វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អង្គការ យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​​ផ្លាស់​ទីលំនៅ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៦នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាលពី​ថ្ងៃទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) ក្រោយ​ពី​មាន​ការព្រួយបារម្ភ​ពី​ការបង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់ទី​លំនៅ​ចេញ​ពី​តំបន់​អង្គរ​​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល។ នៅ​មុន​សម័យ​ប្រជុំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិ​មនុស្ស៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/YU1SCTFIDuQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
UNESCO to send inspection team to Cambodia’s Angkor temple complex
---
The World Heritage Committee said it was concerned about reports of ‘forced population displacements.’

A UNESCO committee has recommended that an inspection team visit the disputed Angkor area in Cambodia’s Siem Reap province, where the forcible removal of thousands of families has drawn allegations of human rights abuses.
👉 https://www.rfa.org/english/news/cambodia/unesco-angkor-inspection-team-07262024141837.html
---
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational
Media is too big
VIEW IN TELEGRAM
ម្ចាស់​អង្គរ​ថា អាជ្ញាធរ​អប្សរា​ចង់​បំបាក់​ស្មារតី​ពួកគាត់​មិន​ឱ្យ​តវ៉ា​រឿង​បណ្ដេញ​ចេញ​ដោយ​បង្ខំ
---
ម្ចាស់​អង្គរ​ជិត ២០០នាក់ នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី និង​ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង ខេត្ត​សៀមរាប ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ៥​នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ដែល​ពួកគាត់​ការពារ​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​ការ​រុះរើ​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃទី២៤ ខែ​មេសា។ អ្នក​ភូមិ​ថា ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ចង់​បំបាក់​ស្មារតី និង​គំរាមកំហែង​មិន​ឱ្យ​ពួកគាត់​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួកគាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1XO3fXaSYao
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #APSARA #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts