វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.99K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR ជំរុញ​​ដល់​​បណ្ដា​​រដ្ឋាភិបាល​​នៅ​​តំបន់​​អាស៊ាន ជាពិសេស​រដ្ឋាភិបាលថៃ និង​​ម៉ាឡេស៊ី ឱ្យ​ចាត់វិធានការ​​ការពារ​ និង​​ព្យាបាល​ជំងឺកូវីដ-១៩ ដល់​មនុស្ស​​គ្រប់រូប ដោយ​គ្មាន​ការ​រើសអើង​​ពាក់ព័ន្ធ​នឹង​​ស្ថានភាព​​អន្តោប្រវេសន៍​​របស់​​ពួកគេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #HumanRights #ASEAN #Worker
ពលរដ្ឋ​​នៅ​តាម​ខេត្ត​មួយ​ចំនួន​ និយាយ​ថា ​ការ​អវត្តមាន​​​គណបក្សសង្គ្រោះជាតិ​​​​​អស់​រយៈ​ពេល​ជិត​ ៤​ឆ្នាំ​មក​នេះ ​ធ្វើ​ឱ្យ​ខូច​ខាត​ផល​យោជន៍​​ជាតិ​យ៉ាង​ធំធេង។ ​​ពលរដ្ឋ​ទាំង​នោះ​​​ ស្នើដល់រដ្ឋាភិបាល​​​​​ឱ្យបើក​ផ្លូវ​ឱ្យ​គណបក្សប្រឆាំង​រស់​ឡើង​វិញ ដើម្បី​​រួម​គ្នា​​អភិវឌ្ឍន៍​​ប្រទេស​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ19 (Covid-19) ថ្មី ចំនួន ៨២៥នាក់ ស្លាប់២១នាក់ និងករណីជាសះស្បើយ ១០២២នាក់ គិត ត្រឹម ថ្ងៃអង្គារ ទី២០ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៨.៧៩៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦១.០៣៩នាក់ ស្លាប់ កើន ដល់ ១.១៤៩នាក់ និង ៦.៩៤៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases825
សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់ រួម​មាន​ជនជាតិ​ចិន និង​វៀតណាម ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​កម្សាន្ត​មួយ​ឈ្មោះ ឡាវ​ ខ្លឹប (Lao Club) ក្នុង​សង្កាត់​បឹងរាំង កាល​ពី​យប់​រំលង​អាធ្រាត្រ ​ចូល​ថ្ងៃ​ទី១៩ ខែកក្កដា។ ការឃាត់ខ្លួនេះ គឺដោយ​សារ​តែ​សកម្មភាព​ទាំង​នោះ ​ខុស​ទៅ​នឹង​បម្រាម​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​ហាម​មិន​ឲ្យ​ជួប​ជុំ ក្នុង​អំឡុង​ពេល​​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #COVID19KH #LaoClub
https://www.youtube.com/watch?v=RoBWStCwqhU
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់រាត្រីថ្ងៃអង្គារ ១១កើត ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២១៖
៚អ្នកជំងឺកូវីដ១៩ ចំនួន ២១នាក់ទៀតស្លាប់ និងរកឃើញឆ្លងថ្មីជាង៨រយនាក់
៚ អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យឆ្លង​ជំងឺកូវីដ១៩រាប់សិបនាក់ ក្នុងនោះមានម្នាក់ស្លាប់
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី នារាត្រីថ្ងៃនេះ នឹងមានកិច្ចពិភាក្សាមួយ តើការអំពាវនាវរបស់ លោក សម រង្ស៊ី អោយបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ អាចនឹងទទួល​បានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងអ្នកនយោបាយ​ដ៏ទៃទៀតដែលមិនចំណុះ ឬបង្កើតឡើងដោយលោក ហ៊ុន សែន ដែរឬទេ?
រួមជាមួយព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
https://www.youtube.com/watch?v=KXA6RH2Q0Yk
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២១៖
៚មេធាវី​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ​ស្នើ​សុំ​ដោះ​លែង​កូនប្រុស សកម្មជនបក្សប្រឆាំងក្មេង​ប្រុស​កាក់ ​សុវណ្ណច្ឆ័យឱ្យនៅក្រៅឃុំ​​
៚ ឱសថការីខ្មែរអូស្រ្តាលី ថាកម្ពុជា មិនគួរជឿតាមចិន រឿងថ្នាំបុរាណ សំរាប់ព្យាបាលសម្រាលអាការជំងឺកូវីដ-១៩​​នោះទេ
៚​ ពលរដ្ឋជិត១ពាន់នាក់ផ្តិតមេដៃស្នើឱ្យអាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការឈូសឆាយព្រៃលិចទឹក​រាប់ពាន់ហិកតារ
​៚ គណៈកម្មការអឺរ៉ុបបញ្ជាក់ជំហរថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ មិនមែន អឺរ៉ុបទទួលស្គាល់ថា កម្ពុជាបានស្តារសិទ្ធិមនុស្សនោះទេ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ជំងឺ​កូវីដ១៩ (Covid-19) បាន​បន្ត​ឆ្លង​ដល់អ្នកជាប់ឃុំ និង​អនុរក្ស​នៅ​ពន្ធនាគារ​មួយ​ទៀត​ហើយ គឺ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។ ក្នុង​នោះ អ្នក​ជាប់​ឃុំ​ម្នាក់​ស្លាប់ ខណៈ​អ្នក​ជាប់​ឃុំ​ជាង ៣០នាក់​ និង​អនុរក្ស​ជាង ១០នាក់​ឆ្លង​ជំងឺ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរពន្ធនាគារ​អនុវត្ត​វិធានការ​បង្ការ និង​ដោះលែង​អ្នកទោស​ស្រាលៗ ខ្លះ ដើម្បី​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Prisoner
ពលរដ្ឋ​ជិត ១ពាន់​នាក់​នៅ​ថ្ងៃ​ទី២០ កក្កដា​នេះ បាន​ផ្តិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើសុំ​អាជ្ញាធរ​ខេត្ត​នេះ ឱ្យ​ទប់​ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​នៅ​តំបន់​បឹងទន្លេសាប។ អ្នកភូមិ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង ​អាជ្ញាធរ​មួយ​ចំនួន ​និង ​ក្រុម​ឈ្មួញ ដើម្បី​ច្បាម​យក​ដី​រដ្ឋ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #TonleSap #BanteayMeanchey
មេធាវី​​ការ​ពារ​ក្តី​​ឲ្យ​​យុវជន​ កាក់ សុវណ្ណច្ឆ័យ ​គឺ​លោក សំ សុគង់ បាន​ដាក់ពាក្យ​ប្តឹង​​ឧទ្ធរណ៍​ស្នើ​សុំ​ដោះ​លែង​កូន​ក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​​កុមារ ​កាក់ ​សុវណ្ណច្ឆ័យ នៅ​ថ្ងៃទី១៩ ខែកក្កដា។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Law #Justice
អ្នកជំនាញ​វេជ្ជសាស្រ្ត​ ហួសចិត្ត​ដែលក្រសួង​សុខាភិបាល​កម្ពុជា ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំបុរាណចិន ដោយគ្មាន​ឯកសារ​បង្ហាញ​អំពី​ប្រសិទ្ធភាព​ និង​ការពិសោធន៍​ផ្នែក​វេជ្ជសាស្រ្ត​អ្វី​ទាំង​អស់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #LianhuaQingwen #WHO
គណៈកម្មការ​​អឺរ៉ុបបញ្ជាក់​​ជំហរ​​ថា ការអនុញ្ញាត​​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប មិនមែន​មាន​ន័យ​ថា ខ្លួន​ទទួលស្គាល់​ថា កម្ពុជា​បាន​​ស្តា​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ។ ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ ដោយ​មាន​ការចូលរួម​ផ្ទាល់​ពីសំណាក់​បណ្តា​ក្រុមមេដឹកនាំ​នៅ​អាស៊ី និង​អឺរ៉ុប មិនតិច​ជាង ៥០ ប្រទេស​​នោះ គឺជា​សុបិន្ត​របស់​កម្ពុជា ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #EU #EC #ASEM13 #HumanRights #HunSen
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៨១២នាក់ ស្លាប់១៩នាក់ និងករណីជាសះស្បើយ ៧៤០នាក់ គិត ត្រឹម ថ្ងៃពុធ ទី២១ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៩.៦០៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦១.៧៧៩នាក់ ស្លាប់ កើន ដល់ ១.១៦៨នាក់ និង ៧.២២៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases812
រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​២​លាន ៥សែន​ដុល្លារ (២,៥) ដល់​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) សំរាប់គាំទ្រសកម្មភាព​បោស​សម្អាតមីន និងសំណល់​ជាតិផ្ទុះ​ក្នុងអំឡុងឆ្នាំ២០២២។ ចំណែករដ្ឋាភិបាល​សហរដ្ឋអាមេរិកវិញ ក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៦ លានដុល្លារ (១លាន៦សែន) សំរាប់គម្រោងបោសសម្អាតមីន ចាប់ពី​ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Mine #CMAC #China #USA
https://www.youtube.com/watch?v=EfqgBuqplrc
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់រាត្រីថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២១៖

៚តុលាការចោទយុវជនមាតាធម្មជាតិ ៣នាក់ ដែលជាប់ឃុំលើកមុន មួយករណីទៀតពាក់ព័ន្ធនឹងបទ «រួមគំនិតក្បត់»
៚ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ទាមទារឲ្យតុលាការ​ខេត្តបាត់ដំបង ដោះលែងអ្នកសារពត៌មាន លោក កៅ ពិសិដ្ឋ ដោយឥតលក្ខខណ្ឌ ជុំវិញការ រិះគន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
៚អ្នកស្រុកកៀនស្វាយ ស្នើសុំអាជ្ញាធររក្សាបឹងចន្លក់ ក្រោយលេចលឺថា ចិនចង់ទិញពីរដ្ឋដើម្បីចាក់ដីលុបអភិវឌ្ឍន៍
៚មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ ជំរុញឱ្យអាជ្ញាធរ ពង្រឹងការធ្វើដំណើរតាមផ្លូវទឹក ក្រោយមានករណីឆេះទូក បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អាណត្តិ​ការងារ​​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​រឹតត្បិត​​អ្នក​​ការពារ​​បរិស្ថាន​​បង្កើត​​ឱ្យ​មាន​​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​​ធំ​ធេង​​។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក​ សាយ សំអាល់ បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន។​ មិន​ខុស​គ្នា​ពី​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​មុន​ទេ លោក​ សាយ សំអាល់ ត្រូវ​ក្រុម​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​មើល​ឃើញ​ថា ជា​​មន្ត្រី​អសមត្ថភាពដោយ​​សារ​​លោក​​មិន​​អាច​​ទប់​ស្កាត់​​ការ​​បំផ្លិច​​​បំផ្លាញ​​​ព្រៃ​ឈើ​​របស់​​ជាតិ​​បាន។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Profile #SaySamAl #PreyLang
https://www.youtube.com/watch?v=njkoZzPE_Vw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស.២០២១៖

៚ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទូចឱ្យរដ្ឋាភិបាលផ្ដល់​ជំនួយដល់ពួកគេ ខណៈពួកគេប្រមាណ៦លាននាក់បាន​បាត់បង់​ការងារដោយសារ​វិបត្តិកូវីដ១៩
៚​ មន្ត្រីសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាលឬស្ថានទូត​ខ្មែរប្រចាំប្រទេសថៃ បញ្ចេញកញ្ចប់ថវិកា ជួយ​សង្គ្រោះបន្ទាន់ដល់​ពលករខ្មែរដែលកំពុងអត់ឃ្លាន ប្រឈមនឹងជំងឺកូវីដ១៩
៚ មន្ត្រីសិទ្ធិមនុស្ស និង​គ្រួសារ​សកម្មជន​បរិស្ថាន ថា​ការបន្ថែម​បទចោទ​ថ្មី លើសកម្មជនបរិស្ថានកំពុងជាប់ឃុំ៣រូប រឹតតែបង្កើនភាព​អយុត្តិធម៌​ដល់​ពួក​គេ
៚ ពលរដ្ឋ​​​​ថា កសិផល​ឡើង​ថ្លៃ​បាន​បន្តិច​​​ ក្រោយ​ពេល​ពួកគាត់កាត់​បន្ថយ​ការ​ដាំដុះ​ និង​​​​ការ​​នាំ​ចូល​បន្លែផ្លែឈើពី​ប្រទេស​​​ជិតខាង

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
សាលាដំបូងរាជធានីភ្នំពេញ​សម្រេច​​ចោទ​ប្រកាន់​សកម្មជន​មាតាធម្មជាតិ​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី មួយ​ករណី​ថ្មី​ទៀត គឺ​បទ «រួម​គំនិត​ក្បត់»។ មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ​ចាត់​ទុក​​បទ​ចោទ​ប្រកាន់​ថ្មី​នេះ​ថា ធ្វើ​ឡើង​ដោយ​​មិន​ត្រឹម​ត្រូវ និង​កាន់​តែ​អយុត្តិធម៌​សម្រាប់​ពួកគេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Law #Environment #Justice
សហព័ន្ធខ្មែរ​#កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ​ដែល​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​សំដែង​មតិ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម។ ការ​ថ្កោល​ទោស​ជា​ថ្មី​នេះ ​ក្រោយពេល​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង​បាន​ឃាត់​ខ្លួន ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ដែល​ហ៊ាន​អាន​សៀវភៅ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង នៅ​តាម​បណ្ដាញ​សង្គម និង​ករណី​រឹប​អូស​យក​សៀវភៅ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម និង​សិទ្ធិមនុស្ស​ជា​ច្រើន​ក្បាល។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #HumanRights #KampucheaKrom
មន្ត្រី​សង្គមស៊ីវិល​ប្រចាំ​ខេត្តព្រះសីហនុសង្កេត​ឃើញ​ថា​ ខេត្តដែន​សមុទ្រ​មួយ​នេះ​តែង​ជួប​គ្រោះ​ថ្នាក់​តាម​ជើង​ទឹក​ញឹកញាប់​ជាពិសេស​នារដូវ​វស្សា​ដែល​មាន​ខ្យល់​ព្យុះ ​និង​រលក​ធំៗ។ ប្រតិកម្មរបស់​មន្រ្តីសិទ្ធិមនុស្ស​បែបនេះ ក្រោយ​ពេល​ មាន​ករណី​ភ្លើង​ឆេះទូក​ដែល​មាន​មនុស្ស​ជិះ​លើ​ទូក​ចំនួន ១១ នាក់ ក្នុងនោះ​ក្មេង​ពីរ​នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា និង​បណ្តាលឱ្យស្ត្រីវ័យ ៥០ ឆ្នាំម្នាក់ស្លាប់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #NGOs #PrahSihanouk #Sea
អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែនទាមទារ​ឲ្យ​តុលាការ​ខេត្តបាត់ដំបង​ដោះលែង​អ្នកសារពត៌មាន​ដោយ​ឥតលក្ខខណ្ឌ​ជុំវិញ​ការរិះគន់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩។ អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំដែន​លើក​ឡើង​ថា ការផ្តន្ទាទោស​​លោក កៅ ពិសិដ្ឋ នេះ​ គឺ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ ក្រោម​ប្រព័ន្ធដឹកនាំ​របស់​លោក ហ៊ុន សែន ដើម្បី​យក​លេស​បង្ក្រាប​ក្រុម​អ្នក​រិះគន់ ដែល​ហ៊ាន​ផ្សព្វផ្សាព័ត៌មានអំពី​ជំងឺកូវីដ១៩។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Journalist #RSF #PressFreedom