វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.84K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ​៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចង់បាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​យើង
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #China #ChinaReach #PRC #Philippines #SouthChinaSea #SouthChinaSeaDispute #UNCLOS
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ចំណាក​ស្រុក៖ «គ្មាន​អ្នក​ណា​ចង់​មក​[ធ្វើការ]នៅ​ប្រទេស​គេ​ទេ!» ​


---
ពលករ​ខ្មែរ​ លើក​ឡើង​ថា​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​ខេត្ដ​ឈុន​បុរី​ (Chonburi) ក្នុង​ប្រទេស​ថៃ ដោយ​សារតែ​ក្នុង​ប្រទេស​គ្មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​៕  

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HengSour #LeaveNoOneBehind #MinimumWage #MLVT #ASEAN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
 rfa.org/khmer
 RFA Khmer
 youtube.com/RFAKhmerVideo
 x.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​អំពាវនាវ​រក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ក្រុម​កីឡាករ​ទូក​«​ង​»
---
ក្រុម​កីឡាករ​ខ្មែរ​ក្រោម កំពុង​ហាត់​សម​អុំ​ទូក​«​ង​» នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ដើម្បី​ត្រៀម​ចូលរួម​ប្រណាំង ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​។ ការ​ហាត់​សម​នេះ ដឹកនាំ​ដោយ​ព្រះសង្ឃ និង​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ កីឡាករ​និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​សប្បុរសជន ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ទូក​«​ង​» ដើម្បី​មាន​ស្បៀង​អាហារ និង​កន្លែង​ស្នាក់​នៅ​សមរម្យ ក្នុង​ពេល​ចូលរួម​ប្រណាំង នាពេល​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #FriendshipKhmerKampucheaKrom #Culture #WaterFestival #BoatRacingFestival #BonOmTouk #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត៖ ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នឹងត្រូវផ្លាស់ប្ដូរ ក្រោយបែកធ្លាយវីដេអូមានជនបរទេសរាំច្រៀងក្នុងពន្ធនាគារ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅទីបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3YoTvLB
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #SarSokha #ChhornSanath #NuthSavana #MinistryofInterior #MoI #DirectorateGeneralofPrisons #GDP #Prisons #Drugs #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទូក​«ង»​ជាច្រើន​គ្រឿង​ចូលរួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​បាត់ដំបង
--- 
ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧​តុលា ដោយ​មាន​ទូក​«​ង​»​ចូលរួម​ប្រមាណ​៤០​គ្រឿង។ ក្រៅ​ពី​ខេត្ត​បាត់ដំបង ខេត្ត​ជាច្រើន​ទៀត ក៏​បាន​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​តាម​បណ្ដា​ខេត្ត​រៀង​ៗ​ខ្លួន​ដែរ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ផង និង​ដើម្បី​បង្កើត​កម្មវិធី​កម្សាន្ត​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Battambang #Culture #WaterFestival #BoatRacingFestival #BonOmTouk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អត្ថបទ​ស៊ើបអង្កេត៖ ក្រុមហ៊ុន អង្គរ ផ្លាយវូត បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​លក់​នៅ​ក្រៅ​ប្រទេស
---
អត្ថបទ​ស៊ើបអង្កេត​​​របស់​សារព័ត៌មាន​ ម៉ុងហ្គាបេ (Mongabay) ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​ប្រទេស​វៀតណាម​ ដោយ​​បាន​កែច្នៃ​​​​ជា​គ្រឿង​សង្ហារិម​​ទៅ​លក់​បន្ត​នៅ​​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​​​ជា​បន្ទាន់​ទៅ​លើ​ក្រុមហ៊ុន​ដឹកឈើ​ ដែល​រង​​​ការ​ចោទ​ប្រកាន់​រាប់​ឆ្នាំ​មក​​ហើយ​នេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3Nv2uEO
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #EangSophalleth #MoE #PreyLang #AngkorPlywood #Mongabay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Police say son of Cambodian Muslim leader facing sexual assault charges
---
The son of a high-ranking Cambodian Muslim cleric has been arrested on charges of sexual assault and rape after police received complaints from residents of a Phnom Penh student dormitory.
👉 https://www.rfa.org/english/news/cambodia/muslim-leader-son-arrest-sexual-assault-10162024160619.html
---
#RFAKhmer #Cambodia #HunSen #HunManet #SosKamry #Tycoon #SuHaimy #SexualHarassment #AnNikmahAlIslamiyahPhnomPenh
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​៖ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ បើមិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ និងអំពើ​ពុករលួយនោះ​ទេ
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​ អាច​ស្ដារ​វិស័យ​នេះ ឱ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nUq0XWdR5vA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HuotHak #Tourism #MinistryofTourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា-អាមេរិក ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ
---
នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក ដែល​ប្រទេស​ទាំងពីរ​បើក​ឱ្យ​មាន​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ​ឡើងវិញ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង អ្នកស្រី ឡូរ៉ា អាប់ដេគ្រូវ (Laura Updegrove) មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែតុលា ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ពី​ឱកាស​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី តាមរយៈ​ការ​បន្ត​ឡើងវិញ​ការ​ផ្លាស់ប្ដូរ​ ការ​បណ្តុះបណ្តាល​យោធា ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​ផ្នែក​វិជ្ជាជីវៈ​យោធា​ នៅ​សហរដ្ឋអាមេរិក (PME) ជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #ChinaReach #HunManet #HunSen #TeaSeiha #LloydAustin #DefenseCooperation #DoD #ReamNavalBase #Sanctions #TREAS #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
សម រង្ស៊ី៖ ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី ជា​និមិត្តរូប​នៃ ​«បរាជ័យ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត» ​របស់​ត្រកូល ​«ហ៊ុន»
---
ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បដិសេធ​ថា ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ២សែន​រៀល ចំនួន​២០​លាន​សន្លឹក [ស្មើ​នឹង​ប្រមាណ ១ពាន់​លាន​ដុល្លារ] មិនមែន​ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​លុយ​នោះ​ទេ។ អ្នកស្រី​ពន្យល់​ថា ការ​ដាក់ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ គឺ​ដើម្បី​ «ជំនួស»​ ក្រដាស​ប្រាក់​ចាស់​ទក់ ឬ រហែក ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដកចេញ​ពី​ចរាចរណ៍។ ទោះ​យ៉ាង​ណា អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក សម រង្ស៊ី ថា​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ ជា​និមិត្តរូប​នៃ ​«បរាជ័យ» ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​របស់​ត្រកូល ​«ហ៊ុន»៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Awb7IDlP1Wg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Economy #HunManet #HunSen #CheaSerey #NBC #SamRainsy #VerticalVideos #Reels #Shorts