វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.លោក រ៉ុង ឈុន រិះគន់តុលាការដែលតម្រូវឲ្យលោកបង់ប្រាក់ពិន័យក្នុងរយៈពេលខ្លី
២.ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្ដេជ្ញាថា ពួកគាត់ស៊ូស្លាប់ការពារដីផ្ទះ
៣.អង្គការ(Human Rights Watch) រិះគន់អាជ្ញាធរ ដែលរារាំង សមាគមធាងត្នោតមិនឱ្យតាំងពិព័រណ៍បង្ហាញពីជីវភាពសហគមន៍ក្រីក្រ
៤.នៅរាត្រីនេះ យើងនឹងសម្ភាសសមាជិកសភាអូស្ត្រាលីនិងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពប៉ារីសអំពើមូលហេតុដែលពលរដ្ឋខ្មែរនៅអូស្ត្រាលី ត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Australia #HunManet #HunSen #RongChhun #CourtKH #BoeungTamok #LandDisputes #Tycoons #Senators #SenateElection2024KH #CPP #ForeignInterference #HumanRightsWatch #HRW #SahmakumTeangTnaut #ParisPeaceAccords #PPA #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/UHzSbAm97Ys
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ អំពាវនាវ​ឱ្យអូស្ត្រាលី​​ដាក់​សម្ពាធ​លើ​​វៀតណាម​ ដែល​រំលោភសិទ្ធិ​មនុស្សខ្មែរក្រោម
---
​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិពលរដ្ឋ ក្នុង​នោះ​ក៏​មានជនជាតិ​ដើម​ខ្មែរ​​ក្រោម​ ​ដែល​ត្រូវ​បាន​វៀតណាម​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​សព្វ​ថ្ងៃ​នេះ។ ​ក្ដី​រំពឹង​ធ្វើ​ឡើង​ក្រោយ​ពេល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​អន្តរាគមន៍​ទៅ​អូស្ត្រាលី​ឲ្យ​ដាក់​គំនាប​ឲ្យ​វៀតណាម​គោរព​សិទ្ធិមនុស្ស ​ក្នុង​កិច្ចប្រជុំ​សន្ទនា​ប្រចាំឆ្នាំ ​ស្ដី​ពី​សិទ្ធិ​មនុស្ស​រវាង​អូស្ត្រាលី​និង​វៀតណាម។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #KhmerKromActivists #RighttoSelfDetermination #UN #HRW #HumanRightsWatch
Media is too big
VIEW IN TELEGRAM
អង្គការសិទ្ធិមនុស្សអន្តរជាតិស្នើរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនមនុស្សតាមទំនើងចិត្ត
---
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្ស ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាមទំនើងចិត្ត ដោយសារតែពួកគាត់អនុវត្តសិទ្ធិបញ្ចេញមតិរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) រវាងកម្ពុជា ឡាវ និងវៀតណាម។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច ឆ្លើយតបថា ការលើកឡើងរបស់ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈអ្នកឃ្លាំមើលយល់ថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយតាមការទាមទារនេះ កម្ពុជានឹងរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ពីសហគមន៍អន្តរជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #FoundationBorderInfrastructureDevelopment #FBID #AmnestyInternational #HumanRightsWatch #HRW #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners