វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.87K videos
91 files
7.78K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤៖

១. សង្គមស៊ីវិលចំនួន៥៥ ស្នើតុលាការកុំចោទប្រកាន់ លោក ស៊ឹង សែនករុណា
២. សហគមន៍សំរោងត្បូង ស្នើដល់តុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ទាំង៦នាក់
៣. អាជ្ញាធររារាំងអតិថិជនទិញបុរីពិភពថ្មីជិត ១០០នាក់ មិនឱ្យដង្ហែក្បួនទៅផ្ទះលោក ហ៊ុន សែន
៤. សង្គមស៊ីវិលបារម្ភពីសុខភាពនិងការលូតលាស់របស់កុមារដែលមានម្តាយជាកម្មកររោងចក្រ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #SoengSenkaruna #ADHOC #Protest #BoreyPipupThmey #NewWorld #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #CourtKH #Children #Kids #GarmentWorkers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GCznoidt7Lk
លោក ស៊ឹង សែនករុណា នឹងបន្តធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ទោះលោកបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលីក្ដី
---
អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា លើកឡើង​ថា ករណី​លោក ហ៊ុន សែន ប្តឹង​រូប​លោក ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ គឺ​ជា​រឿង​ហួសចិត្ត និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​។ លោក​មើលឃើញ​ថា នៅ​ពេល​នេះ សុវត្ថិភាព​របស់​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល កាន់​តែ​ប្រឈម​ហានិភ័យ​ខ្លាំង ដោយសារ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត លែង​បើក​ចិត្ត​ទទួល​យក​មតិ​យោបល់​ចម្រុះ ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត។ 

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​លោក ថា ថៃ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក ស៊ឹង សែនករុណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ដូច​ត​ទៅ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunSen #HunManet #CPP #RulingParty #Court #Lawsuit #HumanRightsDefenders #SoengSenkaruna #ADHOC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer