វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.83K photos
1.89K videos
92 files
7.8K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #Hunsen
ពលរដ្ឋ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​រដ្ឋាភិបាល​វៀតណាម​ដាក់​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ​ក្នុង​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #ខ្មែរកម្ពុជាក្រោម #Kampuchea_krom
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​។ អានអត្ថបទពេញ Join RFA Khmer #RFAKhmer #Cambodia #Health #Covid19 #Hunsen»
https://web.facebook.com/rfacambodia/videos/1344860259220258
ព័ត៌មានអាស៊ីសេរីសម្រាប់​យប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ​២០២១៖
៚ អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា កម្ពុជាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងឆ្នាំ២០២០
៚ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាប្រព័ន្ធ QR Code របស់រដ្ឋាភិបាល ដើម្បីតាមដានអ្នកជំងឺកូវីដ១៩ រំលោភសិទ្ធិឯកជនភាពរបស់ពលរដ្ឋ
៚ សាច់ញាតិបុរសម្នាក់ដែលស្លាប់ក្នុងពេលប៉ូលិសឃុំខ្លួននៅខេត្តបាត់ដំបង ប្ដឹងរកយុត្តិធម៌ទៅក្រសួងមហាផ្ទៃ
៚ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរខេត្តកោះកុងថា អសមត្ថភាពការពារព្រៃកោងកាង
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «https://web.facebook.com/rfacambodia/videos/1344860259220258 ព័ត៌មានអាស៊ីសេរីសម្រាប់​យប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ​២០២១៖ ៚ អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា កម្ពុជាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងឆ្នាំ២០២០ ៚ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាប្រព័ន្ធ…»
https://www.facebook.com/rfacambodia/videos/2553577071616881
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាម រយៈរលកធាតុអាកាសខ្លី ៩ពាន់ ៨រយ ៩០ គីឡូហឺត្ស (៩,៨៩០ ) ស្មើនឹង កម្ពស់ ៣១ម៉ែត្រ និង ១ម៉ឺន១ ពាន់ ២រយ ៤០គីឡូហឺត្ស (១១,២៤០) ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស (៩,៧០០) ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស (១១,២៤០ ) ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «https://www.facebook.com/rfacambodia/videos/2553577071616881 ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាម រយៈរលកធាតុអាកាសខ្លី…»
#Breaking News ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ១១៣ នាក់ នៅ ថ្ងៃ ទី៨ ខែមេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៣.០២៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១.៩១៤នាក់ ស្លាប់ ២៤នាក់ និង ១.០៨៥នាក់ កំពុង សម្រាក ព្យាបាល។
#RFAKhmer #Covid19 # #Cambodia
អង្គការ​​លើក​លែង​​ទោស​​អន្តរជាតិ​​រក​ឃើញ​ថា​ កម្ពុជា​​មាន​​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរ​​ក្នុង​ឆ្នាំ២០២០​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #HumanRights #amnesty
អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #ECCC
ជម្លោះ នយោបាយ នៅ ក្នុង ប្រទេស ជា សមាជិក អាស៊ាន បាន អូស បន្លាយ ពេល ពី មួយ ឆ្នាំ ទៅ មួយ ឆ្នាំ ហើយ រហូត មក ទល់ ពេល នេះ នៅ មិន ទាន់ មាន ដំណោះស្រាយ នៅ ឡើយ ទេ។ ប្រទេស ខ្លះ ទោះ ជា ប្រកាន់ របប ប្រជាធិបតេយ្យ ក្ដី តែ ការ ដឹក នាំ បាន ក្លាយ ទៅ ជា របប ឯក បក្ស ទៅ វិញ ដូច ជា កម្ពុជា ជា ដើម។ លើស ពី នេះ ទៀត កាល ពី ពេល ថ្មីៗនេះ ប្រទេស ភូមា ក្រុម មេ ដឹក នាំ យោធា បាន ធ្វើ រដ្ឋ ប្រហារ រដ្ឋាភិបាល ស៊ីវិល។ ឥឡូវ នេះ ភូមា បាន ក្លាយ ទៅ ជា របប ផ្ដាច់ការ និង បាញ់ សម្លាប់ ពលរដ្ឋ ឥត ត្រាប្រណី ឡើយ ទោះ បី ជា សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ អាស៊ាន ត្រូវ បាន គេ បង្កើត ឡើង ក្នុង គោល បំណង រួម គ្នា ទប់ ស្កាត់ ការ រាតត្បាត របប កុម្មុយនិស្ត ផ្ដាច់ ការ ក្ដី។

នៅ ក្នុង រាត្រី នេះ លោក ទីន ហ្សាការីយ៉ា នឹង ធ្វើ សម្ភាសន៍ ជា មួយ អ្នក តាម ដាន ជម្លោះ នយោបាយ នៅ តំបន់ អាស៊ាន នេះ ២រូប គឺលោក វណ្ណ ប៊ុនណា អ្នក ស្រាវជ្រាវ វិទ្យាស្ថាន ខ្មែរ សំរាប់ សហប្រតិបត្តិការ និង សន្តិភាព និង កញ្ញា លី ស្រីស្រស់ ប្រធាន ក្រុម អ្នក វិភាគ វ័យក្មេង។ សូមអរគុណ!!!

Join RFA Khmer

#RFAKhmer #Cambodia #ASEAN #Myanmar #Politics
ការ ស្នើ ជាថ្មី នេះ បន្ទាប់ពី គ្រឹះស្ថាន ម្ចាស់បំណុល ទាំងនេះ ប្រកាស ថា អ្នក ឆ្លង ជំងឺ កូវីដ-១៩ អាច ពន្យារ ការ សង ប្រាក់ ដើម បំណុល រយៈពេល ៣ ខែ និង ១ ខែ សម្រាប់ អ្នកធ្វើ ចត្តាឡីស័ក ព្រម លើកលែង ការប្រាក់ ព្រមទាំង ការ ផាក ពិន័យ ។ អ្នកឃ្លាំមើល ថា រដ្ឋាភិបាល អាច ដោះស្រាយ តាម សំណើ នេះ បាន ដោយ បញ្ចេញ ថវិកា ទៅ ជួយ ស្ថាប័ន ម្ចាស់បំណុល ទប់ទល់ មិន ឱ្យ ស្ថាប័ន ទាំងនោះ ដួល រលំ ...អានអត្ថបទពេញ

Join RFA Khmer​

#RFAKhmer #Debt #Covid19
ព្រៃកោងកាង ដែល ជា ជម្រក ជីវចម្រុះ សមុទ្រ ទាក់ទាញ ភ្ញៀវ ទេសចរណ៍ និង ជា ប្រភព ចំណូល នេសាទ របស់ ពលរដ្ឋ រាប់ពាន់ គ្រួសារ ក្នុង ខេត្តកោះកុង កំពុង ទទួលរង ការ ឈូស កម្ទេច ចោល អស់ ជាច្រើន ហិកតារ ជា ថ្មី ទៀត ដើម្បី គ្រប់គ្រង ជា សម្បត្តិ ឯកជន ពី សំណាក់ បុគ្គល មាន លុយ មានអំណាច ។ ពលរដ្ឋ និង មន្ត្រី សង្គម ស៊ីវិល រិះគន់ អាជ្ញាធរ ខេត្ត នេះ ថា អសមត្ថភាព ការពារ ទ្រព្យ សាធារណៈ របស់ រដ្ឋ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Landgrabing #Kohkong
មន្ត្រី សហជីព ព្រួយ បារម្ភ ពី ការ ឆ្លង រាលដាល ជំងឺ កូវីដ-១៩ បន្ថែម ទៀត មក លើ ក្រុម កម្មករ ធ្វើការ ក្នុង វិស័យ កាត់ដេរ ។ ក្ដី បារម្ភ នេះ កើតឡើង បន្ទាប់ពី អាជ្ញាធរ បញ្ជាក់ ថា កម្មករ កម្មការិនី រោងចក្រ កាត់ដេរ មួយ កន្លែង ស្ថិត នៅ ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យ ទី ៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ប្រមាណ ៥០ នាក់ កើត ជំងឺ កូវីដ-១៩។ រីឯ កម្មករ រាប់ ពាន់ នាក់ ទៀត បន្ត ធ្វើ តេស្ដ និង កំពុង ដាក់ ឲ្យ ធ្វើ ចត្តាឡីស័ក នៅ យប់ ថ្ងៃទី ៧ មេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #Worker
សាច់ញាតិ បុរស ដែល ស្លាប់ ក្នុង ពេល ប៉ូលិស ឃុំខ្លួន នៅ ស្រុក សង្កែ ខេត្តបាត់ដំបង បាន ប្ដឹង ទៅ គណៈកម្មការ ជាតិ ប្រឆាំង ទារុណកម្ម នៃ ក្រសួង មហាផ្ទៃ ដើម្បី ឱ្យ ជួយ រក យុត្តិធម៌ ជូន ដល់ ជនរងគ្រោះ ។ ការ ប្ដឹង ទៅ ស្ថាប័ន ថ្នាក់ ជាតិ នេះ គឺ ដោយសារ សាច់ញាតិ មិន ពេញ ចិត្តនឹង ការ សន្និដ្ឋាន របស់ ប៉ូលិស ខេត្តបាត់ដំបង ដែល ថា ជនរងគ្រោះ បាន គាំងបេះដូង ស្លាប់ ដោយ ខ្លួនឯង។ មន្ត្រី សង្គម ស៊ីវិល យល់ ថា ការ ប្ដឹង នេះ ជា រឿង ត្រឹមត្រូវ ដើម្បី រក យុត្តិធម៌ ដល់ អ្នក ស្លាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Humanrights
https://web.facebook.com/rfacambodia/videos/490307809010573
ព័ត៌មានអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១៖
1. លោក ហ៊ុន សែន ​ផ្ញើ​សារ​ជូន​ពរ​​ចូល​ឆ្នាំ​ខ្មែរ​​​ ដោយបង្ហាញ​មោទនភាពរឿង​បង្ក្រាប​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង
2. សវនាការ​សកម្មជន​មាតាធម្មជាតិ​០៣នាក់​បង្ហាញថា ពួកគេមិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ
3. ​សហជីព កម្មករ មិន​ភ្ញាក់​ផ្អើល​នឹង​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ-១៩ ដល់​រោងចក្រ ព្រោះ​កម្មករ​គ្មាន​ជម្រើស ក្រៅ​ពី​ជិះ​ឡាន​ប្រជ្រៀត​គ្នា​ទៅ​ធ្វើការ
4. ​សកម្ម​ជន​គណ​បក្ស​ប្រ​ឆាំង កំពុង​ជាប់​ពន្ធនាគារ​​និងរត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ​ គ្មាន​វាសនា​បាន​ជួបជុំ​ក្រុមគ្រួសាក្នងពិធីបុណ្យចូលឆ្នាំខ្មែរ​នៅឆ្នាំនេះ
សាធារណរដ្ឋ ប្រជាមានិត ចិន បាន ចេញមុខ ជួយ បណ្ដា ប្រទេស មួយ ចំនួន នៅ អាស៊ី ដែល រងគ្រោះ ដោយ ជំងឺ កូ វីដ ១៩ លើ វិស័យ សេដ្ឋកិច្ច ការទូត និង យោធា ក្នុង នោះ ក៏ មាន ប្រទេស កម្ពុជា ដែរ ។ ប្រការ នេះ អាច ជា ការ ចូល ជ្រៀតជ្រែក នយោបាយ ផ្ទៃក្នុង របស់ កម្ពុជា ដើម្បី ពង្រីក ឥទ្ធិពល និង ផល ប្រយោជន៍ របស់ ខ្លួន។ ស្ថានទូត ចិន ប្រចាំ កម្ពុជា បាន បង្ហោះ សារ ក្នុង ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ ខ្លួន ដាស តឿន ឱ្យ របប ក្រុងភ្នំពេញ កុំ ភ្លេច ដឹងគុណ ដល់ អ្នករក្សា សន្តិភាព ជាពិសេស គឺ យោធា ចិន បាន បំពេញ បេសកកម្ម នៅក្នុង ប្រទេស កម្ពុជា តាំង ពី ទសវត្សរ៍ ទី ៩០។

តើ ឥទ្ធិពល របស់ ចិន មាន ទំនាក់ ទង ដូចម្តេច ខ្លះ ? ក្រោម ការ ដឹកនាំ របស់ លោក ហ៊ុន សែន? អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #analysis #China #HunSen
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើង ពី បញ្ហា ឯកជន ភាព និង ក្តី ព្រួយបារម្ភ ពី បញ្ហា សិទ្ធិមនុស្ស ចំពោះ អ្នកប្រើប្រាស់ ប្រព័ន្ធ ឃ្យូអ កូដ (QR Code) ឈ្មោះ ថា បញ្ឈប់ ជំងឺ កូវីដ -១៩ ( Stop Covid-19 ) របស់ រដ្ឋាភិបាល កម្ពុជា ដើម្បី ទប់ស្កាត់ ការ រីក រាលដាល នៃ ជំងឺ កូវីដ-១៩។ ការ លើកឡើង នេះ បន្ទាប់ពី រដ្ឋាភិបាល កម្ពុជា ដាក់ ឱ្យ ប្រើប្រាស់ ប្រព័ន្ធ នេះ ដោយ មិនបាន បង្ហាញ ព័ត៌មាន លម្អិត នៃ ការប្រើប្រាស់ និង ការ រក្សាទុក ទិន្នន័យ របស់ អ្នកប្រើប្រាស់ ដែល ធ្វើ ឱ្យ ពលរដ្ឋ មិន ទុកចិត្ត អំពី ព័ត៌មាន ផ្ទាល់ខ្លួន របស់ ពួកគេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Covid19 #hrw
https://www.facebook.com/rfacambodia/videos/801935374014617
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ សុក្រ ទី ០៩ ខែ មេសា ឆ្នាំ ២០២១៖
• មន្រ្តីសហជីពថា ស្ថានភាពកម្មករនៅតែគ្រោះថ្នាក់ឆ្លងជំងឺcovid-19 ព្រោះមិនអាចរក្សាគម្លាតបាន
• កម្មកររោងចក្រ បារម្ភអំពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដល់រោងចក្រជាច្រើនទៀត ដោយសារស្ថានភាពការងារគ្មានសុវត្ថិភាព
• សង្គមស៊ីវិលនិងអ្នកវិភាគស្នើមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងផ្ញើសាររឆ្នាំថ្មីមានលក្ខណៈផ្សះផ្សា ជៀសវាងបំបែកបំបាក់ជាតិ
• តុលាការគ្រោងប្រកាសសាលក្រម សំណុំរឿងយុវជនមាតាធម្មជាតិបីរូប នៅដើមខែក្រោយ

រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖