វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ប្រើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ចិន​ដើម្បី​ទប់ទល់​ទណ្ឌកម្ម​លោកខាង​លិច​ក្រោយ​បោះឆ្នោត​
​​​
#សម្រង់សម្តីសំខាន់ៗ​៖ អ្នកសិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា បណ្ឌិត មាស នី មើលឃើញ​ថា ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន សុំ​ចូល​ជា​សមាជិក និង​​ត្រៀម​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរធនាគារ​របស់​ចិន (ហៅកាត់​ថា CIPS) គឺ​ដើម្បី​ទប់ទល់​ពី​ទណ្ឌកម្ម​ណាមួយ​របស់​លោកខាង​លិច​នៅ​ក្រោយ​ការបោះឆ្នោត។
---
#RFAKhmer #Cambodia #China #HunSen #CheaSerey #MeasNee #Yuan #Renminbi #CIPS #NBC #ShamElection #ElectionKH2023
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី២៥​ខែ​កក្កដា​​ឆ្នាំ​២០២៣​

​តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​អាសនៈ​សភា​ឡើង​វិញ?​ ​តើ​​​អ្នក​បន្ត​វេន​គណ​បក្ស​កាន់​អំណាច​នឹង​អាច​ដើរ​តាម​គន្លង​លោក​ ​ហ៊ុន សែន​ ​ឬ​ងាក​មក​រក​ប្រជា​ធិបតេយ្យ?​

​សូម​លោក​អ្នក​នាង​​កញ្ញា​ស្តាប់​និង​ទស្សនា​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃអង្គារ​ទី២៥​ខែ​កក្កដា​​ ដែល​មាន​លោក​ ជុន ច័ន្ទបុត្រ​ ​ជា​អ្នកសម្រប​សម្រួល​ដូច​តទៅ៖ https://fb.watch/l-O5UQWvdS/

#RFAKhmer #Cambodia #HunSen #MeasNee #SengSary #ElectionKh2023 #CallinShow
តើ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្តារ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រសើរ​ឡើង​វិញ?​

នេះ​គឺ​ជា​ប្រធាន​បទ​ដែល​យើង​ពិភាក្សា​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​នេះ​ដោយ​មាន​វាគ្មិន​កិត្តិ​យស​ពីរ​រូប​គឺ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​មាស នី​ ​និង​ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត​ ​រ៉ូ វណ្ណៈ​​។

​​​សូម​ស្តាប់​ ​និង​ទស្សនា​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​​ទាំង​ស្រុង​ដែល​សម្រប​សម្រួល​ដោយ​លោក​ មាន ឫទ្ធិ​ ​ដូច​តទៅ៖​ https://fb.watch/nr-m7rqNei/​​
​​
#RFAKhmer #Cambodia #HunManet #CambodiaUSRelation #ElectionKH2023 #HumanRights  #CallinShow #MeasNee #RoVannak
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​មាស នី​ ​ ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​ទី០៣​ ​ខែ​តុលា​ថា​ការ​ងាក​ទៅ​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាមេរិក​​វិញ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​គឺ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ ​ពីព្រោះ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ចិន​ ​ហាក់​មិនបាន​ដូច​​ការ​រំពឹង​ទុក៕​
​​#RFAKhmer #Cambodia #HunManet #CambodiaUSRelation #ElectionKH2023 #HumanRights  #CallinShow #MeasNee#KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​​ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សាមគ្គីភាព​កសិករ​លោក​ ​ឌី គន្ធា​ លើក​ឡើង​ថា​កសិករ​ព្យាយាម​ធ្វើ​ស្រែ​ច្រើន​លើក​ក្នុង​១ឆ្នាំៗ​គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​ស្រែ​ ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​គ្រួសារ​ខ្លួន។​ ឯ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​លើក​ឡើង​ថា​ក្រសួង​ធនធាន​ទឹក​និង​ក្រសួង​កសិកម្ម​គួរ​មាន​ផែនការ​ច្បាស់​លាស់​ និង​​​គ្រប់គ្រង​ធនធាន​ទឹក​​​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​ដីស្រែ​កសិករ​ ជាជាង​ការ​ឆ្លើយ​ដោះសា​ដាក់គ្នា​ទៅវិញ​ទៅមក។​

#RFAKhmer#Cambodia#HunManet#HunSen#CallInShow#KeyQuote#WaterShortage#DrySeasonFarming#MAFF#DithTina#MoWRAM#ThorChetha#MeasNee #DyKunthea
Media is too big
VIEW IN TELEGRAM
អ្នកវិភាគ​ថា​រដ្ឋាភិបាល​គួរ​បើ​ការ​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន ​CIC​
 
#សម្រង់សម្ដីសំខាន់ៗ៖ ​ក្រុម​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លើក​ឡើង​ថា​ដល់​ពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​មួយ​លើ​ក្រុម​ហ៊ុន​ CIC​ ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ឡើងវិញ។​
​​
#RFAKhmer #Cambodia #HunManet #HunSen #CIC#QuachMengly #KhimSokheng #PreapKol #KuyVat #CICPlc #CICCapitalPartnersPlc #ParkCafé#SengSary#MeasNee#RFACallShow#KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នកវិភាគ​នយោបាយ​យល់​ថាការ​ប្រញាប់​ប្រកាស​បើក​ការ​ដ្ឋាន​ព្រែក​ជីកហ្វូណន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​គឺ​ជា​ការ​ស្ទាប​ស្ទង់​នយោបាយ​​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូន​ហ៊ុន៕​

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#KeyQuote#MeasNee