វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អូស្ត្រាលី​ដាក់ចេញវិធានការថ្មីៗ​បន្ថែមទៀត ​ដើម្បី​ទប់ស្កាត់​ការ​ជ្រៀត​ជ្រែក​ពីបរទេស​រួមទាំង​កម្ពុជា ​
 
​ប្រទេស​អូស្ត្រាលី​កំពុង​ដាក់​ចេញ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាម​កំហែង​ និង​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​បរទេស​រួមមាន​ទាំង​កម្ពុជា ​និង​ប្រទេស​ផ្ដាច់ការ​មួយចំនួន​ទៀត។​ ​តើ​ប្រទេស​អូស្ត្រាលី​ដាក់​ចេញ​វិធានការ​អ្វីខ្លះ​ ហើយ​​អាច​ទប់ស្កាត់​ក្រុម​មនុស្ស​របស់​លោក ​ហ៊ុន ម៉ាណែត​ បាន​ទេ?​
 
​សូមអញ្ជើញ​ស្ដាប់​ និង​ទស្សនា​សេចក្តី​រាយការណ៍​ផ្ទាល់​របស់​លោក​ ថា ថៃ​ និង​ លោក​ ​ជុន ច័ន្ទបុត្រ​ ដូច​តទៅ៖​

#RFAKhmer#Cambodia#Australia#HunSen#ForeignInterference#VisaRestriction#Sanctions​ ​#AustralianFederalMP#KimSantepheap#HunTo#PharaMongkul#LauVann​ ​#RFAInterview
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤
១. សកម្មជនចលនាមាតាធម្មជាតិ រិះគន់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិថា កំពុងភូតកុហកអន្តរជាតិ
២. ពលរដ្ឋមួយចំនួន ហួសចិត្តនឹងវិធានការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលតម្រូវឱ្យអ្នកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យធ្វើស្វ័យប្រកាស
៣. កម្ពុជាជាប់ឈ្មោះជាកន្លែងបង្កាត់ពូជល្បែងឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជន
៤. នៅរាត្រីនេះ យើងក៏នឹងមានលោក ថា ថៃ មកបកស្រាយអំពីថាតើលោក ហ៊ុន ម៉ាណែត អាចបំបាត់សំឡេងរិះគន់នៅកម្ពុជាទាំងស្រុងបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Australia #HunManet #HunSen #BunRany #SarSokha #MoI #InDara #ThameenAlKheetan #OHCHR #MotherNature #KemLey #Impunity #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #LindaOu #SaoRasy #MME #KeoRattanak #EDC #EAC #YimViseth #SolarEnergy #AlcoholAds #VySamnang #HuiOneGroup #Cybercrimes #Cyberscams
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/EtHwLP7samo
Media is too big
VIEW IN TELEGRAM
អាជ្ញាធរវៀតណាមសួរនាំ និងឃ្លាំមើលព្រះសង្ឃខ្មែរក្រោម ដែលនិមន្តពីប្រទេសអូស្ត្រាលី ដើម្បីមើលថែញោមប្រុសឈឺធ្ងន់
---
អាជ្ញាធរវៀតណាមបានសាកសួរ និងឃ្លាំមើលព្រះសង្ឃខ្មែរក្រោមមួយអង្គ ទើបនិមន្តមកពីប្រទេសអូស្ត្រាលី ដើម្បីមើលថែញោមប្រុសដែលកំពុងឈឺធ្ងន់។ តំណាងរាស្ត្រអូស្ត្រាលី និងអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា សកម្មភាពរបស់អាជ្ញាធរវៀតណាមនេះ គឺជាការរំលោភលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/7RhfhxdeE5w
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #RanLy #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #KhmerKromActivists #RighttoSelfDetermination #UN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Debriefing .jpg
684.3 KB
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​តាមអ៊ីន​ធឺណិត​របស់​ប្រទេស​អូស្ត្រាលី​អ្នកស្រី​ ក្លៀ អូនៀល​ (Clare O’Neil )​ ​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្នុង​ក្រុង​មែលប៊ន​ (Melbourne)​ ដើម្បី​ផ្តល់​ព័ត៌មាន​ អំពី​ការ​ដាក់ចេញ​គោល​នយោបាយ​ថ្មីៗ ​និង​ស្តាប់ក្តីកង្វល់​របស់​សហគមន៍​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង ​និង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា។​
​តើ​ជំនួប​នោះ​ទទួល​បាន​លទ្ធផល​អ្វី​យ៉ាង​ណា​ខ្លះ? ​

​លោក​ ​ថា ថៃ​ មាន​សេចក្តី​រាយការណ៍​ផ្ទាល់​មួយជុំវិញរឿង​នេះ​ដូច​តទៅ៖ https://youtu.be/rWvkG45vTA4

#RFAKhmer#Cambodia#Australia ​​#HunManet#HunSen#ArbitraryArresta#ClareONeil#ForeignInterference​ ​​#RFAInterview
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បុណ្យ​ផ្កា​រៃ​ប្រាក់​ជួយ​សកម្មជន​មាតាធម្មជាតិ
---
សហគមន៍​ខ្មែរ​នៅ​ក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) ធ្វើ​បុណ្យ​ផ្កា​ប្រាក់ ដើម្បី​ប្រមូល​ថវិកា​ជួយ​គ្រួសារ​និង​សកម្មជន​ចលនា​មាតាធម្មជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ពលរដ្ឋ​ខ្មែរ មិន​ត្រឹម​តែ​ចូលរួម​បរិច្ចាគ​ថវិកា​នោះ​ទេ ពួកគាត់ ថែម​ទាំង​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​ត្រកូល «ហ៊ុន» ថា បាន​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​ធ្វើ​បាប​យុវជន​បរិស្ថាន និង​កំពុង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ទៅ​ប្រទេស​ជិតខាង​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #MotherNature #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #CLVDTA #ForestCrimes #Mondulkiri
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​ក្រុង​ម៉ែលប៊ន ​ (Melbourne)​ ប្រទេស​អូស្ត្រាលី​ (Australia) ​ធ្វើ​បុណ្យ​ផ្កាប្រាក់​ដើម្បី​ប្រមូល​លុយ​ជួយ​ដល់​គ្រួសារ​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដែល​កំពុង​ជាប់​ពន្ធនាគារ។​ ​ពលរដ្ឋខ្មែរ​មិន​ត្រឹមតែ​ចូលរួម​បរិច្ចាគ​ថវិកា​នោះទេ ពួកគាត់​ថែមទាំង​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​ត្រកូល''ហ៊ុន"ថា​បាន​​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​ធ្វើ​បាប​យុវជន​បរិស្ថាន ​និង​ចោទ​ថា​កំពុង​ដឹកនាំ​ប្រទេស​​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ជិតខាង។​

​លោក ​ថា ថៃ មាន​សេចក្តី​រាយការណ៍​ជុំវិញ​រឿង​នេះ៖​

#RFAKhmer#Cambodia#Australia#HunManet#HunSen#MotherNature ​​#YimLeanghy#ThunRatha#LyChandaravuth#PhuonKeoraksmey ​​#LongKunthea#CLVDTA#ForestCrimes
Media is too big
VIEW IN TELEGRAM
ហ៊ុន តូ រឿងរ៉ាវ​អូស្ត្រាលី​មិន​ឱ្យ​ជាន់​ដី, លាងលុយ​កខ្វក់, និង​អាជីវកម្ម​ឆបោក​តាម​អនឡាញ?
---
មួយ​រយៈពេល​ចុងក្រោយ​នេះ ឈ្មោះ​របស់​បង​ជីដូន​មួយ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ បាន​លេច​ឡើង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្ដឹងផ្ដល់​ស្ថាប័ន​ព័ត៌មាន​ចំនួន​ពីរ​ផ្សេងគ្នា​នៅ​តុលាការ​អូស្ត្រាលី, ការ​សង្ស័យ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​លាងលុយ​កខ្វក់ និង​ការ​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ។ តើ​អ្វីខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​អំពី​រឿងរ៉ាវ​របស់​បង​ជីដូនមួយ​នាយករដ្ឋមន្ត្រី​ខ្មែរ​រូបនេះ?
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #PRC #ChinaReach #HunManet #HunSen #HunTo #JackieThai #HunDynasty #HuioneGroup #HuioneGuarantee #Elliptic #Casinos #MoneyLaundering #ScammingIndustry #Cyberscams #HumanTrafficking #Oknha #Tycoons #Tether #Lazarus #ZachXBT #TheAustralian #AlJazeera
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៣]៖​​​ លោក​ ជា យូហ៊ន​ ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា​ (Victoria)​ ប្រទេស​អូស្ត្រាលី​​លើក​ឡើង​ថា​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​គួរ​សម្ងំ​ស្ងៀម​នោះ​ទេ​រឿង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ CLV៕​

#RFAKhmer#Cambodia#Australia#HunManet#HunSen#CLVDTA​​#ForTheRecord ​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ភាសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជុំវិញការចុះទៅតាមខេត្ត​តាមព្រំដែនរបស់លោក ហ៊ុន ម៉ាណែត ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #Vietnam #Lao #Australia #HunManet #HunSen #Border #LamChea #ForeignInterference
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ អំពាវនាវ​ឱ្យអូស្ត្រាលី​​ដាក់​សម្ពាធ​លើ​​វៀតណាម​ ដែល​រំលោភសិទ្ធិ​មនុស្សខ្មែរក្រោម
---
​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិពលរដ្ឋ ក្នុង​នោះ​ក៏​មានជនជាតិ​ដើម​ខ្មែរ​​ក្រោម​ ​ដែល​ត្រូវ​បាន​វៀតណាម​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​សព្វ​ថ្ងៃ​នេះ។ ​ក្ដី​រំពឹង​ធ្វើ​ឡើង​ក្រោយ​ពេល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​អន្តរាគមន៍​ទៅ​អូស្ត្រាលី​ឲ្យ​ដាក់​គំនាប​ឲ្យ​វៀតណាម​គោរព​សិទ្ធិមនុស្ស ​ក្នុង​កិច្ចប្រជុំ​សន្ទនា​ប្រចាំឆ្នាំ ​ស្ដី​ពី​សិទ្ធិ​មនុស្ស​រវាង​អូស្ត្រាលី​និង​វៀតណាម។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #KhmerKromActivists #RighttoSelfDetermination #UN #HRW #HumanRightsWatch
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ពេល​នេះ «ក្លាហាន​ជាង» យុវជន​នៅ​បង់ក្លាដេស្ហ​ទៀត!
---
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) កាល​ពី​ថ្ងៃទី១១ ខែសីហា ថា ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នា​ពេល​នេះ គឺ ​«ក្លាហាន​ជាង» យុវជន​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ទៅទៀត។ លោក​ផ្តល់​អំណះអំណាង​ថា នៅ​បង់ក្លាដេស្ហ​មាន​ទាហាន​អព្យាក្រឹត្យ​ចាំ​ការពារ​ប្រជាជន តែ​នៅ​កម្ពុជា ទាហាន​មួយ​ចំនួន​ចាំ​ការពារ​តែ​មេដឹកនាំ តួនាទី និង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #Australia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #TakMengHeang #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកអត្ថាធិបាយនយោបាយ លោក គឹម សុខ និងអនុប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិនៅប្រទេសកូរ៉េខាងត្បូង​ លោក ម៉ាត់ វណ្ណី ជុំវិញកម្ពុជា ដកខ្លួនចេញពីកម្រោង CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ


#RFAKhmer #Cambodia #Vietnam #Australia #Lao #HunSen #HunManet #PoliticsKH #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #Immigration #FloodKH #RainingFlood #Tonlesap #Mekong #Kratie #DoeunOudom #KilledCouple #HorribleTrafficAccident #DakBen #PhchumBen #KhmerCulture #Buddhism
Media is too big
VIEW IN TELEGRAM
ចំណាត់ការផ្លូវច្បាប់លើបទល្មើសចរាចរណ៍នៅអូស្រ្តាលី ជាគំរូអនុវត្តសម្រាប់កម្ពុជា ដើម្បីកសាងទំនុកចិត្តរបស់ពលរដ្ឋខ្មែរ
---
សាធារណជនខ្មែរទូទៅសាទរ ក្រោយពីតុលាការនៃប្រទេសអូស្ត្រាលី បាន កាត់ទោសកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ហើយអាចនឹងត្រូវបណ្ដេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសគ្រប់តាមច្បាប់កំណត់ ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ថ្មីៗនេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/47EkPZn
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #HunSen #HunManet #SarSokha #InteriorMinistry #AustralianCourt #NepaleseCouple #TraffickAccident #AlcoholAds #ConsumerProtection #DoeunOudom #DoeunOudomSeney #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក​ ហ៊ុន ម៉ាណែត​ ជំរុញ​ឱ្យ​លើក​កម្ពស់​វិស័យ​អប់រំ​ តែ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​គុណភាព​អប់រំ
២. ពលរដ្ឋ​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​បទល្មើស​ចរាចរណ៍​នៅ​អូស្ត្រាលី​ប្រព្រឹត្ត​ដោយ​កូន​មន្ត្រី​ខ្មែរ ជា​គំរូ​អនុវត្ត​សម្រាប់​កម្ពុជា
៣. ពលរដ្ឋ​រិះគន់​តុលាការ​ដែល​កាត់ទោស​មន្ត្រី​ម្នាក់​ឱ្យ​ជាប់​គុក​តែ​៥​ឆ្នាំ​ ក្រោយ​បើក​ឡាន​បុក​មនុស្ស​ស្លាប់​៤​នាក់​ស្លាប់
៤. ទឹកជំនន់​ទន្លេ​មេគង្គ ពន្លិច​ផ្ទះ​អ្នក​ស្រុក និង​សម្លាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន
៥. ពលករ​ខ្មែរ និង​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ រួមគ្នា​ធ្វើ​បុណ្យ​កាន់បិណ្ឌ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=HJ8eGjp4F6M
---

#RFAKhmer #RFAKhmerInBrief #Cambodia #China #ChinaReach #PRC #Australia #HunManet #HunSen #Gumball3000 #Gumball3000forTourism2024 #ReamNavalBase #PLA #ChineseWarships #056Corvettes #630Aba #631Tianmen #DoeunOudom #DoeunOudomSeney #TrafficAccidents #ArbitraryArrests #CLV #CLVDTA
Media is too big
VIEW IN TELEGRAM
អាស៊ីសេរី​ពន្យល់៖ មាន​លុយ មាន​អំណាច អាច​អោយ​អ្នក​រួចផុត​ពី​សំណាញ់​ច្បាប់?
---
មាន​លុយ មាន​អំណាច អាច​អោយ​អ្នក​រួចផុត​ពី​សំណាញ​ច្បាប់ ឬ​អង្គុយ​លើ​ច្បាប់​បាន។ នេះ​គឺ​ជា​ផ្នត់​គំនិត​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​​នេះ។ ក៏ប៉ុន្តែ ផ្នត់​គំនិត​នេះ អាច​ធ្វើ​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច​ទាំងនោះ រាងចាល​ប្រសិន​បើ​ពួកគេ​សាង​​កំហុស​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ និង​គោរព​ច្បាប់​ពិត​ប្រាកដ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #TrafficAccidents #DoeunSovann #DoeunOudomSeney #MoI #SarSokha #SantoshAdhikari #PratimaThapaAdhikari #CheamYeap #ThongSavun #PromVichethSosakada
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរជាច្រើន ឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់នៅអូស្ត្រាលី
---
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរជាច្រើននាក់ បានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមបឹ្រក្សាឃុំ-សង្កាត់ នៅរដ្ឋវិចតូរីយ៉ា (Victoria) នៅខែតុលានេះ។ ក្នុងចំណោមបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះ ក៏មានអ្នកធ្វើកិច្ចការងារសង្គមម្នាក់គឺលោក ម៉េង ប៊ុនឡាយ ផងដែរ ដែលបានឈរឈ្មោះនៅតំបន់ស្ព្រីងវែល (Springvale Central)។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #UN #UPR #HunSen #PoliticsKH #HunManet #CambodianAustralians #CommuneCouncil
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
រដ្ឋវិចតូរីយ៉ា (Victoria ) ប្រទេសអូស្ត្រាលី (Australia) កំពុងរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥​ ខែតុលា។ យុវតីម្នាក់ដែលជាកូនស្រីរបស់គ្រួសារអតីតជនភៀសខ្លួនខ្មែរ គឺកញ្ញា អេនជេឡា ហូល (Angela Holl ) បានឈរឈ្មោះជាបេក្ខជនចៅសង្កាត់ នៅមណ្ឌលស្ព្រីងវែលខាងជើង (Springvale North)។ កញ្ញា អេនជេឡា ហូល ដែលបានបញ្ចប់បរិញ្ញាប័ត្រចំនួនពីរផ្នែកច្បាប់ និងពាណិជ្ជកម្ម និងមានបទពិសោធន៍ជាអ្នកវិភាគហិរញ្ញវត្ថុជាន់ខ្ពស់ក្នុងក្រុមហ៊ុនឯកជន មានក្តីសង្ឃឹមថា នឹងឈ្នះឆ្នោត ដើម្បីបម្រើសហគមន៍ និងកែប្រែសង្កាត់ស្ព្រីងវែលខាងជើង ឲ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពជាងមុន។
ជាបន្តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និងកញ្ញា អេនជេឡា ហូល ដូចតទៅ!
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #UN #HunSen #AngelaHoll #PoliticsKH #HunManet #CambodianAustralians #CommuneCouncil
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​​នៅអូស្ត្រាលី៖ កម្ពុជា​នឹង «កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ ​សង្គម និង​សេដ្ឋកិច្ច»
---
តំណាង​អង្គការ​សង្គមស៊ីវិល សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​មន្ត្រី​បក្សប្រឆាំង​ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ដូចៗ​គ្នា​ថា​ ប្រទេស​កម្ពុជា នឹង​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​សង្គម ​ និង​សេដ្ឋកិច្ច​ដូច​អតីតកាល​ ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​មិន​គោរព​ និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពួក​គាត់​ បាន​លើក​ឡើង​ក្តី​ព្រួយ​បារម្ភ​នេះ​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៣៣ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា ដែល​រៀបចំ​ដោយ​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្រចាំ​ប្រទេស​អូស្ត្រាលី៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH
Media is too big
VIEW IN TELEGRAM
«ពលរដ្ឋ នឹង​ក្លាយ​ជា​កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ»
---
ក្នុង​ពិធី​ប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ខ្មែរ នៅ​ប្រទេស​អូស្រ្ដាលី លើកឡើង​ថា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​​ និង​ការ​រង​នូវ​ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់​ពី​អន្ដរ​ជាតិ គឺ​ដោយសារ​តែរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្ត​ផ្ទយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ មិន​គោរព​សិទ្ធិ​មនុស្ស ពុក​រលួយ និង​បក្ស​ពួក​និយម។ ពូក​គាត់ ព្រមាន​ថា​ ពលរដ្ឋ​ នឹង​ក្លាយ​ជា «កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត» បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH