វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សិទ្ធិមនុស្ស ព្រួយបារម្ភ​អំពី​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​បណ្ដាល​ឱ្យ​ពន្ធនាគារ កាន់តែ​ចង្អៀត​ណែន ដោយសារ​អាជ្ញាធរ​ចាប់ខ្លួន​ជនសង្ស័យ​កាន់​ច្រើន និង​ផ្អាក​សវនាការ​ក្នុង​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Covid19
អ្នកសិទ្ធិមនុស្ស​នៅ​មើលឃើញ​ថា ការបង្កើតច្បាប់ថ្មី​មួយ​ចំនួន​កំពុង​ទាញ​ឱ្យការប្រឹងប្រែង​លើក​កម្ពស់​សិទ្ធិស្រ្តី​ឱ្យដើរ​ថយ​ក្រោយ និង​ជាដើមចម​ធ្វើ​ឱ្យការរើសអើង​លើស្រ្តី​នៅ​តែ​បន្ដ។ ចំណែកក្រុមស្រ្តី​ធ្វើ​ការងារ​ក្រៅប្រព័ន្ធទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ផ្ដល់​ការគាំពារ​សង្គម​ដល់ពួកគេ ឱ្យដូចអ្នក​ធ្វើការងារ​ក្នុង​ប្រព័ន្ធដែរ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​យកចិត្ត​ទុកដាក់​ការពារសិទ្ធិស្រ្តីពិតប្រាកដ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Woman
អ្នកច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ស្នើ​ឲ្យ​តុលាការ​កែ​ទម្រង់​នីតិវិធី ក្នុង​ការ​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ ព្រោះ​ការ​អនុវត្ត​តាម​ទម្លាប់​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Law #NGO #Humanright
ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​​៣​៩​​ស្ថាប័នស្នើ​ឱ្យ​​លើក​​ក​ម្ពស់​​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​​ការងារ​​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #breastfeeding
ក្រុម​​អង្គការ​សង្គមស៊ីវិល​ សមាគម បណ្ដាញសម្ព័ន្ធ សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិ​ដើម​ភាគតិច និងទាំងមិនមែន​ភាគតិចចំនួន ៨៥ ស្ថាប័ន នៅថ្ងៃទី១៥ ខែវិច្ឆិកា រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍ ទទូច​ស្នើសុំឱ្យ​ទម្លាក់​រាល់ការ​រាល់ចោទ​ប្រកាន់ទាំង​ឡាយ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការ​ពារ​​ព្រៃឈើ និងធនធាន​ធម្មជាតិទាំងអស់ ឱ្យ​មានសេរីភាព​វិញដោយ​ឥតលក្ខខ័ណ្ឌ។

អានអត្ថបទពិស្តារ៖

#RFAKhmer #NGO #HumanRights #Landdispute #Prisoner
តំណាង​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​ បាន​ជម្រុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មាន​​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឃុំ-​​សង្កាត់ ក្នុង​​ពេល​​ខាង​​មុខ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបាន​លើក​ឡើង​ពី​លំហរ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ដែល​​កំពុង​​រង​​ការ​​រឹតត្បិត ហើយ​ពួកគេ​​ក៏​​ស្នើឱ្យ​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NGO #PoliticalParties