វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ
---
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បានបដិសេធមិនទទួលយកញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ក្រោយពីអនុញ្ញាតឲ្យតំណាងសហជីពចំនួន៣នាក់ ជួប និងជជែកអំពីគោលបំណងនៃការដាក់ញត្តិ ។ ប៉ុន្តែ តំណាងខុទ្ទកាល័យនោះ បដិសេធមិនទទួលញត្តិរបស់ក្រុមកូដករនោះទេ ក្រោមហេតុផលថា ញត្តិនោះខ្វះឯកសារយោង និងឈ្មោះអ្នកស្នើសុំកិច្ចអន្តរាគមន៍។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។
#RFAKhmer #Cambodia #HunManet #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបដិសេធ មិនទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ ដែលស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររ៉ាំរ៉ៃ
២. សកម្មជនបក្សប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បន្តដើរអូសទាញអ្នកផ្សេងទៀតឱ្យចុះចូលជាមួយបក្សកាន់អំណាច
៣. ព្រះសង្ឃ សយ សាត ដែលឈឺឆ្អាលបញ្ហាសង្គម កំពុងគេចព្រះកាយពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
៤. អាជ្ញាធរវៀតណាមនាំក្រុមជើងកាងទៅជេរប្រមាថ និងវាយព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម នៅខេត្តលង់ហោរ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunManet #SoySat #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH #OppositionParties #CPP #RulingParty #KhmerKrom #KampucheaKrom #Vietnam #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YaGRzOA6GIc
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. កសិករធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក បន្ទាប់ពីគ្រោះទឹកជំនន់
២. សហជីព ទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួន១ឆ្នាំ
៣. សង្គមស៊ីវិល ស្នើតុលាការឱ្យដោះលែង កញ្ញាសេង ធារី ឱកាសបុណ្យអុំទូក
៤.ម្ដាយលោក កង សារ៉ន វ័យ១០២ឆ្នាំសោកសង្រេងក្រោយអាជ្ញាធរចាប់កូនដាក់គុក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SengTheary #ChhimSithar #HunManetFirst100Days #KorngSarorn #ArbitraryArrests #PoliticalPrisoners #Debt #Economic #NagaWorld #LaborDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YWI7s_DhIeg
Media is too big
VIEW IN TELEGRAM
សមាជិកសហជីពណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានក្រុមហ៊ុនបង្ខំឲ្យលាឈប់ពីកន្លែងការងារ នៅមិនទាន់បានចូលធ្វើការវិញនោះទេ
---
សមាជិកសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទាំង៤នាក់ ដែលមិនព្រមចុះហត្ថលេខាលើលិខិតបញ្ចប់កិច្ចសន្យាការងាររួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និងកញ្ញា សៀក កញ្ញា បាននាំគ្នាទៅចុះវត្តមាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga Academy) នៅព្រឹកថ្ងៃទី៥ធ្នូ ដើម្បីធ្វើការ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនទទួលអ្នកទាំង៤នោះទេ។ បន្ទាប់មកពួកគាត់ បាននាំគ្នាទៅសាកសួរនៅផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏គ្មានបុគ្គលិកណាម្នាក់ចេញមកបកស្រាយនោះដែរ។
#RFAKhmer #Cambodia #HunManet #Nagaworld #TanSri #ChenLipKeong #Workers #Strikers #UnionKH #LaborRightsKH #NagaWorld #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ជីវិតរបស់កម្មការិនីរោងចក្រកាត់ដេរ ជួបការលំបាកក្រោយបាត់បង់​ការងារ
---
អតីតកម្មការិនីរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ដែល​ថៅកែរោងចក្របញ្ឈប់ពីការងារ កាលពី​​ខែមីនា ​អះអាង​ថា រោងចក្រ​បណ្តេញ​លោកស្រីចេញពីការងារ ដោយសារតែ​លោកស្រី​ចូលរួម​កិច្ច​ការងារ​សហជីព​។​ ​លោកស្រីថា ថៅកែគុំគួននិងសងសឹកលោកស្រី ដោយសារ​តែ​ការ​ចូល​រួម​តវ៉ា​ប្រឆាំងនឹងថៅកែ​រោងចក្រដែលបន្ត​ព្យួរ​ការងារ​កម្មករ​អស់​រយៈ ពេល៣ខែ កាលពីឆ្នាំ២០២២។ លោកស្រីថា ចាប់តាំងពីរោងចក្រ​បណ្តេញចេញ​ពី​ការងារមក លោកស្រី​ជួបការ​លំបាកផ្នែកជីវភាពជាខ្លាំង។ ​សូម​ទស្សនា វីដេអូ​នៃការ​តស៊ូរបស់លោកស្រី ដូចតទៅ៖
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #ZhenTai #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អង្គការសហជីព១២ស្ថាប័នដាក់លិខិតទៅក្រសួងការងារ ដើម្បីបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ
---
តំណាងអង្គការ សមាគម និងសហជីព ដែលធ្វើការទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្សប្រមាណ៥០នាក់ មកពីស្ថាប័នចំនួន១២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឱ្យពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ថា កូដកម្មកន្លងមកនេះ គឺដើម្បីសិទ្ធិការងារ និងមិនមានពាក់ព័ន្ធសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើយ
---
ក្រុមកូដករសហជីពណាហ្គាវើលដ៍ (NagaWorld) អិល.អរ.អេស.យូ (LRSU) ប្រមាណ៣០នាក់ កាលពីថ្ងៃទី២២ ខែកុម្ភៈ បន្តការធ្វើកូដកម្មនៅខាងមុខអគារកាស៊ីណូណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែកាស៊ីណូ និងភាគីពាក់ព័ន្ធផ្ដល់ដំណោះស្រាយការងារ។ ក្រុមកូដករណាហ្គាវើលដ៍ផ្ដើមធ្វើកូដកម្ម ដោយការលើកបដា វាយស្គរ ផ្លុំត្រែ និងស្រែកទាមទារឱ្យថៅកែកាស៊ីណូណាហ្គាវើលដ៍ និងក្រសួងការងារផ្ដល់ដំណោះស្រាយការងារ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChhimSithar #HumanRights #NagaWorld #WorkersKH #Strikers #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារទាមទារដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៦ មីនា បានប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យដោះស្រាយវិវាទការងារ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ មន្ត្រីសហជីពលើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ ក្រសួងការងារ គួរតែដោះស្រាយតាមសំណើរបស់កម្មករ និងជំរុញដល់ថៅកែណាហ្គាវើលដ៍ (Nagaworld) ឲ្យគោរពសិទ្ធិកម្មករ ព្រមទាំងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/nagaworld-workers-and-union-petition-to-mol-03062024025851.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤៖

១.អាជ្ញាធរខេត្ត ព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបជម្លោះដីធ្លី
២.ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ
៣.កូដករ ណាហ្គាវើលដ៍ (NagaWorld) តវ៉ាដាក់លិខិតទៅក្រសួងការងារទាមទាររកដំណោះស្រាយវិវាទការងារជាថ្មីម្ដងទៀត
៤.កម្មករខ្មែរធ្វើឲ្យក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរីរាប់ពាន់នាក់ធ្វើការដោយខ្វះប្រព័ន្ធការពារសុវត្ថិភាព
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Vietnam #HunManet #HengSour #ChhimSithar #PreahVihear #SeilaDamex #LandDispute #Shoot #SmokeGrenades #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #Ratanakiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4H44ynQaTJo
Media is too big
VIEW IN TELEGRAM
តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W បណ្ដោះអាសន្ន
---
តុលាការក្រុងភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សម្ភារៈ និងភាគហ៊ុនរបស់រោងចក្រកាត់ដេរ វ៉ាយ អ៊ែន ដាប់បែលយូ (Y & W Garment Co., Ltd)។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/about-500-y-and-w-workers-block-road-to-demand-labor-dispute-resolution-03122024114807.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer