វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នកវិភាគ​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ថា​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ ​ដកហូត​សិទ្ធិឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​អ្នក​នយោបាយ​​ដែល​មិនទៅ​បោះឆ្នោត​ ​គឺ​ជា​ការ​ «បំផ្លាញ​ឫសគល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​ ​ខណៈ​លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធា​គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ ​និង​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ខ្លួន​ដូច​ជា​«ដើម​ត្រែង»។​
​​
​បទសម្ភាសន៍​ទាំងស្រុង៖​​ https://fb.watch/l8oVaUX_IS/

#RFAKhmer #Cambodia #HunSen #EngChhaiEang #VornChanlout #ElectionKH2023 #CallinShow

---

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ការ​បន្ត​អំណាច​ត​វង្ស​ត្រកូល​ពី​ឪ​ទៅ​កូន​នៅ​កម្ពុជា ​បាន​លេច​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​​​ ​រួម​ទាំង​ពី​លោក​ ​ហ៊ុន សែន​ ​ទៅ​កូន​ប្រុស​ច្បង​គឺ​លោក​ ​ហ៊ុន ម៉ាណែត ​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ ​ជា ចាន់តូ ​ទៅ​កូន​ស្រី​បង្កើត​គឺ​អ្នកស្រី​ ​ជា សិរី ​និង​មន្ត្រី​គ្រាក់ៗ​នៃ​គណបក្ស​កាន់​អំណាច​ដ៏ទៃ​ទៀត។​

​តើការ​បន្ត​អំណាច​ត​វង្សត្រកូល​​ធ្វើ​អោយ​ខាត​ប្រយោជន៍​ជាតិ​យ៉ាងណា?​ ​ហើយ​ថា​តើ​ពល​រដ្ឋ​ខ្មែរ​គួរ​ធ្វើ​យ៉ាង​ណា?​
​​
​អ្នកស្រី សុ ជីវី​ ​មាន​បទសម្ភាសន៍​ជា​មួយ​លោក​ ​វ៉ន ចាន់ឡូត​ ​ដូច​ត​ទៅ៖​ https://fb.watch/m6hzn3CJ5N/

#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights#VornChanlout
តើ​គោរមងារ​ជា​សម្ដេច​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​ឆ្លុះ​បញ្ចាំង​អ្វីខ្លះ​នៅ​ពេល​លោក​បាន​ធ្វើ​នាយក​រដ្ឋមន្រ្តី​មិន​បាន​២អាទិត្យ​ស្រួលបួល​ផង?​ ​ហើយ​តើ​គោរមងារ​នេះ​សក្ដិសម​ជាមួយ​លោក​ ​ហ៊ុន ម៉ាណែត​ ​ដែល​ព្រះ​រាជក្រឹត្យ​អះអាង​ថា​ជាអ្នក​ដឹកនាំ​ឆ្នើម​របស់​ប្រជារាស្រ្ត?​

​​​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃអង្គារ​ទី០៥​ ខែ​កញ្ញា​ មានវាទគ្មិនកិត្តិយស​អ្នក​សិក្សា​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយអ្នកស្រី​ ​សុ ជីវី​ ​ជាអ្នក​សម្រប​សម្រួល៖ https://fb.watch/mT7eIMtXfK/

#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun#RFAKhmer #News #Cambodia #VornChanlout
#សម្រង់សម្ដីសំខាន់៖ ​អ្នក​សិក្សា​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ថ្លែងក្នុង​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃអង្គារ​ទី០៥​ ​ខែ​កញ្ញា​ ​ថា​គោរមងារ​ជា​សម្ដេច​របស់​លោក​ ​ហ៊ុន ម៉ាណែត​ និង​គោរពងារ​ផ្សេងៗ​ជាច្រើន​ទៀត​ឆ្លុះ​បញ្ចាំង​ពី​ការបែង​ចែកវណ្ណៈ​ និង​ការរើសអើង​នៅ​សង្គម​ខ្មែរ​កាន់តែ​ខ្លាំងឡើងៗ។​ លោក​អំពាវនាវ​ឱ្យ​អ្នក​ទទួល​គោរមងារ​ថ្មីៗ​ទាំង​នោះ​​ប្រឹង​ប្រែង​ធ្វើ​ការ​បម្រើ​រាស្ត្រ​ឱ្យ​​សមនឹង​គោរមងារ​ផង៖​ https://youtu.be/9hBVKyjCU80
​​​
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun#RFAKhmer #News #Cambodia #VornChanlout
នៅ​ថ្ងៃទី​២៤​កញ្ញា​ ​នេះ​គឺ​ជា​ខួប​លើក​ទី៣០​ ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ​ក្នុង​រយៈពេល​៣០ឆ្នាំ​មក​នេះ​ ​ច្បាប់​កំពូល​របស់​កម្ពុជា​ ​ត្រូវ​បាន​គេ​ធ្វើ​វិសោធន​កម្ម​យ៉ាង​ហោច​ណាស់​១០​លើក​ ​ហើយ​ពល​រដ្ឋ​ខ្មែរ​ ​ក៏​នៅ​តែ​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ​គ្មាន​ជំនឿ​លើ​រដ្ឋា​ភិបាល​ថ្មី​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​​ការពារ​ផល​ប្រយោជន៍​ពួក​គេ​នោះ​ទេ។​​​

​​លោកស្រី​ ​សុ ជីវី​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ដូច​តទៅ៖​ https://fb.watch/ng6y3a9Xj9/

#RFAKhmer #Cambodia #UnitedNations#HunManet#Constitution #SocialJustice#VornChanlout
callshow.jpg
1.4 MB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​​​ទី៧​​ខែ​វិច្ឆិកា​នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​ការ​បង្កើត​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ទាញ​យក​អំណាច​ពី​តុលាការ​ ឬ​យ៉ាងណា?​

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​លោក​មេធាវី​ ​សេក សោភ័ណ​ ​និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ វ៉ន ចាន់ឡូត​​ ​​​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ទីន ហ្សាការីយ៉ា​ ​ជា​អ្នក​​សម្រប​ស្រួល៖ https://www.facebook.com/rfacambodia/videos/157532537445517

#RFAKhmer #Cambodia #HunManet #Court #JudicialSystem #NationalAuthorityforDisputeResolutionOutoftheJudiciary #VornChanlout #RFACallShow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​អាច​​ជា​យន្ត​ការណ៍​មួយ​ដើម្បី​បន្ធូរបន្ថយ​កំហឹង​របស់​ប្រជា​ពល​រដ្ឋ​ ជា​ជាង​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​សង្គម​​ដែល​កំពុង​តែ​កើតមាន​ឡើង​ ​ហើយ​យន្ត​ការណ៍​ថ្មី​នេះ​ ក៏​អាច​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​ដែរ។​ ​​​លោក​មេធាវី​ ​សេក សោភ័ណ​ ​យល់​ថា​ការ​បង្កើត​​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​យន្ត​ការណ៍​យូរអង្វែង​ ​ឬ​អចិន្ត្រៃយ៍​អ្វី​នោះ​ទេ​ ​ហើយ​គណៈកម្មការ​ជាតិ​នោះ​សោត​ក៏​ហាក់​មិន​មាន​ភាព​ឯករាជ្យ​ដែល​អាច​អោយ​ពលរដ្ឋ​ទុក​ចិត្ត​បាន​នោះ​ដែរ។​
​​
#RFAKhmer #Cambodia #HunManet #Court #JudicialSystem #NationalAuthorityforDisputeResolutionOutoftheJudiciary #VornChanlout​ ​#RFACallShow ​ ​#CallinShow#KeyQuote
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ មិនអាចធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងឡើយ
២. សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យតុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស កញ្ញា សេង ធារី និង ឈឹម ស៊ីថរ ក្នុងឱកាសបុណ្យអុំទូក
៣. ម្ដាយលោក កង សារ៉ន វ័យជាង១រយឆ្នាំ សោកសង្រេងក្រោយអាជ្ញាធរចាប់កូនប្រុសដាក់គុករឿងបញ្ចេញមតិរិះគន់បក្សកាន់អំណាច
៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារឱ្យបន្ថយការប្រាក់សម្រាប់កម្ចីធ្វើកសិកម្ម
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KorngSarorn #ThearySeng #ChhimSithar #ArbitraryArrests #WaterFestival #PressFreedom #Podcast #CambodiaThisWeek #SekBandith #YangChandara #VornChanlout
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/w0WJo7PnoQQ
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​បារម្ភ​ពី​ចលនា​ប្រជា​ពលរដ្ឋ​ដើម្បី​ទាមទា​ឱ្យមាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាច​កើត​មាន​ ប្រសិន​បើ​​ការ​ប្រកួត​ប្រជែង​ដោយ​សេរីនិង​យុត្តិធម៌​តាមរយៈ​ការបោះឆ្នោត​មិន​កើត​មាន​ទេ​នោះ។​ ​ជាមួយគ្នា​នោះ​ដែរ​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ ​សេង សារី​​ លើក​ឡើង​ថា​គណ​បក្ស​ប្រឆំាង​កំពុងផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​ខ្លួន​តាមរយៈ​ការ​កៀរគរ​ការ​គាំទ្រ​​ពល​រដ្ឋ​ក្នុង​និង​ក្រៅ​ប្រទេស​ រួម​ទាំង​​អន្តរជាតិ​ផងដែរ។​
​​
#RFAKhmer #Cambodia #HunManet #HunSen #Senate #SenateElection2024Kh #SengSary #VornChanlout #RFACallShow #KeyQuote
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញ ការមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះក្រុមហ៊ុនCIC ដែលរងការចោទថា បាន​ឆបោកលុយរាប់លានពីអ្នកវិនិយោគ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunManet #HunSen #FraudInvestments #QuachMengly #KhimSokheng #PreapKol #KuyVat #CICPlc #CICCapitalPartnersPlc #ParkCafé #CambodianInvestorsCorporationPublic #BoeungTamok #LandDisputes #RFACallShow #KimSok #OukTouch #VornChanlout