វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៥ កក្កដា ២០២៣៖
១. បងប្រុស​កញ្ញា សេង ធារី ស្នើ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើក​រឿង​ឃុំខ្លួន​កញ្ញា​ខុសច្បាប់ ទៅ​ជជែក​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី​
២. មន្ត្រី​គណបក្សប្រឆាំង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រៀម​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​នៅ​ថ្ងៃ​បោះឆ្នោត​ដើម្បី​គំរាម​ពលរដ្ឋ
៣. គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ទាមទារ​អាជ្ញាធរ​ដោះលែង​ប្តី​មកវិញ​
៤. សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការរំលោភ​ស​ទ្ធិ​មនុស្ស​ដោយសារ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ពី​ភ្នំពេញ​ទៅ​សៀមរាប រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត!

#RFAKhmer #Cambodia #PoliticsKH #thearyseng #ElectionKH2023 #CandlelightParty #highwaycambodia
សាច់​ញាតិ​កញ្ញា សេង ធារី ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លើក​រឿង​ឃុំ​ខ្លួន​កញ្ញា ទៅ​ជជែក​ទល់​មុខ​លោក ហ៊ុន សែន និង​ចង់​ឱ្យ​ដាក់​បញ្ចូល​ករណី​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ស្ថិត​នៅ​ក្រោម​ច្បាប់​ពិសេស​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​អាច​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។ អ្នក​វិភាគ​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​សាច់ញាតិ​កញ្ញា សេង ធារី ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #thearyseng #american #HunSen #ElectionKH2023
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលស្នើតុលាការដោះលែងកញ្ញាសេង ធារី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
២. សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បន្តថ្កោលទោសការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅកម្ពុជា
៣. លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រជាតិជួយពលរដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី
៤. អ្នកច្បាប់ បារម្ភពីប្រព័ន្ធយុត្តិធម៌កាន់តែធ្លាក់ចុះ ដោយសារការតែងតាំងមន្រ្តីជាន់ខ្ពស់តុលាការ ចេញពីគណបក្សកាន់អំណាច
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights #UN #EU
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xcRpwBtqYPw
Media is too big
VIEW IN TELEGRAM
សង្គម​ស៊ីវិល​ស្នើ​តុលាការ​ដោះលែង​កញ្ញា​សេង ធារី ​ក្នុង​ឱកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ​
---
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ និង​ដោះលែង​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី​ ឱ្យ​មាន​សេរីភាព​វិញ​​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​។ ពួកគេ​​លើក​ឡើង​ថា ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី ​នឹង​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​សង្គមជាតិ​ឡើយ​។
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សប្រឆាំងថាលោកហ៊ុនម៉ាណែតគ្រាន់តែជាកូនអុករបស់ឪពុកលោក
២.សង្គមស៊ីវិលស្នើរដ្ឋាភិបាលគួរធ្វើឲ្យតុលាការមានភាពឯករាជ្យភាពជាមុនសិនទើបអាចកែទម្រង់ប្រព័ន្ធយុត្តិធម៌បាន
៣.គណបក្សភ្លើងទៀននិងគណបក្សកាន់អំណាចទទួលបានគណបក្សសម្ព័ន្ធមិត្តក្នុងថ្ងៃតែមួយ
៤.កសិករដាំត្រសក់នៅខេត្តសៀមរាបអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាតម្លៃធ្លាក់ចុះ
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights #UN #EU
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/kPvrioqpOs0
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣៖

៚មេធាវីថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី បង្ហាញថាលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ »
៚យុវជនស្នើឲ្យអាជ្ញាធរបង្ហាញតម្លាភាពពីអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនក្នុងខេត្តកំពង់ធំ និងក្រចេះ
៚សកម្មជនការពារព្រៃឡង់ថាពិតជាមានការធ្វើផ្លូវចូលព្រៃឡង់ដូចការរកឃើញរបស់សារព័ត៌មានអន្តរជាតិ
៚ ពលរដ្ឋខ្មែរខ្លះដែលអាជ្ញាធរថៃចាប់ខ្លួន ត្រូវបានថៅកែធានាឲ្យត្រឡប់ទៅធ្វើការវិញ ដោយសន្យាធ្វើសំបុត្រស្នាមស្របច្បាប់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #China #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained #GoldMining #Preylang #ForestActivist #EnvironmentKH #Deforestation #Workers #Economy #Migration #Thai #BorderCrossing
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/k_XCdr-QaAQ
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ» និង «ងាយរងគ្រោះបំផុត» ដោយសារបន្តឃុំខ្លួនកញ្ញា សេង ធារី
---
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ប្រាប់ទៅនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តឃុំខ្លួនអ្នកទោសនយោបាយនៅកម្ពុជាដូចតាមឪពុករបស់លោក នេះមានន័យថា លោក ហ៊ុន ម៉ាណែត មិនមែនជាមេដឹកនាំខ្លាំងនោះទេ។ តែគឺជាមេដឹកនាំទន់ខ្សោយ និងងាយរងគ្រោះបំផុត។ មេធាវីអន្តរជាតិរូបនេះ នៅតែបន្តទាមទារឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌដដែល។ សូមទស្សនាបទសម្ភាសន៍ជាមួយលោក ចារិត ហ្គិនស័រ ជុំវិញរឿងនេះ៕
---
#RFAKhmer #Cambodia #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងលោក កឹម សុខា ក្រោយពន្យារពេលរាប់ខែ
២.ប្រជាពលរដ្ឋត្អូញត្អែរវិបត្តិសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ
៣.មន្ត្រីគណបក្សប្រឆាំងថាតំណាងរាស្ត្រដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវគ្មានឆន្ទៈបម្រើពលរដ្ឋទេ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងតើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែតនឹងអាចស្ដារ សេដ្ឋកិច្ចឡើងវិញដោយរបៀ់បណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #HunSen #ThearySeng #Politics #HumanRightsKH #FinancialCrisis #ElectionKH2023 #ShamElection
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/y9G2wyXl9mA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. មន្រ្តីសិទ្ធិមនុស្ស បន្តស្នើសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនវិធីនិងទម្លាក់ការចោទប្រកាន់លើ កញ្ញា សេង ធារី
២. មន្ត្រីសង្គមស៊ិវិលថា បើមន្ត្រីនាំពាក្យរដ្ឋាភិបាលបដិសេធផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នឹងខាតប្រយោជន៍ជាតិ
៣. អ្នកឃ្លាំមើលនិងសហគមន៍រិះគន់ សម្ដេចព្រះសង្ឃរាជ ដែលតែងតាំង លោក ទ្រី ភាព ធ្វើជាទីប្រឹក្សា
៤. សមាគមអ្នកចិញ្ចឹមសត្វរកឃើញថា សាច់បង្កកដែលនាំចូលពីក្រៅប្រទេស ត្រូវបានគេផ្គត់ផ្គង់ឱ្យអាហារដ្ឋានមួយចំនួន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Politics #HunManet #HunSen #PenBona #ThearySeng #TryPheap #Journalists #Advicer #SupremePatriarch #FrozenMeat
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/M67QyKmUXg4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ មិនអាចធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងឡើយ
២. សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យតុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស កញ្ញា សេង ធារី និង ឈឹម ស៊ីថរ ក្នុងឱកាសបុណ្យអុំទូក
៣. ម្ដាយលោក កង សារ៉ន វ័យជាង១រយឆ្នាំ សោកសង្រេងក្រោយអាជ្ញាធរចាប់កូនប្រុសដាក់គុករឿងបញ្ចេញមតិរិះគន់បក្សកាន់អំណាច
៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារឱ្យបន្ថយការប្រាក់សម្រាប់កម្ចីធ្វើកសិកម្ម
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KorngSarorn #ThearySeng #ChhimSithar #ArbitraryArrests #WaterFestival #PressFreedom #Podcast #CambodiaThisWeek #SekBandith #YangChandara #VornChanlout
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/w0WJo7PnoQQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលថា គម្រោងចាយលុយជាតិរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ មិនសូវមានប្រសិទ្ធភាព
២. សុខភាពរបស់កញ្ញា សេង ធារី ចុះទ្រុឌទ្រោមខ្លាំង ខណៈកំពុងធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារព្រៃស
៣. អង្គការយូណេស្កូ ស្នើដល់រដ្ឋាភិបាលឱ្យមានយន្តការជួយផ្សព្វផ្សាយព័ត៌មានអំពីស្ត្រី ជនពិការ និងជនជាតិដើមភាគតិច
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីទស្សនៈយល់ឃើញរបស់អ្នកតាមដាននយោបាយដែលថា រដ្ឋាភិបាលថ្មីកំពុងតែទ័លច្រកក្នុងការស្តារសេដ្ឋកិច្ច និងប្រជាធិបតេយ្យ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #PhamMinhChinh #NguyenPhuTrong #CPP #CandlelightParty #CambodianNationalHeartParty #ChuongChoungy #ThearySeng #SiemPluk #UNESCO #2024NationalBudget
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ILHFg_Z7Ypc
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣៖

១-មេបក្សកុម្មុយនិស្តវៀតណាមបន្តរំឭកប្រាប់លោកហ៊ុន ម៉ាណែត អំពីសាមគ្គីភាព កម្ពុជា វៀតណាម ឡាវ នៅក្នុងឥណ្ឌូចិន
២-អ្នកឃ្លាំមើល ថា គម្រោងចាយលុយជាតិរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ មិនសូវមានប្រសិទ្ធភាព
៣-កញ្ញា សេង ធារី មានសុខភាពទ្រុឌទ្រោមខ្លាំង ខណៈកំពុងធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារព្រៃស
៤-ក្រុមឈ្មួញកាប់ទន្ទ្រានដីព្រៃប្តឹងរំលាយអង្គការការពារធនធានធម្មជាតិមួយនៅខេត្តកំពង់ស្ពឺ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Laos #HunManet #HunSen #PhamMinhChinh #NguyenPhuTrong#ChuongChoungy #ThearySeng #2024NationalBudget #Environment #Logging #Deforestation #KampongSpeu
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/to2xgxr_57k
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣៖

១. រដ្ឋសភាបោះឆ្នោតឱ្យលោក ប្រាជ្ញ ចន្ទ ដឹកនាំ គ.ជ.ប ៥ឆ្នាំបន្តទៀត
២. មន្ត្រីពន្ធនាគារ បញ្ជូនកញ្ញា សេង ធារី ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
៣. សង្គមស៊ីវិល ប្រតិកម្មចំពោះរដ្ឋាភិបាលដែលបន្តលុបថ្ងៃ២៣ តុលា និង១០ ធ្នូ ចេញពីប្រតិទិនឈប់សម្រាក
៤. សកម្មជនបរិស្ថាន សោកស្តាយដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានអសមត្ថភាពការពារព្រៃព្រះរកា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #UK #China #Thailand #HunManet #PrachChan #EangSophalleth #KimRithy #ThearySeng #PoliticalPrisoners #NEC #PreyPreahRoka #PreahRokaWildlifeSanctuary #Cyberscams #Sanctions
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/sLb5KuCSaY4
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ នុត សវនា៖ សុខភាព​កញ្ញា សេង ធារី ចុះ​ខ្សោយ​ជាង​មុន តែ​មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត
---
អគ្គនាយក​រង​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃទី១៤ ខែធ្នូ ថា សមត្ថកិច្ច​បាន​ដឹក​កញ្ញា សេង ធារី ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​ហើយ​កាលពី​យប់​ថ្ងៃទី១៣ ខែធ្នូ បន្ទាប់​ពី​គ្រូពេទ្យ​បាន​តាមដាន​សុខភាព​របស់​កញ្ញា​រក​ឃើញ​ថា សុខភាព​របស់​កញ្ញា​គ្រាន់តែ​ចុះ​ខ្សោយ​ជាង​មុន ក៏​ប៉ុន្តែ មិន​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​នោះ​ទេ៕
#RFAKhmer #Cambodia #HunSen #HunManet #NuthSavana #SengTheary #ThearySeng #HungerStrike #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ឆ្នាំ​២០២៣ ជា​បណ្ដាសា​កម្ពុជា?
---
២០២៣ គឺ​ជា​ឆ្នាំ​ដែល​អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​តពូជ​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ឆ្នាំ​នេះ ក៏​ជា​ឆ្នាំ​អាក្រក់​មួយ​ ដែល​កម្ពុជា​ផុង​ខ្លួន​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​គ្រប់គ្រង​បែប​សែស្រឡាយ​បក្ខ​ពួក​និយម​ចាក់ស្រេះ​តពូជ​«ឯង​ជួយ​អញ អញ​ជួយ​ឯង»​របស់​មន្ត្រី​បក្ស​កាន់អំណាច។
👉 អាន​អត្ថបទ៖ https://www.rfa.org/khmer/yearendreviews/2023/2023yearinreviews-12262023105916.html
👉 ព្រឹត្តិការណ៍​សំខាន់ៗ ​ប្រចាំ​ឆ្នាំ២០២៣៖ https://www.rfa.org/khmer/yearendreviews/2023
---
#RFAKhmer #Cambodia #HunSen #HunManet #Nepotism #ElectionKH2023 #HunDynasty #PoliticalPrisoners #ArbitraryArrests #ThearySeng #ViolentPeace #OverIndebtedness #SEAGames20023 #AngkorMassEvictions #Cyberscams #2023 #2023YearEndReviews

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH