វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សម្រាប់ ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុម អ្នកវិភាគនយោបាយ មួយចំនួន មាន សុទិដ្ឋិនិយម ថា សន្ទុះ គាំទ្រ របស់ ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្តូរ និង លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ នៅកម្ពុជា នៅតែ មិនថមថយ នោះទេ។ ក៏ប៉ុន្តែ រឹតតែ កើនឡើង ថែមទៀត នៅក្នុង ចិត្តរបស់ ពួកគេ។ ក្រុមអ្នកវិភាគ នយោបាយ ទាំងនោះ មើលឃើញ ថា ពលរដ្ឋ កម្ពុជា ទន្ទឹង រង់ចាំ តែ ឱកាស សម្រាប់តែ ការផ្លាស់ប្តូរ ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KNY #ELECTION2022 #ELECTION
ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​ជាពេលវេលា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជួបជុំគ្រួសារ និង​មិត្តភក្តិ​អបអរឆ្នាំថ្មី។​ ឆ្លៀតឱកាសនេះ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល អំពាវ​នាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងស្រវឹង​ក្នុង​ពីធី​ជួបជុំ​ចូលឆ្នាំថ្មីនេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Beer #KNY #Drunk
https://www.youtube.com/watch?v=ROntbLJCoOE
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់សម្រាប់យប់ថ្ងៃ អង្គារ ១១ កើត ខែ ចេត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១២ ខែ មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១. កញ្ញា សេង ធារី ចោទប្រកាន់ថា តុលាការទៅវិញទេដែល ក្បត់ជាតិ
២. គ្រួសារជនរងគ្រោះសង្ស័យការស្លាប់របស់សកម្មជន​បក្សប្រឆាំងលោក ជឿន សារឹម ពាក់ព័ន្ធរឿងនយោបាយ
៣.ក្រុមយុវជន និងព្រះសង្ឃស្នើដល់អាជ្ញាធរខេត្តកោះកុងឱ្យ​ពង្រឹងសមត្ថភាពការពារព្រៃឈើនៅតំបន់អារ៉ែង ដែល​ប្រឈម​ការបាត់បង់
៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ក្នុងរាត្រីនេះយើងនឹងពិភាក្សា​អំពី ថាតើត្រូវធ្វើយ៉ាងណា​ដើម្បីឱ្យ​សង្គមខ្មែរមានសុខសេរី​សម្រាប់ឆ្មាំថ្មី....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
https://www.youtube.com/watch?v=BiNuE--imus
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់សម្រាប់​ព្រឹក​ថ្ងៃពុធ ១២កើត ខែ​ចែត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ផ្ញើសារជូនពរឆ្នាំថ្មី​ដល់​ពលរដ្ឋ​ខ្មែរ
៚លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទៅ​បោះឆ្នោត​ឃុំសង្កាត់ ខណៈក្រុមអ្នកតាមដានខ្លះព្រមានពី​ការផ្តល់ភាព​ស្របច្បាប់​ឱ្យ​បក្សកាន់អំណាច
៚ ពលរដ្ឋ​ជិត​១០០​គ្រួសារ​រស់នៅ​ខេត្ត​កែប​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​បន្ទាប់​ពី​អាជ្ញាធរ​ចាក់​ដី​លុប​ឆ្នេរ
៚ អ្នកជំនាញសុខភាព រម្លឹកពលរដ្ឋកុំសប្បាយភ្លេច​ការពារ​ខ្លួន​ពីជំងឺកូវីដ-១៩....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
គ្រួសារ​​ជន​រង​គ្រោះ​នៅ​តែ​មាន​​​មន្ទិល​​សង្ស័យ​​ចំពោះ​​ការ​​ស្លាប់​​របស់​លោក ជឿន សារឹម ​ថា​អាច​ជាប់​​ពាក់​​ព័ន្ធ​​រឿង​​នយោ​បាយ ព្រោះ​​ជន​រង​គ្រោះ​រូប​នេះ​ធ្លាប់ទទួល​​រង​​​ការ​​គំរាម​​កំហែង​​ពី​​សំណាក់​​អាជ្ញា​ធរ និង​​រង​​ការ​​លប​​វាយ​​ប្រហារ​​នឹងដំបង​​ពី​​ជន​​មិន​​ស្គាល់​​មុខ​​ដោយ​​សារ​​សកម្ម​ភាព​​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ និងបន្ត​​គាំទ្រ​​គណបក្ស​​ភ្លើង​​ទៀន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
កម្មករ​ខ្មែរ​ក្រោម និង​មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រិះ​គន់​រដ្ឋាភិបាល​​កុម្មុយនីស្ដ​វៀតណាម​ ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ឈប់​​​សំរាក រយៈ​ពេល​បីថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​បាន។ ពួកគេ​ថា​ វៀតណាម​មាន​ចេតនា​មិន​ចង់​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​​ដើម ​ទើបមិន​ចេញ​ច្បាប់​ឲ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សំរាក​ពេល​ចូល​ឆ្នាំ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #KNY #KhmerKampuchearKrom
អ្នក ជំនាញ ច្បាប់ និង ជា សកម្មជន តស៊ូ មតិ កញ្ញា សេង ធារី ចោទប្រកាន់ ថា តុលាការ ទៅ វិញ ទេ ដែល ក្បត់ជាតិ។ កញ្ញា ថា មូល ហេតុ ដែល កញ្ញា ចោទប្រកាន់ បែប នេះ ព្រោះ តុលាការ បានប្រើ អំណាច របស់ ខ្លួន ចោទ ប្រកាន់ និង ឃុំ សកម្មជន នយោបាយ ជា ច្រើន នាក់ ដាក់ ពន្ធនាគារ ទាំង គ្មាន កំហុស ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Court #Law #CNRP
ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នៅ​តាម​ទី​សាធារណៈ ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំខ្មែរ​ខាងមុខ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពួក​គាត់​សង្កេតឃើញ​ថា ជនជាតិ​ចិន​មួយ​ចំនួន​សុទ្ធ​សឹងតែ​មាន​កាំភ្លើង​កាន់កាប់​ក្នុង​ដៃ​ដោយ​សេរី​ និង​បាញ់​បោះ​គ្នា​តាម​ទំនើង​ចិត្ត​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ផ្នែក​សន្តិសុខ​សង្គម​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ម្ចាស់​ស្រុក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Law
ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ធ្វើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​បាន​ត្រឡប់​មក​លេង​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បារម្ភ​ខ្លាច​ចម្លង​បញ្ហា​ជំងឺ​កូវីដ១៩ ទៅ​ក្រុម​គ្រួសារ​នៅ​ក្នុង​ឱកាស​ប្រពៃណី​ជាតិ​នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy
ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ ចំនួន ១៧ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​អូមីក្រុង (#Omicron)។
គិត​ត្រឹម​​ថ្ងៃ​ទី១២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ១៣៥.៩៨០នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ ១៣២.៦៦៦នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣.០៥៥នាក់។ ឥណ្ឌា​ផ្ដល់​វ៉ាក់សាំង ២សែនដូស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Vaccine
ប្រធាន​គណបក្សភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ មេសា​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ ប៉ង​សម្លាប់ ដោយ​​បាន​ព្យាយាម​ជិះ​ម៉ូតូ​កៀរ​ផ្តួល​ម៉ូតូ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀតក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​សាលា​សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃលិន តាម​ផ្លូវ​ជាតិ​លេខ ៥៧ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ មេសា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CandleLight
ក្រសួងការបរទេស អាមេរិក បន្ត រក ឃើញ ថា អាជ្ញាធរ រដ្ឋាភិបាល ជាប់ ពាក់ព័ន្ធ នឹង អំពើ រំលោភសិទ្ធិ មនុស្ស ធ្ងន់ធ្ងរ ឯ អំពើ និទ្ទណ្ឌភាពឬ ភាពគ្មាន ទោសពៃរ៍ នៅតែ បន្ត កើតមាន និង រីករាល ដាល ក្នុង សង្គម កម្ពុជា ដដែល។ ក្រសួង ការបរទេស អាមេរិក លើកឡើង ពី ការ រក ឃើញ នេះ នៅ ក្នុង របាយការណ៍ របស់ ខ្លួន ស្ដីពី ការអនុវត្ត សិទ្ធិ មនុស្ស នៅ ទូទាំង ពិភពលោក សម្រាប់ ឆ្នាំ២០២១ ទើប នឹង ចេញ ផ្សាយ កាលពី ថ្ងៃទី១២ ខែមេសា ម្សិលមិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #US #HumanRights2021 #Report
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ខ្មែរ គ្រប់អាយុ បោះឆ្នោត ទៅបោះឆ្នោត ឃុំសង្កាត់ នៅដើមខែមិថុនា ខាងមុខ ឱ្យបាន គ្រប់ៗគ្នា។ ក្រុមអ្នកតាមដាន ស្ថានការណ៍ នយោបាយ យល់ឃើញ ចម្រុះ ជុំវិញ ព្រឹត្តិការណ៍ បោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022 #HunSen
ក្រុម យុវជន និង ជន ជាតិ ដើម ភាគ តិចជង ព្រួយ បារម្ភ ពី អនាគត ដើម ឈើ ធំៗ នៅ តំបន់ អារ៉ែង ឋិត ក្នុង ឃុំ ជំនាប់ និង ឃុំប្រឡាយ ក្នុង ស្រុក ថ្មបាំង ខេត្តកោះកុង កំពុង ប្រឈម ការ កាប់ បំផ្លាញ ធ្វើអាជីវកម្ម ដោយ ក្រុម អ្នក មាន អំណាច ឃុបឃិត ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ មួយ ចំនួន នៅ តំបន់ នោះ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #Kohkong
រដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្រ្តី ការបរទេស លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) ផ្ញើ សារ ជូនពរ សិរី សួស្តីឆ្នាំ ថ្មី ដល់ ពលរដ្ឋខ្មែរ ទាំងអស់ ឲ្យ ជួប តែ សេចក្តី រីករាយ និង សុខ ភាព ល្អ ក្នុង ឱកាស ឆ្នាំ ថ្មី នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Culture #Cambodia #US #KNY
https://www.youtube.com/watch?v=Qa6GcsyLuTY
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១២កើត ខែ ចែត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១៣ ខែ មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ កម្ពុជាច្រានចោលរបាយការណ៍អាមេរិករឿងរំលោភ​សិទ្ធិមនុស្ស
៚គណបក្សភ្លើងទៀន គ្រោងប្តឹងទៅក្រសួងមហាផ្ទៃពាក់ព័ន្ធ​ករណី​ឃាតកម្មនិងអំពើហិង្សា
៚អាជ្ញាធរខេត្តសៀមរាបប្រារព្ធពិធីសង្ក្រានថ្ងៃដំបូង​ស្របពេលពលរដ្ឋនៅភ្នំពេញខ្លះគ្មានប្រាក់ទៅស្រុកកំណើត
៚ បទសម្ភាសន៍ផ្ទាល់ជាមួយវាគ្មិនកិត្តិយសជាអ្នក​នយោបាយ អ្នកវិភាគ និងឱសថការី ពីប្រទេសអូស្តា្រលី ជុំវិញ​បញ្ហានយោបាយ និងបញ្ហាសុខភាព.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​របស់​ក្រសួងការបរទេសសហរដ្ឋអាមេរិក​ដែល​ថា អាជ្ញាធរកម្ពុជា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​អំពើ​និទណ្ឌភាព​កំពុង​រីក​រាល​ដាល។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ពិនិត្យ​ឃើញ​ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ការពិត​អំពី​អ្វី​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights
អាជ្ញាធរ​បន្ត​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​គ្រឿងញៀន ៤នាក់​មន្ថែម​ទៀត និង​រឹបអូស​គ្រឿងញៀន​បាន​ ៤៦គីឡូក្រាម ដែលក្រុមឈ្មួញរក្សាទុកនៅក្នុងឃ្លាំងមួយកន្លែងក្នុងក្រុង​ភ្នំពេញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​នេះ​កំពុង​កើន​ឡើង​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ក្រុម​យុវជន​ជំនាន់​ក្រោយ​ប្រឈម​បាត់បង់​អនាគត​ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន។
អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy
https://www.youtube.com/watch?v=ACudQcFjW3U
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែ ចែត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១៤ ខែ មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ​សាធារណជន មានចម្ងល់​ថាតើ​ហេតុអ្វីបានជា​ទេវតា​ឆ្នាំ​ថ្មី​ទ្រង់​កាំភ្លើង​នៅ​នឹង​ព្រះហស្ដ​ឆ្វេង?
៚ ពលរដ្ឋមួយចំនួននៅភ្នំពេញ មិនបានទៅចូលរួម ប្រារព្ធពិធីសង្ក្រានថ្ងៃដំបូងនៅខេត្តសៀមរាប
៚អាជ្ញាធរចាប់បានឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៤​នាក់បន្ថែមទៀត និងរឹបអូសគ្រឿងញៀនបានជិត​៥០គីឡូក្រាម
៚​កម្ពុជា និងរុស្ស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​វិស័យព័ត៌មាន ស្របពេលរុស្ស៊ីបន្តសង្គ្រាមឈ្លានពាន​នៅអ៊ុយក្រែន.....