វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែគ្នាពាក់វ៉ែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានា រួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វ៉ែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិទមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណា​ហ្គាវើល៍ (​Nag​a​World​) ​ប្រមាណ​ ​៤​០​នាក់​ ​កាលពី​រសៀល​ថ្ងៃ​ទី​ ​២​៨​ ​មិថុនា​ ​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណា​ហ្គាវើ​ល​ដ៍​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ការងារ​។​ ​ពួកគាត់​ ​ក៏​ធ្វើពិធី​ប្រគល់​ពានរង្វាន់​មាស​រើសអើង​សហជីព​ ​ដល់​ថៅកែ​ក្រុមហ៊ុន​ ​ដែល​មានការ​ការពារ​ជាពិសេស​ពី​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​។​ ​ទោះ​យ៉ាងណា​ ​ពួកគាត់​ ​សោកស្ដាយ​ ​ដែល​ថៅកែ​ក្រុមហ៊ុន​ ​ឬ​តំណាង​ក្រុមហ៊ុន​ ​មិន​ចេញ​មក​ទទួល​ពានរង្វាន់​រើសអើង​សហជីព​នេះ​។​
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាង ៤០នាក់ កាលពីថ្ងៃសុក្រ ទី៧ កក្កដា បន្តប្រមូលផ្ដុំគ្នាតវ៉ា ដោយប្រើយុទ្ធសាស្ត្រថ្មី និងប្លែកៗ ជារៀងរាល់សប្តាហ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនឲ្យបានដឹងឮ អំពីទុក្ខសោករបស់ពួកគេ ដែលកំពុងរងគ្រោះ ពីសំណាក់ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មិនខុសពីសព្វដង ការប្រមូលផ្តុំធ្វើកូដកម្មពីរដងក្នុងមួយសប្តាហ៍ ជារៀងរាល់ពេលរសៀលរបស់កូដករណាហ្គាវើលដ៍ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទាមទាររកយុត្តិធម៌ឱ្យ តំណាងសហជីពពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ដែលពេលនេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមកដោះស្រាយវិវាទការងារដ៏រុំារ៉ៃឱ្យបានឆាប់។ បន្ថែមពីលើសារ ដែលបង្ហាញពីរឿងអយុត្តិធម៌ប្រចាំថ្ងៃរបស់កូដករណាហ្គាវើលដ៍ សារថ្មីដែលរំលេចឡើងក្នុងពេលតវ៉ា នៅថ្ងៃទី៧ កក្កដា មានខ្លឹមសារថា «ជាវិវាទការងារតវ៉ា ដើម្បីឲ្យណាហ្គាវើលដ៍គោរពសិទ្ធិសហជីព» «សហជីព LRSU មិនមែនរឿងនយោបាយ» និង «បញ្ឈប់ការលាបពណ៌ហើយដោះស្រាយ» ជាដើម។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
អតីតបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) នៅតែបន្តនាំគ្នាធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន បើ​ទោះបីជា​ពួកគាត់ត្រូវប្រឈមនឹងបញ្ហាជីវភាព និងរងការចោទប្រកាន់ពីប្រមុខរដ្ឋាភិបាលយ៉ាងណាក្ដី។ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលធ្វើកូដកម្មអស់រយៈពេល ៥៧២ គិតត្រឹមថ្ងៃទី ១២ កក្កដា ឆ្នាំ២០២៣ បាននាំគ្នាពាក់មួកបិទក្រដាសទម្រង់មកុដ និងមានសរសេរអក្សរអង់គ្លេស LRSU ដែលជាឈ្មោះ សហជីពទ្រទ្រង់សិទ្ធិការងាររបស់ពួកគេ។ ​កូដករខ្លះ កាន់បដាដោយសរសេរថា «៥៧២ថ្ងៃ ដើម្បីសិទ្ធិសហជីព មិនមែនស៊ីឈ្នួល មិនមែនជាបទញុះញង់» និងខ្លះទៀត សរសេរថា «ដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ដែលអមដោយសំឡេងត្រែ និងស្គរបន្លឺឡើង នៅមុខអគារណាហ្គាវើលដ៍២។ ជាមួយគ្នានេះ ក៏មានការអធិប្បាយតាមឧបករណ៍បំពងសំឡេង (ឧគ្ឃោសនាសព្ទ) ស្នើឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពដទៃទៀត ពីពន្ធនាគារ ជាពិសេស គឺការទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបុគ្គលិក និងក្រុមសហជីពឱ្យចូលធ្វើការវិញ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM
កូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ជាង ៤០នាក់ កាលពីថ្ងៃទី ១៧ កក្កដា បានបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្ម ដោយពាក់របាំងមុខរូបថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី (Tan Sri) ឬ លោក ចេន លីប គឹង (Chen Lip Keong) និងលោក ទីម៉ូធី ផាទ្រីក (Timothy Patrick McNally ) ជាប្រធាន NagaCorp និងរូបសញ្ញា (ឡូហ្គោ) សរសេរអក្សរអង់គ្លេស LRSU ដែលជាឈ្មោះ «សហជីពទ្រទ្រង់សិទ្ធិការងាររបស់កម្មករនៃក្រុមហ៊ុនណាហ្គាវើល៍» ។ ក្រៅពីនេះ ក្រុមកូដករចោទប្រកាន់ទៅលើស្ថាប័នចំនួន ៣ រួមមាន ស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ និងក្រសួងការងារ ដែលជាខ្នងបង្អែកនៅពីក្រោយក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបណ្ដែតបណ្ដោយឱ្យថៅកែរំលោភសិទ្ធិការងារក្រុមកម្មករ សហជីព តាមអំពើចិត្ត និងធ្វើទុក្ខបុកម្នេញលើកូដករភាគច្រើនជាស្ត្រី។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ជិត ៤០​នាក់ កាលពី​​​ថ្ងៃទី​២០ កក្កដា បន្ត​តវ៉ាដោយ​ប្ដូរ​យុទ្ធសាស្ត្រ​ប្លែកៗ ក្នុងពេលធ្វើកូដកម្ម​ម្តងៗ ដើម្បី​រក​យុត្តិធម៌​ជូនមេដឹកនាំសហជីព​គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារឲ្យទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។ ការប្រមូលផ្តុំគ្នាតវ៉ា​​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ចងបដាក្រណាត់ពណ៌សមួយផ្ទាំងជាប់នឹងរបងក្រុមហ៊ុនណាហ្គាវើលដ៍​ រួចនាំគ្នាជ្រលក់​ដៃ​នឹង​ទឹក​ថ្នាំ​ពណ៌ចម្រុះគ្នា ហើយយកទៅប៉ាតនៅលើផ្ទាំងក្រណាត់ពណ៌ស ក្នុងបំណង​បង្ហាញពី​អត្ថន័យនៃ​ពណ៌នីមួយៗ។ ក្រុមកូដករ បានពន្យល់ពី​ខ្លឹមសារពណ៌និមួយៗ ថា ពណ៌ស្វាយ "Equality" តំណាងឲ្យ «សមភាពចំពោះមុខច្បាប់» ពណ៌ខៀវ "Peace" «សន្តិភាពពិតប្រាកដ មិនក្លែងក្លាយ» ពណ៌លឿង "Rule Of Law" «ប្រើប្រាស់ប្រព័ន្ធច្បាប់ដោយសុក្រឹត និងគតិយុត្តិ ពណ៌បៃតងចាស់ "Justice" «យុត្តិធម៌ពិតប្រាកដសម្រាប់ប្រជាជនរងគ្រោះ ដោយមិនលំអៀង» និងពណ៌ក្រហម "Freedom" «សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ» ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ នៅតែស្នើយ៉ាងទទូចដល់ថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយវិវាទការងារនេះ ឲ្យបានឆាប់រហ័ស ដើម្បីផ្ដល់យុត្តិធម៌ដល់កម្មកររងគ្រោះ។ សំណើរបស់ក្រុមកូដករ ធ្វើឡើងនៅថ្ងៃទី២៨ កក្កដា ខណៈពួកគេជិត ៤០ នាក់ បន្តចេញធ្វើកូដកម្មទាមទារឲ្យដោះស្រាយវិវាទការងារ ដែល​អូស​បន្លាយ​អស់​រយៈពេលជិត ២ឆ្នាំមកហើយ។ កូដកម្មថ្ងៃនេះ ពួកគេសរសេរអក្សរធំៗ នៅលើក្រណាត់សមួយផ្ទាំង ដែលមានពាក្យថា «ឈប់» ជាភាសាខ្មែរ និង «Stop» ជាភាសាអង់គ្លេស ក្នុងបំណងចង់បង្ហាញឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការរើសអើងមកលើសហជីពទ្រទ្រង់សិទ្ធិការងារនៃបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និងបញ្ឈប់ការលាបពណ៌ចោទប្រកាន់លើពួកគេ និងទម្លាក់ចោលការចោទប្រកាន់លើតំណាងកម្មករ ហើយទទួលយកបុគ្គលិកចាស់ៗ ដែលថៅកែបានបញ្ឈប់ ចូលធ្វើការវិញ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ យករូបទីងមោង បង្ហាញពីការសហការគ្នារំលាយសហជីពណាហ្គាវើលដ៍
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៤០នាក់ នៅថ្ងៃទី២០ សីហា បន្តការតវ៉ាដាក់ដោយបង្ហាញទីងមោងតំណាងឲ្យក្រសួងការងារ និងថៅកែក្រុមហ៊ុន ដើម្បីទាមទារឲ្យដោះស្រាយបញ្ចប់វិវាទការងារ។ ទីងមោងពណ៌ខៀវតំណាងថៅកែណាហ្គាវើលដ៍ និងទីងមោងពណ៌សតំណាងឲ្យក្រសួងការងារ ហើយទីងមោងទាំង២ ប្រៀបបីដូចជាប្ដីប្រពន្ធ រាំបណ្ដើរទះដៃគ្នាបណ្ដើរ យោលទៅយោលមក បង្ហាញពីការសហការគ្នាយ៉ាងល្អ ក្នុងការរំលាយសហជីពណាហ្គាវើលដ៍។ បើទោះបីជាក្រុមកម្មករគោះឆ្នាំងគោះចាន បន្លឺសម្លេងស្នើសុំក្រសួងការងារប្រើច្បាប់ ស្ដីពីការងារដោះស្រាយបញ្ចប់វិវាទការងារនេះ ជិត ២ឆ្នាំមកហើយក្ដី ក៏ក្រសួងការងារបែរជាធ្វើមិនដឹងមិនឮ ដោយទុកឲ្យកម្មករបន្តរងគ្រោះ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ទឹកភ្នែកកម្មករណាហ្គាវើលដ៍
---
​កូដករណាហ្គាវើលដ៍ បន្តកូដកម្ម ដោយគូររូបមុខយំ បង្ហាញពីការឈឺចាប់របស់ពួកគេ ។ ពួកគាត់ នៅតែអះអាងថា ការធ្វើកូដកម្មអស់រយៈពេល ៦០៩ ថ្ងៃមកនេះ គឺដើម្បីតែសិទ្ធិសហជីព មិនមែនស៊ីឈ្នួល និងមិនមែនជាការញុះញង់នោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ បន្តនាំគ្នាចេញមកការតវ៉ា កាលពីថ្ងៃទី ២៤ សីហា ដោយលើកបដាមានរូបគំនូរមុខយំ និងភ្ជាប់ជាមួយពាក្យថា «ទឹកភ្នែកកម្មករ» ក្នុងន័យចង់បង្ហាញថា ទឹកភ្នែករបស់កម្មករ ដែលកំពុងតស៊ូមតិទាមទារសិទ្ធិសេរីភាពការងារ ដោយខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាង និងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ រហូដល់កម្មករខ្លះ បានរលូតកូនស្ទើរតែបាត់បង់អាយុជីវិតទៀតផង។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ បន្តកូដកម្មទាំងកណ្ដាលភ្លៀង ទាមទារឲ្យមានដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករ ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍(NagaWorld) ប្រមាណ៤០ នាក់ នៅថ្ងៃទី២៧ សីហា ប្រមូលផ្ដុំគ្នាតវ៉ាទាំងកណ្ដាលភ្លៀង នៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារឲ្យថៅកែ និងរដ្ឋាភិបាលដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរ៉ៃ ដែលអូសបន្លាយពេលជិត ២ឆ្នាំ។ ការតវ៉ានេះដោយ ក្រុមកូដករ យកក្រដាសឡាំងធ្វើជាគ្រាប់ឡុកឡាក់ ហើយបិតរូបថៅកែក្រុមហ៊ុននៅលើនោះ ដើម្បីបង្ហាញថា បើទោះបីជា ក្រុមកូដករប្រឹងទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារយ៉ាងណាក៏ដោយ ក៏នៅតែថៅកែក្រុមហ៊ុនជាអ្នកមានលុយ មានអំណាច ឈ្នះកម្មករជានិច្ច។ ចំពោះអ្នកក្រឡុកគ្រាប់ឡុកឡាក់វិញ កូដករប្រើខ្សែទាក់ក ដើម្បីព្យួរក្រណាត់ពណ៌ស ដែលមានពាក្យថា ក្រសួងការងារ សម្រាប់បង្ហាញថា ក្រសួងការងារជា អ្នកកំណត់ឲ្យអ្នកណាឈ្នះ ឬចាញ់។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា
---
សាច់ញាតិ សហជីព កម្មករ សិស្សនិស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី ២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី ២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីតាំងរូបសំណាកលោក ជា វិជ្ជា នៅលើសួនច្បារមុខវត្តលង្កា ខាងលិចវិមានឯករាជ្យ។
#RFAKhmer #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #20thAnniversary #AssasinationCheaVichea
Media is too big
VIEW IN TELEGRAM
សន្តិសុខ​កាស៊ីណូ​ណាហ្គាវើលដ៍ ប្រើ​ហិង្សា​ធ្វើ​ឲ្យ​កូដករ​ម្នាក់​របួស​ដៃ
---
សន្តិសុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (​NagaWorld​) ប្រើ​អំពើ​ហិង្សា​រុញច្រាន​បណ្ដាល​ឲ្យ​កូដករ​ម្នាក់​រង​របួស​ដៃ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា​។ កូដករ​ថា ទង្វើ​របស់​សន្តិសុខ​នេះ គិត​តែ​ពី​ការពារ​ប្រយោជន៍​ឲ្យ​ជន​បរទេស​។
ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar #MamSovathin
--- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក មក​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​កាត់​ដំឡូង
---
ពលរដ្ឋ​មួយ​ចំនួន​នាំ​កូន​ចៅ ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​ខេត្ត​ផ្សេង​ៗ ដើម្បី​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​កាត់​ដំឡូង​ហាល​ឱ្យ​ឈ្មួញ នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ សម្រាប់​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ពលរដ្ឋ​ទាំង​នោះ​លើកឡើង​ថា ពួក​គាត់​ខ្លះ​ជា​អតីត​ពលករ​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ជា​កសិករ​ធ្វើ​ស្រែ​ចម្ការ ដូច្នេះ​ មាន​តែ​តស៊ូ​ដើរ​ស៊ី​ឈ្មួញ​ធ្វើ​ជា​កម្មករ​ឆ្លង​ខេត្ត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #hengSour #Worker #PotatoCutter #Potato #PreahVihear #Debt
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
:#កម្រងរូបភាព៖ កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល ថា​មិន​ផ្ដល់​យុត្តិធម៌
---
តុលាការ​​កំពូល​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា សម្រេច​តម្កល់​សាល​ដីកា​លើ​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន៥នាក់​ តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុកជា​បាន​ការ​ដដែល។ ក្រុម​កូដករ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​ប្រធាន​សហជីព ថា​អយុត្តិធម៌
---
តុលាការ​​កំពូល​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ប្រកាស​សាល​ដីកា​តម្កល់​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន៥នាក់​ តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុកជា​បាន​ការ​ដដែល។ ក្រុម​កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​កូរ៉េខាងត្បូង​ធ្វើ​មហា​បាតុកម្ម​ជាលើក​ទី​២​ប្រឆាំង​គម្រោង​CLV
---
ប្រជា​ពលរដ្ឋខ្មែរ​ប្រមាណ​៣​ពាន់​នាក់ នៅ​ប្រទេសកូរ៉េ​ខាងត្បូង ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាលើកទី២នៅ​កណ្តាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី១ ខែកញ្ញា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ (CLV-DTA) ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ។ ក្រុម​ពលករ​ព្រមាន​ត្រកូល «​ហ៊ុន​» ឱ្យ​ឈប់​ធ្វើ​ផ្គើន​នឹង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ បើ​មិន​ចង់​ជួប​បាតុភាព​ណា​មួយ​នៅ​ពេល​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #បង្ក្រាបពលរដ្ឋ #នយោបាយ #ហ៊ុនសែន #ហ៊ុនម៉ាណែត #កូរ៉េខាងត្បូង #ពលករ #តវ៉ាប្រឆាំង #គម្រោងអភិវឌ្ឍន៍ត្រីកោណ #វៀតណាម #ឡាវ #ទឹកដី #បូរណភាពទឹកដី #អ្នកទោសនយោបាយ #តុលាការតេឡេ #បក្សប្រឆាំង #តុលាការពុករលួយ #ពុករលួយ
#RFAKhmer #Cambodia #HumanRights #Politics #HunSen #HunManet #SouthKorea #Worker #ProtestAgainstCLV #CLV #Vietnam #Laos
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​១​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​ឡើយ​
---
ក្រុម​កម្មករ​ស្នើ​រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​២០២៥​ឱ្យ​បាន​សមរម្យ ព្រោះ​ការ​ដំឡើង​ត្រឹម​១​ដុល្លារ នឹង​មិន​អាច​ជួយ​ដល់​ជីវភាព​ពួកគាត់​ឱ្យ​ល្អ​ប្រសើរ​ឡើយ​។ កម្មករ​លើកឡើង​ថា បច្ចុប្បន្ន ពួក​គាត់​ត្រូវ​ចំណាយ​ខ្ពស់​ជាង​ចំណួល ដោយសារ​នៅ​តាម​រោងចក្រ​ខ្លះ លែង​មាន​ការងារ​ថែម​ទៀត ហើយ​កម្មករ​ទទួល​បាន​តែ​ប្រាក់​ឈ្នួល​តិចតួច សម្រាប់​យក​ទៅ​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ជួល និង​ទំនិញ​ដែល​កាន់​តែ​ឡើង​ថ្លៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---​
#RFAKhmer #Cambodia #HunSen #HunManet #HengSour #humanrights #worker #ZHENTAIGarment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ប្រាក់​ឈ្នួល​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ឡើយ
---
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​សោកស្ដាយ ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​២០៨​ដុល្លារ​ក្នុង​មួយ​ខែ​។ ពួកគាត់​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​នេះ មិន​ជួយ​ឱ្យ​កម្មករ​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ និង​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #cambodia #HunSen #HunManet #HengSour #Humanrights #Worker #CanSportShoes #VerticalVideo #Trending #Reels #Shorts