វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​សៀមរាប​ជាង​២០នាក់​​បាន​​រារាំង​ព្រះសង្ឃ​​មន្ត្រី​ សង្គម​ស៊ីវិល​​ និង​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ក្បួន​ធម្មតា​យាត្រា​​កាលពី​ថ្ងៃទី៦ ​ខែធ្នូ​ ​ដោយ​ចោទ​ប្រកាន់​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ ​និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​អះអាង​ថា​ពួក​គេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​រួចរាល់​អស់​ហើយ​ក្តី។​

​លោក​ ​ថា ថៃ​ ​សម្ភាស​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ លោក​ ​កើត សារ៉ាយ​ ​ជុំវិញ​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/1034529737600439
​​​​​​
#RFAKhmer ​#Cambodia​ #HunManet​  ​ #SocialJustice#HumanRightsDay#March#pilgrimage2023​ ​#SiemReapProvince#PhnomPenh
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​ និង​ក្រុម​យុវជន​ជាង​៣០អង្គ​ និង​នាក់​ ​កាល​ពី​ថ្ងៃទី​០៧​ធ្នូ​បាន​បន្ត​ក្បួន​ធម្មយាត្រា​ ​ដោយ​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ក្នុង​បំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ​ធានា​សេចក្តី​ថ្លៃថ្នូរ​ ​សេរីភាព​ ​និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់រូប។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ខ្លះៗ​ពី​សកម្មភាព​ក្បួន​ធម្មយាត្រា​និង​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ៕​

#RFAKhmer#Cambodia#HumanRightsDay#SocialJustice#Marching#pilgrimage #Kampongthomprovince#PhnomPenh
Media is too big
VIEW IN TELEGRAM
ក្រុមយុវជន និងព្រះសង្ឃធ្វើ ធម្មយាត្រាដើរ ដោយថ្មើជើងដើម្បីយុត្តិធម៌សង្គម និងសិទ្ធិមនុស្ស
---
ក្រុមយុវជន និងព្រះសង្ឃជាង ៣០អង្គ/នាក់ បានចំណាយពេល៣យប់៤ថ្ងៃ ធ្វើធម្មយាត្រា ដោយថ្មើជើងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេលើកឡើងថា ការធ្វើបែបនេះ ជាសារស្នើឱ្យរដ្ឋាភិបាលធានាសេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាព និងផ្ដល់យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។
#RFAKhmer#Cambodia#HunManet #VititMuntarbhorn #KoetSaray #HumanRightsDay#SocialJustice#Marching #SiemReap #Pilgrimage #PhnomPenh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ៖ ការធានាសេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប
២. ជាង១០០ថ្ងៃក្រោយឡើងធ្វើនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
៣. លោក ហ៊ុន សែន កាត់ដីដែនគម្របព្រៃឈើខេត្តកំពតជិត១០០ហិកតារឱ្យលោក ហេង សួរ ដែលស្និទ្ធនឹងត្រកូលហ៊ុន
៤. មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពដើម្បីសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #USA #UK #Canada #China #HunManet #HunSen #HengSour #CPP #Cyberscams #HumanRights75 #Act4RightsNow #HumanRights4All #UDHR75 #HumanRightsDay #MOLVT #Sanctions #MLC #Mekong
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/1W8_S0ZHQ0k
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ច្រើន​នាក់ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Japan #SouthKorea #HunManet #HunSen #Protests #HumanRights #HumanRightsDay #DemocracyKH #PoliticsKH #Sovereignty #KohKuch #KohKood #KohKut
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​យុវជន​មិន​ឱ្យ​ទៅ​អុជ​ធូប​នៅ​ព្រះ​អង្គ​ដងកើ
​​​---
អាជ្ញាធរ​ខណ្ឌដូន​ពេញ​ប្រមាណ ៥០នាក់ ​រារាំង​ក្រុម​យុវជន និង​ឪពុក​ម្ដាយ​សកម្មជន​សង្គម​ជិត ២០នាក់ ខណៈ​ពួកគាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្សារ​រាត្រី​ឆ្ពោះ​ទៅ​ខាង​មុខ​ព្រះអង្គ​ដង​កើ​ដើម្បី​អុជ​ធូប​ឧទ្ទិស​កុសល​ដល់​វីរ​ជន​ស្នេហា​ជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មន​សិការ​​ទាំងអស់​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ក្នុង​​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី១០ ខែធ្នូ៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners 
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សង្គម​ស៊ីវិល​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​ធ្វើ​នយោបាយ
---
នៅថ្ងៃទី១០ ខែធ្នូ ក្រុម​អង្គការ​សង្គម​ស៊ីវិល យុវជន តំណាង​ស្ថានទូត និង​ពលរដ្ឋ​ជាង​១​ពាន់ (១.៤០០) នាក់ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «​សិទ្ធិ​របស់​យើង អនាគត​របស់​យើង​ឥឡូវ​នេះ និង​ការ​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដើម្បី​សមភាព និង​យុត្តិធម៌»។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Activists across Asia mark Human Rights Day amid ‘shrinking’ civic space
---
Police stop another demonstration in Cambodia while NGO workers in Laos remember a high-profile disappearance.
Across Asia on Tuesday, activists and others marked International Human Rights Day by remembering those in the region who have recently been imprisoned, killed, disappeared or forced to flee their homeland.
👉 https://www.rfa.org/english/asia/2024/12/10/asia-human-rights-day-wrap
---
#RFAKhmer #Cambodia #Asia #HunManet #HunSen #HumanRightsKH #DemocracyKH #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
គណបក្សកម្លាំងជាតិប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP
---
គណបក្សកម្លាំងជាតិនៅថ្ងៃទី ១២ ធ្នូ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅខេត្តកំពង់ធំ ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក។ ពួកគេទទូចឱ្យរដ្ឋាភិបាលបន្ទន់ឥរិយាបថឯកភាពជាតិឡើងវិញ ដើម្បីស្តារប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #NationPowerParty #NPP #HumanRightsDay #DemocraticSpace #CivicSpace #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #EU #EuropeanParliament #EBA #GSP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social