វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ទៀត​ក្រោយ​ពី​បាន​ដឹក​ជនជាតិ​ចិន​ចំនួន ២៨នាក់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង បំពាន​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ក្នុង​ខណៈ​ដែល​ជំងឺ​កូវីដ​១៩ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍។អានព័ត៌មានលម្អិត

Join RFA Khmer

#RFAKhmer #Law #Army #Lockdown #Chinese
មន្ត្រី​បក្ស​ប្រឆាំង​​ មិន​​គាំទ្រ​ចំពោះ​ការ​​បង្កើត​​ព្រឹត្តិការណ៍​​ ២០ ​មិថុនា ​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​ត​ទៅ​ទៀតនោះទេ។​ គណបក្ស​ប្រឆាំង​​​ ចាត់​ទុក​​ព្រឹត្តិការណ៍​ទាំង​​អស់​នេះ​ ថា​​គ្មាន​​ប្រយោជន៍​​ទាល់​តែ​សោះ និង​​​​​ប្រារព្ធ​ឡើង​​ដើម្បីកេងចំណេញនយោបាយ និង​អែបអប​​​​​វៀតណាម​ ឲ្យ​ជួយ​​រក្សា​អំណាច​​ដល់​ក្រុម​បក្ខពួក​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​​​បន្ត​ទៀត​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Army #Cambodia #Vietnam #HunSen
រដ្ឋាភិបាល​ចិន​កុម្មុយនីស្ត​កំពុង​ព្យាយាម​បំបិទ​មាត់​សហគមន៍​អន្តរជាតិ​មិន​ឱ្យ​និយាយ​រិះគន់​អំពី​ទំនាក់ទំនង​បែប​លម្អៀង​ខ្លាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាមួយ​កងទ័ព​ចិន។ អ្នកវិភាគ​នយោបាយ​ថា ទង្វើ​បែប​នេះ​របស់​ចិន​អាច​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​មើលឃើញ​កាន់តែ​ច្បាស់​ពី​ទំនាក់ទំនង​ខុស​ធម្មតា​រវាង​កម្ពុជា និង​ចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #China #Cambodia #Army
លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​សារក្រើន​រំលឹក​ជា​ថ្មី​ថា កិច្ច​ការ​សំខាន់​បំផុត​របស់​កង​ទ័ព​ជើង​គោក គឺ​ត្រូវ​ការ​ពារសន្តិសុខ សុវត្ថិភាព និង​អាយុជីវិត​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស ខណៈ​អ្នក​ឃ្លាំមើល​យល់​ថា តួនាទី​របស់​កងទ័ព គឺ​ត្រូវ​ស្មោះ​ត្រង់ និង​ត្រូវ​ការ​ពារ​ជាតិ សាសនា ព្រះមហាក្សត្រ​ និង​ប្រជាជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Army #HunManet
ពលរដ្ឋ​ជាច្រើន​នាក់​​រស់​នៅ​ខេត្តកំពង់ស្ពឺ​បន្ត​ដាក់​វេនគ្នា ​ដេក​យាម​ព្រៃសហគមន៍​មួយ​កន្លែង​ ដែល​ក្រុម​មន្ត្រី​យោធាជួល​កម្មករ​ប្រើ​រណាយន្ត​កាប់​រំលំ​​ព្រៃសហគមន៍​​​​ទ្រង់ទ្រាយ​​ធំ​។ ប្រជា​សហគមន៍​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ ​ព្រោះ​ពួកគាត់​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Landdispute #KampongSpue #Army
មន្ត្រីបក្សប្រឆាំង​ និង​មន្ត្រី​សង្គមស៊ីវិល​ផ្នែក​តម្លាភាព ​លើកឡើងថា ​អគ្គមេ​បញ្ជាការ​រង​នៃ​កងយោធ​ពល​ខេមរភូមិន្ទលោក ហ៊ុន ម៉ាណែត ​គួរតែ​ប្រុងប្រយ័ត្ន ​ក្នុង​ការ​ទទួល​យក​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ពី​ក្រុមអ្នកជំនួញ​ ​ព្រោះ​អាចនាំ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​ ឬប៉ះពាល់ដល់​ឯករាជ្យភាព​របស់​ស្ថាប័នកងទ័ព​។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #Army #RCAF #HunManet #China
កូន​ប្រុស​ច្បង​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​​ធ្វើដំណើរ​​ទៅ​ប្រទេស​ជប៉ុន​ (Japan) នា​​ពាក់​​កណ្តាល​​ខែកុម្ភៈនេះ ដើម្បី​ពិភាក្សា​​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន​ដទៃទៀត ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ខាងវិស័យ​ការពារ​ជាតិ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Japan #HunManet #Army
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​ លើកឡើង​ស្របគ្នា​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ជា​អង្គភាព​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​បម្រើ​ប្រយោជន៍​ជាតិ​ពិតប្រាកដ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់ពី​មេទ័ព​ជើងគោក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​សមិទ្ធផល​ការងារ​ជាច្រើន ជាពិសេស​ការ​ការពារ​សុវត្ថិភាព​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Army #RCAF #BQ #HunSen #HunManet
អ្នកឃ្លាំមើល ថា កម្ពុជា ទំនង មិនអាច ជម្រះ មន្ទិល សង្ស័យ ពី ការ ជាប់ ពាក់ព័ន្ធ របស់ កងទ័ព ចិន និង មូលដ្ឋាន ទ័ព ជើង ទឹក រាម បាន ឡើយ បើ ទោះ ជា មាន ដំណើរ ទស្សនកិច្ច របស់ គណៈប្រតិភូ យោធាជប៉ុន ក៏ដោយ។ ការ លើក ឡើង នេះ បន្ទាប់ ពី គណៈប្រតិភូ ជប៉ុន បាន ទៅ ទស្សនកិច្ច កំពង់ផែ កងទ័ព ជើង ទឹក រាម កាល ពីថ្ងៃទី១៦ ខែ មីនា ជាថ្ងៃទី២ ដែល នាវាចម្បាំង ជប៉ុន ចំនួន ២ គ្រឿង បាន ចូល ចត នៅ កំពង់ ផែ ខេត្ត ព្រះសីហនុ ដើម្បី រំឭក ខួប នៃ បេសកកម្ម ថែរក្សា សន្តិភាព នៅ កម្ពុជា កាលពី ៣០ ឆ្នាំមុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Japan #Army
អ្នក​តាម​ដាន​ស្ថានការណ៍​​នយោ​​បាយ​មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​បង្ហាញជំហរ​អព្យា​ក្រិត្យ​ផ្នែក​យោធា​រវាង​ប្រទេស​មហា​អំណាច​នៅ​ឡើយ​ទេ។ ការ​​​លើក​ឡើង​​​នេះ​ គឺ​​បន្ទាប់​​ពី​​កង​ទ័ព​ជើង​គោក​កម្ពុជា​និង​ចិន​បាន​ចុះ​អនុស្សារណៈ​​នៃ​​ការយោគ​យល់ (MOU) ដើម្បី​​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ភាព​ជា​ដៃ​គូយុទ្ធ​សាស្រ្ត​គ្រប់ជ្រុង​ជ្រោយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #China #US #Army
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលសង្គមរិះគន់ រដ្ឋាភិបាលប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
២. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀន ពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
៣.ចលនាស្ត្រីបក្សភ្លើងទៀនចោទ អាជ្ញាធរថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែថាតើកម្ពុជានៅមានឯកភាពជាតិ និងអធិតេយ្យជាតិ ដែរទេ ខណៈកម្ពុជាប្រារពខួប៧០ឆ្នាំ ដែល
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងនោះ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #Vendors #Economic #Loan #Microfinance #Bank #Debt
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9O9AErkHytI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
២. ចលនាស្ត្រីបក្សភ្លើងទៀនចោទអាជ្ញាធរ ថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៣. អ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាល ថាប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
៤. ពលរដ្ឋខេត្តបាត់ដំបងអះអាងថា ជនជាតិវៀតណាមមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #CPP #RulingParty #IllegalFishing #FishingKH #TonlesapLake #Battambang #Vietnamese
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ruQ0rLs5kk0
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថាលោក ហ៊ុន សែន ប្រើប្រាស់ស្ថាប័នអង្គព្រះមហាក្សត្រ ដើម្បីការពារអំណាចរបស់ខ្លួន
២-អ្នកឃ្លាំមើលលើកទឹកចិត្តរដ្ឋាភិបាល បង្កើតទំនាក់ទំនងយោធាឱ្យបានល្អជាមួយប្រទេសលោកសេរី
៣-សង្គមស៊ីវិលបារម្ភពីសន្តិសុខសង្គម និងវិស័យទេសចរណ៍ ក្រោយពីផ្ទុះអាវុធជាង២រយគ្រាប់ នៅភ្នំគិរីរម្យ
៤-អ្នកឃ្លាំមើលបារម្ភពីការបើកផ្លូវដល់ជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunSen #HunManet #KingofCambodia #NorodomSihamoni #Army #RCAF #Gangsters #ViolenceCase #Realestate #Economy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9iOhjJLQQL0