វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.78K photos
1.7K videos
88 files
7.61K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងជាទីមេត្រី!
អស់ រយៈ ពេល ប្រមាណ ជាង ៥ ឆ្នាំមកហើយ តុលាការ និងរដ្ឋាភិបាល បាន ចោទ ប្រកាន់ លោក កឹម សុខា ថា ក្បត់ជាតិ ហើយត្រូវរ៉ូវជាមួយ រដ្ឋបរទេស ក្នុងការ ប៉ុនប៉ង ផ្ដួល រំលំ រដ្ឋាភិបាល។ តុលាការ បាន ដំណើរកា ររឿង ក្ដី នេះ ជា ច្រើន ឆ្នាំ មក ហើ យដែរ តែមក ទល់ ពេល នេះ តុលាការ នៅមិន ទាន់ កោះហៅ រដ្ឋបរទេស ណា មួយ មក សួរ នាំ ពាក់ព័ន្ធ នឹង ការ ចោទ ប្រកាន់ នេះ នៅ ឡើយ ទេ។

សហមេធាវី លោក កឹម សុខា កំពុងពិចារណា ស្នើឲ្យ តុលាការ កោះហៅតំណាងរដ្ឋបរទេសមកឆ្លើយ បំភ្លឺនៅ តុលាការ ពាក់ព័ន្ធនឹងការ ចោទ ប្រកាន់ នេះ ដើម្បី បញ្ជាក់ ពីការ ពិត ផង និង ស្វែង រក យុត្តិធ ម៌ជូនក្ដីរបស់ខ្លួនផង។

តើសំណើរបស់សហមេធាវី លោក កឹម សុខា អាចជំរុញអោយរឿងក្តីក្តាំរបស់លោក កឹម សុខា ឈានចូលក្នុងរបត់ថ្មីមួយដែរឬយ៉ាងណា?

លោកអ្នកនាង នឹងបានស្តាប់ការ បកស្រាយ ទៅនឹង សំណួរនេះ ដោយផ្ទាល់ ក្នុងនាទី វេទិកា អ្នកស្តាប់ វិទ្យុ អាស៊ី សេរី នាយប់ថ្ងៃសុក្រនេះ។

លោកអ្នកនាង អាច សួរ វាគ្មិន របស់ យើង ឬ បញ្ចេញ មតិ យោបល់ សូមដាក់ លេខទូរស័ព្ទ របស់ លោកអ្នកនាង នៅក្នុង ខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុម ការងារ វិទ្យុ អាស៊ីសេរីនឹ ងហៅទៅវិញ!
គណបក្ស នយោបាយ និង អ្នកឃ្លាំមើល ការបោះឆ្នោត ជំរុញ ឱ្យ គ.ជ.ប បន្ថែម ការ ស៊ើប អង្កេត ឱ្យ បាន ត្រឹមត្រូវ ចំពោះ បណ្ដឹង របស់ ពលរដ្ឋ ដែល នាំ ឱ្យ មាន ការ លុប ឈ្មោះ បេក្ខជន និង លុប បញ្ជី ឈ្មោះ បេក្ខជន គណបក្ស នយោបាយ នៅ តាម បណ្ដា ឃុំ សង្កាត់ មួយ ចំនួន។ មក ដល់ ពេល នេះ គ.ជ.ប បាន លុប បញ្ជី ឈ្មោះ បេក្ខជន តាម ឃុំ សង្កាត់ មួយចំនួន របស់ គណបក្ស នយោបាយ ចំនួន ៣។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ELECTION2022 #NEC
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១០នាក់​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី៣១ មីនា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួកគេ។ ក្រុម​ស្ត្រី​ទាំង​នេះ​នៅ​តែ​អះអាង​ថា តុលាការ​ចាប់​ប្ដី និង​ឪពុក​របស់​ពួកគេ​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #CNRP
អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ (NAGAWorld) ជិត​ ២០០​នាក់ (១៦៩) ឲ្យ​ឡើង​រថយន្ត​ក្រុង មិន​ឲ្យ​ពួក​គេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​​ដោះ​ស្រាយ​​ការងារ ​ក្បែរ​អាគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី៣១ ខែមីនា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld
ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ ​អាត់​ ​ធន់​ ​ថា​រដ្ឋាភិបាល​ ​បាន​ផាត់​ពួកគាត់​ចោល​ ​ដែល​ធ្វើឲ្យ​តំណាង​សហជីព​ ​មិន​មានឱកាស​ចូលរួម​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ ​ជុំវិញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ​សម្រាប់​ឆ្នាំ​ ​២០២២-២០២៧។

អានអត្ថបទពិស្តារ៖

#RFAKhmer #Union #Workers #Factory
មន្ត្រីសង្គមស៊ីវិល​ រិះគន់​ថា អាជ្ញាធរ​អនុវត្តច្បាប់ធូរ​រលុង​លើក្រុមឧក្រិដ្ឋជន​ ទើបករណី​បទល្មើស​ចាប់បង្ខាំង​មនុស្ស​នៅកម្ពុជា​មិនទាន់​មាន​ការថមថយ​​នៅ​ឡើយ។​ ប្រតិកម្ម​នេះ​ ធ្វើឡើងក្រោយ​ពីមន្ត្រីជាន់ខ្ពស់​ប៉ូលិសថៃ ​នឹងគ្រោង​មកកម្ពុជា​ពាក់ព័ន្ធ​ការ​ជួយសង្គ្រោះ​ជនជាតិថៃជាង៣ពាន់​នាក់ (៣.០០០)​ ដែលត្រូវបាន​ជនជាតិចិន​ចាប់បង្ខាំងខ្លួន​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #China #Thai #Cambodia
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​រយ​នាក់​​កំពុង​សម្រុក​កាប់ឈើ​មាន​តម្លៃ ​និង​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​កាន់​តែ​ខ្លាំង ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ ក្នុង​ខេត្តក្រចេះ ​និង ​ខេត្តស្ទឹងត្រែង ​ដោយ​គ្មានការ​ទប់ស្កាត់​។ ​ពួកគេ​អះអាង​ថា​ អាជ្ញាធរ​បណ្តោយ​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​​ព្រៃឈើ​តាម​អំពើ​ចិត្ត ​នៅមុន​កាល​បោះឆ្នោត​ឃុំ ​សង្កាត់​ ដោយ​ខ្លាចក្រែង​ប៉ះពាល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyLang #ELECTION2022
មន្រ្តី​សង្គមស៊ីវិល​ និង​អ្នក​ធ្វើការងារ​ផ្នែក​បរិស្ថាន​ លើកឡើងថា​ ការ​ធ្វើ​អាជីវកម្ម​​រ៉ែ​មាស​ គឺ​ជា​ផ្នែកមួយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​ ពួក​គេ​បារម្ភ​ថា​​​បើ​ការ​គ្រប់គ្រង​ខ្វះ​តម្លាភាព​ និង​​មិន​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាននោះទេ អាជីវកម្មមួយ​នេះ​ នឹងបង្កផល​ប៉ះពាល់​ដល់សុខភាព​ពលរដ្ឋ​ និងបរិស្ថាន​​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gold #Mine #HunSen
លោកនាយកមន្រ្តី ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា (Myanmar) ម៊ីន អ៊ុងលាំង (Ming AungHlaing) ជាថ្មីទៀតតាមប្រព័ន្ធ​វីឌីអូ។ លោក ហ៊ុន សែន កាលពី​ដើម​ខែមករា ក៏បាន​ទៅ​ធ្វើ​ទស្សនៈកិច្ច​ដ៏​ចម្រូង​ចម្រាស់​នៅ​ប្រទេស​ភូមា ប៉ុន្តែ​មិន​គ្មាន​បាន​លទ្ធផល ហើយ​ថែម​ទាំង​រង​ការ​រិះគន់​ជុំទិស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Myanmar #ASEAN2022
មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ យក​សត្វ​ខ្ទីង​មួយ​ក្បាល​ ដែល​អាជ្ញាធរ​ស្ទាក់​ចាប់​បាន ​កាលពីថ្ងៃទី៣១ ខែមីនា ក្នុង​ស្រុក​បន្ទាយអំពិល ខេត្តឧត្តរមានជ័យ យក​ទៅ​អភិរក្ស នៅ​ឧទ្យាន​ជាតិ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា សត្វព្រៃ​កម្រ​ប្រភេទនេះ ត្រូវ​បាន​ថែ​ទាំ ​និង​​ អភិរក្ស​នៅ​កន្លែង​មាន​សុវត្ថិភាព​ច្បាស់​លាស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Gaur
នៅ ថ្ងៃ សុក្រ ទី១ ខែ មេសា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៧ នាក់ ថ្មី ទៀត ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៦៨២ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.៨០៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មិន មាន ថ្មី ទេ គឺ តួលេខ អ្នក ស្លាប់ សរុប មាន ៣.០៥៤នាក់៕
កម្ពុជា​ទទួល​បាន​កម្ចី​សម្បទាន​ជាង ១​ពាន់​លាន​ដុល្លារ (១,២ ប៊ី​លាន​) ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង (South Korea) សម្រាប់​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៦​។ កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ​ជំរុញ​ទៅ​អ្នក​វិនិយោគ​របស់​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​ចំនួន ៥ ដែល​ជា​វិស័យ​សក្ដានុពល​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/AssX2-38Gqw / https://fb.watch/c6GSeb91aa/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី០១ ខែ​មេសា ២០២២
….........
៚ គណបក្សភ្លើងទៀនថា គជបលុបឈ្មោះបេក្ខជនជាង១០០នាក់ចេញពីបញ្ជីបោះឆ្នោត ៚ អាជ្ញាធរ បន្តឡោមព័ទ្ធ បង្ខំកូដករណាហ្គាវើលដ៏ ឲ្យឡើងរថយន្តមិនឲ្យជួបជុំតវ៉ា ៚ អ្នកភូមិក្បាលរមាសបារម្ភពីការបាត់បង់ត្រីដោយសារការនេសាទខុសច្បាប់ ៚ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីសំណើ មេធាវីលោក កឹម សុខា ដែលកំពុងពិចារណាសុំ តុលាការកោះហៅតំណាងរដ្ឋបរទេសមកឆ្លើយបំភ្លឺនៅតុលាការ ...
នេះ​ជា​មាតិកា​ព័ត៌មាន​របស់​អាស៊ីសេរី រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/LCOskmOqOIk / https://fb.watch/c7dDFHYevY/
ដើម្បី​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី០២ ខែ​មេសា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​រិះគន់ លោក ហ៊ុន សែន រឿង​យក​វេទិកា​សាធារណ​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន ដែល​នេះ​ជា​ការ​រំលោភច្បាប់​បោះឆ្នោត ។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​សុំ​ឲ្យ​រដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​រដូវ​កាល​ឃោសនាបោះឆ្នោត។ព័ត៌មានពេញ
ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាងគេប្រចាំ​សប្តាហ៍នេះ។ «​មេកងអង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើ​​កាំភ្លើងយន្ត​ស្របពេល​​តុលាការបារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​លោក»។

អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #SamRainsy #France
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រិយមិត្តជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាងគេប្រចាំ​សប្តាហ៍នេះ។ «​មេកងអង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើ​​កាំភ្លើងយន្ត​ស្របពេល​​តុលាការបារាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​​ចាប់ខ្លួន​លោក»។ អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖ #RFAKhmer #Politics #HunSen #SamRainsy…»
ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ឡើង ១១៤% ក្នុង​អំឡុង​ពេល​៣​ខែដើម​ឆ្នាំ២០២២ បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២១។ ចំណែក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​វិញ ក៏​កើន​ឡើង​ជិត ៥០% ដែរ ក្នុង​អំឡុង​ពេល​ត្រីមាសទី១ នៅ​ឆ្នាំ២០២២ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០២១។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Tourism #Cambodia
ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) កាល​ពី​ថ្ងៃទី២ ខែមេសា ម្សិល​មិញ បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​បដិសេធ​ ការ​សុំចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​អូរឫស្សី​ទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC