វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកធ្វើការ​ងារ​ទាក់ទង​បរិស្ថាន​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ ​និង​អ្នក​សិក្សាស្រាវជ្រាវ​អន្តរជាតិ​ចំនួន​ ១​១​០​នាក់​ ​មកពី​ជុំវិញ​ពិភពលោក​ ​បាន​នាំគ្នា​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Environment #PreyLangNetwork
សហរដ្ឋអាមេរិក​បង្ហាញ​ក្ដី​កង្វល់ ចំពោះ​ការ​បំផ្លាញ​ព្រៃ​ឈើ ដែល​ចេះ​តែ​បន្ត​កើត​មាន នៅ​តំបន់​ការពារ​នៃ​ប្រទេស​កម្ពុជា។ ក្តី​កង្វល់​នេះ​បាន​បង្ហាញ​តាម​រយៈ​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ភ្នំពេញ ស្ដីពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #USAID #PreyLangNetwork
រះសង្ឃ​ ​និស្សិត​ ​យុវជន​ ​និង​ប្រជា​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​រាប់​ជិត​ ​១​ពាន់​នាក់​ ​បាន​រួមគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ ​និង​តាម​មូលដ្ឋាន​របស់​ពួកគេ​រៀងៗខ្លួន​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ការពារ​ព្រៃឈើ​រ​របស់​ពលរដ្ឋ​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #PreyLangNetwork
បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បន្ត​ទាមទារ​​ទៅ​រដ្ឋាភិបាល​ ​ក្រសួង​បរិស្ថាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ដក​បម្រាម​ហាមឃាត់​ការ​ងារ​ល្បាត​ព្រៃ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​។​ ​ការ​ទាមទារ​នេះ​ធ្វើឡើង​ក្នុង​ថ្ងៃ​នៃ​ទិវា​ព្រៃឈើ​អន្តរជាតិ​២​១​ ​ខែ​មីនា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Environment #PreyLangNetwork
សកម្មជន​ព្រៃឈើ ព្រះសង្ឃ សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ល្បាត​ព្រៃ​ដោយ​សេរី។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Forestry #PreyLangNetwork
ក្រុមហ៊ុន​វៀតណាម​ឈ្មោះ PNT នៅ​ខេត្ត​ព្រះវិហារ បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ផ្ទុះ​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #PreyLangNetwork
ប្រជា​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ក្រុមហ៊ុន​ចំនួន២ គឺ​ក្រុមហ៊ុន ធី ង៉ា (Thy Nga Co., Ltd. Development and Investment) និង​ក្រុមហ៊ុន ភីអ៊ីនធី (PNT Co., Ltd.) របស់​វៀតណាម​នៅ​តែ​បន្ត​ប្រមូល​ឈើ​ខ្នាត​ធំ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​ជាយ​ព្រៃ​ឡង់​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (COVID-19)។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #PreyLangNetwork
អង្គការ​​បណ្តាញ​អ្នកការពារ​​បរិស្ថា​ន​​អាស៊ី​បា​ស៊ី​ហ្វិ​ក​ ​ដែល​មាន​​មូលដ្ឋាន​​នៅ​ប្រទេស​​ ​ហ្វីលីពីន​ (​Philippine​s ) ​បាន​​ចាត់​ទុក​​ក្រុម​​អ្នកការពារ​​បរិស្ថាន​​ខ្មែរ​​ថា​ ​មាន​​ភាព​​ក្លាហាន​ ​និង​​ជា​​សាមញ្ញ​ក្រោកឈរ​​ការពារ​​ធនធាន​ធម្មជាតិ​ ​និង​​សិទ្ធិ​រស់រាន​មានជីវិត​​របស់​​ពលរដ្ឋ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #NewReport #PreyLangNetwork
ប្រជាសហគមន៍ការពារព្រៃឈើ ក្នុង​ខេត្តស្ទឹងត្រែង​ចំនួន ៥តំបន់ ដែល​មាន​សមាជិក​ជាង ១០០នាក់ ត្រៀម​ធ្វើ​របាយការណ៍​ពិស្ដារ​ផ្ញើ​ជូន​អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ថ្មី រក​មធ្យោបាយ​ទប់ស្កាត់បទល្មើស​ព្រៃឈើ ដែល​កំពុង​កើត​មាន​យ៉ាង​ពេញ​ទំហឹង ក្នុង​តំបន់​ព្រៃ​សហគមន៍​គ្រប់​តំបន់ និង​ដែន​ជម្រក​សត្វព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង។
អានអត្ថបទពិស្តារ៖
#RFAKhmer #Environment #PreyLang #PreyLangNetwork
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer