtube.com/watch?v=hK5dkSOt5xM
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែ ចែត្រ ឆ្នាំ «ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី២៨ ខែ មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ លោក ហ៊ុន សែន គាំទ្រការបង្កើនទំនាក់ទំនង អាស៊ាន-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
៚ មេធាវីថា តុលាការឃុំខ្លួនលោក សៀម ភ្លុក ជាការបំបិទសិទ្ធិនយោបាយ
៚ ប្រធានក្រុមការងារបក្សភ្លើងទៀនត្បូងឃ្មុំ ប្តឹងមេប៉ូលិសផ្កាយ៣ដែលបានទះកំផ្លៀងលោក
៚ មន្ត្រីសង្គមស៊ីវិលស្វាគមន៍ការពិភាក្សាដោះស្រាយភាព​ចង្អៀតណែនក្នុងពន្ធនាគារ..
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​ពិភាក្សា​នៃ​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ជំរុញ​ការ​ដោះស្រាយ​នេះ​ធ្វើឡើង​ដោយ​យុត្តិធម៌ តម្លាភាព និង​ឆាប់​រហ័ស​។ ការ​លើកឡើង​បែបនេះ ក្រោយ​មាន​ជំនួប​រវាង គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​បាន​ជជែក​ពី​ការ​ដោះស្រាយ​នៃ​ការ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ព័ត៌មានពិស្ដារ...
https://www.youtube.com/watch?v=v6uMzikLYMw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់​ព្រឹក​ថ្ងៃ​សុក្រ ១៣រោច ខែចែត្រ ឆ្នាំ«ខាល» ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី២៩ ខែ​មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ អ្នកវិភាគថា លោក ហ៊ុន សែន ប្រើថវិកាជាតិជួលមនុស្ស​ឲ្យ​មក​ទទួល​លោកនៅរដ្ឋធានីវ៉ាស៊ីនតោន
៚ លោកហ៊ុន សែន សូមទោសមន្ត្រីរាជការដោយសារមិន​បានដំឡើងប្រាក់បៀវត្សរ៍២ឆ្នាំ
៚ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យ​អាជ្ញាធរ​ទម្លាក់​ចោលរាល់ការចោទប្រកាន់លើអតីត​អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី
៚ អ្នកជំនាញណែនាំឱ្យពលរដ្ឋជាម្ចាស់ឆ្នោតផ្ទៀងផ្ទាត់​ព័ត៌មានគ្រប់ជ្រុងជ្រោយ មុននឹងបោះឆ្នោត..
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ស្ថាប័ន សិទ្ធិមនុស្ស របស់ រដ្ឋាភិបាល បាន ច្រានចោល របាយការណ៍ របស់ ក្រុម អង្គការ សង្គម ស៊ីវិល ដែល រក ឃើញ ថា សេរីភាពពលរដ្ឋ រង ការ គាប សង្កត់ និង ជ្រៀតជ្រែក តាម ទំនើង ចិត្ត ពី សំណាក់ អាជ្ញាធរ រដ្ឋាភិបាល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (CCHR) អំពាវនាវ ឲ្យ អាជ្ញាធរ ទម្លាក់ ចោល រាល់ ការ ចោទ ប្រកាន់ ចំពោះ អតីត អ្នក រាយការណ៍ ព័ត៌មាន វិទ្យុ អាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ព្រមទាំង បញ្ឈប់ រាល់ ការ យាយី តាម ប្រព័ន្ធតុលាការ ចំពោះ បុគ្គល ទាំង ឡាយ ណា ដែល អនុវត្ត សិទិ្ធសេរីភាព បញ្ចេញមតិ និង សេរីភាព សារព័ត៌មាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #FreePress #Cambodia
ប្រធាន​​ក្រុម​ការងារ​​គណបក្ស​ភ្លើងទៀន​​នៅ​​ខេត្ត​ត្បូងឃ្មុំ​លោក អេង ស្រូយ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​លើ​មេប៉ូលិស​ផ្កាយ៣ម្នាក់​ គឺ​លោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​រូបលោកកាល​ពី​ថ្ងៃ​ទី២២​ ខែមេសា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​ស្ថាប័នពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​លើ​ជនដៃ​ដល់​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #election #politicalparties
មេធាវី​ការពារ​ក្តី និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​និង​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចាប់ និង​ឃុំខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក​។ ពួកគេ​ថា ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​នេះ ធ្វើឡើង​មិន​ស្របតាម​នីតិវិធី​ច្បាប់ និង​ជា​ការ​បំបិទ​សិទ្ធិ​នយោបាយ​។ ការ​បញ្ចេញ​ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សៀម ភ្លុក នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​(​ម​១) កាលពី​ថ្ងៃទី​២៧ ខែ​មេសា។ ព័ត៌មានពិស្ដារ...
អ្នកវិភាគ​នយោបាយមិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា នឹង​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​នាក់​រង់ចាំ​ទទួល​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នោះ​ទេ​។ លោក​អះអាង​ថា លោក ហ៊ុន សែន តែងតែ​ចំណាយលុយ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​មនុស្ស​រង់ចាំ​ទទួល​លោក​នៅពេល​លោក​មាន​បេសកម្ម​នៅក្រៅ​ប្រទេស​ #HunSen #Cambodia #ASEAN #PoliticsKH #RFAKhmer ព័ត៌មានពិស្ដារ...
នកជំនាញ​ផ្នែក​សារព័ត៌មាន​ផ្ដល់យោបល់​ដល់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ឱ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេច​ចិត្ត​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ខាងមុខ​នេះ។#ElectionKh2022 #Cambodia #PoliticsKH #camboja ព័ត៌មានពិស្ដារ...
សូម​ចុច​តំណ​នេះ https://youtu.be/nDRfR8kH16Q / https://fb.watch/cHC42azp27/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី២៩ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​ការពា​រ​សិទ្ធិមនុស្ស​៤​បាន​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី កាលពី​ជិត​៥​ឆ្នាំមុន​។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ មិន​ទាន់​សម្រេច​បែបណា​នៅឡើយ​ទេ នៅក្នុង​សវនាការ​នេះ។#Adhoc #Cambodia #rights #expression #RFAKhmerព័ត៌មានពេញ...
សូម​ចុច​តំណ​នេះ https://youtu.be/DZlu4eHd9wg / https://fb.watch/cI83jvvC4Z/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ និង​ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ប្រតិ​ម្ម​ចំពោះ​គម្រោង​កាត់​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ​ទ្រង់ទ្រាយ​ធំ ដើម្បី វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប៉ះពាល់​ជម្រក​សត្វព្រៃ និង ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​កម្រ​តែមួយគត់ នៅ​កម្ពុជា​ដែល​បង្ក​កំណើត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ការ​លើក​ឡើង​នេះ ក្រោយពី​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង បាញ់ថ្នាំ​ក្រហម ហ៊ុមព័ទ្ធ​ដី​ព្រៃ​នៅ​ជុំវិញ​នោះ មួយ​ផ្នែក​ធំ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។#wildlifealliance #wildlife #Cambodia #environment #phnomtamao #RFAKhmer ព័ត៌មានពិស្ដារ...
សូមទស្សនាវីដេអូ​ជុំវិញបេសកកម្មរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ នៅ​សហភាព​អឺរ៉ុប។ លោក សម រង្ស៊ី បានជួបអ្នកមុខអ្នកការជាច្រើន ដើម្បី​ស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។
តើលោក សម រង្ស៊ី បានជួបអ្នកណាខ្លះ ហើយសង្ឃឹមថា នឹង​មាន​ដំណោះស្រាយនយោបាយនៅកម្ពុជាដែរឬទេ? #SamRainsy #CNRP #Cambodia #Eu #RFAKhmer ទស្សនាបទសម្ភាសន៍ពេញ
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន រកឃើញថា ក្នុងឆ្នាំ២០២១កន្លង​ទៅ អាជ្ញាធររដ្ឋាភិបាល​បាន​បើកយុទ្ធនាការបង្រ្កាបលើសេរីភាព​បញ្ចេញមតិ និង ធ្វើ​ទុក្ខបុកម្នេញគណបក្សប្រឆាំងកាន់តែខ្លាំង។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានអនុម័តច្បាប់មួយចំនួនបន្ថែមទៀត ដែល​រិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តើអាជ្ញាធររដ្ឋាភិបាលបង្រ្កាប និងរិតត្បិតសេរីភាពបញ្ចេញ​មតិ​បែប​ណាខ្លះ? ហើយច្បាប់ណាខ្លះដែលរដ្ឋាភិបាលបានអនុម័តក្នុងឆ្នាំ២០២១ ដែលជាច្បាប់បំបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះ? #Callinshow #Cambodia #rights #expression #RFAKhmerពិស្ដារ...