វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន រកឃើញថា ក្នុងឆ្នាំ២០២១កន្លង​ទៅ អាជ្ញាធររដ្ឋាភិបាល​បាន​បើកយុទ្ធនាការបង្រ្កាបលើសេរីភាព​បញ្ចេញមតិ និង ធ្វើ​ទុក្ខបុកម្នេញគណបក្សប្រឆាំងកាន់តែខ្លាំង។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានអនុម័តច្បាប់មួយចំនួនបន្ថែមទៀត ដែល​រិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តើអាជ្ញាធររដ្ឋាភិបាលបង្រ្កាប និងរិតត្បិតសេរីភាពបញ្ចេញ​មតិ​បែប​ណាខ្លះ? ហើយច្បាប់ណាខ្លះដែលរដ្ឋាភិបាលបានអនុម័តក្នុងឆ្នាំ២០២១ ដែលជាច្បាប់បំបិទសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះ? #Callinshow #Cambodia #rights #expression #RFAKhmerពិស្ដារ...
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​រក​ឃើញ​ថា ស្ដ្រី​ចំនួន​៦៥%​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ ក្នុង​នោះ មួយចំនួន​មិន​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះ​ទេ។
ព័ត៌មានពិស្ដារ...
#CCHR #Cambodia #Rights #Court #RFAKhmer
យុទ្ធនាការ​ដាក់​ញត្តិ​របស់​ក្រុមស្ត្រីថ្ងៃសុក្រ​ក្នុង​សប្តាហ៍​នេះ ក៏​មិន​ខុសពី​សប្ដាហ៍​មុនៗ​ដែរ គឺ​ពួកគាត់​បន្ត​ស្រែក​ដង្ហោយ​ទាមទារ​មុខ​ស្ថានទូតអាមេរិក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី ដោយ​លើក​ភ្ជាប់​បដា​សរសេរ​ថា «​យុត្តិធម៌​ត្រូវតែ​មាន​ដល់​អ្នកស្នេហាជាតិ​ជាដាច់ខាត​»​។ ទោះជា​យ៉ាងណា ក្រុម​សន្តិសុខ និង​កម្លាំង​អាជ្ញាធរ​ក្រុងភ្នំពេញ ជាច្រើន​នាក់​បាន​ស្រែក​សម្លុត ប្រើ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​ស្ត្រី​ចំនួន​២​នាក់​រងរបួស និង​បាន​ចាប់​ឆក់​ទាញ​បដា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​យក​ទៅ​កម្ទេច​ចោល»។
ព័ត៌មានពិស្ដារ...
#womenfriday #Cambodia #Rights #CNRP #PoliticsKH #RFAKhmer
សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​បាន​បញ្ចប់​ថ្ងៃទី​ពីរ នៃ​មហាសន្និបាត​លើក​ទី​១១ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែ​ឧសភា នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក​។ តំណាង​ពលរដ្ឋ​ខ្មែរក្រោម និង​អង្គការ​តំណាង​ឲ្យ​ប្រទេស​និង​ពលរដ្ឋ​គ្មាន​តំណាង (#UNPO) និង​វាគ្មិន​មួយ​ចំនួន​បាន​ជជែក​អំពើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​យុទ្ធសាស្ត្រ​ដើម្បី​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត។
ព័តត៌មានពិស្ដារ...
#KKF #Cambodia #Rights #RFAKhmer
#សហព័ន្ធខ្មែរកម្ពុជាក្រោម (#KKF) ​បាន​បញ្ចប់​ថ្ងៃទី​ពីរ នៃ​មហាសន្និបាត​លើក​ទី​១១ ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែឧសភា​។ តំណាង​ពលរដ្ឋ​ខ្មែរក្រោម និង​អង្គការ​ប្រទេស​និង​ពលរដ្ឋ​គ្មាន​តំណាង (#UNPO) និង​វាគ្មិន​ប្រមាណ ១០០​នាក់ បាន​ជជែក​អំពើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​យុទ្ធសាស្ត្រ​ដើម្បី​ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ទៅ​ថ្ងៃ​អនាគត​។ មហាសន្និបាត​លើក​ទី​១១​នេះ ក៏បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ និង​នាយក​ប្រតិបត្តិ​សហព័ន្ធ​ថ្មី​ដែរ។
ព័ត៌មានពិស្ដារ...
#Khmerkrom #KampucheaKrom #Rights #Cambodia #RFAKhmer
ប្រធាន សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ប្ដេជ្ញា ទាមទារ សិទ្ធិ ស្វ័យ វាសនា ដោយ ខ្លួន ជូន ដល់ ខ្មែរក្រោម លោក ប្រាក់ សេរីវុឌ្ឍ នឹង បន្ត យុទ្ធនា ការ នៅ លើ ឆាក អន្តរជាតិ ដើម្បី ស្វែង រក សិទ្ធិ ស្វ័យ សម្រេច ដោយ ខ្លួន ឯង នៅ ថ្ងៃ អនាគត ជូន ដល់ ពលរដ្ឋខ្មែរក្រោម ដែល រស់នៅ លើ ដែនដី កំណើត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#Khmerkrom #KampucheaKrom #Rights #Cambodia #RFAKhmer
កូដករ​#ណាហ្គាវើលដ៍ (Naga World) កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ទង្វើ​របស់​មន្ត្រី​ប៉ូលិស ដែល​បាន​ទះកំផ្លៀង និង​រុញ​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​មាន​របួស ខណៈ​ពួកគាត់​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ឲ្យ​ទទួល​ពួកគាត់​ចូល​ធ្វើ​ការ​វិញ​។​ក្រុម​កូដ​ករ និង​អង្គការក្រៅរដ្ឋាភិបាល ថ្កោលទោស​ចំពោះ​ទង្វើ​របស់​មន្ត្រី​ប៉ូលិស ដែល​បាន​#ទះកំផ្លៀង និង​#រុញច្រាន​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​មាន​របួស​ស្នាម ហើយ​រត់គេច​ខ្លួន ថា ជា​ទង្វើ​អមនុស្សធម៌ និង​ស្នើសុំ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ទាំងនោះ។
ព័ត៌មានពិស្ដារ...
#Rights #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង អះអាងថា មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់ កាលពីដើម​ខែមេសា ឆ្នាំ​២០២១​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សាច់ញាតិ​ជនរងគ្រោះ​អាច​លើក​ករណីនេះ​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដើម្បី​ជំរុញ​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បន្ថែម​ទៀត។
ព័ត៌មាន​ពិស្ដារ...
#justicekh #Torture #Cambodia #Rights #RFAKhmer #វិទ្យុអាស៊ីសេរី
មន្ត្រី​ពន្ធ​គារ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធា​រី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ដោយ​អះអាង​ថា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ គឺ​ហាក់​ដាក់​បន្ទុក និង​ប៉ះពាល់​សិទ្ធិ​របស់​ជន​ជាប់ឃុំ។
អាន​ព័ត៌មាន​ពិស្ដារ...
#Sengtheary #Politicskh #Cambodia #Rights #RFAkhmer #វិទ្យុអាស៊ីសេរី