វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី
---
ក្រុម​អ្នក​សារព័ត៌មាន រិះគន់​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ថា ខ្វះការ​ទទួលខុស​ត្រូវ​បំពេញ​តួនាទីបម្រើជាតិ និង​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់។ ពួកគេ​អះអាង​ថា មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ភាគច្រើន តែងតែ​គេចវេះ មិន​លើក​ទូរសព្ទ និងឆ្លើយតប ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មានប្រកប​ដោយ​ក្រមសីលធម៌​មន្ត្រីរាជការ​នោះ​ឡើយ ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/5BngWVfTsV4
#RFAKhmer #Cambodia #HunManet #PenBona #MeasSophorn #JeanFrançoisTain #PhosSovann #Journalists #Press #PressFreedom #MediaFreedom
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ិវិលថា បើមន្ត្រីនាំពាក្យរដ្ឋាភិបាលប្រកាន់ អ្នកសារព័ត៌មាននឹងខាតប្រយោជន៍ជាតិ
---
អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​សារព័ត៌មានយល់ថា ប្រសិន​បើមន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ប្រកាន់​អ្នក​សារព័ត៌មាន ដោយ​មិន​សហការ​ផ្តល់​បទសម្ភាស​ នឹង​ធ្វើឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ។ ការ​លើក​ឡើង​នេះ ក្រោយពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​បាន​កំណត់​លក្ខខណ្ឌ ៥ ចំណុច ដល់​អ្នក​សារព័ត៌មាន ទើប​លោក​ និង​អ្នកនាំពាក្យ​ផ្សេងទៀត ​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/M67QyKmUXg4
#RFAKhmer #Cambodia #HunManet #PenBona #MeasSophorn #JeanFrançoisTain #PhosSovann #NopVy #Journalists #Press #PressFreedom #MediaFreedom

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ហ្សង់ហ្វ្រង់ស័រ៖ ពី​អ្នក​សារព័ត៌មាន​មាន​កេរ្តិ៍​ឈ្មោះ ទៅ​ជា​មន្ត្រី​នយោបាយ​របស់​ត្រកូល «ហ៊ុន»
---
អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ បាន​ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី ៧ ដែល​ជា​រដ្ឋាភិបាល​បន្ត​ត្រកូល ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ ក្នុង​ចំណោម​អ្នក​ទទួល​បាន​បុណ្យស័ក្ដិ​ធំ​ទាំងនោះ ក៏​រួមមាន​ទាំង​លោក តាន់ ហ្សង់ហ្វ្រង់ស័រ (Tain Jean Francois) អតីត​នាយក​ការ​ផ្សាយ​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​(RFI) ជា​ខេមរភាសា ម្នាក់​ផង​ដែរ។ តើ​ហេតុអ្វី​បានជា​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ​ ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល?
#RFAKhmer #Cambodia #HunManet #HunSen #JeanFrançoisTain #TainJeanFrançois #NopVy #RoVannak #Nepotism #HunFamily

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH