វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បន្ត​រារាំង​ក្រុម​កូដករ​ណាហ្គាវើលដ៍ (#Nagaworld) ប្រមាណ ៧០​នាក់ មិន​ឱ្យ​ឈរ​តវ៉ា និង​លើក​បដា​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ឡើយ កាល​ពី​រសៀល​ថ្ងៃទី១៨ មិថុនា។ អាជ្ញាធរ​បាន​បង្ខំ​ក្រុម​កូដករ​ឱ្យ​ឡើង​ឡានក្រុង​ដឹក​យក​ទៅ​ខណ្ឌ​ព្រែក​ព្នៅ រហូត​ដល់​ម៉ោងជាង ៤ រសៀល ទើប​ដឹក​ពួកគាត់​មក​ចំណត​ឡានក្រុង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សីកែវ​វិញ។
ព័ត៌មាន​ពិស្ដារ...
#Rights #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​សាលដីកា​ផ្ដន្ទាទោស​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ផ្តល់​យុត្តិធម៌ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ព្រោះ​ពួកគាត់​បំពេញ​ការងារ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ជួយ​ពលរដ្ឋ​រងគ្រោះ​តាម​វិជ្ជាជីវៈ និង​ច្បាប់​យ៉ាង​ត្រឹមត្រូវ។
ព័ត៌មាន​ពិស្ដារ​...
#freehrd5 #Cambodia #Rights #Corruption #RFAKhmer #វិទ្យុអាស៊ីសេរី
អស់​រយៈពេល​ជាច្រើន​ឆ្នាំនេះ​កម្ពុជា​ហាក់​ល្បីល្បាញ​ណាស់ ខាង​រំលោភសិទ្ធិ​ការងារ​ជាពិសេស​បញ្ហា​ក្រុម​កូដករ​ណាហ្គាវើល៍ និង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ពី​សំណាក់​អ្នកមាន​លុយ មាន​អំណាច​ដែល​កើតមាន​មក​ជា​ហូរហែ​។ ទោះបីជា​បញ្ហា​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​ចេញ​របាយការណ៍​រក​ឃើញ​ថា មានការ​រំលោភច្បាប់​ការងារ​ពី​សំណាក់​ថៅកែ​មក​លើ​កម្មករ​ក៏​ដោយ​ចុះ រដ្ឋាភិបាល​លោក​ហ៊ុន សែន ហាក់​មិន​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​បាន​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#Hunsen #NagaWorld #Cambodia #Rights #Unionkh #RFAKhmer
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក​រិះគន់ ក្រសួង​យុត្តិធម៌ ដែល​ចោទប្រកាន់​សង្គម​ស៊ីវិល​ថា ពួកគេ​ធ្វើ​សកម្មភាព ស្របតាម​ប្រទេស​ដែល​ផ្តល់​ជំនួយ​ដើម្បី​ទទួល​បាន​បាន​ថវិកា​។ សង្គម​ស៊ីវិល​លើកឡើង​ថា ការចោទប្រកាន់​របស់​ក្រសួងយុត្តិធម៌ ពុំ​មែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ​ជា​វិជ្ជមាន ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #rights #Cambodia #justicekh
សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ទិវា​ខួប​៧៣​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ថ្ងៃទី​៣​ខែ​កក្កដា ខាងមុខនេះ។ ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​រំឭក​ដល់​ថ្ងៃ​ឈឺចាប់ ដែល​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​កុម្មុយនិស្ត​ទាំង​បំពាន ដោយ​ពុំ​មាន​ការ​យល់ព្រម​ពី​ខ្មែរ​ណា​ម្នាក់​ឡើយ។
ព័ត៌មាន​ពេញ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Khmerkrom #Cambodia #Kampucheakrom #rights
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី អះអាង​ថា មន្ត្រី​មួយចំនួន​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ហាមឃាត់​កញ្ញា​មិន​ឱ្យ​ធ្វើ​ពិធី​សាសនា ខណៈ​កញ្ញា​ជា​គ្រិស្ត​សាសនិក។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការគោរព​ជំនឿ​សាសនា​នៅ​ក្នុង​ពេល​ជាប់ឃុំ​ជា​រឿង​មួយ​ដែល​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ធ្វើ និង​មិន​ត្រូវ​មាន​ការ​រឹតត្បិត​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #sengtheary #Cambodia #rights
គណៈកម្មការ​រៀបចំ​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ បាន​ចាប់ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ដំបូង​របស់​ខ្លួន​ហើយ នៅថ្ងៃទី១ កុម្ភៈ នេះ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៦០នាក់។ អាន​ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/pilgrimage-led-by-the-independent-teachers-association-started-by-a-large-crowd-02012023021337.html
#RFAKhmer #Cambodia #Pilgrimage #CITA #Rights #PoliticsKH #RongChhun #វិទ្យុអាស៊ីសេរី
អ្នកស្រី ចក់ សុភាព ជា​ស្ត្រី​វ័យ​ក្មេង​ដឹក​នាំ​ស្ថាប័ន​លើក​កម្ពស់​សិទ្ធិ​មនុស្ស
👉 អានអត្ថបទពិស្តារ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #rights #chaksopheap
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិស្ស និស្សិត និងប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងមន្រ្តីស្ថានទូតប្រទេសប្រជាធិបតេយ្យ ជិត ១០០នាក់ រួមគ្នាប្រារព្ធពិធីរម្លឹកខួប ៧ឆ្នាំនៃមរណភាព បណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៦ កក្កដា។ អ្នកចូលរួម ដែលគោរពស្រឡាញ់ លោកបណ្ឌិត កែម ឡី និងអ្នក កែម ឡី និយម សុទ្ធតែនាំគ្នារម្លឹកនូវវីរភាពបណ្ឌិត កែម ឡី ព្រមទាំងសម្តែងការសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់លោក ហើយទទូចឲ្យអាជ្ញាធរស្វែងរកឃាតកពិតប្រាកដ និងអ្នកនៅពេលក្រោយឃាតកម្មបណ្ឌិត កែមឡី មកផ្តន្ទាទោសតាមច្បាប់។
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
សាច់​ញាតិ​បណ្ឌិត កែម ឡី ប្រកាស​រៀបចំ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​ជូន​បណ្ឌិត កែម ឡី ធំ​ជាង​រៀង​ឆ្នាំ​នៅ​​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ និង​បាន​អំពាវនាវ​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​ទិសទី​ចូលរួម​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​នេះ​ឱ្យ​បាន​ច្រើន​កុះករ។ ប៉ុន្តែ​ក្រុម​យុវជន​ខ្លះ ដែល​ស្ថិត​នៅ​ខេត្ត​ឆ្ងាយៗ សម្រេច​ធ្វើ​ពិធី​ជួបជុំ​គ្នា​ដាច់​ដោយ​ឡែក ដើម្បី​រំឭក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី។

ពិស្ដារ..
#RFAKhmer #Cambodia #KemLey #PoliticsKH #Rights #truth
Media is too big
VIEW IN TELEGRAM
ម្តាយ​បណ្ឌិត កែម ឡី៖ «​អត់​មាន​ភ្លេច​មួយ​នាទី​ណា​ទេ នឹក​ឃើញ​កូន​ជានិច្ច​»
---
ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​ធ្វើ​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត នៅ​ទី​កន្លែង​បញ្ចុះ​សព ក្នុង​គេហដ្ឋាន នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា​។ ម្ដាយ​បណ្ឌិត កែម ឡី បញ្ជាក់​ថា ពិធីបុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​មួយ​ព្រឹក ដូច​រាល់​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្តាយ​បណ្ឌិត កែម ឡី៖ «​អត់​មាន​ភ្លេច​មួយ​នាទី​ណា​ទេ នឹក​ឃើញ​កូន​ជានិច្ច​»
---
ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​ធ្វើ​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត នៅ​ទី​កន្លែង​បញ្ចុះ​សព ក្នុង​គេហដ្ឋាន នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា​។ ម្ដាយ​បណ្ឌិត កែម ឡី បញ្ជាក់​ថា ពិធីបុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​មួយ​ព្រឹក ដូច​រាល់​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«​វីរភាព​បណ្ឌិត កែម ឡី នៅ​តែ​រះ​ចែងចាំង​ជានិច្ច​ក្នុង​ដួង​ចិត្ត​ខ្មែរ​»
---
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​ហែ​មឈូស «​យុត្តិធម៌ សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​» ដើម្បី​ប្រារព្ធ​ខួប​៨​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នក​បញ្ជា និង​អ្នក​ទទួល​ខុស ជុំវិញ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​រូប​នេះ ព្រម​ទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression #SouthKorea
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer