វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញ លើកពេលសវនាការសំណុំរឿងពលរដ្ឋបឹងតាមោក
---
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា លើកពេលសវនាការជំនុំជម្រះក្តីលើបណ្តឹងប្រឆាំងនឹងពលរដ្ឋនៅតំបន់បឹងតាមោកចំនួន ៦នាក់ ពាក់ព័ន្ធនឹងការការពារមិនឱ្យអាជ្ញាធររុះរើទ្វារផ្ទះរបស់ពលរដ្ឋ។

អាជ្ញាធរខណ្ឌព្រែកព្នៅបានប្តឹងពលរដ្ឋតំបន់បឹងតាមោកចំនួន ៦ នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ រួមមានលោកស្រី សឿន ស្រីសុទ្ធ លោកស្រី ប្រាក់ សុភា លោកស្រី គង់ តឿ និងពលរដ្ឋនៅបឹងតាមោក៣នាក់ផ្សេងទៀត។ ការលើកពេលសវនាការជំនុំជម្រះនេះ ដោយសារតែភាគីដើមបណ្ដឹង ដែលជាអាជ្ញាធរខណ្ឌព្រែកព្នៅ អវត្តមានក្នុងសវនាការ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ជិះកង់​ដាក់​ញត្តិ​ឱ្យ​រដ្ឋសភា​អន្តរាគមន៍​កុំ​ឱ្យ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​បឹង​តាមោក
---
ក្រុម​យុវជន​ជិត​៣០​នាក់ នាំ​គ្នា​ជិះកង់​ចេញ​ពី​តំបន់​បឹង​តាមោក មក​ឈប់​នៅ​សួរ​ច្បារ​មុខ​វត្ត​បទុមវត្តី ដើម្បី​ដើរ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ស្នើសុំ​ប្រធាន​រដ្ឋសភា និង​សមាជិក​រដ្ឋសភា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល កុំ​ឱ្យ​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្នុង​តំបន់​តាមោក​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #BoeungTamok #TamokLake #Youths #Eviction #KhuonSodary

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​៥ឆ្នាំ ​នៅ​តំបន់​បឹង​តាមោក​ ក្នុង​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​កុមារ​មួយ​ចំនួន​បោះ​បង់​ការ​សិក្សា ​និង​ចូល​រួម​តស៊ូ​មតិ​ជាមួយ​ក្រុម​គ្រួសារ​ដើម្បី​ការពារ​ដីធ្លី​របស់​ពួក​គាត់។​

​លោក​ នៅ វណ្ណារិន​ ​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៖​

#RFAKhmer #Cambodia #HunManet #HunSen #BoeungTaMok #FaceEvictioninCambodia #TamokLake #ChildrenofBoeungTaMok #LandConflictsKh
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​បន្ត​ចុះ​រុះរើ​ផ្ទះ​នៅ​បឹង​តាមោក ទោះ​ពលរដ្ឋ​ខ្លះ​មិនព្រម​​ដោះដូរ​ដី​ក្ដី
---
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​​នៅ​តំបន់​បឹង​តាមោក​។ ពលរដ្ឋ​ថា អាជ្ញាធរ​គួរ​តែ​ផ្ដល់​សំណង​សមរម្យ អាច​ទទួល​យក​បាន​សិន មុន​ពេល​ប្រើប្រាស់​កម្លាំង​ចុះ​មក​រុះរើ​ផ្ទះ​ទាំង​បង្ខំ​បែប​នេះ ព្រោះ​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​គ្មាន​កន្លែង​ជ្រក ក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #HunManet #HunSen #LandConflicts #BoeungTamok #ForcedEvictions

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ
---
ពលរដ្ឋ​បឹងតាមោក ប្រមាណ​ ២០នាក់ កាលថ្ងៃទី ០៣ កក្កដា បាន​ជួប​ជុំ​គ្នា កាន់​បដា​ និង​រូបថតអតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី។ បដា​នោះ​ពលរដ្ឋ​បាន​សរសេរ​ថា «អភិវឌ្ឍ​ចុះ តែ​កុំ​រុះ​ផ្ទះ​ខ្ញុំ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​​ឱ្យ​ពលរដ្ឋ​នៅ​ជាប់​បឹង​ត្របែក​រុះរើ​ដោយ​«​ផ្ដល់​សំណង​ត្រឹម​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​»
---
ពលរដ្ឋ​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង ដែល​រស់​នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ក្នុង​ភូមិប្រាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ប្រមាណ​៤០​គ្រួសារ បដិសេធ​ទទួល​យក​សំណង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​ថ្នូរ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​លើក​រូប​ថត​គ្រួសារ​ត្រកូល «​ហ៊ុន​» ដើម្បី​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ឈប់​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ
---
ពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោង​ត្បូង តំបន់​បឹង​តាមោក ទទូច​ជាថ្មី​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈប់​ប្រើប្រាស់​រូបភាព​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ទាំង​មិន​ទាន់​ទូទាត់​សំណង​សមរម្យ​។ ពលរដ្ឋ​បឹង​តាមោក​ខ្លះ ស្នើសុំ​សំណង​សមរម្យ ដើម្បី​អាច​មាន​លទ្ធភាព​ទៅ​កសាង​ជីវិត​ថ្មី និង​ខ្លះ​ទៀត​ស្នើសុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #LakeFilling #BoeungTamok #TamokLake #ForcedEvictions #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការសាកសួរពលរដ្ឋបឹងតាមោក ពីបទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈ
---
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា បានបើកសវនាការសាកសួរដេញដោលលើពលរដ្ឋមានវិវាទដីធ្លីនៅតំបន់បឹងតាមោកម្នាក់ គឺលោកស្រី គង់ តឿ ក្នុងចំណោមពលរដ្ឋចំនួន ១០នាក់ ដែលតុលាការបានចេញដីកាកោះហៅ កាលពីថ្ងៃទី ៩ ខែកក្កដា តាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងម្នាក់ឈ្មោះ រុន តាក់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការទម្លាក់ចោលបណ្តឹងរបស់អាជ្ញាធរ ដែលចោទពួកគាត់ពីបទហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ
---
ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក ២នាក់ប្ដីប្រពន្ធ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាមានចេតនា និងបទប្រឆាំងអ្នករាជការសាធារណៈ។

ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក លោក ស៊ា សំបាត់ ក្នុងចំណោមពលរដ្ឋចំនួន ១០នាក់ នៅថ្ងៃទី២ ខែសីហា បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ។ លោកបដិសេធចំពោះការចោទប្រកាន់នេះ និងស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើពួកគាត់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក​ព្រម​ទទួល​សំណង​តិចតួច​ទាំង​បង្ខំ​ពី​អាជ្ញាធរ
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ប៉ុន្តែ​ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​ចំនួន​តិចតួច មិន​អាច​យក​ទៅ​ទិញ​ដី​ឬ​ផ្ទះ​ថ្មី​នោះ​ទេ ហើយ​ការ​យល់​ព្រម​ទទួល​យក​សំណង ក៏​ដោយសារ​មាន​ការ​បង្ខំ​និង​គំរាម​ពី​អាជ្ញាធរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ភ្នំពេញ​«​គំរាម​បណ្ដេញ​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក បើ​មិន​ព្រម​យក​សំណង​តិចតួច​»
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​គ្រួសារ​ខ្លះ​ទទួល​បាន​ត្រឹម​២​ពាន់​ឬ​ទៅ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទទួល​បាន​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ពិបាក​ទៅ​ស្វែងរក​ទិញ​ផ្ទះ​នៅ​កន្លែង​ថ្មី​រស់​នៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer