Media is too big
VIEW IN TELEGRAM
ក្រុមបាតុករនៅកូរ៉េខាងត្បូង ដែលមានគ្នាប្រមាណ ៧០០នាក់ បានប្រមូលផ្តុំ នៅទីលានជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃអាទិត្យ ទី២០ សីហា ដើម្បីប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត និងទាមទារឱ្យបញ្ចប់អំណាចផ្តាច់ការត្រកូល «ហ៊ុន» នៅកម្ពុជា។ ជាមួយគ្នានោះដែរ ពួកគេក៏អំពាវនាវ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កាធ្វើបាតុកម្មនេះ ដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីលោក ហ៊ុន សែន ងាយស្រួលផ្ទេរអំណាច ទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្រុមបាតុករក៏បាននាំគ្នាដង្ហែញត្តិពីទីលានជុងកាក់ ឆ្ពោះទៅក្រសួងការបរទេសកូរ៉េ និងស្ថានទូតជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ១៩ប្រទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងបើកលំហឱ្យគ្រប់គណបក្សនយោបាយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលក្រោយៗ ទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest #LuonVibol #OhnChanthorn #KhlorkLeap
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest #LuonVibol #OhnChanthorn #KhlorkLeap
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖