វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ កំពុង​សិក្សា​ផ្លូវ​ច្បាប់​ប្ដឹង​ក្រុម​លោក គឹម សន្តិភាព ដែល​យក​ឥទ្ធិពល​បក្សកាន់​អំណាច បង្ក​បញ្ហា​នៅប្រទេស​អូស្ត្រាលី​ និង​ធ្វើឲ្យខ្មែរ​នៅទីនោះ​បែក​បាក់​គ្នា។ ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​កាន់​អំណាច​ថា គណបក្សនេះ​មិន​បារម្ភ​នឹង​គម្រោង​ប្ដឹង​ផ្តល់​របស់​អតីត​សមាជិក​ប្រទេស​អូស្ត្រាលី​នោះ​ទេ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CPP #CNRP #australians #Lawsuit
Hun Sen files defamation suit against human rights group spokesperson
---
Former Prime Minister Hun Sen and the ruling Cambodian People’s Party on Monday sued the spokesperson of human rights group ADHOC, accusing him of defamation in his recent criticism of the ruling party’s legal actions toward a leading opposition figure.
👉 https://www.rfa.org/english/news/cambodia/cpp-lawsuit-human-rights-02052024171918.html
---
#RFAKhmer #Cambodia #HunManet #HunSen #SonChhay #SoengSenkaruna #CPP #RulingParty #Court #Lawsuit #HumanRightsDefenders #ADHOC #WeaponizationOfLaw #WeaponizationOfCourt
លោក ស៊ឹង សែនករុណា នឹងបន្តធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ទោះលោកបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលីក្ដី
---
អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា លើកឡើង​ថា ករណី​លោក ហ៊ុន សែន ប្តឹង​រូប​លោក ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ គឺ​ជា​រឿង​ហួសចិត្ត និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​។ លោក​មើលឃើញ​ថា នៅ​ពេល​នេះ សុវត្ថិភាព​របស់​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល កាន់​តែ​ប្រឈម​ហានិភ័យ​ខ្លាំង ដោយសារ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត លែង​បើក​ចិត្ត​ទទួល​យក​មតិ​យោបល់​ចម្រុះ ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត។ 

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​លោក ថា ថៃ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក ស៊ឹង សែនករុណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ដូច​ត​ទៅ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunSen #HunManet #CPP #RulingParty #Court #Lawsuit #HumanRightsDefenders #SoengSenkaruna #ADHOC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer