វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.46K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រពន្ធ​របស់​មន្ត្រី​បក្ស​សង្គ្រោះជាតិ​កំពុង​ជាប់​ឃុំ​លោក ចៅ វាសនា គឺ​លោក​ស្រី វង្ស គិមហុង​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ថា ​ការ​ដែល​​អាជ្ញាធរ​បញ្ជូន​​ប្ដី​របស់​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ​ត្រពាំងផ្លុង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ប្រៀប​ដូចជា​សម្លាប់​ពួក​លោក​ស្រី​ទាំង​រស់ និង​បង្កើត​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #Prison #TrapeangPlong #TbaungKhmum
ជំងឺ​កូវីដ១៩ បាន​ឆ្លង​ចូល​ដល់​ក្នុងពន្ធនាគារ​ខេត្ត​កណ្តាល​​មួយទៀតហើយ បន្ទាប់​ពី​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស និង​ពន្ធនាគារ​ខេត្ត ព្រះសីហនុ។ អាជ្ញាធរ​ពន្ធនាគារ​​សម្រេច​​បន្ថែម​វិធានការ​ចត្តាឡីស័ក​ឲ្យ​ដល់ ​​២០​ថ្ងៃ​ ​និង​តម្រូវ​ឲ្យ​យក​សំណាក​ចំនួន​ ៣ដង មុន​នឹង​បញ្ចូល​អ្នកជាប់ឃុំ​​​​ថ្មី ចូល​ក្នុង​ពន្ធនាគារ​វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Lockdown #Prison #Kandal #PreahSihanouk #Cambodia
ឪពុក​របស់​ម្ចាស់​ចម្រៀង​រ៉ែប​រិះគន់​បញ្ហា​សង្គមយុវជន គា សុគន្ធ ដែល​កំពុង​ជាប់​ឃុំ គឺ​លោក ផល គា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី១៤ ខែកក្កដា ថា លោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ដឹង​ព័ត៌មាន​ថា អ្នកទោស​ផ្នែក​ស្ត្រី​ឆ្លង​ជំងឺ​នេះ​ក្នុង​ពន្ធនាគារ​​ខេត្តសៀមរាប។ លោក​ស្នើ ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​​ពន្ធនាគារ និង​រដ្ឋាភិបាល​បន្ធូរបន្ថយ​ដោះលែង​អ្នកទោស​​ដែល​បាន​អនុវត្ត​ទោស​ជិត​ចប់ និង​អ្នក​ទោស​ស្រាល ដើម្បី​​កាត់​បន្ថយ​ភាព​ចង្អៀតណែន​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Prison #COVID19KH
សកម្មជន​​បក្ស​ប្រឆាំង​​បាន​​ឆ្លង​ជំងឺកូវីដ-១៩ នៅ​​ពន្ធនាគារ​ខេត្តត្បូងឃ្មុំ ឬ​ពន្ធនាគារមាត់ឃ្មង់។ គ្រួសារ​របស់​គាត់ព្រួយ​បារម្ភជាខ្លាំង​ចំពោះ​ករណីនេះ និង​ទទូ​ច​​ដល់​​មន្ត្រីពន្ធនាគារ និង​គ្រូពេទ្យ​ផ្តល់​ការ​ព្យាបាល និង​ថែទាំ​ឱ្យ​បាន​ដិតដល់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Prison #COVID19KH
គ្រួសារ​​​សកម្ម​ជន​​​បក្ស​ប្រឆាំង​​ដែល​​​ជាប់​​​ពន្ធនា​គារ កំពុង​​​ជួប​​ទុក្ខ​លំបាក​ផ្អែក​ជីវ​ភាព​​ជា​​ខ្លាំង ក្រោយ​​ពេល​​របប​លោក ហ៊ុន សែន ចាប់​​ប្តី​របស់​​ពួក​គាត់​ ដាក់​​ពន្ធនាគារ​​ទាំង​​គ្មាន​​កំហុស​ជាង​មួយ​​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​​មាន​​លទ្ធភាព​​ដោះ​ស្រាយ​បញ្ហា​នានា​ ដូច​ជា ​បំណុល​នៅ​​ក្នុង​​គ្រួសារ ជាពិសេស​​ក្នុង​​ពេល​កូវីដ​​នេះ។ ពួក​គាត់​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ដោះ​លែង​​ប្តី​​ និង​កូន​ឱ្យ​មាន​​សេរី​ភាព​​ឡើង​វិញ។ ចំណែក​មន្រ្តី​សង្គម​ស៊ីវិល​ថា​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​សកម្ម​ជនបក្ស​​ប្រឆាំង​​កន្លង​​មក​​ គឺ​ជា​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោ​បាយ។
អានអត្ថបទពេញ

#RFAKhmer #Politics #CNRPActivists #Jail #Prison
.............................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លើកឡើង​ថា រដ្ឋាភិបាល ក៏​ព្រួយបារម្ភ​ពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ និង​កំពុង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​។ ការ​លើកឡើង​បែប​នេះ គឺ​បន្ទាប់​ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លើកឡើង​ថា អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​បន្ត​កើនឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ចាំបាច់​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នោះ។
អាន​ព័ត៌មាន​ពិស្ដារ
---------------------------------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
#RFAKhmer #Rights #Prison
សាច់​ញាតិ​​របស់​​អ្នក​នយោបាយ​​កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​ ស្នើសុំ​រដ្ឋាភិបាល​​អន្តរាគមន៍​​​ទៅ​តុលាការ​ដោះលែង​ប្ដី​ និង​ឪពុក​របស់​ពួកគេ​​ ឲ្យ​មាន​សេរីភាព​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​។ សង្គម​ស៊ីវិល​​ថា ការ​បន្ត​ឃុំ​ខ្លួន​​អ្នក​នយោបាយ​ទាំង​នោះ ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists #CNRP #Prison
អតីត​កម្មការិនី​រោងចក្រ​លោកស្រី​ ​សំ​ ​សុខា​ ​មិន​ទុកចិត្ត​មន្រ្តី​តុលាការ​ ​ដែល​មិនព្រម​ចេញ​បង្កាន់ដៃ​ ​ថ្លៃ​លោកស្រី​បង់​ប្រាក់ពិន័យ​ ​១០​លាន​រៀល​​ (​ឬ​ ​២.៥០០​ ​ដុល្លារ​​)​ ​ជូន​​តុលាការ​ ​ដើម្បីកុំឲ្យ​ជាប់ពន្ធនាគារ​ថែម​ ​៦​ខែ​ទៀត​។​ ​ថ្លែងប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ក្រោយ​ការ​បង់​ប្រាក់​គ្រប់​ចំនួន​ ​កាលពី​ថ្ងៃ​ទី​​១០​ ​ខែ​​កុម្ភៈ​ ​លោកស្រី​ ​សំ​ ​សុខា​ ​ថា​ជា​រឿង​ចម្លែក​ ​និង​មិន​ប្រក្រតី​មួយទៀត​ ​ដែល​មន្រ្តី​តុលាការ​ ​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី​លោកស្រី​ហើយ​ ​ប៉ុន្តែ​មិន​ចេញ​លិខិត​បញ្ជាក់​អ្វី​ទាំងអស់​បែប​នេះ​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Prison #CNRP #Justice
អង្គការ សង្គម ស៊ីវិល ផ្នែក សិទ្ធិ មនុស្ស នៅ តែ ព្រួយ បារម្ភ អំពី បញ្ហា ចង្អៀត ណែន ក្នុង ពន្ធនា គារ ដោយ សារ ស្ថាប័ន ពាក់ ព័ន្ធ ពុំ ទាន់ ចាត់ វិធាន ការ ដោះ ស្រាយ កំណើន អ្នក ជាប់ ឃុំ ឱ្យ មាន ប្រសិទ្ធភាព នៅ ឡើយ។ ការ លើក ឡើង នេះ គឺ បន្ទាប់ ពីអាជ្ញាធរ ពន្ធគារ អះអាង ថា ការ ដោះ ស្រាយ បញ្ហា ចង្អៀត ណែន នៅ មណ្ឌល អប់រំកែ ប្រែ និង ពន្ធនា គារ នៅ ទូទាំង ប្រទេស សម្រាប់ អ្នក ជាប់ ឃុំ មាន ភាព ល្អ ប្រសើរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #HumanRights #Jail #UN #Prisoners #Prison
សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​ថ្លែង​ថា ​ពួក​គេ​រង​គ្រោះ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ រំលោភ​បំពាន​សិទ្ធិ និង​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ក្រោមស្លាក​សន្តិភាព​របស់​លោក ហ៊ុន សែន។ ប្រតិកម្ម​នេះ កើត​មាន​ក្រោយ​ពេល​លោកនា​យក​រដ្ឋ​មន្រ្តី ហ៊ុន សែន អះអាង​ថា ​ប្រទេស​ដែល​គ្មាន​សន្តិភាព កុំ​និយាយ​រឿងរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ។ មន្រ្តី​សង្គម​ស៊ីវិល​ថា បើ​ប្រទេស​មួយមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ មាន​ន័យ​ថា ប្រទេស​នោះគ្មាន​សន្តិ​ភាព​ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Prison #HumanRights #Democracy
ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កាន់​តែ​កៀក ពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់​ញាតិ​បងប្អូន​​សប្បាយ​រីករាយ។ ប៉ុន្តែ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​វិញ បែរ​ជា​ពោរពេញ​ដោយ​សេចក្ដី​ទុក្ខ​សោក​ក្នុង​ចិត្ត ដោយសារ​តែ​ស្វាមី​របស់​ពួក​គាត់ ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ជាប់​ពន្ធនាគារ​ក្នុង​រឿង​នយោបាយ។ ក្រុម​ស្ត្រី​ទាំង​នេះ​ប្រមាណ ១០នាក់ បន្ត​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​សមាជិក​គ្រួសារ​របស់​ពួកគាត់​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #CNRP #Prison
អង្គការ​លីកាដូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​របស់​រដ្ឋ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ស្លាប់​ដោយសារ​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​បិទ​មណ្ឌល​សង្គមកិច្ច​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ ដោយ​មាន​ការ​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #HumanRights #Licadho #PreySpue #Prison