វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#CheaVichea #WhoKillCheaVichea
សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ពួកគាត់​ លើកឡើងថា ​ករណី​ឃាតកម្ម​នេះ​ បាន​កន្លង​ផុត​ទៅ១៩​ឆ្នាំ​ហើយ ​ប៉ុន្តែ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​នៅតែ​មិន​ទាន់​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​មក​ដាក់​ទោស​បាន​នៅ​ឡើយ។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា។ ខួប​លើកទី១៩ឆ្នាំ​នៅថ្ងៃទី២២ ​ខែមករា​នេះ​ សាច់ញាតិ ប្រជា​ពលរដ្ឋ កម្មករ មន្ត្រី​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជិត​រយ​(១០០)​នាក់ ​បាន​ជួបជុំ​គោរព​វិញ្ញាណ​ក្ខន្ធ និង​ដាក់​កម្រង​ផ្កា​កន្លែង​រូប​សំណាក​របស់​លោក​​នៅ​មុខ​វត្តលង្ការ​ក្បែរ​វិមាន​ឯករាជ្យ។
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity