វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.12K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​​​​​​ខេត្ត​ស្វាយរៀង​​បញ្ជូន​​ជន​ជាតិ​​ចិន​និង​​វៀតណាម​ជាង​​មួយ​​រយ​​នាក់​ដែល​​​លួច​​ឆ្លង​​ដែន​​​ខុស​​ច្បាប់​ទៅ​​ធ្វើ​​ចត្តាឡីស័ក។
អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #China #Vietnam #SvayRieng
អាជ្ញាធរស្រុកស្វាយជ្រំ​ ផាក​ពិន័យ​តំណាង​ពលរដ្ឋ​ ២នាក់​ ដោយ​បង្គាប់​ឲ្យ​បង់​ប្រាក់​ម្នាក់​ ២​លាន​រៀល (២.០០០.០០០)​ ករណី​ប្រមូល​ផ្ដុំ​ពលរដ្ឋ​លើក​បដា​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី នៅ​ទីតាំង​មាន​ជម្លោះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Land #SvayRieng
សាលាដំបូងខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ តំណាងសហគមន៍ចេកមាស ២នាក់ រួមមាន លោកស្រី ឥន សូត្រ និងលោកស្រី យស់ សោភ័ណ្ឌ ក្រោមបទចោទមិនគោរព វិធានការ ដែលរដ្ឋបាលខេត្តដាក់ចេញនៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មាត្រា១០ និង១១។
អានអត្ថបទបន្ថែម
#RFAKhmer #Economy #Land #LandDispute #SvayRieng #COVID19KH
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣៖

៚មន្ត្រីសង្គមស៊ីវិល និងយុវជន ស្នើឲ្យរដ្ឋាភិបាលថ្មីផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែននៅព្រែកស្នាយឡើងវិញ
៚ប៉ូលិស និងតុលាការ រងការរិះគន់ថា លាក់លៀមព័ត៌មានរឿងជនសង្ស័យដែលរំដោះអ្នកទោសនៅសៀមរាប
៚អ្នកសារព័ត៌មានឯករាជ្យ ចង់ឃើញរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី បើកលំហសេរីភាពសារព័ត៌មានឡើងវិញ
៚សហគមន៍ថាបទល្មើសចាប់សត្វសំពោច និងរញី ធ្វើអាជីវកម្មនៅតំបន់ព្រៃឡង់នៅតែកើតមាន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Vietnam #BorderKH #Border #Vietnam #PreyVeng #SvayRieng #PressFreedom #IndependentMedia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RmeNDB3HVDk
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប គ្រោង​មក​ដាក់​ញត្តិ​ដល់​ផ្ទះ​លោក ហ៊ុន សែន
---
ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិខ្មែរគ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង គ្រោង​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ ដល់​ផ្ទះ​ថ្នាក់​ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ស្វាយរៀង ដល់ទៅ​ពីរ​លើក​រួច​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ ហាក់​ព្រងើយកន្តើយ និង​អូស​បន្លាយពេល​កាន់តែ​យូរ​ថែមទៀត។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/800j4
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #DuongDara #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដួង តារា ថា​មិន​ដែល​ចេញ​មុខ​ធានា​ឱ្យ ភូមិ​ខ្មែរ​គ្រុប តែ​ភស្តុតាង​បង្ហាញ​ផ្ទុយ​ពី​នេះ
---
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិខ្មែរគ្រុប នៅ​ខេត្ត​ស្វាយរៀង ស្នើ​ឱ្យ​អាជ្ញាធរ​ឆាប់​ដោះស្រាយ និង​បង្ហាញ​ពី​ដំណើរការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន ឱ្យ​ពួកគាត់​បាន​ដឹង​ផង។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​ក្រុមហ៊ុន ភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពួកគាត់​នៅតែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ និង​ការ​ជូនដំណឹង​អ្វី​ឡើយ។ ទន្ទឹមនឹងនេះ ជំនួយការ​ផ្ទាល់​របស់ លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​គណៈរដ្ឋមន្ត្រី គឺ​លោក ដួង តារា បាន​អះអាង​ថា លោក​មិន​ដែល​ចេញមុខ​ធានា​ឱ្យ​ក្រុមហ៊ុន ភូមិខ្មែរគ្រុប នោះ​ឡើយ។ ក៏ប៉ុន្តែ ភស្តុតាង​បង្ហាញ​ផ្ទុយ​ពី​នេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/LCaEU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ចាញ់បោក​ក្នុង​គម្រោង​វិនិយោគ និង​ទិញ​ដី​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប លើកឡើង​ថា ពួកគាត់​នឹង​ឡើង​ទៅ​ដាក់​ញត្តិ​ដល់​ថ្នាក់ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ ប្រសិនបើ​រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅតែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​សម្របសម្រួល​ដោះស្រាយ​រឿង​នេះ ដោយ​ហៅ​ភាគី​ទាំងពីរ​មក​ចរចា​ទល់មុខ​គ្នា ជា​ជាង​ពន្យារពេល ដែល​នាំ​ឱ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3xM3Czy
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដួង តារា បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​គម្រោង​វិនិយោគ​ឆបោក​លុយ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​រីករាយ​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ប្រសិនបើ​ពលរដ្ឋ ឬ​អាជ្ញាធរ​ត្រូវការ​លោក។ ការ​លើកឡើង​របស់​លោក ដួង តារា នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ ដែល​ចង់​ឱ្យ​លោក​ចេញ​មុខ​ដោះស្រាយ​រឿង​នេះ ឱ្យ​ដូច​នឹង​ការ​សន្យា​របស់​លោក​នៅ​ចំពោះ​មុខ​ពលរដ្ឋ។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា នៃ​វិទ្យុ​អាស៊ី​សេរី ជាមួយ​លោក ដួង តារា អំពី​រឿង​នេះ​ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
Media is too big
VIEW IN TELEGRAM
ដួង តារា៖ «ខ្ញុំ​បញ្ជាក់​ពី​ការធានា​ថា​ បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​អះអាង​ថា អ្វី​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​ធានា​របស់​លោក​ជូន​ពលរដ្ឋ​ក្នុង​ពេល​ពិសា​អាហារ​សាមគ្គី​មួយ ដែល​ក្រុមហ៊ុន​ចែក​បណ្ណ​ដី​ និង​ផ្ទះ​ជូន​ពលរដ្ឋ​នោះ គឺជា​ការ​ «បញ្ជាក់​ពី​ការធានា​ថា ​បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»។
👉 ទស្សនា​បទសម្ភាសន៍ពេញ៖ https://www.facebook.com/rfacambodia/videos/476925878610760
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
តើ​លោក ដួង តារា ជា​នរណា?
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មាន​មន្ត្រី​ជំនិត​មួយ​រូប ដែល​ជា​តារា​ហ្វេសប៊ុក (Facebook)។ មន្ត្រី​រូប​នោះ​ តែង​បង្ហោះ​រូបភាព​របស់​ខ្លួន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ អម​ជាមួយ​នឹង​សារ​ផ្សេងៗ និង​ការ​លើក​សរសើរ​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ មន្ត្រី​ម្នាក់​នេះ ​ក៏​ជា​អ្នក​ជួយ​បង្កើត​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ។ តើ​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រូប​នេះ ជា​នរណា?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #DuongDara #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongVirath #MenVibol #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង​ត្អូញត្អែរ​ថា អាជ្ញាធរ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព
---
ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៣ ក្នុងស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​រអ៊ូរទាំ ផ្លូវថ្នល់​គ្មាន​គុណភាព នៅតែ​ជា​បញ្ហា​ដដែលៗ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ អ្នកភូមិ​បារម្ភ​ថា បញ្ហា​នេះ​អ្នក​ដែល​រងគ្រោះ​ញឹកញាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​សិស្សានុសិស្ស។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/villagers-in-sv-complaint-about-road-damage-08152024122750.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PengPonea #SeriouslyInjured #RoadDamage #MPWT #SvayRieng #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រសួង​មហា​ផ្ទៃ​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន​ឱ្យ​ប្រទេស​ជិត​ខាង
---
ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់​ទប់ស្កាត់​ការ​ជួល​ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​ទៅ​ប្រទេស​ជិត​ខាង។
ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង ពលរដ្ឋ​ថា បទ​បញ្ជា​នេះ​មាន​ប្រសិទ្ធភាព​តែ​ក្នុង​ពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​គឺ​ជា​មន្ត្រី​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​អនុវត្ត​ច្បាប់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3OdBz0I
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #SarSokha #MenNath #MoI #BorderKH #CambodiaVietnamBorder #LandLeaseAlongBorder #SvayRieng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer