វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.69K videos
88 files
7.6K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
គ្រួសារ​អ្នក​ទោស​នយោបាយ សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​ប្តី
---
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែលជា​ប្រពន្ធ​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​៣​នាក់ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​ចូលជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​ដោះលែង​ប្តី​របស់​ពួកគាត់ ព្រមទាំង​អ្នក​កំពុង​ជាប់ឃុំ​ទាំងអស់។ នៅក្នុង​ជំនួប​នោះ ក្រុម​ប្រពន្ធ​អ្នក​ទោសនយោបាយ​លើកឡើង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បានទទួល​យក​សំណើ​របស់​ពួកគាត់ និង​សន្យា​នាំសារ​ពី​ក្ដីកង្វល់​ទាំងនេះ ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ តាមដាន និង​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts
តុលាការកំពូលកាត់ក្ដីឱ្យលោកថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរ
---
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលា ដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង» ទុកជាបានការដដែល។ ប្រពន្ធលោក ថាច់ សេដ្ឋា ចាត់ទុក ការសម្រេចរបស់តុលាការកំពូលនេះ ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ។ រីឯមន្ត្រីសិទ្ធិមនុស្សថា នេះជាសំណុំរឿង នយោបាយ ជាជាងផ្លូវច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដោយសារតែអត្ថាធិប្បាយ «ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា»
---
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះ ថាជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ របស់លោកស្រី។ លោកស្រីរៀបរាប់ថា អ្នកដែលនិយាយដើម្បីការពារទឹកដី បែរជាជាប់គុក រីឯអ្នកធ្វើអំពើអាក្រក់ បែរជារួចខ្លួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Jailed Cambodian opposition leader’s final appeal denied
---
Cambodia’s Supreme Court on Friday upheld a three-year prison sentence handed down last year to Thach Setha, a senior leader of the country’s embattled opposition, for “inciting” social chaos.

The longtime opposition figure was in October sentenced to prison on charges of discrimination and incitement for remarks about the Cambodia-Vietnam Friendship Monument and the January 7 holiday, which marks Vietnam’s 1979 overthrow of the Pol Pot regime.
👉 https://www.rfa.org/english/news/cambodia/thach-setha-appeal-incitement-vietnam-video-08092024134359.html
---
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
Media is too big
VIEW IN TELEGRAM
តុលាការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​កម្លាំង​ជាតិ «​ពី​បទ​ញុះញង់ តែ​អង្គហេតុ​មិន​ពាក់ព័ន្ធ​ការ​ញុះញង់​ទាល់​តែ​សោះ​»
----
ប្រពន្ធ​អនុ​ប្រធាន​ក្រុម​ការងារ​បណ្តោះអាសន្ន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក មឺ សេងហ៊ ហៅ គា វិសាល គឺ​លោកស្រី ញ៉ែ សុខឿន លើកឡើង​ថា តាម​អង្គហេតុ ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​«​ញុះញង់​»​ដូច​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ជេរ​ប្រមាថ​គ្នា ដែល​ត្រូវ​បង់​ប្រាក់​ពិន័យ​។ លោកស្រី​ចាត់ទុក​ថា ការ​សម្រេច​របស់​តុលាការ​ឃុំ​ខ្លួន​ប្ដី​អស់​រយៈពេល​៥​ខែ​មក​នេះ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ពីព្រោះ​ការ​ចាប់​ខ្លួន បាន​កើតឡើង បន្ទាប់​ពី​មាន​អ្នក​បញ្ចុះបញ្ចូល​ប្ដី​លោកស្រី​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សម្រេច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #OppositionParties #RulingParty #PoliticsKH #CourtKH #PreySarPrison
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​​អតីត​​មន្ត្រី​បក្ស​ប្រឆាំង​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ចូល​រួម​ជីវភាព​នយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives
Media is too big
VIEW IN TELEGRAM
លោកស្រី ព្រុំ ចាន់ថា ​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ធ្វើនយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូពេញ៖ https://www.facebook.com/rfacambodia/videos/1206485130385430
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
---
តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ» ។ ប៉ុន្តែ គ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FraudInvestments #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #KeaVisal #NationPowerParty #OppositionParties #RulingParty #CourtKH #PreySarPrison
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer