វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.91K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្ដីលោកស្រី យឿន ខ្មៅ លោក សួស ថែត លើកឡើងថា ចាប់តាំងពីប្រពន្ធរបស់លោកជាប់ពន្ធនាគារមក ជីវភាពគ្រួសារកាន់តែលំបាកខ្លាំង ព្រោះតែលោកមិនអាចទៅធ្វើការចោលកូនតូច ២នាក់ និងកូនបីនាក់ទៀត កំពុងតែរៀន។ លោក សួស ថែត បន្ថែមថា បើតុលាការបន្តឃុំខ្លួនប្រពន្ធលោកទាំងអយុត្តិធម៌ទៀត នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងលើអនាគតកូនៗ របស់លោក។

លោកស្រី យឿន ខ្មៅ គឺជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនដីធ្លី ៩នាក់ផ្សេងទៀត ដែលត្រូវបានអាជ្ញាធរក្នុងខេត្តកោះកុងបានចាប់ខ្លួន នៅពេលពលរដ្ឋសហគមន៍ធ្វើដំណើរទៅដាក់ញត្តិនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា។ បន្ទាប់មកតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី ៩នាក់ រួមទាំងទារកអាយុ ១ឆ្នាំ ៣ខែម្នាក់ផង នៅពន្ធនាគារ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #YoeunKhmao #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH