វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
80 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សហគមន៍ខ្មែរនៅអូស្ត្រាលី ត្រៀមបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
---
ប្រជាសហគមន៍ខ្មែរនៅអូស្ត្រាលី (Australia) កំពុងចាប់ផ្តើមធ្វើយុទ្ធនាការជាបណ្តើរៗ ដើម្បីត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។ ពួកគាត់ អះអាងថា ការធ្វើបាតុកម្មនេះ ដោយសារលោក ហ៊ុន ម៉ាណែត មិនបានដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើយ ដោយបន្តបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងចាប់ឃុំខ្លួនអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំងតាមអំពើចិត្ត។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចថា ការធ្វើបាតុកម្មនេះ មិនអាចធ្វើឲ្យរដ្ឋាភិបាល ប្តូរគោលជំហររបស់ខ្លួនឡើយ។
#RFAKhmer #Cambodia #Australia #HunSen #HunManet #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះលោក គឹម សន្តិភាព ដែលបន្តគំរាមកំហែង និងបំបែកសហគមន៍ខ្មែរ
---
ព្រះសង្ឃ និងតំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលពួកគាត់ ចោទថា បន្តផ្ញើសារបែបគំរាមកំហែង និងបំបែកបំបាក់សហគមន៍ខ្មែរ។ ប្រតិកម្មបែបនេះ គឺបន្ទាប់ពីមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត រូបនេះ បង្ហោះសារឲ្យតំណាងសហគមន៍ខ្មែរឈប់ប្រើប្រាស់វត្តអារាម នៅក្រៅប្រទេសជាទីជម្រកនយោបាយ ខណៈតំណាងសហគមន៍ខ្មែរ ប្រកាសជួបជុំពិគ្រោះយោបល់គ្នានៅក្នុងវត្តខ្មែរម៉ែលប៊ន នៅថ្ងៃអាទិត្យសប្តាហ៍នេះ អំពីគម្រោងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត។
#RFAKhmer #Cambodia #Australia #HunSen #HunManet #KimSantepheap #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលី និយាយអំពីការធ្វើបាតុកម្ម និងការគំរាមកំហែងរបស់រដ្ឋាភិបាលកម្ពុជា
---
តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី២៥ ខែមករា បាន​ជួប​ជាមួយ​ប៉ូលិស​រដ្ឋវិចតូរីយ៉ា (Victoria Police) នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ ដើម្បី​ជជែក​អំពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ដើម​ខែមីនា និង​ការ​គំរាម​កំហែង ការ​ជ្រៀតជ្រែក​ការ​បំបែកបំបាក់​សហគមន៍​ខ្មែរ​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

សូម​លោក​អ្នក​នាង​ចុចស្ដាប់​សំឡេង​នៃ​បទសម្ភាសន៍​រវាង​លោក ថា ថៃ និងលោក ហុង លីម ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម អំពី​រឿង​នេះ៕
#RFAKhmer #Cambodia #Australia #HunSen #HunManet #KimSantepheap #HongLim #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នកស្រី មូរ សុខហួរ អំពាវនាវឲ្យសហគមន៍ខ្មែរនៅអូស្ត្រាលី រួមគ្នាប្រឆាំងការដឹកនាំផ្ដាច់ការនៅកម្ពុជា
---
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អំពាវនាវឲ្យប្រជាសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី (Australia ) បន្តរួបរួមសាមគ្គី និងមានសេចក្តីក្លាហានប្រឆាំង ជាមួយនឹងការដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ការអំពាវនាវរបស់អ្នកស្រី មូរ សុខហួរ នេះ គឺធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការដោះលែងកម្ពុជា (Free Cambodia) នៅទីក្រុងម៉ែលប៊ន (Melbourne )នៅថ្ងៃទី១១ ខែកុម្ភៈ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #MuSochua #HumanRights #Democracy #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដំណើរទស្សនកិច្ចរបស់អ្នកស្រី មូរ សុខហួរ នៅប្រទេសអូស្ត្រាលី
---
ស្ត្រីមេដឹកនាំចលនានយោបាយដ៏មានឥទ្ធិពលមួយរូប គឺអ្នកស្រី មូរ សុខហួរ កំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីជួបសហគមន៍ខ្មែរ និងអ្នកមុខអ្នកការអូស្ត្រាលីមួយចំនួនដែរ។ អ្នកស្រីថ្លែងថា ដំណើរទស្សនកិច្ច គឺក្នុងគោលបំណងចងក្រងសហគមន៍ខ្មែរ និងដាក់ចេញផែនការយុទ្ធសាស្ត្រ ដើម្បីរំដោះកម្ពុជាចេញពីការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ជាបន្តសូមទស្សនាកិច្ចសម្ភាសន៍នេះ រវាងលោក ថា ថៃ និងអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #MuSochua #HumanRights #Democracy #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សហគមន៍ខ្មែរស្នើជួបនាយករដ្ឋមន្ត្រីអូស្ត្រាលីជជែកពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
២. លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតែងតាំងប្អូនប្រុស លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
៣.ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនិងថ្មម៉ាប២កន្លែងនៅខេត្តក្រចេះបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋនៅតំបន់នោះ
៤. សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសអ្នករិះគន់បក្សកាន់អំណាចលោក កង សារ៉ន ដាក់ពន្ធនាគារ៣ ឆ្នាំដដែល
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #SamKimsath #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #PrimeMinistersOfficeAus #GoldMining #7thTermNationalAssembly

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yd3Vv77BWvA
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​អ្នកស្រី​ ​មូរ សុខហួរ​ ​បាន​លាលែង​ពី​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ហើយ​គ្រោង​បង្កើត​ចលនា​មួយដែល​មាន​ឈ្មោះ​ថា​ «ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ»។​ ​តើ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នេះ​គឺ​ជាអ្វី?​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកស្រី​ ​មូរ សុខហួរ​ ជុំវិញ​បញ្ហា​នេះ៖​​ https://www.facebook.com/rfacambodia/videos/1085688185916094

#RFAKhmer #Cambodia #HunManet #HunSen #Khmermovementfordemocracy #CNRP#Musochua#Democracy
Media is too big
VIEW IN TELEGRAM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឡើងគ្រប់គ្រងប្រទេស បន្តពីឪពុករបស់លោក អស់រយៈពេល ៦ខែគត់ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ តើរយៈពេលកន្លះឆ្នាំមកនេះ ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានដំណើរការយ៉ាងដូចម្ដេចដែរ?

លោក យ៉ង ចាន់តារា សូមជូនសេចក្ដីរាយការណ៍ដោយផ្ទាល់ ហើយលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល៕

#RFAKhmer #Cambodia #HunManet #HunSen #HunMany #Nepotism #HunDynasty #CambodiaFamilyRun #Democracy #HumanRights
Media is too big
VIEW IN TELEGRAM
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងសវនាការថារាល់សកម្មភាព និងសាររបស់លោកកន្លងមកគឺចង់ឃើញពលរដ្ឋចេះជ្រើសរើសមេដឹកនាំដែលប្រកាន់យកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលថាអង្គការសិទ្ធិមនុស្សនៅបន្តតាមដានករណីនេះ និងស្នើឱ្យតុលាការបើកឱ្យអ្នកសារព័ត៌មានចូលរួមសវនាការ។


#RFAKhmer #Cambodia #HunManet #HunSen #HunMany #SayChhum #KemSokha #DeputyPrimeMinister #Nepotism #HunDynasty #CambodiaFamilyRun #HunManetCabinet #CNRP #CourtKH #Democracy #HumanRights
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH