វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គ្រួសារ​​សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​ស្នើ​ដល់​សាលា​ដំបូង​ខេត្តពោធិ៍​សាត់ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឪពុក​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាពបាន​ឱ្យ​ឆាប់ ពី​ព្រោះ​ពួកគាត់​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​របស់​​តុលាការ​​ឡើយ។ មន្រ្តី​តុលា​ការ​ខេត្ត​ពោធិ៍​សាត់​អះអាង​ថា​ តុលាការ​អនុវត្ត​តាម​ច្បាប់ មិន​ស្ថិតក្រោម​ឥទ្ធិពល​នយោ​បាយ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Political #ELECTIONS #Fish
អតីត មន្ត្រី ក្រសួង កសិកម្ម ដែល ទើប បាន ចេញ ពី ពន្ធនាគារ លោក នី ណាក់ ប្រកាស ថា លោក នឹង ចូល រួម ធ្វើ នយោបាយ ជាមួយ គណបក្ស ប្រឆាំង។ លោក នី ណាក់ បានចាត់ទុកថា ការ កាត់ ទោស លោក ជា រឿង អយុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #elections #Opposition
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត (គ.ជ.ប) នៅ ថ្ងៃ ទី ២៦ ខែមិថុនា បាន ប្រកាស ជា ផ្លូវការ នូវ លទ្ធផល នៃ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី ៥ កាល ពី ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២។ លទ្ធផល ផ្លូវ ការ បង្ហាញ ថា គណ បក្ស ប្រជាជន កម្ពុជា ឈ្នះ គណបក្ស ភ្លើងទៀន។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍រឿងនេះនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ...!

អានព័ត៌មានពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #elections #ElectionKh2022
https://youtu.be/169KTDgP1tI
តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​មកពី​គណបក្ស​កាន់អំណាច​ ​គឺ​គណបក្ស​ការងារ​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល (Julian Hill) ​ព្រមាន​ថា​ ​អូស្ត្រាលី​នឹង​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​មួយ​ ​ប្រសិនបើ​ប្រទេស​នេះ​សម្រេច​ចិត្ត​បញ្ជូន​អ្នក​សង្កេតការណ៍​ឱ្យ​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខនេះ​។​ ​លោក​ផ្តល់​អំណះអំណាង​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រើប្រាស់​រូបភាព​នៃ​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ទាំងនេះ​ ​យកទៅ​ឃោសនា​ប្រាប់​ពិភពលោក​ថា​ជា​ការបោះឆ្នោត​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ដែល​មិនមែន​ជា​ការពិត​នោះ​។​

​សូម​អញ្ជើញ​លោកអ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​លោក​ ​ថា​ ​ថៃ​ ​និង​តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល​ ​ជុំវិញ​ជំហរ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​នៅ​កម្ពុជា​នា​ខែ​កក្កដា​ ​ខាងមុខនេះ​៖​
---
#RFAKhmer #Cambodia #Politics #ElectionKH2023 #Elections #HumanRights #HunSen #CPP #OppositionParties #CandleLightParty #AustralianLaborParty #JulianHill
Media is too big
VIEW IN TELEGRAM
តំណាងអង្គការសង្គមស៊ីវិល រួមមានអង្គការសីលការកម្ពុជា (SILAKA Cambodia) អង្គការហ្កេតស៊ី (GADC) និងអង្គការផ្សេងទៀត បានរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ដោយលើកឡើង ពីការធ្លាក់ចុះតំណាងរាស្ត្រជាស្ត្រីមានការធ្លាក់ចុះជិត ២ដង បើធៀបអាណត្តិមុន ដែលការធ្លាក់ចុះចំនួនតំណាងរាស្ត្រជាស្ត្រីនេះ ទាមទាឱ្យមានគោលនយោបាយជាក់លាក់ពីគណបក្សនយោបាយ និងរដ្ឋាភិបាល។ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើលើសមភាពយេនឌ័រអះអាងថា ការធ្លាក់ចុះនៃតំណាងរាស្ត្រក្នុងអាណត្តិទី៧នេះ មានតំណាងរាស្ត្រស្ត្រីតែ ១៦ រូប ក្នុងចំណោមតំណាងរាស្ត្រ ១២៥រូប ដែលនឹងធ្វើឱ្យចំនួនស្ត្រី ដែលមានបំណងចូលរួមនយោបាយកាន់តែធ្លាក់ចុះ ហើយកង្វះតំណាងរាស្ត្រជាស្ត្រីនឹងធ្វើឱ្យការសម្រេចចិត្តនានា មិនបានគិតគូរលើស្ត្រី និងក្រុមភាគតិចផ្សេងទៀត។ បើធៀបជាមួយអាណត្តិមុន ចំនួនស្ត្រីដែលជាតំណាងរាស្ត្រមានចំនួន ២៦រូប។
#RFAKhmer #Cambodia #Politics #ElectionKH2023 #Elections #Gender

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
២. សង្គមស៊ីវិលបារម្ភពីអត្រាធ្លាក់ចុះជិតពាក់កណ្តាល នៃតំណាងរាស្ត្រជាស្ត្រី បើធៀបនឹងអាណត្តិមុនៗ
៣. អ្នកវិភាគថា កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារមិនអាចរកចំណូលគ្រប់សម្រាប់ការចំណាយ
៤. ពលរដ្ឋជាច្រើនគ្រួសារ នៅក្រុងភ្នំពេញដាក់លក់ផ្ទះ និងដី ដើម្បីយកប្រាក់សងបំណុលធនាគារ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #NationalAssembly #HunSen #HengSamrin #SarKheng #HunManet #ShamElection #ElectionKH2023 #Elections #DynasticRules #CambodiaFamilyRun #Gender #EconomicCrisis #FinancialCrisis #RealEstateKH #ConstructionKH #Debt #Bank #PhnomPenh
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LeuKgGG7vjA