វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​មេដឹកនាំ​របប​ឯកបក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​ផ្អាក​ដំណើរ​រហូត​ដល់ ៦​ខែ​ឬ​យ៉ាងណា បន្ទាប់​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ ក្រុមហ៊ុន​Meta បាន​អំពាវនាវ​ចាត់វិធានការ​លើ​មេដឹកនាំ​ដែល​តែងតែ​ប្រើ​វោហារស័ព្ទហិង្សា​និយម លើ​ហ្វេសបុក​ជា​រឿយៗ​បែប​នេះ? វិធានការ​នេះ​ធ្វើ​ឡើង ដោយសារ​លោក ហ៊ុន សែន តែង​តែ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ដែល​បាន​បំពាន​ច្បាប់​របស់​​ក្រុមហ៊ុន​ Meta ទាក់ទង​នឹង​ការ​គំរាម​កំហែង​ដោយ​ហិង្សា។
តើ​ហ្វេសប៊ុក​របស់​មេដឹកនាំ​ហិង្សា​និយម ដែល​មាន​អ្នក​តាមដាន​ជាង ១០​លាន (១៤​លាន) នាក់​រូប​នេះ នឹង​ត្រូវ​ផ្អាក​ដំណើរការ​ដែរ​ឬទេ ទើប​លោក​ប្រកាស​ប្ដូរ​ទៅ​​ប្រើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​តិកតុក (Tiktok) ជំនួស​វិញ​បែប​នេះ? សូម​រង់ចាំ​តាមដាន​សេចក្ដី​រាយការណ៍​លម្អិត​របស់​វិទ្យុ​អាស៊ីសេរី​នា​រាត្រី​នេះ....​សូម​អរគុណ!

#RFAKhmer #Cambodia #HunSen #FacebookPage #violent #instagram #TELEGRAM #Tiktok #ElectionKH2023 #MetaFacebook